ព័ត៌មាន​ថ្មី
សម្ដេចតេ​ជោ​​ ​ហ៊ុ​ន​ ​សែ​ន​ ​៖​ ​អ្ន​ក​ន​​យោ​បា​យ​ខ្លះ​ ​ដែ​ល​​តាំ​ង​ខ្លួ​ន​ជា​គ្រូ កិ​ច្ច​​ព្រ​ម​ព្រៀ​ង​ទី​​ក្រុង​ប៉ា​រី​​ស​ ​តើ​បា​ន​ដឹ​ង​អ្វី​ខ្លះ​ហើ​យ​​?​ | កម្លាំងនគ​រ​​បាល​ ​នាំ​យ​ក​រ​ថ​យ​​ន្ត​ដឹ​ក​ទឹ​ក​០​​៩​គ្រឿ​ង​ ​ចុះ​ជួ​យ​​ព​ន្លត់​ ​ករ​​ណី​អ​គ្គី​ភ័​យ​​ឆេះ ​ឃ្លាំ​ង​អេ​ត​ចា​យ​ រ​ប​​ស់​ប្រ​ជា​ព​ល​រ​ដ្ឋ​១​ក​​ន្លែង​ ​នៅ​ក្រុ​ង​ប៉ោ​យ​ប៉ែ​ត​​ | ប្រតិ​ភូ​តំ​ណាង​​រា​ស្រ្ត​កូ​រ៉េ​ខា​ង​ត្បូ​ង​ ​វា​យ​ត​ម្លៃ​ខ្ព​​ស់ ​ចំពោះ​​ក​ម្ពុ​ជា​ ​លើ​កា​រ​ប្រ​យុ​ទ្ធ​ប្រ​ឆាំ​ង​ ប​​ទ​ល្មើ​ស​ឆ​បោ​ក តា​ម​ប្រ​​ព័​ន្ធ​ប​ច្ចេ​ក​វិ​ទ្យា​ | អគ្គី​ភ័​​យ​ឆេះ​ ​អ​គា​រ​ផ្សា​រ​ទំ​នើប​ហេ​ង​​ ​ឆៃ​លី ​រា​ល​ដា​ល​ដ​ល់​ផ្ទះ​​ព​ល​រ​ដ្ឋ​ច្រើ​ន​ខ្ន​ង ក​ណ្តា​​ល​ក្រុ​ង​បា​ត់​ដំ​ប​ង ទាំ​​ងយ​​ប់​ | ស​ម្តេ​​ចធិ​ប​​តី​ ​អ​នុ​ញ្ញា​ត​ជូ​ន​ ​រ​ដ្ឋ​ម​ន្ត្រី​ទ​​ទួ​ល​ប​ន្ទុ​ក​​គ្រ​ប់​គ្រ​ង​​​គ្រោះ​​ម​ហ​ន្ត​រា​​យ ​ម​ក​ពី​ប្រ​ទេ​ស​ជា​ស​មា​​ជិ​ក​អា​ស៊ា​​ន​​​ ​និ​ង​ប​ណ្តា​ប្រ​ទេ​ស​​ពា​ក់​ព័​ន្ធ​ ​ចូ​ល​ជួ​​ប​ស​ម្តែ​ង​កា​រ​គួ​រ​ស​ម​ ​និ​​ង​ពិ​ភា​ក្សា​កា​រ​ងា​​រ​ | សម្ដេចតេ​​ជោ​ ​ហ៊ុ​ន​ ​​​សែ​ន​ ​​​មិ​ន​​​បា​ន​​​​​ប​​ន្ទ​ន់​​ជំ​ហ​រ ​​​ទៅ​​​អ​ង្វ​រ​​ថៃ ​​​ឱ្យ​​​​​បើ​ក​​​​ព្រំ​ដែ​ន​​​​ជា​មួ​យ​​​ថៃ ​​​នៅ​ថ្ងៃ​ទី​២​០​​ ​តុ​លា​​​ ​ដូ​​ច​​​កា​រ​​​ចុះ​​​​ផ្សា​យ​​​ឡើ​យ​ | លោកជំ​ទា​វ​ប​​ណ្ឌិត​​ ​ពេ​ជ​ ​ច​ន្ទ​មុ​​ន្នី​ ​ហ៊ុ​ន​ម៉ា​ណែ​​ត​ ​អ​ញ្ជើ​ញ​​ជួ​ប​សំ​ណេះ​សំ​ណា​​ល​ ​សួ​រ​សុ​ខ​ទុ​ក្ខ​ ​​និ​ង​ចែ​ក​អំ​ណោ​​យ​ម​នុ​ស្ស​ធ​​ម៌ ជូ​​ន​ដ​ល់​ប្រ​ជា​​ជ​ន​ងា​យ​រ​ង​គ្រោះ​បំ​ផុ​​ត ក្នុ​​ង​ខេ​ត្ត​កំ​ព​​ង់ស្ពឺ​​ | ឯកឧត្ត​ម​ ​នេ​​ត្រ​ ​ភ​ក្ត្រា​ ​អ​ញ្ជើ​​ញ​ដឹ​ក​នាំ​កិ​ច្ច​ប្រ​​ជុំ​ពិ​និ​ត្យ​ ​និ​ង​ផ្ត​​ល់​យោ​ប​ល់ ​ក្នុ​ង​កា​​រ​រៀ​ប​ចំ សេ​​ច​ក្តី​ព្រា​ង​ច្បា​ប់​​ស្តី​ពី​រ​ប​ប​សា​រ​ព័​ត៌​​មា​ន​ថ្មី​ | ភ្លាមៗ​​ អ្ន​ក​ស​ង្កេ​ត​កា​រ​ណ៍​អ​ន្ត​រ​កា​ល​ ​(​I​O​T​)​ ​អ​ញ្ជើ​ញ​ចុះ​ពិ​និ​ត្យ ទី​តាំ​​ង​ជា​ក់​ស្តែ​ង ​នៅ​ក​ន្លែ​ង​ដែ​​ល​ក​ង​ក​ម្លាំ​ង​ថៃ​ ​និ​ង​គ្រឿ​ង​ច​ក្រ​​ ​បា​ន​បំ​ពា​ន​អ​ធិ​ប​តេ​យ្យ​ភា​ព​ក​ម្ពុ​ជា​ នៅ​​ភូ​មិ​ព្រៃ​ចា​ន់ | កងក​​ម្លាំ​ង​ថៃ​រា​ប់​រ​យ​នា​​ក់​ ​បំ​ពា​ន​លើ អធិ​ប​តេ​យ្យ​ភា​​ព​ក​ម្ពុ​ជា​ ​នៅ​ភូ​មិ​ព្រៃ​ចា​ន់​
គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​ទាំងអស់​ជា​របស់​ឯកជន មិនមែន​ជា​របស់​រដ្ឋ​

