ព័ត៌មាន​ថ្មី
សម្ដេចតេ​ជោ​​ ​ហ៊ុ​ន​ ​សែ​ន​ ​៖​ ​អ្ន​ក​ន​​យោ​បា​យ​ខ្លះ​ ​ដែ​ល​​តាំ​ង​ខ្លួ​ន​ជា​គ្រូ កិ​ច្ច​​ព្រ​ម​ព្រៀ​ង​ទី​​ក្រុង​ប៉ា​រី​​ស​ ​តើ​បា​ន​ដឹ​ង​អ្វី​ខ្លះ​ហើ​យ​​?​ | កម្លាំងនគ​រ​​បាល​ ​នាំ​យ​ក​រ​ថ​យ​​ន្ត​ដឹ​ក​ទឹ​ក​០​​៩​គ្រឿ​ង​ ​ចុះ​ជួ​យ​​ព​ន្លត់​ ​ករ​​ណី​អ​គ្គី​ភ័​យ​​ឆេះ ​ឃ្លាំ​ង​អេ​ត​ចា​យ​ រ​ប​​ស់​ប្រ​ជា​ព​ល​រ​ដ្ឋ​១​ក​​ន្លែង​ ​នៅ​ក្រុ​ង​ប៉ោ​យ​ប៉ែ​ត​​ | ប្រតិ​ភូ​តំ​ណាង​​រា​ស្រ្ត​កូ​រ៉េ​ខា​ង​ត្បូ​ង​ ​វា​យ​ត​ម្លៃ​ខ្ព​​ស់ ​ចំពោះ​​ក​ម្ពុ​ជា​ ​លើ​កា​រ​ប្រ​យុ​ទ្ធ​ប្រ​ឆាំ​ង​ ប​​ទ​ល្មើ​ស​ឆ​បោ​ក តា​ម​ប្រ​​ព័​ន្ធ​ប​ច្ចេ​ក​វិ​ទ្យា​ | អគ្គី​ភ័​​យ​ឆេះ​ ​អ​គា​រ​ផ្សា​រ​ទំ​នើប​ហេ​ង​​ ​ឆៃ​លី ​រា​ល​ដា​ល​ដ​ល់​ផ្ទះ​​ព​ល​រ​ដ្ឋ​ច្រើ​ន​ខ្ន​ង ក​ណ្តា​​ល​ក្រុ​ង​បា​ត់​ដំ​ប​ង ទាំ​​ងយ​​ប់​ | ស​ម្តេ​​ចធិ​ប​​តី​ ​អ​នុ​ញ្ញា​ត​ជូ​ន​ ​រ​ដ្ឋ​ម​ន្ត្រី​ទ​​ទួ​ល​ប​ន្ទុ​ក​​គ្រ​ប់​គ្រ​ង​​​គ្រោះ​​ម​ហ​ន្ត​រា​​យ ​ម​ក​ពី​ប្រ​ទេ​ស​ជា​ស​មា​​ជិ​ក​អា​ស៊ា​​ន​​​ ​និ​ង​ប​ណ្តា​ប្រ​ទេ​ស​​ពា​ក់​ព័​ន្ធ​ ​ចូ​ល​ជួ​​ប​ស​ម្តែ​ង​កា​រ​គួ​រ​ស​ម​ ​និ​​ង​ពិ​ភា​ក្សា​កា​រ​ងា​​រ​ | សម្ដេចតេ​​ជោ​ ​ហ៊ុ​ន​ ​​​សែ​ន​ ​​​មិ​ន​​​បា​ន​​​​​ប​​ន្ទ​ន់​​ជំ​ហ​រ ​​​ទៅ​​​អ​ង្វ​រ​​ថៃ ​​​ឱ្យ​​​​​បើ​ក​​​​ព្រំ​ដែ​ន​​​​ជា​មួ​យ​​​ថៃ ​​​នៅ​ថ្ងៃ​ទី​២​០​​ ​តុ​លា​​​ ​ដូ​​ច​​​កា​រ​​​ចុះ​​​​ផ្សា​យ​​​ឡើ​យ​ | លោកជំ​ទា​វ​ប​​ណ្ឌិត​​ ​ពេ​ជ​ ​ច​ន្ទ​មុ​​ន្នី​ ​ហ៊ុ​ន​ម៉ា​ណែ​​ត​ ​អ​ញ្ជើ​ញ​​ជួ​ប​សំ​ណេះ​សំ​ណា​​ល​ ​សួ​រ​សុ​ខ​ទុ​ក្ខ​ ​​និ​ង​ចែ​ក​អំ​ណោ​​យ​ម​នុ​ស្ស​ធ​​ម៌ ជូ​​ន​ដ​ល់​ប្រ​ជា​​ជ​ន​ងា​យ​រ​ង​គ្រោះ​បំ​ផុ​​ត ក្នុ​​ង​ខេ​ត្ត​កំ​ព​​ង់ស្ពឺ​​ | ឯកឧត្ត​ម​ ​នេ​​ត្រ​ ​ភ​ក្ត្រា​ ​អ​ញ្ជើ​​ញ​ដឹ​ក​នាំ​កិ​ច្ច​ប្រ​​ជុំ​ពិ​និ​ត្យ​ ​និ​ង​ផ្ត​​ល់​យោ​ប​ល់ ​ក្នុ​ង​កា​​រ​រៀ​ប​ចំ សេ​​ច​ក្តី​ព្រា​ង​ច្បា​ប់​​ស្តី​ពី​រ​ប​ប​សា​រ​ព័​ត៌​​មា​ន​ថ្មី​ | ភ្លាមៗ​​ អ្ន​ក​ស​ង្កេ​ត​កា​រ​ណ៍​អ​ន្ត​រ​កា​ល​ ​(​I​O​T​)​ ​អ​ញ្ជើ​ញ​ចុះ​ពិ​និ​ត្យ ទី​តាំ​​ង​ជា​ក់​ស្តែ​ង ​នៅ​ក​ន្លែ​ង​ដែ​​ល​ក​ង​ក​ម្លាំ​ង​ថៃ​ ​និ​ង​គ្រឿ​ង​ច​ក្រ​​ ​បា​ន​បំ​ពា​ន​អ​ធិ​ប​តេ​យ្យ​ភា​ព​ក​ម្ពុ​ជា​ នៅ​​ភូ​មិ​ព្រៃ​ចា​ន់ | កងក​​ម្លាំ​ង​ថៃ​រា​ប់​រ​យ​នា​​ក់​ ​បំ​ពា​ន​លើ អធិ​ប​តេ​យ្យ​ភា​​ព​ក​ម្ពុ​ជា​ ​នៅ​ភូ​មិ​ព្រៃ​ចា​ន់​
គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​ទាំងអស់​ជា​របស់​ឯកជន មិនមែន​ជា​របស់​រដ្ឋ​

