បាត់ដំបង៖ បុរសម្ចាស់ស្រែម្នាក់បានស្លាប់ និងបុរស ២ នាក់ជាកម្មកររងរបួសធ្ងន់់ពេលបើកម៉ាស៊ីនច្រូតដឹកស្រូវទុកលើទួល់ជាន់ម៉ីនតោនផ្ទុះ ដោយបុរសម្នាក់ជាម្ចាស់ស្រែ ពេលបញ្ជូនដល់មន្ទីរពេទ្យ ទើបដាច់ខ្យល់ស្លាប់ គួរឲ្យអាសូរ។
ហេតុការណ៍ផ្ទុះមីនកើតឡើង កាលពីវេលាម៉ោង៩និង៤៤នាទី ព្រឹកថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០១៥ នៅចំណុចទួលធ្នង់ខាងត្បូង ចំងាយ ៥ គីឡូម៉ែត្រពី ភូមិសៀម ឃុំអំពិលប្រាំដើម ស្រុកបវេល ខេត្តបាត់ថំបង ។
លោក អឿម ទិត្យ អធិការស្រុកបវេលបានអោយដឹងថា ម្ចាស់ម៉ាស៊ីនច្រូតស្រូវមានឈ្មោះ ដួង ទឹមដារ៉ា ភេទប្រុស អាយុ៤៩ឆ្នាំ រស់នៅភូមិស្វាយជ្រុំ ស្រុកថ្មគោល ខេត្តបាត់ដំបង ។