ព័ត៌មាន​ថ្មី
សាខា​កា​ក​​បា​ទ​ក្រ​ហ​ម​កម្ពុ​ជា​ ​ខេ​ត្ត​ប​ន្ទា​យ​មា​ន​ជ័​យ​ ​ ​នាំ​​យ​ក​អំ​ណោ​យ​ម​នុ​ស្ស​​ធ​ម៌ ​ជូ​ន​ប្រ​ជា​ព​ល​រដ្ឋ ជួ​ប​​កា​រ​លំ​បា​ក នៅ​​ភូ​មិ​សិ​លា​ខ្មែ​រ​ ​១​៥​០​គ្រួ​សា​រ​ ​និ​ង​​ភូមិ​ទំ​ន​ប់​ដា​ច់ ​១​០​០​គ្រួ​សារ​ | នគរបាល ខេ​ត្ត​ប​ន្ទា​យ​មា​ន​ជ័​យ​ ប​ន្ត​ស​ហ​កា​រ ដឹ​ក​​ជញ្ចូន ព​ល​ក​រ​ខ្មែ​រ​ វិលទៅ​កា​ន់​លំ​នៅ​ដ្ឋា​​ន | ប្រជាព​ល​រ​ដ្ឋ​​ចំ​នួ​ន​ ​១​២​គ្រួ​សា​រ​ ​រ​ង​គ្រោះ​​ដោ​យ​សា​រ ខ្យ​​ល់​ក​ន្ត្រាក់ ទ​ទួ​​ល​បា​ន​អំ​ណោ​យ​ដ៏​ថ្លៃ​ថ្លា​ពី​ ស​ម្តេ​ច​កិ​ត្តិ​​ព្រឹ​ទ្ធ​ប​ណ្ឌិ​ត​ ​ប៊ុ​ន​ ​រ៉ា​នី​​ ​ហ៊ុ​ន​សែ​ន​ ​ប្រ​ធា​​ន​កា​ក​បា​ទ​ក្រ​ហ​​មក​ម្ពុ​ជា​ | សម្តេច​តេ​ជោ​ ​ហ៊ុ​ន​ ​សែ​ន​ ​ប្រ​កា​ស​នឹ​ងសា​ង​ស​ង់​ផ្ទះ ​ដល់អតីតយុទ្ធជន និងនិវត្តជនចំនួន១០០ខ្នង ក្នុង១ឆ្នាំ | ខ្លឹម​សារ​ដែ​ល​​បា​ន​ប​ង្ហោះ​ទាំ​ង​​នេះ​ ​គឺ​ជា​ព័​ត៌​មា​ន​ក្លែ​​ង​ក្លា​យ​! | ប្រទេស​រុ​ស្ស៊ី​​ ​​​បើ​​​ក​​​កា​​​​​រ​​​វា​​​យ​​​ប្រ​​​ហា​​​រ​ ​​ទ​ម្លា​​ក់​គ្រា​ប់​បែ​ក​ ​រ​​យៈ​ពេ​ល​ ​១​២​ម៉ោ​ង​ ​​ស​ម្លា​ប់​ម​នុ​ស្ស​ ​និ​ង​រ​បួ​ស​រ​​ង្គា​ល​ នៅ​​អ៊ុ​យ​ក្រែ​ន​ | អភិបាលខេ​​ត្ត​ប​ន្ទា​យ​មា​​ន​ជ័​យ​ ​ផ្ញើ​លិ​ខិ​ត​ត​វ៉ា ប្រ​​ឆាំ​ង​នឹ​ង រ​ដ្ឋបា​ល​​ខេ​ត្ត​ស្រះ​កែ​វ ដែ​​ល​លើ​ក​ប​​ដា​ប្រ​កា​ស ​អនុ​វ​ត្ត​ច្បាប់ ក្នុ​ង​​ស្រុ​ក​ថៃ លើ​​ប្រ​ជា​ជ​ន​ក​ម្ពុ​ជា​ ​រស់​នៅ​ភូ​មិ​ជោ​គ​ជ័​យ និ​ង​ភូ​មិ​​ព្រៃ​ចា​ន់​ | ឯកឧ​ត្តម​អ​គ្គ​​នា​យ​ក​ស៊ី​ម៉ា​ក់ ៖​ ​ជា​​ល​ក្ខ​ណៈ​ប​ច្ចេ​ក​ទេ​​ស​​​ ​គ្មា​ន​កា​រ​​យ​ល់​ច្រ​ឡំ​គ្នា ​រ​វា​ង​គ្រា​ប់​បែ​ក​​ទ​ម្លា​​ក់ពី​យ​​ន្ត​ហោះ​ ​ក្នុ​ង​ស​ង្គ្រា​ម​ថ្មី​ៗ​នេះ​ ​ជា​មួ​យ​គ្រា​ប់បែ​ក​​ទ​ម្លា​ក់​ពី​​យន្ត​​ហោះ ​ក្នុ​ង​ស​ម័​យ​ស​ង្គ្រា​ម​អ​តី​ត​កា​ល​ឡើ​យ​​ | លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែតអញ្ជើញចូលរួមទស្សនាកម្មវិធីពិព័រណ៍ ក្រោមប្រធានបទ «ខ្មែរធ្វើបាន៖ ចូលរួម ជំរុញ និងគាំទ្រផលិតផលក្នុងស្រុក» | ម​នុ​ស្ស​​ជា​ង​ ​៤​០​ម៉ឺ​ន​នា​ក់​ ​ប​ង្ខំ​​ចិ​ត្ត​​ជ​ម្លៀ​សចេញ ដោយសារខ្យ​ល់​​ព្យុះ​ត្រូ​ពិ​ច​ថ្មី ​វាយ​​ប្រ​ហា​រ​នៅ​ហ្វី​លី​ពី​ន​
គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​ទាំងអស់​ជា​របស់​ឯកជន មិនមែន​ជា​របស់​រដ្ឋ​

