ព័ត៌មាន​ថ្មី
សេចក្តីណែ​នាំ​​​​ ​ស្តី​ពី​កា​រ​ផ្ស​ព្វ​​ផ្សា​យ​ ​និ​ង​កា​​រ​ចែ​ក​ចា​យ​ព័​ត៌​មា​ន​ ផ្ត​ល់​​ផ​ល​អ​វិ​ជ្ជ​​មា​ន ដ​ល់​​ស​ន្តិ​សុ​ខ​ជា​តិ​ | ពលរដ្ឋខ្មែ​​រ​នៅ​ក្រៅ​ប្រ​ទេ​ស ប​ន្ដ​​ជួ​ប​ជុំ​គ្នា ស​ម្ដែ​​ង​ម​តិ​ ​ក្នុ​ង​ស្មា​​រតី សា​​ម​គ្គី​គ្នា​ជា​ធ្លុ​​ង​មួ​យ ជា​មួ​យ​​ព​លរ​ដ្ឋ​ក្នុ​ង​​ស្រុ​ក​ ​ដើ​ម្បី​​ប​ង្ហា​ញ ម​ន​សិ​​កា​រ​ស្នេ​ហា​ជា​តិ​​ មា​​តុ​ភូ​មិ​ | ទីក្រុង​ប៉េកាំ​ង​ ​កំ​ពុ​ង​លិ​ច​ល​ង់ ដោ​យ​​ភ្លៀ​ង​ធ្លា​ក់​ខ្លាំ​ង​ ​ខ​ណៈ​អាជ្ញា​ធ​រ​ ​ប្រ​​ញា​ប់​ជ​ម្លៀ​ស​ ប្រជា​ជ​​ន​រា​ប់​ម៉ឺ​ន​នា​ក់​​ចេ​ញ​ | កម្ពុជា​ ​​សូ​ម​ប​ដិ​សេ​ធ​ទាំ​​ង​ស្រុ​ង​ ​ខ​ណៈ​ថៃ​​ ​បា​ន​បំ​ភ្លៃ​ប្រា​​ប់ អ​ង្គ​​ទូ​ត​ប​រ​ទេ​ស​ កា​ល​​ពី​ថ្ងៃ​ម្សិ​ល​មិ​ញ​ ​នៅ​ទី​ក្រុ​ង​​បា​ង​ក​ក​ ​​ថា​ជ​ម្លោះ​នៅ​តា​ម​​ព្រំ​ដែ​ន​ ​ក​ម្ពុ​ជា​ជា​អ្ន​ក​ចា​ប់​ផ្តើ​ម​មុ​ន​ | សម្តេចធិ​ប​តី​ ​នា​យ​ក​រ​​ដ្ឋ​ម​ន្ត្រី​ ​ផ្ញើ​សា​រ​លិ​ខិ​ត​ជូ​ន​ព​រ​ ​ស​​ម្តេ​ច​តេ​ជោ​ ​ហ៊ុ​ន​ ​សែ​ន​ ​​ប្រ​ធា​ន​ព្រឹ​ទ្ធ​ស​ភា​ ​នៃ​ព្រះ​រា​ជា​ណា​ច​ក្រ​​ក​ម្ពុ​ជា​ ​ក្នុ​ង​ឱ​កា​ស​ពិ​​ធី​ច​ម្រើ​ន​ជ​ន្មា​យុ​គម្រ​ប់​៧​​៣​ឆ្នាំ​ ​ឈា​ន​ចូ​ល​៧​៤​​ឆ្នាំ | ឯកឧត្តម​ឧ​ប​​នា​យ​ក​រ​ដ្ឋ​ម​​ន្ត្រី ​​ប្រា​ក់​​ ​សុ​ខុ​ន​ ​​ប្រ​មុ​ខ​កា​រ​ទូតកម្ពុជា រួ​ម​ជា​មួ​យ​​ប​ណ្តា​អ​ង្គ​ទូ​ត​ប​រ​ទេ​ស​ប្រ​ចាំ​នៅ​ក​ម្ពុ​ជា​ ​អ​ញ្ជើ​ញ​ទៅ​ពិ​និ​ត្យ​​មើ​ល កា​រ​​ខូ​ច​ខា​ត នៅ​ស្រុ​ក​ប​ន្ទា​យ​​អំ​ពិ​ល​ ​ខេ​ត្ត​​ឧ​ត្ត​រ​មា​ន​ជ័​យ​ | សមាជិ​ក​​​គ​ណ​ប​ក្ស​​អ​​តី​ត​មេ​ដឹ​ក​នាំ​ប៉ាគី​​ស្ថា​ន​ ​ជា​ង ​​១​០០​នា​​ក់​​​ ត្រូ​វ​បា​ន​ចា​ប់​ខ្លួ​ន​​​ដា​​ក់​ព​ន្ធ​​នា​គា​រ​ | មេទ័ពក​​ម្ពុ​ជា ប្រា​​ប់​អ​នុ​ព័​ន្ធ​យោ​ធា​ និ​​ង​ទូ​ត​នា​នា​១​៣​ប្រ​ទេ​ស​ថា​ ថៃ​ចា​​ប់​ទា​ហា​ន​ក​ម្ពុ​ជា​២​០​នា​ក់​ ​​(​រ​ត់​រួ​ច​ម្នា​ក់​ ​ស​ង្ស័​​យ​ស្លា​ប់​២​នា​ក់)​ ​​ក្រោ​យ​បទ​​ឈ​ប់​បា​ញ់ ​ចូ​ល​ជា​ធ​រ​មា​ន ដោ​យ​​ទា​ហា​ន​ថៃ​ ធ្វើ​ជា​ម​ក​ចា​ប់​ដៃ​ ​​ជា​មួ​យ​ទា​ហា​ន​ក​​ម្ពុ​ជា នៅ​​ស​ម​រ​ភូ​មិ​ជាំ​តែ​​ ​រួ​ច​ហើ​យ​ភ្ជ​ង់​ចា​ប់​ខ្លួ​ន​តែ​ម្ត​ង​ ​ម​ក​ទ​ល់​​ពេ​លនេះ​ ​មិ​ន​ទា​ន់​ដោះ​លែ​ង​ | ដល់ម៉ោ​ងប​ទ​ឈ​​ប់​បា​ញ់ ​នៅ​ស​ម​រ​ភូ​មិ​ជួ​រ​មុ​​ខ​ ​ស្ងា​ត់​កា​រ​ប្រ​យុ​ទ្ធគ្នា​ ​គិ​ត​ត្រឹម​ម៉ោ​ង​០​០​៖៣​០​​នា​ទី | សម្តេចតេ​ជោ​​ ​ហ៊ុ​ន​ ​សែ​​ន ប្រ​​ធា​ន​ព្រឹ​ទ្ធ​ស​ភា​នៃ​ក​ម្ពុ​ជា​ ៖​ ​«​ស​មិ​​ទ្ធិ​ផ​ល​នៃ​គំ​និ​​ត​ផ្តួ​ច​ផ្តើ​ម​​ដ៏​ប្រ​ពៃ​រ​ប​​ស់​​ ​ឯ​ក​ឧ​ត្ត​​ម​ ​ដូ​ណា​ល់​ ​ត្រាំ​ ​ ​បា​ន​ស​ង្រ្គោះ​ជី​វិ​ត​ម​នុស្ស​ ​រា​ប់​ពា​ន់​ម៉ឺ​ន​នា​ក់​ពី ​ស​ង្រ្គា​ម​ក​ម្ពុ​ជា​និ​ង​ថៃ​»​
គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​ទាំងអស់​ជា​របស់​ឯកជន មិនមែន​ជា​របស់​រដ្ឋ​

