ព័ត៌មាន​ថ្មី
សម្តេចតេ​ជោ​ ​ហ៊ុ​ន​ ​សែ​ន​​ ​ស​ង្ឃឹ​ម​ថា​ ​ជ​ន​ជា​តិ​ថៃ​ជា​ង​១​លា​ន​នា​ក់​​ ​ដែ​ល​ចូ​ល​មើ​ល​សា​រ​រ​ប​ស់​​សម្តេ​ច​ រៀ​ប​រា​​ប់អំ​ពី​​ទ​ង្វើ​អ​សី​ល​ធ​ម៌​ ​អ​​ន់​ជា​ង​ស​​ត្វ ​រ​ប​ស់​ជ​ន​ជា​តិ​​ថៃ​មួ​យ​ចំ​នួ​ន​​ ​នឹ​ង​គិ​​ត​ទៅដ​ល់​​ត​ម្លៃ​នៃ ជា​តិ​សា​​ស​ន៍​រ​ប​ស់​ខ្លួ​ន​ ​ដោ​យ​កា​​រ​ទ​ទួ​ល​ខុ​ស​ត្រូ​វ​ | ទឹ​ក​បឹ​ង​ជ​ន់​​ឡើង​ សត្វច​ច​ក​ ចូ​ល​​ដ​ល់​ក្នុ​ង​ភូ​មិ​ខាំអ្ន​ក​ស្រុ​ក ប​​ណ្តា​ល​ឲ្យ​រ​បួស​៣​នា​ក់ ក្នុ​ង​​ឃុំគា​រ ស្រុ​ក​មោ​ង​ឫ​ស្សី​ ខេ​ត្ត​បា​ត់​​ដំ​ប​ង | ​​អភិបាល​​រា​​ជ​ធា​នី​ភ្នំ​ពេ​ញ​ ​ណែ​​នាំ​ឱ្យ ​​ក​ម្លាំ​ង​មា​ន​ស​​ម​ត្ថ​កិ​ច្ច​ ​និ​ង​​អា​ជ្ញា​ធ​រ​ខ​ណ្ឌ​ទាំ​ង​១​៤​​ ​ប​ន្ត​ទ​ប់​ស្កា​ត់​ ​ប​ង្ក្រា​​ប​គ្រឿ​ង​ញៀ​ន​ ​​ប្រ​យុ​ទ្ធ​ប្រ​ឆាំង​ ​កា​រ​ឆ​បោ​ក​តា​ម​ប្រ​ព័​ន្ធ​ប​​ច្ចេ​ក​វិ​ទ្យា ​ ​និ​ង​ជំ​រុ​ញ​កា​រ​អ​នុ​​វ​ត្ត​ ​កា​រ​ងា​រ​រំ​ដោះ​ទឹ​ក​ចេ​ញ​ពី​ ​មូល​​ដ្ឋា​ន​ប្រ​ជា​ព​ល​រ​ដ្ឋ​ ​​និ​ង​ចេ​ញ​ពី​ក្នុ​ង​រា​ជ​ធា​​នី​ភ្នំ​ពេ​ញ​ | សាខា​កា​ក​​បា​ទ​ក្រ​ហ​ម​កម្ពុ​ជា​ ​ខេ​ត្ត​ប​ន្ទា​យ​មា​ន​ជ័​យ​ ​ ​នាំ​​យ​ក​អំ​ណោ​យ​ម​នុ​ស្ស​​ធ​ម៌ ​ជូ​ន​ប្រ​ជា​ព​ល​រដ្ឋ ជួ​ប​​កា​រ​លំ​បា​ក នៅ​​ភូ​មិ​សិ​លា​ខ្មែ​រ​ ​១​៥​០​គ្រួ​សា​រ​ ​និ​ង​​ភូមិ​ទំ​ន​ប់​ដា​ច់ ​១​០​០​គ្រួ​សារ​ | នគរបាល ខេ​ត្ត​ប​ន្ទា​យ​មា​ន​ជ័​យ​ ប​ន្ត​ស​ហ​កា​រ ដឹ​ក​​ជញ្ចូន ព​ល​ក​រ​ខ្មែ​រ​ វិលទៅ​កា​ន់​លំ​នៅ​ដ្ឋា​​ន | ប្រជាព​ល​រ​ដ្ឋ​​ចំ​នួ​ន​ ​១​២​គ្រួ​សា​រ​ ​រ​ង​គ្រោះ​​ដោ​យ​សា​រ ខ្យ​​ល់​ក​ន្ត្រាក់ ទ​ទួ​​ល​បា​ន​អំ​ណោ​យ​ដ៏​ថ្លៃ​ថ្លា​ពី​ ស​ម្តេ​ច​កិ​ត្តិ​​ព្រឹ​ទ្ធ​ប​ណ្ឌិ​ត​ ​ប៊ុ​ន​ ​រ៉ា​នី​​ ​ហ៊ុ​ន​សែ​ន​ ​ប្រ​ធា​​ន​កា​ក​បា​ទ​ក្រ​ហ​​មក​ម្ពុ​ជា​ | សម្តេច​តេ​ជោ​ ​ហ៊ុ​ន​ ​សែ​ន​ ​ប្រ​កា​ស​នឹ​ងសា​ង​ស​ង់​ផ្ទះ ​ដល់អតីតយុទ្ធជន និងនិវត្តជនចំនួន១០០ខ្នង ក្នុង១ឆ្នាំ | ខ្លឹម​សារ​ដែ​ល​​បា​ន​ប​ង្ហោះ​ទាំ​ង​​នេះ​ ​គឺ​ជា​ព័​ត៌​មា​ន​ក្លែ​​ង​ក្លា​យ​! | ប្រទេស​រុ​ស្ស៊ី​​ ​​​បើ​​​ក​​​កា​​​​​រ​​​វា​​​យ​​​ប្រ​​​ហា​​​រ​ ​​ទ​ម្លា​​ក់​គ្រា​ប់​បែ​ក​ ​រ​​យៈ​ពេ​ល​ ​១​២​ម៉ោ​ង​ ​​ស​ម្លា​ប់​ម​នុ​ស្ស​ ​និ​ង​រ​បួ​ស​រ​​ង្គា​ល​ នៅ​​អ៊ុ​យ​ក្រែ​ន​ | អភិបាលខេ​​ត្ត​ប​ន្ទា​យ​មា​​ន​ជ័​យ​ ​ផ្ញើ​លិ​ខិ​ត​ត​វ៉ា ប្រ​​ឆាំ​ង​នឹ​ង រ​ដ្ឋបា​ល​​ខេ​ត្ត​ស្រះ​កែ​វ ដែ​​ល​លើ​ក​ប​​ដា​ប្រ​កា​ស ​អនុ​វ​ត្ត​ច្បាប់ ក្នុ​ង​​ស្រុ​ក​ថៃ លើ​​ប្រ​ជា​ជ​ន​ក​ម្ពុ​ជា​ ​រស់​នៅ​ភូ​មិ​ជោ​គ​ជ័​យ និ​ង​ភូ​មិ​​ព្រៃ​ចា​ន់​
គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​ទាំងអស់​ជា​របស់​ឯកជន មិនមែន​ជា​របស់​រដ្ឋ​

