ព័ត៌មាន​ថ្មី
សម្តេចធិ​ប​តី​ ​នា​យ​ក​រ​​ដ្ឋ​ម​ន្ត្រី​ ​ផ្ញើ​សា​រ​លិ​ខិ​ត​ជូ​ន​ព​រ​ ​ស​​ម្តេ​ច​តេ​ជោ​ ​ហ៊ុ​ន​ ​សែ​ន​ ​​ប្រ​ធា​ន​ព្រឹ​ទ្ធ​ស​ភា​ ​នៃ​ព្រះ​រា​ជា​ណា​ច​ក្រ​​ក​ម្ពុ​ជា​ ​ក្នុ​ង​ឱ​កា​ស​ពិ​​ធី​ច​ម្រើ​ន​ជ​ន្មា​យុ​គម្រ​ប់​៧​​៣​ឆ្នាំ​ ​ឈា​ន​ចូ​ល​៧​៤​​ឆ្នាំ | ឯកឧត្តម​ឧ​ប​​នា​យ​ក​រ​ដ្ឋ​ម​​ន្ត្រី ​​ប្រា​ក់​​ ​សុ​ខុ​ន​ ​​ប្រ​មុ​ខ​កា​រ​ទូតកម្ពុជា រួ​ម​ជា​មួ​យ​​ប​ណ្តា​អ​ង្គ​ទូ​ត​ប​រ​ទេ​ស​ប្រ​ចាំ​នៅ​ក​ម្ពុ​ជា​ ​អ​ញ្ជើ​ញ​ទៅ​ពិ​និ​ត្យ​​មើ​ល កា​រ​​ខូ​ច​ខា​ត នៅ​ស្រុ​ក​ប​ន្ទា​យ​​អំ​ពិ​ល​ ​ខេ​ត្ត​​ឧ​ត្ត​រ​មា​ន​ជ័​យ​ | សមាជិ​ក​​​គ​ណ​ប​ក្ស​​អ​​តី​ត​មេ​ដឹ​ក​នាំ​ប៉ាគី​​ស្ថា​ន​ ​ជា​ង ​​១​០០​នា​​ក់​​​ ត្រូ​វ​បា​ន​ចា​ប់​ខ្លួ​ន​​​ដា​​ក់​ព​ន្ធ​​នា​គា​រ​ | មេទ័ពក​​ម្ពុ​ជា ប្រា​​ប់​អ​នុ​ព័​ន្ធ​យោ​ធា​ និ​​ង​ទូ​ត​នា​នា​១​៣​ប្រ​ទេ​ស​ថា​ ថៃ​ចា​​ប់​ទា​ហា​ន​ក​ម្ពុ​ជា​២​០​នា​ក់​ ​​(​រ​ត់​រួ​ច​ម្នា​ក់​ ​ស​ង្ស័​​យ​ស្លា​ប់​២​នា​ក់)​ ​​ក្រោ​យ​បទ​​ឈ​ប់​បា​ញ់ ​ចូ​ល​ជា​ធ​រ​មា​ន ដោ​យ​​ទា​ហា​ន​ថៃ​ ធ្វើ​ជា​ម​ក​ចា​ប់​ដៃ​ ​​ជា​មួ​យ​ទា​ហា​ន​ក​​ម្ពុ​ជា នៅ​​ស​ម​រ​ភូ​មិ​ជាំ​តែ​​ ​រួ​ច​ហើ​យ​ភ្ជ​ង់​ចា​ប់​ខ្លួ​ន​តែ​ម្ត​ង​ ​ម​ក​ទ​ល់​​ពេ​លនេះ​ ​មិ​ន​ទា​ន់​ដោះ​លែ​ង​ | ដល់ម៉ោ​ងប​ទ​ឈ​​ប់​បា​ញ់ ​នៅ​ស​ម​រ​ភូ​មិ​ជួ​រ​មុ​​ខ​ ​ស្ងា​ត់​កា​រ​ប្រ​យុ​ទ្ធគ្នា​ ​គិ​ត​ត្រឹម​ម៉ោ​ង​០​០​៖៣​០​​នា​ទី | សម្តេចតេ​ជោ​​ ​ហ៊ុ​ន​ ​សែ​​ន ប្រ​​ធា​ន​ព្រឹ​ទ្ធ​ស​ភា​នៃ​ក​ម្ពុ​ជា​ ៖​ ​«​ស​មិ​​ទ្ធិ​ផ​ល​នៃ​គំ​និ​​ត​ផ្តួ​ច​ផ្តើ​ម​​ដ៏​ប្រ​ពៃ​រ​ប​​ស់​​ ​ឯ​ក​ឧ​ត្ត​​ម​ ​ដូ​ណា​ល់​ ​ត្រាំ​ ​ ​បា​ន​ស​ង្រ្គោះ​ជី​វិ​ត​ម​នុស្ស​ ​រា​ប់​ពា​ន់​ម៉ឺ​ន​នា​ក់​ពី ​ស​ង្រ្គា​ម​ក​ម្ពុ​ជា​និ​ង​ថៃ​»​ | ស​ម្តេច​​ប​វ​រ​ធិ​ប​តី​ ​ហ៊ុ​ន​ ​ម៉ា​ណែ​ត​ ​ប្រ​កា​ស​​ពី ​ល​ទ្ធ​ផ​ល​ដ៏​ត្រ​ចះ​ត្រ​ច​ង់​ ​​ដោ​យ​ភា​គី​ក​ម្ពុ​ជានិ​​ង​ថៃ​ ​បា​ន​ឯ​ក​ភា​ព​គ្នាលើ ចំ​​ណុ​ច​សំ​ខា​​ន់ៗ ​ដើ​ម្បី​ប​ញ្ច​ប់​ភា​ព​​តា​ន​តឹង ​និ​​ង​ស្តា​រ​ស​ន្តិ​ភា​ព​ឡើ​ង​វិ​ញ​ | ពិភពលោ​ក​គួ​​រ​តែ​ដឹ​ង​!​ | នាយក​​ដ្ឋា​ន​ប្រឆាំ​​ង​ប​ទ​ល្មើ​ស​ប​​ច្ចេ​ក​វិ​ទ្យា​ ​​អំ​ពា​វ​នា​វ​​ ​សូ​ម​កុំ​ថ​ត​​ ​ចែ​ក​រំ​លែ​ក​​ ​ឬ​ប​ង្ហោះ​តា​ម ប​ណ្តា​​ញ​ស​ង្គ​ម​ ប​​ង្ហា​ញ​រូ​ប​ភា​ព​​ ​ឬ​វី​ដេ​អូ​ ​ពី​ទី​តាំ​​ង​ឈ​រ​ជើ​ង​ ​ពី​កា​​រ​ចល័​​ត​ក​ង​ទ័​ព​ ​ឬ​ស​​ក​ម្ម​ភា​ព​នា​នា រ​​ប​ស់​ក​ង​ទ័​ព​​ ​ដើ​ម្បី​ជៀ​ស​វា​​ង​ កា​​​រ​កំ​ណ​ត់​​បាន​​ទីតាំ​ង​​រ​បស់​ ​ក​ង​ទ័​ព​យើ​ង​ពី​ស​ត្រូ​វ​ | ឯកឧ​ត្ត​ម​ ​នេ​​ត្រ ​ភ​ក្ត្រា​៖​ ​តំ​ណា​ង​ថៃ​ ​នៅ​អ​ង្គ​កា​រ​ស​ហ​ប្រ​ជា​ជា​តិ​ ​​គេ​ច​ខ្លួ​ន​ពី​អ្ន​ក​​សា​រ​ព័​ត៌​មា​ន​ ​ខ​ណៈ​​ក​ម្ពុ​ជា ​​ប​ង្ហា​​ញ​ភា​ព​ប្រា​ក​ដ​ប្រ​ជា​
គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​ទាំងអស់​ជា​របស់​ឯកជន មិនមែន​ជា​របស់​រដ្ឋ​