កុលបុត្រខ្មែរដ៏ឆ្នើមមួយរូប ទទួលពានរង្វាន់សន្តិភាព អន្តរជាតិGusi

ភ្នំពេញ: លោក ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា និងជាអ្នកតំណាងរាស្ត្រវ័យក្មេងរបស់កម្ពុជា បាន ថ្លែងសុន្ទរកថាក្នុងកម្មវិធីប្រគល់ពានរង្វាន់សន្តិភាពអន្តរជាតិ GUSI ប្រចាំឆ្នាំលើកទី១៤ Plenary Hall, PICC, ទីក្រុង Pasay ថ្ងៃពុធ ទី២៥ ខែវិចិ្ឆកា ឆ្នាំ២០១៥ ថា ” ខ្ញុំសូមថ្លែងអំណរគុណ និងសូមឧទ្ទិសភាពជោគជ័យនេះជូនដល់គ្រួសារខ្ញុំ ដែលតែងផ្តល់ការគាំទ្រ ការជឿជាក់ និងទំនុកចិត្តជានិច្ចកាល ហើយកត្តាទាំងនេះ បានបន្តជំរុញឲ្យខ្ញុំតាំងចិត្តខ្ពស់ជាមួយនឹងសេចក្តីស្រឡាញ់ដ៏ជ្រាលជ្រៅ ចំពោះការងារស្ម័គ្រចិត្ត។ ជាពិសេស ខ្ញុំសូមថ្លែងនូវគុណូបការៈដ៏ជ្រាលជ្រៅ ជូនចំពោះលោកឪពុករបស់ខ្ញុំ ដែលតែងជំរុញទឹកចិត្តខ្ញុំឲ្យស្គាល់ពីភារកិច្ច ភាពសាមញ្ញ រាក់ទាក់ និងការទទួលខុសត្រូវចំពោះប្រជាពលរដ្ឋ សង្គម និងប្រទេសជាតិរបស់យើង”។

ទន្ទឹមនោះ លោក ហ៊ុន ម៉ានី បានលើកឡើងនូវគោលការណ៍គ្រឹះចំនួន៥ចំណុច។គោលការណ៍គ្រឹះទាំងនោះបានស្តែងចេញ
ឲ្យឃើញអំពីសមិទ្ធផលជោគជ័យ និងការទទួលស្គាល់ ដែលយើងសម្រេចបាននៅពេលនេះ នឹងមិនអាចកើតមានឡើងបានឡើយ ប្រសិនបើគ្មានការព្យាយាម ភាពអង់អាច ថាមពល គំនិតច្នៃប្រឌិតបង្កើតថ្មីនិងការតាំងចិត្តរបស់យុវជនស្ម័គ្រចិត្ត
របស់យើងរាប់ម៉ឺននាក់ ក្នុងសកម្មភាពមិនគិតប្រយោជន៍ខ្លួនដើម្បីសង្គមជាតិ។

