បន្ទាយមានជ័យ៖ តម្រួតថៃចូលនិវត្តិន៍ម្នាក់ដេកស្លាប់ក្នុងបន្ទប់កាស៊ីណូផ្កាយប្រាំដែលប្រទះឃើញនៅថ្ងៃទី២៨វិច្ឆិការ២០១៥
ស្ថិតក្នុងភូមិក្បាលស្ពាន១ សង្កាត់/ក្រុងប៉ោយប៉ែត។
បុរស់ដែលស្លាប់មានឈ្មោះ ជេន សេធីសារាំង អាយុ៥៧ឆ្នាំជាជនជាតិថៃមានមុខងារតម្រួតចូលនិវត្តន៍មានទីលំនៅ
ក្នុងខេត្តសុផាន់បុរី ប្រទេសថៃ កាន់លិខិតឆ្លងដែនលេខ១៥៥២៦២។
លោក អ៊ុំ សុផលអធិការនគបាលក្រុងប៉ោយប៉ែត បានប្រាប់ថា៖ ក្រោយពេលដែលទទួលព័ត៌មានហើយ កម្លាំងនគបាល
ជំនាញបានចុះទៅពិនិត្យមើល គឺជនរងគ្រោះបានដេកស្លាប់នៅលើគ្រែពូក ក្នុងបន្ទប់លេខ១០៣ សណ្ឋាគារកាស៊ីណូផ្កាយប្រាំ
ដែលមានសំលៀក បំពាក់ខោអាវវែង។
លោកអធិការ បានបញ្ជាក់ថា៖ ក្រោយពេលដែលកម្លាំងនគបាលជំនាញ ពិនិត្យគឺជនរងគ្រោះស្លាប់ដោយជម្ងឺគាំងបេះដូង
ហើយមានជំងឺទឹកនោមផ្អែម ដែលមានលិខិត និងថ្នាំពេទ្យជាប់នៅនិងខ្លួន ហើយជាភ្ញៀវមកលេងកាស៊ូណូ។ ក្រោយពេល
ពិនិត្យហើយ ប្រគល់អោយសាច់ញាតិ ទទួលយកទៅធ្វើបុណ្យតាមប្រពៃណី៕