យន្តហោះបារាំងពីរគ្រឿងចុះចត់ជាបន្ទាន់ ដោយទទួលរងការគម្រាម វាយប្រហារគ្រាប់បែក

យន្តហោះដឹកអ្នកដំណើរពីរគ្រឿង របស់ក្រុមហ៊ុនអាកាសចរណ៍បារំាង Air France ធ្វើដំណើរពីអាំមេរិកទៅបារាំង ត្រូវវិលត្រឡប់ចុះចតជាបន្ទាន់ ហើយជម្លៀសអ្នកដំណើរភ្លាមៗ ក្រោយរងការគម្រាមថា នៅលើយន្តហោះមានគ្រាប់បែក។ ជើងហោះហើរ AF65 ត្រូវបានចុះចតជាបន្ទាន់នៅទីក្រុងSalt Lake រដ្ឋUtakក្រោយរងការគម្រាមវាយប្រហារគ្រាប់បែក។
មន្តី្រក្រុមហ៊ុនអាកាសចរណ៍បានឲ្យដឹងថាក្រុមអ្នកឯកទេសស្រាវជ្រាវរបស់អាមេរិកមានវត្តមាននៅអាកាសយានដ្ឋាន
អន្តរជាតិភ្លាមៗក្រោយទទួលព័ត៌មានដើម្បីត្រួតពិនិត្យឲ្យបានច្បាស់លាស់ ។

ចំណែកជើងហោះហើរលេខAF៥៥ ហោះហើរចេញពីទីក្រុងវ៉ាស៊ីនតោន ត្រូវបង្វែទិសដៅឆ្ពោះទៅកាន់ទីក្រុងHalifaz
ប្រទេសកាណាដា ក្រោយរងការគម្រាមបំផ្ទុះគ្រាប់បែកដូចគ្នា។ យន្តហោះដឹកអ្នកដំណើរខាងលើ មានអ្នកដំណើរសរុបដល់ទៅ២៩៨នាក់ ចំណែកយន្តហោះមួយគ្រឿងទៀត ដឹកអ្នកដំណើរដល់ទៅជាង៤០០នាក់ឯណោះ។
យន្តហោះទាំងពីរខាងលើរងការគម្រាមកំហែងចំពេលដែលទីក្រុងបារីស ទើបតែទទួលរងការវាយប្រហារ ដោយក្រុមភេរវករ
សម្លាប់មនុស្ស១២៩នាក់និង រាប់រយនាក់រងរបួស។

ហេតុការខាងលើកើតឡើងក្រោយពេលដែលមន្ត្រីរុស្ស៊ីទទួលស្គាល់ថា យន្តហោះរុស្ស៊ីដឹកអ្នកដំណើរ២២៤នាក់ធ្លាប់នៅកោះសីណៃ ប្រទេសអេហ្ស៊ីប គឺជាការវាយប្រហារភេរវកម្ម។ គ្រាប់បែកកែឆ្នៃបានផ្ទុះនៅលើយន្តហោះនោះតែម្តង ពេលកំពុងហោះហើរ។ នាយកនៃ ស្ថាប័ន សន្តិសុខរុស្ស៊ី បានថ្លែងថាគឺមកពីការផ្ទុះនៃគ្រាប់បែកឆ្នៃ លួចលាក់ទុក ក្នុងយន្តហោះ ដែលយន្តហោះដឹកអ្នកដំណើររុស្ស៊ី បានបែកខ្ចាយជាបំណែកៗតាំងពីក្នុងកំពស់ខ្ពស់នៃអាកាសម៉្លេះ បណ្តាលឲ្យស្លាប់គ្មានសល់ម្នាក់ទេ មនុស្សទាំង ២២៤នាក់ដែលបានជិះក្នុងយន្តហោះនោះ។ លោកពូទីន សន្យាថារុស្ស៊ីនឹងស្វែងរកចាប់ទាល់តែបានពួកដែលបានប្រព្រឹត្ត
ភេរវកម្មនេះទោះវា ពួន នៅទីណាក៏ដោយ។ អាជ្ញាធររុស្ស៊ី ថែមទាំងបានប្រកាស រង្វាន់៥០លានដុល្លារ សម្រាប់នរណា ដែលផ្តល់ព័ត៌មាន នាំទៅចាប់ពួកភេរវជន។