លោក ហ៊ុន ម៉ានី បានបញ្ជាក់ថា សមិទ្ធផលជោគជ័យ និងការទទួលស្គាល់ ដែលយើងសម្រេចបាននៅពេលនេះ នឹងមិនអាចកើតមានឡើងបានឡើយ ប្រសិនបើគ្មានការព្យាយាម ភាពអង់អាច ថាមពល គំនិតច្នៃប្រឌិតបង្កើតថ្មី និងការតាំងចិត្ត របស់យុវជនស្ម័គ្រចិត្តរបស់យើងរាប់ម៉ឺននាក់ ក្នុងសកម្មភាពមិនគិតប្រយោជន៍ខ្លួនដើម្បីសង្គមជាតិ៖ ១- មិនថាជាការអប់រំយុវជនយើង ឲ្យទទួលព័ត៌មានគ្រប់គ្រាន់ ចេះត្រិះរិះពិចារណាគ្រប់ជ្រុងជ្រោយ និងមានទំនួលខុសត្រូវ
២- ឬក៏ដោយលើកកម្ពស់ការយល់ដឹងពីហានិភ័យនៃជំងឺមហារីកមាត់ស្បូន
៣- យុទ្ធនាការលប់បំបាត់អំពើហិង្សាលើស្ត្រី និងកុមារី តាមរយៈយុទ្ធនាការពណ៌ទឹកក្រូចនៅ ថ្ងៃទី២៥ ជារៀងរាល់ខែ
៤- ជំរុញ “ ឯកភាព និងសាមគ្គីភាព៖ កម្លាំងក្នុងវប្បធម៌ចម្រុះ” ដែលបង្កើនការយោគយល់គ្នាទៅវិញទៅមករវាងវប្បធម៌ និងជំនឿផ្សេងៗ ព្រមទាំងកាត់បន្ថយជាអប្បបរមានូវការមិនយល់ពីគ្នា
៥- ក៏ដូចជាការថែរក្សាបេតិកភណ្ឌវប្បធម៌។
ក្នុងន័យនេះ ជ័យលាភីដ៏ឧត្តុង្គឧត្តមនេះស័ក្កិសមបានទៅពួកគេទាំងអស់គ្នាផងដែរ។ ក្នុងឱកាសដ៏ថ្លៃថ្លាជាពិសេសនេះ ខ្ញុំសូមផ្តាំផ្ញើជូនដល់យុវជនកម្ពុជាយើងទាំងអស់គ្នាថា ប្រសិនបើខ្ញុំអាចធ្វើបានអ្នកទាំងអស់គ្នាក៏អាចធ្វើបានដូចខ្ញុំដែរ!។
ជាយុវជនកម្ពុជាមួយរូប ជាមួយនឹងកិត្តិយស ទទួលបានពានរង្វាន់ GUSI ដ៏អស្ចារ្យនៅពេលនេះ ខ្ញុំមិនអាចបំភ្លេចនូវវីរៈភាព ដែលបង្ហាញឲ្យឃើញតាមរយៈការលះបង់គ្រប់បែបយ៉ាង ការតស៊ូជំនះ ការប្តេជ្ញាចិត្ត និងសមិទ្ធផលនានា សម្រេចបានដោយយុវជនជំនាន់មុន ក៏ដូចជាថ្នាក់ដឹកនាំជំនាន់នេះ និងដែលបានផ្តល់ឱកាសឲ្យយើងទាំងអស់គ្នា ទទួលបានសង្គមកម្ពុជាមួយប្រកបដោយសន្តិភាព និងជាជាតិមួយប្រកបដោយភាពទាក់ទាញ ស្រស់ស្រាយ និងរីកចម្រើន ដូចដែលយើងបានឃើញនាពេលបច្ចុប្បន្ននេះ។
“យើងជឿជាក់លើកម្ពុជា និងនៅបន្តជឿជាក់ និងគាំទ្រជាតិយើង ក៏ដូចជាបន្តគាំទ្រសន្តិភាពនៅទូទាំងពិភពលោក។ សន្តិភាព គឺអាចសម្រេចបាន! ទាំងអស់គ្នា ពួកយើងអាចសម្រេចអ្វីៗបានទាំងអស់! អ្វីដែលយើងត្រូវការ គឺភាពជឿជាក់លើសន្តិភាព!”។

ប្រទេសកម្ពុជាមានមទនភាពក្រៃលែង ដែលលោក ហ៊ុន ម៉ានី អ្នកតំណាងរាស្ត្សអាណត្តិទី៥ និងជាបុត្រារបស់សម្តេចតេជោ បានទទួលពានរង្វាន់សន្តិភាពអន្តរជាតិGusi ៕

12246920_933194876775266_2827101406100119430_n11219099_933194863441934_6549932976013842461_n11202843_766549183474634_7309678659741618489_n

Filed in: ព័ត៌មានជាតិ, ព័ត៌មានថ្មី

Recent Posts

Bookmark and Promote!

Leave a Reply

Submit Comment
© 1727 សម្លេងសច្ចៈ | Somleng Sachak. All rights reserved. XHTML / CSS Valid.