រាជរដ្ឋាភិបាល ចេញអនុក្រឹត្យ សម្រេចដកចេញគម្រោងវិនិយោគ នូវក្រុមហ៊ុនវិនិយោគ សម្បទានដីសេដ្ឋកិច្ចចំនួន០៣ក្រុមហ៊ុន នៅខេត្តសៀមរាប និង១ក្រុមហ៊ុនទៀតកំពុងចុះអង្កេត !

ខេត្តសៀមរាប៖ នាព្រឹកថ្ងៃទី ១៩ ខែ វិច្ឆិកា ឆ្នាំ២០១៥នេះ នៅរដ្ឋបាលសាលាខេត្តសៀមរាប មានបើកកិច្ចប្រជុំស្តីពី ស្ថានភាពក្រុមហ៊ុនសម្បទានដីសេដ្ឋកិច្ច ក្នុងខេត្តសៀមរាប ក្រោមវត្តមានរបស់ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប៊ិន ឈិន ប្រធានអាជ្ញាធរជាតិដោះស្រាយទំនាស់ដីធ្លី និង ជាប្រធានគណៈកម្មការអន្តរក្រសួង ដើមី្បត្រួតពិនិត្យ វាស់វែង និង វាយតម្លៃដីសម្បទានសេដ្ឋកិច្ច និងថ្នាក់ដឹកនាំមន្ទីរ អង្គភាព និង អាជ្ញាធរស្រុកពាក់ព័ន្ធផងដែរ ។

