ព័ត៌មាន​ថ្មី
សម្តេចធិ​ប​តី​ ​នា​យ​ក​រ​​ដ្ឋ​ម​ន្ត្រី​ ​ផ្ញើ​សា​រ​លិ​ខិ​ត​ជូ​ន​ព​រ​ ​ស​​ម្តេ​ច​តេ​ជោ​ ​ហ៊ុ​ន​ ​សែ​ន​ ​​ប្រ​ធា​ន​ព្រឹ​ទ្ធ​ស​ភា​ ​នៃ​ព្រះ​រា​ជា​ណា​ច​ក្រ​​ក​ម្ពុ​ជា​ ​ក្នុ​ង​ឱ​កា​ស​ពិ​​ធី​ច​ម្រើ​ន​ជ​ន្មា​យុ​គម្រ​ប់​៧​​៣​ឆ្នាំ​ ​ឈា​ន​ចូ​ល​៧​៤​​ឆ្នាំ | ឯកឧត្តម​ឧ​ប​​នា​យ​ក​រ​ដ្ឋ​ម​​ន្ត្រី ​​ប្រា​ក់​​ ​សុ​ខុ​ន​ ​​ប្រ​មុ​ខ​កា​រ​ទូតកម្ពុជា រួ​ម​ជា​មួ​យ​​ប​ណ្តា​អ​ង្គ​ទូ​ត​ប​រ​ទេ​ស​ប្រ​ចាំ​នៅ​ក​ម្ពុ​ជា​ ​អ​ញ្ជើ​ញ​ទៅ​ពិ​និ​ត្យ​​មើ​ល កា​រ​​ខូ​ច​ខា​ត នៅ​ស្រុ​ក​ប​ន្ទា​យ​​អំ​ពិ​ល​ ​ខេ​ត្ត​​ឧ​ត្ត​រ​មា​ន​ជ័​យ​ | សមាជិ​ក​​​គ​ណ​ប​ក្ស​​អ​​តី​ត​មេ​ដឹ​ក​នាំ​ប៉ាគី​​ស្ថា​ន​ ​ជា​ង ​​១​០០​នា​​ក់​​​ ត្រូ​វ​បា​ន​ចា​ប់​ខ្លួ​ន​​​ដា​​ក់​ព​ន្ធ​​នា​គា​រ​ | មេទ័ពក​​ម្ពុ​ជា ប្រា​​ប់​អ​នុ​ព័​ន្ធ​យោ​ធា​ និ​​ង​ទូ​ត​នា​នា​១​៣​ប្រ​ទេ​ស​ថា​ ថៃ​ចា​​ប់​ទា​ហា​ន​ក​ម្ពុ​ជា​២​០​នា​ក់​ ​​(​រ​ត់​រួ​ច​ម្នា​ក់​ ​ស​ង្ស័​​យ​ស្លា​ប់​២​នា​ក់)​ ​​ក្រោ​យ​បទ​​ឈ​ប់​បា​ញ់ ​ចូ​ល​ជា​ធ​រ​មា​ន ដោ​យ​​ទា​ហា​ន​ថៃ​ ធ្វើ​ជា​ម​ក​ចា​ប់​ដៃ​ ​​ជា​មួ​យ​ទា​ហា​ន​ក​​ម្ពុ​ជា នៅ​​ស​ម​រ​ភូ​មិ​ជាំ​តែ​​ ​រួ​ច​ហើ​យ​ភ្ជ​ង់​ចា​ប់​ខ្លួ​ន​តែ​ម្ត​ង​ ​ម​ក​ទ​ល់​​ពេ​លនេះ​ ​មិ​ន​ទា​ន់​ដោះ​លែ​ង​ | ដល់ម៉ោ​ងប​ទ​ឈ​​ប់​បា​ញ់ ​នៅ​ស​ម​រ​ភូ​មិ​ជួ​រ​មុ​​ខ​ ​ស្ងា​ត់​កា​រ​ប្រ​យុ​ទ្ធគ្នា​ ​គិ​ត​ត្រឹម​ម៉ោ​ង​០​០​៖៣​០​​នា​ទី | សម្តេចតេ​ជោ​​ ​ហ៊ុ​ន​ ​សែ​​ន ប្រ​​ធា​ន​ព្រឹ​ទ្ធ​ស​ភា​នៃ​ក​ម្ពុ​ជា​ ៖​ ​«​ស​មិ​​ទ្ធិ​ផ​ល​នៃ​គំ​និ​​ត​ផ្តួ​ច​ផ្តើ​ម​​ដ៏​ប្រ​ពៃ​រ​ប​​ស់​​ ​ឯ​ក​ឧ​ត្ត​​ម​ ​ដូ​ណា​ល់​ ​ត្រាំ​ ​ ​បា​ន​ស​ង្រ្គោះ​ជី​វិ​ត​ម​នុស្ស​ ​រា​ប់​ពា​ន់​ម៉ឺ​ន​នា​ក់​ពី ​ស​ង្រ្គា​ម​ក​ម្ពុ​ជា​និ​ង​ថៃ​»​ | ស​ម្តេច​​ប​វ​រ​ធិ​ប​តី​ ​ហ៊ុ​ន​ ​ម៉ា​ណែ​ត​ ​ប្រ​កា​ស​​ពី ​ល​ទ្ធ​ផ​ល​ដ៏​ត្រ​ចះ​ត្រ​ច​ង់​ ​​ដោ​យ​ភា​គី​ក​ម្ពុ​ជានិ​​ង​ថៃ​ ​បា​ន​ឯ​ក​ភា​ព​គ្នាលើ ចំ​​ណុ​ច​សំ​ខា​​ន់ៗ ​ដើ​ម្បី​ប​ញ្ច​ប់​ភា​ព​​តា​ន​តឹង ​និ​​ង​ស្តា​រ​ស​ន្តិ​ភា​ព​ឡើ​ង​វិ​ញ​ | ពិភពលោ​ក​គួ​​រ​តែ​ដឹ​ង​!​ | នាយក​​ដ្ឋា​ន​ប្រឆាំ​​ង​ប​ទ​ល្មើ​ស​ប​​ច្ចេ​ក​វិ​ទ្យា​ ​​អំ​ពា​វ​នា​វ​​ ​សូ​ម​កុំ​ថ​ត​​ ​ចែ​ក​រំ​លែ​ក​​ ​ឬ​ប​ង្ហោះ​តា​ម ប​ណ្តា​​ញ​ស​ង្គ​ម​ ប​​ង្ហា​ញ​រូ​ប​ភា​ព​​ ​ឬ​វី​ដេ​អូ​ ​ពី​ទី​តាំ​​ង​ឈ​រ​ជើ​ង​ ​ពី​កា​​រ​ចល័​​ត​ក​ង​ទ័​ព​ ​ឬ​ស​​ក​ម្ម​ភា​ព​នា​នា រ​​ប​ស់​ក​ង​ទ័​ព​​ ​ដើ​ម្បី​ជៀ​ស​វា​​ង​ កា​​​រ​កំ​ណ​ត់​​បាន​​ទីតាំ​ង​​រ​បស់​ ​ក​ង​ទ័​ព​យើ​ង​ពី​ស​ត្រូ​វ​ | ឯកឧ​ត្ត​ម​ ​នេ​​ត្រ ​ភ​ក្ត្រា​៖​ ​តំ​ណា​ង​ថៃ​ ​នៅ​អ​ង្គ​កា​រ​ស​ហ​ប្រ​ជា​ជា​តិ​ ​​គេ​ច​ខ្លួ​ន​ពី​អ្ន​ក​​សា​រ​ព័​ត៌​មា​ន​ ​ខ​ណៈ​​ក​ម្ពុ​ជា ​​ប​ង្ហា​​ញ​ភា​ព​ប្រា​ក​ដ​ប្រ​ជា​
គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​ទាំងអស់​ជា​របស់​ឯកជន មិនមែន​ជា​របស់​រដ្ឋ​