អភិបាលខេត្ត ពិនិត្យការរៀបចំតុបតែង ភ្លើងលម្អតាមដងស្ទឹងប្រវត្តិសាស្រ្ត ត្រៀមលក្ខណៈក្នុងព្រះរាជពិធីបុណ្យអ៊ុំទូក

ខេត្តសៀមរាប៖ ដើមី្បទទួលសាទរព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប សំពះព្រះខែ និង អកអំបុក នៅថ្ងៃខាងមុខនេះ នៅរាត្រីថ្ងៃទី១៧ ខែ វិច្ឆិកា ឆ្នាំ២០១៥នេះ ឯកឧត្តម ឃឹម ប៊ុនសុង អភិបាល នៃ គណៈអភិបាលខេត្ត បានដឹកនាំ អាជ្ញាធរពាក់ព័ន្ធ ចុះធ្វើការត្រួតពិនិត្យ នៃការរៀបចំតុបតែង បំពាក់នូវភ្លើងពណ៌ តាមស្ពាននៃដងស្ទឹង ប្រវត្តិសាស្ត្រ សៀមរាប ដែលជាទីតាំង ប្រារព្ធធ្វើពិធីបុណ្យអុំទូក នៅថ្ងៃទី២៤ និង ២៥ ខែវិច្ឆិកា ឆ្នាំ២០១៥ នាពេលខាងមុខនេះ ក្នុងការលើកនូវសោភណ្ឌភាពនៃដងស្ទឹង ប្រវត្តិសាស្រ្ត នៃក្រុងបុរាណអង្គរនៃយើង ដែលជាគោលដៅនៃភាព ទាក់ទាញភ្ញៀវទេសចរណ៍ មកពីគ្រប់មជ្ឈដ្ឋាន លើពិភពលោក ចូលមកទស្សនាកម្សាន្ត ។