នៅក្នុងរបាយការណ៍ដែលបង្ហាញដោយឯកឧត្តម ឃឹម ប៊ុនសុង អភិបាលខេត្តសៀមរាប បានបញ្ជាក់ថា ខេត្តសៀមរាបមានផ្ទៃដីសរុប ១ ៥៤០ ៤៤២ ហិចតា ដែលមានក្រុមហ៊ុនសម្បទានដីសេដ្ឋកិច្ច មកវិនិយោគ ចំនួន ១៤ក្រុមហ៊ុន ស្ថិតនៅក្នុងភូមិសាស្ត្រ០៤ស្រុក គឺស្រុកវ៉ារិន បន្ទាយស្រី ស្វាយលើ និង ស្រុកជីក្រែង ហើយដីទាំងនោះស្ថិតក្រោមការគ្រប់គ្រងរបស់ក្រសួងបរិស្ថាន និង ក្រសួងកសិកម្មរុក្ខាប្រមាញ់ និង នេសាទ ។

របាយការណ៍ បានបន្តឲ្យដឹងថា ៖ យោងតាមកិច្ចប្រជុំ ពិនិត្យស្ថានភាពក្រុមហ៊ុនសម្បទានដីសេដ្ឋកិច្ច កាលពីលើកមុន និងក្រោមការណែនាំរបស់ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប៊ិន ឈិន ដោយឈរលើចំណុចសំខាន់មួយចំនួន ខេត្តបានចុះពិនិត្យ និងបានបើកកិច្ចប្រជុំវាយតម្លៃជាបន្តបន្ទាប់ ។

របាយការណ៍នោះ បានបញ្ជាក់ថា ដោយយោងតាមលទ្ធផលអង្កេតរបស់គណៈកម្មការអន្តរក្រសួង រាជរដ្ឋាភិបាលបានចេញ
អនុក្រឹត្យសម្រេចលុបចោលគម្រោងវិនិយោគ របស់ក្រុមហ៊ុនមួយចំនួន ដែលមិនបានអនុវត្តទៅតាមកិច្ចសន្យានៃការធ្វើវិនិយោគ ចំនួនចំនួន៣ ក្រុមហ៊ុន រួមមាន ក្រុមហ៊ុន ប៊ីវីប៊ី , ក្រុមហ៊ុន លីយ៉េរ៉ាប់ប៊ើ , ក្រុមហ៊ុនបានយ៉ាគ្រុប និង មួយក្រុមហ៊ុនទៀត កំពុងប្រឈមជាមួយនឹងការចុះធ្វើអង្កេត របស់គណកម្មការអន្តរក្រសួង ។

ក្នុងនោះដែរអនុគណៈកម្មការថ្នាក់ខេត្ត បានបន្តផែនការមួយជំហានទៀត គឺចុះពិនិត្យទៅលើក្រុមហ៊ុនចំនួន៤ទៀតបន្តទៀត រួមមាន ក្រុមហ៊ុន បៀនហៀកអ៊ិនវេសមេន ,ក្រុមហ៊ុន ស៊ី អរ ស៊ី ខេ ២ , ក្រុមហ៊ុនសំរោងរ៉ាប់ប៊ើ និង ក្រុមហ៊ុន អ៊ីចស៊ែល ខាសធើរ ដែលវិនិយោគលើដំណាំកៅស៊ូ ។