វិបត្តិនយោបាយធ្ងន់ធ្ងរនៅកម្ពុជា បណ្តាលឲ្យអ្នករាយការណ៍ពិសេស អង្គការសហប្រជាជាតិផ្នែកសិទ្ធិមនុស្សនៅកម្ពុជា ព្រួយបារម្ភ

ភ្នំពេញ៖ អំពីវិបត្តិនយោបាយនៅកម្ពុជាលោកស្រី Rhona Smith អ្នករាយការណ៍ពិសេសអង្គការសហប្រជាជាតិផ្នែកសិទ្ធិមនុស្សនៅកម្ពុជា សម្តែងការព្រួយបារម្ភ និងបានរិះគន់ប្រទេសកម្ពុជាថា បានធ្វើឱ្យប៉ះពាល់ធ្ងន់ធ្ងរអនុសញ្ញាអន្តរជាតិស្ដីពីសិទ្ធិស៊ីវិលនិងនយោបាយ ករណីកម្ពុជាបង្ក្រាបលើក្រុមគណបក្សប្រឆាំង ដែលលោកស្រីហៅថា កម្ពុជាដើរដល់ចំណុចគ្រោះថ្នាក់បំផុត។

ក្នុងសេចក្តីថ្លែងការណ៍ធ្វើឡើងនាថ្ងៃទី២៣ ខែវិច្ឆិកា ដែលទទួលបាននៅថ្ងៃនេះ លោកស្រី រ៉ូណា ស្មីត បានថ្លែងថា ប៉ុន្មានសប្តាហ៍កន្លងមកនេះ មានការវិវឌ្ឍន៍ ដ៏គួរឲ្យព្រួយបារម្ភនូវភាពតានតឹងរវាងគណបក្ស នយោបាយនៅកម្ពុជា។ ការវិវឌ្ឍន៍ផ្នែកនយោបាយ ដែលនាំឲ្យមានការព្រួយបារម្ភនោះ រួមមាន៖ ការផ្ទុះហិង្សាលើ អ្នកតំណាងរាស្ត្រមកពីគណបក្សសង្គ្រោះជាតិកាលពីថ្ងៃទី២៦ ខែតុលា ការដកលោក កឹម សុខា ចេញពីតំណែង អនុប្រធានទី១ នៃរដ្ឋសភា នាថ្ងៃទី៣០ ខែតុលា ក៏ដូចជាការចេញដីការតាមចាប់ខ្លួនលោក សម រង្ស៊ី ប្រធានគណ បក្សសំឡេងភាគតិចនៅក្នុងរដ្ឋសភា កាលពីថ្ងៃទី១៣ ខែវិច្ឆិកា ក្រោមបទចោទបរិហាកេរ្តិ៍ជាសាធារណៈ និងការ ញុះញុងឲ្យមានការរើសអើង រួមទាំងដីកាឲ្យចូលខ្លួនបំភ្លឺនៅថ្ងៃទី០៤ ធ្នូ ពាក់ព័ន្ធការក្លែងឯកសារសាធារណៈផង ដែរ។

លោកស្រី ស្មីត បានថ្លែងថា «នេះ គឺជាការព្រួយបារម្ភយ៉ាងធំធេងចំពោះខ្ញុំ ដែលមានការចោទប្រកាន់ពីការរំលោភ បំពានផ្ទួនៗ ដល់ការអនុវត្តដោយសន្តិវិធី នៃសេរីភាព នៃការសម្តែងមតិ និងគំនិត ព្រមទាំងសិទ្ធិចូលរួមក្នុងជីវិត នយោបាយ ដែលសិទ្ធិទាំងអស់នេះ ត្រូវបានធានាការពារ ដោយកតិកាសញ្ញាអន្តរជាតិស្តីពីសិទ្ធិពលរដ្ឋ និងសិទ្ធិ នយោបាយ ដែលកម្ពុជា គឺជារដ្ឋភាគីមួយដែរនោះ»។ លោកស្រី ស្មីត បានរំលឹកថា រាជរដ្ឋាភិបាលកម្ពុជា ស្ថិតនៅក្រោមកាតព្វកិច្ចសិទ្ធិមនុស្សអន្តរជាតិ ធានាការពារ សន្តិសុខរូបកាយរបស់បុគ្គលគ្រប់រូប ដែលស្ថិតក្នុងដែនសមត្ថកិច្ចរបស់ខ្លួន រាប់ទាំងសមាជិកសភាផងដែរ។

អ្នកស្រី ក៏បានរំលឹកពីតួនាទីរបស់តំណាងរាស្ត្រ ដែលទទួលបានការបោះឆ្នោតពីប្រជាពលរដ្ឋផងដែរ ឲ្យធ្វើសកម្ម ភាព ដែលនាំមកនូវការរួបរួម មិនមែនការញុះញុងឲ្យបែកបាក់នោះឡើយ។ លោកស្រី ស្មីត បានបញ្ជាក់ថា មេដឹក នាំជាប់ឆ្នោតទាំងអស់ ត្រូវមានការទទួលខុសត្រូវធ្វើសកម្មភាពបម្រើផលប្រយោជន៍ដល់ម្ចាស់ឆ្នោត ហើយមេដឹក នាំនយោបាយត្រូវមានការទទួលខុសត្រូវធ្វើសកម្មភាពធានាការពារសន្តិភាព និងសណ្តាប់ធ្នាប់សាធារណៈ ជំនួសឲ្យការប្រើភាសាបំបែកបំបាក់ និងការដុតបញ្ឆេះមនោសញ្ចេតនាប្រកាន់ពូជសាសន៍។