សកម្មភាពនៃការរៀបចំតុបតែង លម្អសោភណ្ឌភាពនៃក្រុងទេសចរណ៍ នេះ ឯ.ឧ ឃឹម ប៊ុនសុង ក៏បានធ្វើការ ណែនាំ ដល់អនុគណៈកម្មការរៀបចំតុបតែង លម្អ ត្រូវធ្វើការត្រួតពិនិត្យឡើងវិញ ទៅលើបណ្តាញខ្សែធ្វើព័ណ៌មួយ ចំនួន និងត្រូវធ្វើការបំពេញបន្ថែម នូវភ្លើងព័ណ៌ ព្រមទាំងប្រលះនូវមែកឈើមួយចំនួន ដែលបាំងភ្លើង ធ្វើឲ្យបាត់នូវ សោភណ្ឌភាពពេលរាត្រី និងដាក់ភ្លើងបាញ់ បំភ្លឺតាមដើមឈើមួយចំនួនទៀត ជាការលើកនូវសោភណ្ឌភាពដើមឈើ ឲ្យមានសម្រស់បៃតង់ ដើម្បីឲ្យស្របតាមយុទ្ធសាស្ត្រ ទេសចរណ៍បៃតង នៃទឹកដីប្រវត្តិសាស្ត្រនៃយើង ។

ក្នុងនោះដែរ ឯកឧត្តមក៏បានផ្តាំផ្ញើរដល់អនុគណៈកម្មការរៀបចំតុបតែង ត្រូវធ្វើការជម្រុញ ដល់អ្នកបច្ចេកទេស អគ្គិសនី ក្នុងការតភ្ជាប់ចរន្តភ្លើងបំភ្លឺ ឲ្យបានត្រឹមត្រូវទៅតាមបច្ចេកទេស ស្តង់ដារ ក្នុងការការពារ នូវបញ្ហាដោយប្រការ ណាមួយ ប៉ះពាល់ដល់ប្រជាពលរដ្ឋ ក៍ដូចជាភ្ញៀវទេសចរណ៍ជាតិ អន្តរជាតិ ដែលបានចូលរួមក្នុងការសប្បាយ ក្នុង ព្រះរាជពិធីបុណ្យអុំទូក ។
ឯ.ឧ ឃឹម ប៊ុនសុង ក៏បានសំណូមពរ ដល់ប្រជាពលរដ្ឋ ភ្ញៀវទេសចរណ៍ជាតិ អន្តរជាតិ ដែលបាន អញ្ជើញចូលរួម អបអរសាទរព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប អកអំបុក សំពះព្រះខែនេះ គឺត្រូវចូល រួមទាំងអស់គ្នាក្នុងការរក្សាអនាម័យ បរិស្ថាន នៅតាមដងផ្លូវសាធារណៈក្នុងក្រុង ក៏ដូចនៅទីកន្លែងរៀបចំពិធី ដើមី្ប លើកស្ទួយនូវបរិស្ថាន ក្រុងប្រវត្តិសាស្ត្រយើង ឲ្យកាន់តែមានសោភណ្ឌភាពល្អស្អាតក្នុងការទទួលស្វាគមន៍ ភ្ញៀវទេសចរណ៍ ដែលចូលមកទស្សនាកម្សាន្ត ព្រោះវាជាប្រភពចំណូលមិនចេះរីងស្តួត របស់ប្រជាជាតិនៃយើងផងដែរ ៕
ប៊ុនធឿន (សៀមរាប)

2015-11-19_0947262015-11-19_0945422015-11-19_0948262015-11-19_094626

Filed in: ព័ត៌មានជាតិ, ព័ត៌មានថ្មី

Recent Posts

Bookmark and Promote!

Leave a Reply

Submit Comment
© 2025 សម្លេងសច្ចៈ | Somleng Sachak. All rights reserved. XHTML / CSS Valid.