តាមព័ត៌មានពីបរទេសបានរាយការណ៍ថាយន្តហោះប្រដេញ MIG-29របស់រុស្ស៊ីមួយគ្រឿងត្រូវតួកគីបាញ់ទម្លាក់ដោយសារការប្រយុទ្ធគ្នាលើអាកាស។យោងតាមព័ត៌មានខាងលើបញ្ជាក់ថា យន្តហោះនេះត្រូវបាញ់ធ្លាក់ ពេលហោះរំលោភចូលដែនអាកាសតួកគី។
កាសែត EXPRESS ចុះផ្សាយថា យន្តហោះធុន MIG -29 នោះរងការបាញ់ប្រហារក្នុងពេលប្រយុទ្ធគ្នាតាមអាកាសប្រឆាំងយន្តហោះប្រដេញទួកគី៣គ្រឿង។ EXPRESS បន្តថា យន្តហោះរុស្ស៊ីបានធ្វើឱ្យរ៉ាដារបស់យន្តហោះប្រដេញតួកគីឡើងព្រិលពេលយន្តហោះទាំងនេះបាញ់សំដៅខ្លួន ហើយធ្លាក់៕