ព័ត៌មាន​ថ្មី
សាខា​កា​ក​​បា​ទ​ក្រ​ហ​ម​កម្ពុ​ជា​ ​ខេ​ត្ត​ប​ន្ទា​យ​មា​ន​ជ័​យ​ ​ ​នាំ​​យ​ក​អំ​ណោ​យ​ម​នុ​ស្ស​​ធ​ម៌ ​ជូ​ន​ប្រ​ជា​ព​ល​រដ្ឋ ជួ​ប​​កា​រ​លំ​បា​ក នៅ​​ភូ​មិ​សិ​លា​ខ្មែ​រ​ ​១​៥​០​គ្រួ​សា​រ​ ​និ​ង​​ភូមិ​ទំ​ន​ប់​ដា​ច់ ​១​០​០​គ្រួ​សារ​ | នគរបាល ខេ​ត្ត​ប​ន្ទា​យ​មា​ន​ជ័​យ​ ប​ន្ត​ស​ហ​កា​រ ដឹ​ក​​ជញ្ចូន ព​ល​ក​រ​ខ្មែ​រ​ វិលទៅ​កា​ន់​លំ​នៅ​ដ្ឋា​​ន | ប្រជាព​ល​រ​ដ្ឋ​​ចំ​នួ​ន​ ​១​២​គ្រួ​សា​រ​ ​រ​ង​គ្រោះ​​ដោ​យ​សា​រ ខ្យ​​ល់​ក​ន្ត្រាក់ ទ​ទួ​​ល​បា​ន​អំ​ណោ​យ​ដ៏​ថ្លៃ​ថ្លា​ពី​ ស​ម្តេ​ច​កិ​ត្តិ​​ព្រឹ​ទ្ធ​ប​ណ្ឌិ​ត​ ​ប៊ុ​ន​ ​រ៉ា​នី​​ ​ហ៊ុ​ន​សែ​ន​ ​ប្រ​ធា​​ន​កា​ក​បា​ទ​ក្រ​ហ​​មក​ម្ពុ​ជា​ | សម្តេច​តេ​ជោ​ ​ហ៊ុ​ន​ ​សែ​ន​ ​ប្រ​កា​ស​នឹ​ងសា​ង​ស​ង់​ផ្ទះ ​ដល់អតីតយុទ្ធជន និងនិវត្តជនចំនួន១០០ខ្នង ក្នុង១ឆ្នាំ | ខ្លឹម​សារ​ដែ​ល​​បា​ន​ប​ង្ហោះ​ទាំ​ង​​នេះ​ ​គឺ​ជា​ព័​ត៌​មា​ន​ក្លែ​​ង​ក្លា​យ​! | ប្រទេស​រុ​ស្ស៊ី​​ ​​​បើ​​​ក​​​កា​​​​​រ​​​វា​​​យ​​​ប្រ​​​ហា​​​រ​ ​​ទ​ម្លា​​ក់​គ្រា​ប់​បែ​ក​ ​រ​​យៈ​ពេ​ល​ ​១​២​ម៉ោ​ង​ ​​ស​ម្លា​ប់​ម​នុ​ស្ស​ ​និ​ង​រ​បួ​ស​រ​​ង្គា​ល​ នៅ​​អ៊ុ​យ​ក្រែ​ន​ | អភិបាលខេ​​ត្ត​ប​ន្ទា​យ​មា​​ន​ជ័​យ​ ​ផ្ញើ​លិ​ខិ​ត​ត​វ៉ា ប្រ​​ឆាំ​ង​នឹ​ង រ​ដ្ឋបា​ល​​ខេ​ត្ត​ស្រះ​កែ​វ ដែ​​ល​លើ​ក​ប​​ដា​ប្រ​កា​ស ​អនុ​វ​ត្ត​ច្បាប់ ក្នុ​ង​​ស្រុ​ក​ថៃ លើ​​ប្រ​ជា​ជ​ន​ក​ម្ពុ​ជា​ ​រស់​នៅ​ភូ​មិ​ជោ​គ​ជ័​យ និ​ង​ភូ​មិ​​ព្រៃ​ចា​ន់​ | ឯកឧ​ត្តម​អ​គ្គ​​នា​យ​ក​ស៊ី​ម៉ា​ក់ ៖​ ​ជា​​ល​ក្ខ​ណៈ​ប​ច្ចេ​ក​ទេ​​ស​​​ ​គ្មា​ន​កា​រ​​យ​ល់​ច្រ​ឡំ​គ្នា ​រ​វា​ង​គ្រា​ប់​បែ​ក​​ទ​ម្លា​​ក់ពី​យ​​ន្ត​ហោះ​ ​ក្នុ​ង​ស​ង្គ្រា​ម​ថ្មី​ៗ​នេះ​ ​ជា​មួ​យ​គ្រា​ប់បែ​ក​​ទ​ម្លា​ក់​ពី​​យន្ត​​ហោះ ​ក្នុ​ង​ស​ម័​យ​ស​ង្គ្រា​ម​អ​តី​ត​កា​ល​ឡើ​យ​​ | លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែតអញ្ជើញចូលរួមទស្សនាកម្មវិធីពិព័រណ៍ ក្រោមប្រធានបទ «ខ្មែរធ្វើបាន៖ ចូលរួម ជំរុញ និងគាំទ្រផលិតផលក្នុងស្រុក» | ម​នុ​ស្ស​​ជា​ង​ ​៤​០​ម៉ឺ​ន​នា​ក់​ ​ប​ង្ខំ​​ចិ​ត្ត​​ជ​ម្លៀ​សចេញ ដោយសារខ្យ​ល់​​ព្យុះ​ត្រូ​ពិ​ច​ថ្មី ​វាយ​​ប្រ​ហា​រ​នៅ​ហ្វី​លី​ពី​ន​
គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​ទាំងអស់​ជា​របស់​ឯកជន មិនមែន​ជា​របស់​រដ្ឋ​