នៅក្នុងកិច្ចប្រជុំ នាព្រឹកថ្ងៃទី១៩ វិច្ឆិកានេះ ឯកឧត្តម ប៊ិន ឈិន លើកឡើងថា ចំពោះ បណ្តាក្រុមហ៊ុនសម្បទានដីសេដ្ឋកិច្ចណាមួយ ដែលមិនព្រមអនុញ្ញាត ឲ្យក្រុមការងារនៃគណៈកម្មការចូលទៅត្រួតពិនិត្យនោះ គឺត្រូវកំណត់ឲ្យបានច្បាស់ ដើមី្បគណៈកម្មការថ្នាក់ជាតិ មានវិធានការចំពោះក្រុមហ៊ុននោះ ។ ឯកឧត្តម ក៏បានលើកផងដែរថា ៖ រាល់ដីសម្បទានសេដ្ឋកិច្ចដែលរាជរដ្ឋាភិបាលបានលុប
ហើយនោះ គឺត្រូវគ្រប់គ្រងដោយក្រសួងបរិស្ថាន និង អាជ្ញាធរខេត្ត រួមទាំងរដ្ឋបាលព្រៃឈើផងដែរ ។

ឯកឧត្តម ក៏បានលើកឡើងនូវគោលការណ៍មួយចំនួន ដើមី្បជាទុនសម្រាប់អនុគណៈកម្មកាថ្នាក់ខេត្តកំណត់អំពីផលប៉ះពាល់មួយ
ចំនួនរបស់ក្រុមហ៊ុនសម្បទានដីសេដ្ឋកិច្ច ទៅលើផលប្រយោជន៍របស់ប្រជាពលរដ្ឋ និង សម្បត្តិធម្មជាតិនៅក្នុងតំបន់នោះ និង កំណត់ឲ្យបានត្រឹមត្រូវ អំពីទំហំផ្ទៃដីដាំដុះរបស់ក្រុមហ៊ុន ដែលទទួលបានផ្ទៃដីសម្បទានដីសេដ្ឋកិច្ចពីរដ្ឋ ឲ្យបានច្បាស់លាស់ ហើយនៅពេលខាងមុខនេះគណៈកម្មការ ថ្នាក់ជាតិ នឹងចុះទៅត្រួតពិនិត្យតាមក្រុមហ៊ុនទាំងនោះ ជាបន្តបន្ទាប់ ។

ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប៊ិន ឈិន បានសង្កត់ធ្ងន់បន្ថែម ទៅលើបណ្តាក្រុមហ៊ុនសិក្សារុករករ៉ែនៅក្នុងភូមិសាស្ត្រមួយចំនួន
ក្នុងខេត្តសៀមរាប ដែលបានធ្វើឲ្យមានផលប៉ះពាល់ ដល់ផលប្រយោជន៍របស់ប្រជាពលរដ្ឋក្នុងតំបន់ទាំងនោះ គឺត្រូវតែមានការ
ប៉ះប៉ូវជូនដល់ប្រជាពលរដ្ឋវិញ ។ ឯកឧត្តម ក្រើនរំលឹក ដល់់គ្រប់បណ្តាមន្ទីរ អង្គភាពពាក់ព័ន្ធទាំងអស់ ត្រូវរួមសហការគ្នា ក្នុងការចុះត្រួតពិនិត្យ និង គ្រប់គ្រង់ទីតាំងទាំងនោះឲ្យបាន ព្រមទាំងត្រូវកំណត់ពេលវេលាក្នុងការសិក្សា រុករករ៉ែដើមី្បកុំឲ្យបងប្អូន
ប្រជាពលរដ្ឋ មានការព្រួយបារម្ភ លើការបាត់បង់ដីអាស្រ័យផលរបស់ពួកគាត់ ឬក៏ធ្វើឲ្យមានការថ្នាំងថ្នាក់ដល់រាជរដ្ឋាភិបាល ៕

ប៊ុនធឿន (សៀមរាប)

2015-11-22_1712032015-11-22_1709432015-11-22_171300

Filed in: Uncategorized, ព័ត៌មានជាតិ, ព័ត៌មានថ្មី

Recent Posts

Bookmark and Promote!

Leave a Reply

Submit Comment
© 2025 សម្លេងសច្ចៈ | Somleng Sachak. All rights reserved. XHTML / CSS Valid.