ចាក់សំរាមចូលស្ទឹងជីនិត បំពុលបរិស្ថាន អាជ្ញាធរដែនដី មិនទើសភ្នែកឆ្លើយដាក់គ្នា

កំពង់ធំ៖ បច្ចុប្បន្ននេះស្ទឹងជីនិតដ៏ស្រស់ស្អាត កំពុងរងនូវភាពអាប់អួរបំពុលដល់បរិស្ថាន ដោយសារតែប្រជាពលរដ្ឋ
និងអាជីវករ បាននាំគ្នាយកសំរាម ទៅចាក់ចោលចូលទៅក្នុងទឹកស្ទឹង បង្ករផលប៉ះពាល់ដល់មនុស្ស សត្វ និង បរិស្ថាន
ចំណែកអាជ្ញាធរឃុំ ស្រុក រួមទាំងមន្ទីរជំនាញនៃមន្ទីរបរិស្ថាន មិននាំគ្នាមិនយកចិត្តទុកដាក់ចំពោះបញ្ហានេះ ខណះដែលរាជរដ្ឋាភិបាល កំពុងតែយកចិត្តួុកដាក់ ពីបរិស្ថានពីព្រោះតែបរិស្ថានមិនល្អ វាធ្វើឲ្យរងផលប៉ះពាល់ដល់សុខភាពមនុស្ស
និងសត្វ ដែលប្រើប្រាស់ទឹកស្ទឹងជីនិត និងបំផ្លាញខ្យល់អាកាសបរិសុទ្ធ។

ជុំវិញបញ្ហានេះ! លោក ពេជ្រ សុធា អភិបាលស្រុកសន្ទុក បានប្រាប់នៅរសៀលថ្ងៃទី២៦ ខែវិច្ឆកាឆ្នាំ២០១៥ថា!លោកបានប្រគល់
ភារកិច្ច ឲ្យលោកមេឃុំកំពុងថ្មចាត់ការរឿងសំរាម ដែលប្រជាពលរដ្ឋនាំគ្នាយកទៅបោះចោល ក្នុងស្ទឹងជីនិតត្រង់ចំនុច
គល់ស្ពានកំពុងថ្មរួចហើយ! លោកស្មានតែគាត់ធ្វើហើយ! លោកពុំបានដឹងសោះថាគេមិនធ្វើ !ចាំលោកចុះទៅពិនិត្យម្តងទៀត!។

លោក តុប កក្កដា ប្រធានមន្ទីរបរិស្ថានខេត្តកំពង់ធំ ប្រាប់ថា!រឿងសំរាមនេះ ទាល់តែប្រជាពលរដ្ឋ លោកចូលរួមសហការទាំងអស់គ្នា ហើយកាលពីថ្ងៃទី១៦.១១.២០១៥ កន្លងទៅនេះ! រូបលោកបានចុះទៅប្រជុំជាមួយអាជ្ញាធរឃុំ ស្រុកនិងការិយាល័យជំនាញ
របស់លោករួចហើយដែរ រងចាំពិធីបុណ្យអុំទូកអកអំបុក និងសំពះព្រះខែចប់រួចរាល់ស្រួលបួលសិន នឹងនាំគ្នាចាត់ការហើយៗ
នឹងធ្វើការអប់រំដល់ប្រជាពលរដ្ឋដែលរស់នៅជិតៗនោះ សូមកុំឲ្យនាំគ្នាយកសំរាមទៅបោះចោលក្នុងស្ទឹងទៀតបើនៅតែមិនស្តាប់និង
ទទួលការផាកពិន័យជាប្រាក់ នៅពេលណាដែលកំលាំងរបស់យើងចាប់បាន។
ប្រជាពលរដ្ឋ សំនូមពរដល់ក្រសួងបរិស្ថាន មេត្តាជួយចាត់វិធានការចំពោះបញ្ហាសំរាម ដែលគេនាំគ្នាយកមកចាក់ចោលនៅ
ស្ទឹងជីនិតនេះផង ពីព្រោះតែបញ្ហាសំរាមនៅស្ទឹងជីនិតនេះ គឺគេនាំគ្នាយកមកចាក់ចោលរាល់ថ្ងៃ រាប់ខែរាប់ឆ្នាំមកហើយ មិនដែលឃើញអាជ្ញាធរ និងមន្ទីរជំនាញយកចិត្តទុកដាក់នោះទេអំពីបញ្ហានេះ បច្ចុប្បន្នកំពុងបង្ករផលប៉ះពាល់ដល់
បរិស្ថាន ហើយស្ទឹងនេះក៏មានបងប្អូនប្រជាពលរដ្ឋជាច្រើនមុជទឹក និងប្រើប្រាស់ នូវទឹកស្ទឹងជីនិតដ៏ថ្លាយុងនេះផងដែរ។

2015-11-29 08-39-22image

Filed in: ព័ត៌មានជាតិ, ព័ត៌មានថ្មី

Recent Posts

Bookmark and Promote!

Leave a Reply

Submit Comment
© 0334 សម្លេងសច្ចៈ | Somleng Sachak. All rights reserved. XHTML / CSS Valid.