កថាខណ្ឌចុងក្រោយ នៃសេចក្តីថ្លែងការណ៍របស់ខ្លួនលោកស្រី ស្មីត បានស្នើឲ្យមេដឹកនាំគណបក្សនយោបាយ មានអាសនៈក្នុងរដ្ឋសភា គឺគណបក្សប្រជាជនកម្ពុជា និងគណបក្សសង្គ្រោះជាតិ គោរពកិច្ចព្រមព្រៀងខែឧសភា ដែលបង្ហាញពីការគោរពគ្នាទៅវិញទៅមក ដោយងាករក «វប្បធម៌សន្ទនា» វិញ ប្រយោជន៍ឲ្យប្រជាជនកម្ពុជា អាចបន្តប្រើប្រាស់សិទ្ធិ នៅក្នុងបរិយាកាសមួយ ដែលមានស្ថិរភាពនយោបាយ និងសន្តិភាព។

សូមបញ្ជាក់កិច្ចព្រមព្រៀង ៧ចំណុច ដែលគណបក្សជាប់ឆ្នោតទាំងពីរ បានដាក់ចេញ ដើម្បីពង្រឹង «វប្បធម៌សន្ទ នា» រួមមាន៖

១. ស្មោះត្រង់ជាមួយគ្នា ដើម្បីយកវប្បធម៌សន្ទនា ធ្វើជាមូលដ្ឋានក្នុងការពិភាក្សា ដោះស្រាយដោយសន្តិវិធី នូវរាល់បញ្ហាជាតិ និងសង្គម ដែលភាគីទាំងពីរអាចមានទស្សនៈមិនទាន់ស្របគ្នា។

២. គោរព និងឲ្យតម្លៃគ្នាទៅវិញទៅមក។

៣. ចៀសវាងឲ្យខាងតែបាននូវការញុះញង់ ការលាបពណ៌គ្នា ការប្រើពាក្យអសុរោះ និងការជេរប្រមាថគ្នា ដូចជាការប្រើពាក្យ «អាក្បាលយួនខ្លួនខ្មែរ» «ពួកកុម្មុយនីស្តផ្តាច់ការ» «អាយ៉ងយួន» «អាក្បត់ជាតិ» «អាលក់ជាតិ» «អាមេចោរ» «អាកូនចោរ»។

៤. ចៀសវាងការគំរាមកំហែង និងការបំភិតបំភ័យតាមគ្រប់រូបភាព ដូចជាការប្រើពាក្យ «ចាប់ដាក់គុក» «សង្គ្រាមនឹងកើតឡើង»។

៥. លុបបំបាត់ចោលនូវផ្នត់គំនិត នៃការគុំកួន សងសឹកគ្នា បានសេចក្តីថា ត្រូវបញ្ចប់នូវនយោបាយ «ទឹកឡើងត្រីស៊ីស្រមោច ទឹកហោចស្រមោចស៊ីត្រី»។

៦. លុបបំបាត់ចោលនូវនយោបាយប្រកាន់ពូជសាសន៍ និងនយោបាយជ្រុលនិយម។

៧. អប់រំ ណែនាំជាប្រចាំដល់មន្ត្រីគណបក្ស សមាជិក សមាជិកា និងការគាំទ្រគណបក្សរៀងៗខ្លួន ចាប់តាំងពីថ្នាក់ ជាតិ រហូតដល់ថ្នាក់មូលដ្ឋាន ឲ្យអនុវត្តន៍នូវខ្លឹមសារខាងលើនេះ ឲ្យមានប្រសិទ្ធភាពខ្ពស់៕

art21.1

Filed in: ព័ត៌មានជាតិ, ព័ត៌មានថ្មី

Recent Posts

Bookmark and Promote!

Leave a Reply

Submit Comment
© 2025 សម្លេងសច្ចៈ | Somleng Sachak. All rights reserved. XHTML / CSS Valid.