សកម្មភាពរបស់ អ្នកសារព័ត៌មានអាស៊ាន ត្រូវបានបើកកិច្ចប្រជុំមួយ នៅក្នុងប្រទេសថៃ នៃសណ្ឋាគារ Ploy Palace ដោយមានការចូលរួម ពីអ្នកសារព័ត៌មាន ថៃ កម្ពុជា និងឡាវ វៀតណាម ជាង ៥០នាក់ ក្នុងគោលបំណងបង្កើនចំណងមេត្រីភាព រវាងអ្នកសារព័ត៌មាន អាស៊ាន និងផ្សព្វផ្សាយ ភាពរីកចំរើន ផ្នែកសេដ្ឋកិច្ច ការវិនិយោគ ទេសចរណ៍ និងវិស័យកសិកម្ម និងឧស្សាហកម្ម ដើម្បីជាការចែករំលែក នូវបទពិសោធន៍ដល់ អ្នកសារព័ត៌មានអាស៊ាន សម្រាប់ធ្វើការផ្សព្វផ្សាយ ដើម្បីក្លាយខ្លួនឲ្យបានឈានចូល ប្រទេសឥណ្ឌូចិន ។
ខេត្តមុខដាហាន មានប្រជាពលដ្ឋចំនួន ៣៤០០០០នាក់ មានទន្លេមេគង្គ ជាព្រំចែកទឹកដី រវាង ថៃ និងប្រទេសឡាវចំនួន ៧២គីឡូម៉ែត្រ និងមានចម្ងាយ ពីទីក្រុងបាងកក ៦៤០ គ.ម។ ខេត្តមុខដាហាន ជាខេត្តថ្មី និងកំពុងតែអភិវឌ្ឍន៍ នាពេលបច្ចុប្បន្ន និងមានស្ពានមិត្តភាព ថៃ ឡាវ ជាច្រកអន្តរជាតិ សម្រាប់នាំចេញ នូវផលិតផល និងដឹកជញ្ជូនទំនិញ។
កិច្ចប្រជុំអ្នកសារព័ត៌មាន ត្រូវបានចូលរួមពីសំណាក់ ឯកឧត្តម លី វ៉ាន់ហុង អនុរដ្ឋលេខាធិការ ក្រសួងព័ត៌មាន ទទួលបន្ទុកកិច្ចការអន្តរជាតិ និងឯកឧត្តម Mr.SompetchSroisraku ព្រមទាំងកាសែត វិទ្យុ ទូរទស្សន៍ និងទស្សនាវដ្តី ចូលរួមក្នុងពិធី សំណេះសំណាល ដែលរៀបចំឡើងនៅថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០១៥។ ឯកឧត្តម Mr.SompetchSroisraku បានមានប្រសាសន៍ថា ចែករំលែកបទពិសោធន៍ បង្កើនចំណងមេត្រីភាព រវាងអ្នកសារព័ត៌មាន ក្នុងសមាជិកអាស៊ានដើម្បី បើកទ្វារអាស៊ាន នៅឆ្នាំ២០១៦ ក្នុងការផ្សព្វផ្សាយ ពីសេដ្ឋកិច្ច។ពិសេសនៅក្នុងប្រទេសរបស់ខ្លួន ដើម្បីពង្រឹងនូវគុណភាព
ជាពិសេសចំពោះខេត្ត ជាប់ព្រំដែន និងប្រទេសជិតខាង គឺជាខេត្ត ដែលអាចនិងបង្កើត ឲ្យក្លាយជាតំបន់សេដ្ឋកិច្ចពិសេស ដើម្បីឲ្យឱកាសអ្នកវិនិយោគ ទុន បណ្តាក់ទុន និងអភិវឌ្ឍន៍តំបន់ ខេត្តជាប់ព្រំដែន និងរៀបចំផ្លូវឲ្យមាន ការងាយស្រួល ក្នុងការដឹកជញ្ជូន ដើម្បីជាមូលដ្ឋាន គ្រិះក្នុងការវិនិយោគ ហើយនេះជាតួនាទី សម្រាប់អ្នកសារព័ត៌មាន ធ្វើការផ្សព្វផ្សាយ ដោយមិនអាចមានស្ថាប័ន ណាអាចធ្វើការតៃម្នាក់ឯងនោះទេ គឺតួនាទីរបស់អ្នកសារព័ត៌មាន ត្រូវនាំដំណឹងសកម្មភាព និងភាពរីចម្រើន ទាំងទីផ្សា ទាំងការអភិវឌ្ឍន៍ ដល់ប្រជាពលរដ្ឋ នៅប្រទេសរៀងខ្លួន ឲ្យជ្រាបពីព័ត៌មាន នេះគឺជាតួនាទីសំខាន់បំផុត របស់អ្នកសារព័ត៌មាន គឺត្រូវគិតពីផលប្រយោជន៍របស់សង្គម និងប្រជាពលរដ្ឋ មិនត្រូវផ្សព្វផ្សាយអ្វីមួយ ដែលបង្ករផលប៉ះពាល់ ដល់សង្គម និងបង្ករឲ្យអសន្តិសុខ ដល់ប្រទេស ។
លោក Sangtong A-nantaphat ប្រធានមន្ទីរព័ត៌មាន ខេត្តមុខដាហាន បានមានប្រសាសន៍ថា ខណៈនេះ ប្រទេសឡាវ ចិន វៀតណាម និងថៃ រួមទាំងប្រទេសកម្ពុជា ឥណ្ឌា កំពុងតែបង្កើនការអភិវឌ្ឍន៍ និងប្រទេសខ្លះ កំពុងតែសាងសង់ រោងចក្រផលិតផល ផ្លូវទឹក ផ្លូវគោក ដើម្បីដឹកជញ្ជូនទំនិញ នៅពេលចូលអាស៊ាន ខាងមុខនេះ ដូច្នេះប្រទេសថៃ កម្ពុជា ឡាវ វៀតណាម ត្រូវពង្រឹង គុណគុណទំនិញ របស់ខ្លួននិងរួមគ្នា ឲ្យមានចំណាប់អារម្មណ៍ របស់អ្នកវិនិយោគ គឺនៅសល់តែ ៣៦ថ្ងៃទៀតទេ និងចូលសហគមន៍អាស៊ាន៕