ស្របនឹងរបាយការណ៍ លោក Alexandre Bortnikov ជានាយក ស្ថាប័នសន្តិសុខរុស្ស៊ីនិងជាប្រធាន គណៈកម្មាធិការជាតិប្រឆាំងភេរវកម្ម ៖មហន្តរាយយន្តហោះរុស្ស៊ី ធុន Airbus 321 ធ្លាក់ទៅលើដែនដីអេហ្ស៊ីបកាលពីថ្ងៃ៣១តុលា គឺពិតជាបណ្តាលមកពីភេរវកម្ម។ តាមការ ប្រមាណនៃពួកអ្នកឯកទេស កម្លាំងផ្ទុះនៃគ្រាប់បែកឆ្នៃ លាក់ទុក ក្នុងយន្តហោះនោះគឺស្មើនឹង ធាតុ TNT មួយគីឡូក្រាម។មកពីការផ្ទុះតាំងពីក្នុងអាកាសកំពស់ខ្ពស់ បានជាបំណែកយន្តហោះ បែកសាចរាយលើដែនដីផ្ទៃក្រឡាធំ រាប់គ.ម.ការ៉េឯណោះ។

បន្ទាប់ពីឮរបាយការណ៍នេះ លោកប្រធានាធិបតីពូទីន បានងើបឈរគោរពវិញ្ញាណក្ខន្ធ ពលរដ្ឋរុស្ស៊ីទាំង ២២៤ នាក់ ដែលបានស្លាប់ក្នុងសោកនាដកម្មនេះ។ ងើបឈរភ្លាមភដែរ ទាំងមន្ត្រីកំពូលៗដែលចូលរួមក្នុងកិច្ចប្រជុំនោះ គឺរដ្ឋមន្ត្រីការបរទេស ,រដ្ឋមន្ត្រីការពារជាតិ នាយអគ្គសេនាធិការដ្ឋានកងទ័ពរុស្ស៊ី , នាយកស្ថាប័នសន្តិសុខជាតិ , នាយកចារកិច្ច ក្រៅប្រទេស។

លោកប្រមុខរដ្ឋរុស្ស៊ីថ្លែងថា មិនមែនជាលើកទី១ទេដែលរុស្ស៊ីប៉ះទង្គិចនឹងភេរវឧក្រិដ្ឋកម្ម សែន ព្រៃផ្សៃ។ រុស្ស៊ីនៅចងចាំគ្មានភ្លេចអ្វីទេ។ ខាងចំនួនអ្នកស្លាប់ ឃាតកម្ម នៅលើដែនដីស៊ីណៃស្ថិត ក្នុងចំណោម ឃាតកម្មបង្ហូរឈាមក្រៃលែង។ យើងមិនជូតទឹកភ្នែកពីបេះដូងយើងឡើយ។ ទឹកភ្នែកនេះ នឹងស្ថិតនៅជាប់ជាមួយយើង។ ឧក្រិដ្ឋកម្មនេះនៅដក់ជាប់ក្នុងសតិយើង ដោយមិន អាស្រ័យ នឹងពេលវេលាឡើយ។យើងនឹងបើកអាក្រាតឈ្មោះពួកវា ហើយតាមរកចាប់ពួកវាឲ្យទាល់តែបានទោះ
ពួកវាពួននៅទីណាក៏ដោយ រួចមកផ្តន្ទាទោសពួកវា។ ក្នុងប្រតិបត្តិការស្វែងរកចាប់និង ផ្តន្ទាទោសនេះរុស្ស៊ីក៏សង្ឃឹមលើការជួយ
ជ្រោមជ្រែងពីបណ្តាមិត្តខ្លួនដែរ៕

2015_11_18_04_11_24_1Par8266528

Filed in: ព័ត៌មានថ្មី, អន្តរជាតិ

Recent Posts

Bookmark and Promote!

Leave a Reply

Submit Comment
© 2025 សម្លេងសច្ចៈ | Somleng Sachak. All rights reserved. XHTML / CSS Valid.