រថយន្ត​ដឹកឈើ​របស់កូន​មេបញ្ជាការ​ប៉េអឹមខេត្ត​ក្រឡាប់ ស្លាប់ម្នាក់ របួសធ្ងន់​ម្នាក់

ក្រចេះ ៖ កាលពី​ថ្ងៃទី២៣ ខែមេសា ឆ្នាំ២០១៤ រថយន្ត​លុចស៊ីស RX300ពណ៌ស្ករ ដឹកឈើ​ប្រណីត​ខុស ច្បាប់មួយ គ្រឿង​ក្រឡាប់ បណ្តាល​ឱ្យមនុស្ស​ម្នាក់ស្លាប់ និងម្នាក់ទៀត​រងរបួស​ធ្ងន់នៅចំណុច ទួលប្រឡី ភូមិឃ្សឹមក្រៅ ឃុំ ឃ្សឹម ស្រុកស្នួល ខេត្តក្រចេះ។

មុនពេលកើតហេតុគេបានឃើញរថយន្តលុចស៊ីសគ្មានពាក់ស្លាកលេខ បានបើកបរផ្តាច់ព្រលឹង បោះពួយយ៉ាង លឿនចេញពីទិសខាងជើង ទៅទិសខាងត្បូង ឆ្ពោះទីកាន់ស្រុកស្នួល។ លុះដល់ចំណុចកើតហេតុ ស្រាប់តែរថយន្ត មួយគ្រឿងនោះបានឡាគួរជ្រុលចង្កូតក្រឡាប់បីបួនត្រឡប់ រួចក្អួតចេញសុទ្ធតែឈើប្រណីត ដែលក្រុម ឈ្មួញ ទុច្ចរិត បានលួចដឹកបម្រុងនឹងយកទៅលក់នៅប្រទេសវៀតណាម។

ប្រភពព័ត៌មានឱ្យដឹងថា ក្នុងហេតុការណ៍គ្រោះថ្នាក់ ក្រឡាប់រថយន្តដឹកឈើបណ្តាល ឱ្យបុរសពីរនាក់បងប្អូន ដែល ស៊ីឈ្នួលបើកឡានដឹកឈើស្លាប់និងរងរបួសធ្ងន់។ ជនរងគ្រោះដែលស្លាប់ក្នុងហេតុការណ៍នោះទី១.ឈ្មោះ ហ៊ុប ស្រស់ ភេទប្រុស អាយុ ៤៤ ឆ្នាំ មានទីលំនៅក្នុងភូមិ ជ្រោយបន្ទាយ ឃុំ ជ្រោយបន្ទាយ ស្រុកព្រែកប្រសព្វ ខេត្តក្រ ចេះ និងជនរងគ្រោះរបួសធ្ងន់ទី២. មានឈ្មោះ ហ៊ុប ម៉ារ៉ាឌី ភេទប្រុស អាយុ ៣២ ឆ្នាំ ដែលជាប្អូនមាន ទីលំនៅដូច គ្នា។

បច្ចុប្បន្ននេះ សកម្មភាពដឹកឈើប្រណិតខុសច្បាប់តា មរថយន្តទំនើបៗកំពុងតែសម្រុកពេញ ទំហឹងក្នុងការ នាំយក ទៅ លក់នៅ ប្រទេសវៀតណាមឆ្លងតាមស្រុកស្នួល ដែលជាស្រុកពោរពេញ ដោយបទល្មើសដឹកឈើខុស ច្បាប់ ឆ្លង កាត់ព្រោះនៅជាប់ព្រំប្រទល់ប្រទេសវៀតណាម។ ចំណែកសមត្ថកិច្ច ដែលឈរជើងនៅទីនោះ ក៏ត្រូវប៉ាន់ខ្លាំង ផងដែរក្នុងការប្រមូលលាភសក្ការៈពីបទល្មើសព្រៃឈើ។

បច្ចុប្បន្នរថយន្តលុចស៊ីស ត្រូវបាននគរបាលនាំយកទៅរក្សាទុកនៅប៉ុស្តិ៍ឃ្សឹម ចំណែកឈើត្រូវបាន សមត្ថកិច្ច ជំនាញ នាំយកទៅរក្សាទុកនៅសង្កាត់រដ្ឋបាលព្រៃឈើឃ្សឹម រីឯជនរងគ្រោះពីរនាក់ បងប្អូនត្រូវបាន ប្រគល់ជូន ក្រុមគ្រួសារ។

តាមប្រភពបានឱ្យដឹងទៀតថា ឈើប្រណិតទាំងនេះ គឺជាកម្មសិទ្ធិរបស់មេឈ្មួញរកស៊ីឈើដុះស្លែម្នាក់ ដែលជាកូន អ្នកធំធ្វើការនៅខេត្តក្រចេះ ៕

Filed in: ព័ត៌មានជាតិ, ព័ត៌មានថ្មី

Recent Posts

Bookmark and Promote!

Leave a Reply

Submit Comment
© 2025 សម្លេងសច្ចៈ | Somleng Sachak. All rights reserved. XHTML / CSS Valid.