បន្ទាយមានជ័យ៖ មន្ត្រីចម្រុះចុះពិនិត្យ ទំនិញខូចគុណភាពនិងគ្មានកាលបរិច្ឆេទច្បាស់លាស់ ហើយរឹបអូសឡេក្លែងក្លាយ៩កំប៉ុង
នៅទី២៤វិច្ឆិការ២០១៥ នៅផ្សារមង្គលបូរីខេត្តបន្ទាយមានជ័យ។
លោក ហុង លៀង អនុប្រធានទី១សាខាកាំកុងត្រូលខេត្តបន្ទាយមានជ័យ បានប្រាប់ថា៖ដោយមានការណែនាំពីអគ្គនាយកដ្ឋាន
កាំកុងត្រូលនៃក្រសួងពាណិជ្ជកម្ម និងលោកអភិបាលខេត្តបន្ទាយមានជ័យ សាខាកាំកុងត្រូលខេត្តបានសហការជាមួយ
មន្ត្រីពាណិជ្ជកម្មខេត្ត និងមន្រ្តីនគរបាលសេដ្ឋកិច្ចខេត្ត បានចុះពិនិត្យទំនិញនៅផ្សារមង្គលបូរី។
លោកបានបញ្ជាក់ថា៖ក្រោយពេលចុះពិនិត្យទំនិញខូចគុណភាព និងហួសកាលបរិច្ឆេទនៅតាមទីផ្សារមង្គលបូរី បានរកឃើញឡេគ្មានផ្លាកសញ្ញាច្បាស់លាស់ រឹបអូសបានចំនួន៩កំប៉ុងតូចស្មើរ៥គីឡូក្រាម និងទំនិញខូចគុណភាពមួយចំនួនតូច។
លោក ស៊ាន ស៊ីណាតប្រធានសាខាកាំកុងត្រូលខេត្តបានប្រាប់ថា៖មន្ត្រីចម្រុះនៅពេលចុះពិនិត្យទំនិញខូចគុណភាពគ្មានកាលបរិច្ឆេទ
ច្បាស់លាស់គឺមន្ត្រីសាខាកាំងកុងត្រូលខេត្តបានបិតឡូហ្គោផ្សព្វផ្សាយការណែនាំម្ហូបអាហារដែលបរិភោគទៅប៉ះពាល់សុខភាពនិង
ទំនិញដែលហួសកាលបរិច្ឆេទ។
លោកបានបញ្ជាក់ថា៖សមត្តកិច្ចកាំកុងត្រូលរួមជាមួយសមត្តកិច្ចចម្រុះ បានខិតខំពន្យល់ណែនាំនិងបង្ហាញជូនអាជីវកទាំងអស់ អំពីវិធីសាស្គ្រថែទាំដាក់លក់ការរក្សាទុក មុខទំនិញអោយស្របតាមលក្ខខ័ណ្ឌតម្រូវផ្នែកអនាម័យ របៀបមើលកាលបរិច្ឆេទប្រើប្រាស់ សម្រាប់គុណប្រយោជន៍ដល់សុខភាពអ្នកប្រើ៕