ឈើចេញ តាមច្រកដាក់ដាំនិងកង់ឡង់ស្រុកអូរាំង យកទៅលក់នៅវៀតណាម ដូចព្យុះតែសមត្ថកិច្ចថាអត់មានទេ

ខេត្តមណ្ឌលគីរី ៖ កាលពីយប់ថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០១៥ ត្រង់ចំណុចផ្លូវបំបែក កង់ឡង់ មានករណីផ្ទុះអាវុធ ជាច្រើនគ្រាប់ ដែលគេសន្និដ្ឋានថាគឺជាទំនាស់គ្នារឿងយកលុយក្បាលឡានដឹកឈើឆ្លងដែនទៅប្រទេសវៀតណាម បន្ទាប់ពីគេដឹងថា ជំនួញឈើប្រណិត ចាប់កក្រើកឡើងវិញ នៅប៉ុស្តិ៍ដាក់ដាំ និងប៉ុស្តិ៍ កង់ឡង់ ក្នុងទឹកដីស្រុកអូររាំង ខេត្តមណ្ឌលគីរី។

ប្រជាពលរដ្ឋ បានរាយការណ៏ឲ្យដឹងថា ចាប់ពី ថ្ងៃទី២០ វិច្ឆិកា រហូតមកដល់ថ្ងៃទី២៣ គេឃើញ មានរថយន្ដដឹកឈើប្រណិត ចរាចរណ៍ទាំងយប់ទាំងថ្ងៃ ពី១០ ទៅ ២០គ្រឿង សុទ្ធតែរថយន្ដសេរីទំនើបម៉ាក លុចស៊ីស ឡង់គ្រីសរ័ ដាក់ឈើពេញៗប្រៀប សំរុកដឹកចេញទៅ ប្រទេសវៀណាម ។

សេចក្តីរាយការណ៏បានឲ្យដឹងទៀតថា ឈ្មោះ ជឿងជាជនជាតិវៀតណាមគឺជាមេឈ្មួញដុះស្លែដែលចូលមកទឹកដីខ្មែរ
ប្រមូលទិញឈើប្រណិតខុសច្បាប់ ដែលកន្លងមកធ្លាប់ប្រមូលទិញ នៅស្រុកអូររាំងហើយ ឈ្មោះ ជឿង ហ៊ានទិញឈើគ្រប់ប្រភេទ មានតម្លៃថ្លៃៗ ជាងឈ្មួញដ៏ទៃទៀត។

បច្ចុប្បន្នក្រុមឈ្មួញ កំពុងតែប្រមូលទិញឈើដឹក ចេញពីតំបន់ព្រៃ អភិរក្សជីវៈចម្រុះ WCS ចេញពីស្រុកអូររាំង នឹងចេញមកពីភូមិ
ពូតាំង និងពីទីរួមខេត្តមណ្ឌលគិរី យកទៅលក់ប្រទសវៀតណាម តាមច្រករបៀង កង់ឡង់ ដោយឆ្លងកាត់ពីក្រោយ បន្ទាយវរៈការពារព្រំដែនលេខ៦២១ តាមភូមិដាក់ដាំ ដោយរលូន និងគ្មានសមត្ថកិច្ចឬជំនាញណាទប់ស្កាត់នោះឡើយ
ដែលសង្ស័យថាជាឆ្នាំងស៊ុបទើបមិនបង្រ្កាប ។

លោក ខាត់ សាក មេបញ្ជាការសឹងរង ស្រុកអូររាំង ប្រាប់បណ្តាញព័តមានក្នុងស្រុកមួយអោយដឹងថា ពាក់ព័ន្ធករណីផ្ទុះអាវុធនោះ កម្លាំងទាហានរបស់លោក ពិតជាបានបាញ់កាំភ្លើងមួយគ្រាប់មែន។ ការបាញ់នោះ ព្រោះរឿងចោរលួចអង្រឹង និងសំភារះផ្សេងៗទៀត របស់ទាហានដែលឈរជើង ចាំបង្ក្រាបមិន ដូចការចោទប្រកាន់ ខាងលើនោះទេ។
ចំណែកលោក យ៉ូ សុធា មេប៉ុស្តិ៍ដាក់ដាំ បានបញ្ជាក់ប្រាប់ ថា បើសិនអ្នកព័ត៌មាន រកឃើញថា មានបទល្មើសចេញតាម ច្រកដែលលោកគ្រប់គ្រង សូមថតឲ្យបាន នឹងធ្វើការចុះផ្សាយ តាមវិជ្ជាជីវៈទៅ តែឲ្យត្រឹមត្រូវ បើព័ត៌មានមិនពិត ចេះតែផ្សាយ ប្រយ័ត្នមានរឿង ។

បញ្ហាការសំរុកនាំឈើប្រណិតខុសច្បាប់ទៅយួនតាមច្រករបៀងខាងលើ សូមឲ្យលោកស្នងការនគរបាលខេត្តនិងលោកនាយខណ្ឌ
រដ្ឋបាលព្រៃឈើខេត្តមណ្ឌលគិរីពិនិត្យមើលនិងចាត់វិធានការណ៏បង្រ្កាបផង កុំទុកចិត្តមន្រ្តីថ្នាក់ក្រោមពេក៕

W@t-241133

Filed in: ព័ត៌មានជាតិ, ព័ត៌មានថ្មី

Recent Posts

Bookmark and Promote!

Leave a Reply

Submit Comment
© 5258 សម្លេងសច្ចៈ | Somleng Sachak. All rights reserved. XHTML / CSS Valid.