ព័ត៌មាន​ថ្មី
សាខា​កា​ក​​បា​ទ​ក្រ​ហ​ម​កម្ពុ​ជា​ ​ខេ​ត្ត​ប​ន្ទា​យ​មា​ន​ជ័​យ​ ​ ​នាំ​​យ​ក​អំ​ណោ​យ​ម​នុ​ស្ស​​ធ​ម៌ ​ជូ​ន​ប្រ​ជា​ព​ល​រដ្ឋ ជួ​ប​​កា​រ​លំ​បា​ក នៅ​​ភូ​មិ​សិ​លា​ខ្មែ​រ​ ​១​៥​០​គ្រួ​សា​រ​ ​និ​ង​​ភូមិ​ទំ​ន​ប់​ដា​ច់ ​១​០​០​គ្រួ​សារ​ | នគរបាល ខេ​ត្ត​ប​ន្ទា​យ​មា​ន​ជ័​យ​ ប​ន្ត​ស​ហ​កា​រ ដឹ​ក​​ជញ្ចូន ព​ល​ក​រ​ខ្មែ​រ​ វិលទៅ​កា​ន់​លំ​នៅ​ដ្ឋា​​ន | ប្រជាព​ល​រ​ដ្ឋ​​ចំ​នួ​ន​ ​១​២​គ្រួ​សា​រ​ ​រ​ង​គ្រោះ​​ដោ​យ​សា​រ ខ្យ​​ល់​ក​ន្ត្រាក់ ទ​ទួ​​ល​បា​ន​អំ​ណោ​យ​ដ៏​ថ្លៃ​ថ្លា​ពី​ ស​ម្តេ​ច​កិ​ត្តិ​​ព្រឹ​ទ្ធ​ប​ណ្ឌិ​ត​ ​ប៊ុ​ន​ ​រ៉ា​នី​​ ​ហ៊ុ​ន​សែ​ន​ ​ប្រ​ធា​​ន​កា​ក​បា​ទ​ក្រ​ហ​​មក​ម្ពុ​ជា​ | សម្តេច​តេ​ជោ​ ​ហ៊ុ​ន​ ​សែ​ន​ ​ប្រ​កា​ស​នឹ​ងសា​ង​ស​ង់​ផ្ទះ ​ដល់អតីតយុទ្ធជន និងនិវត្តជនចំនួន១០០ខ្នង ក្នុង១ឆ្នាំ | ខ្លឹម​សារ​ដែ​ល​​បា​ន​ប​ង្ហោះ​ទាំ​ង​​នេះ​ ​គឺ​ជា​ព័​ត៌​មា​ន​ក្លែ​​ង​ក្លា​យ​! | ប្រទេស​រុ​ស្ស៊ី​​ ​​​បើ​​​ក​​​កា​​​​​រ​​​វា​​​យ​​​ប្រ​​​ហា​​​រ​ ​​ទ​ម្លា​​ក់​គ្រា​ប់​បែ​ក​ ​រ​​យៈ​ពេ​ល​ ​១​២​ម៉ោ​ង​ ​​ស​ម្លា​ប់​ម​នុ​ស្ស​ ​និ​ង​រ​បួ​ស​រ​​ង្គា​ល​ នៅ​​អ៊ុ​យ​ក្រែ​ន​ | អភិបាលខេ​​ត្ត​ប​ន្ទា​យ​មា​​ន​ជ័​យ​ ​ផ្ញើ​លិ​ខិ​ត​ត​វ៉ា ប្រ​​ឆាំ​ង​នឹ​ង រ​ដ្ឋបា​ល​​ខេ​ត្ត​ស្រះ​កែ​វ ដែ​​ល​លើ​ក​ប​​ដា​ប្រ​កា​ស ​អនុ​វ​ត្ត​ច្បាប់ ក្នុ​ង​​ស្រុ​ក​ថៃ លើ​​ប្រ​ជា​ជ​ន​ក​ម្ពុ​ជា​ ​រស់​នៅ​ភូ​មិ​ជោ​គ​ជ័​យ និ​ង​ភូ​មិ​​ព្រៃ​ចា​ន់​ | ឯកឧ​ត្តម​អ​គ្គ​​នា​យ​ក​ស៊ី​ម៉ា​ក់ ៖​ ​ជា​​ល​ក្ខ​ណៈ​ប​ច្ចេ​ក​ទេ​​ស​​​ ​គ្មា​ន​កា​រ​​យ​ល់​ច្រ​ឡំ​គ្នា ​រ​វា​ង​គ្រា​ប់​បែ​ក​​ទ​ម្លា​​ក់ពី​យ​​ន្ត​ហោះ​ ​ក្នុ​ង​ស​ង្គ្រា​ម​ថ្មី​ៗ​នេះ​ ​ជា​មួ​យ​គ្រា​ប់បែ​ក​​ទ​ម្លា​ក់​ពី​​យន្ត​​ហោះ ​ក្នុ​ង​ស​ម័​យ​ស​ង្គ្រា​ម​អ​តី​ត​កា​ល​ឡើ​យ​​ | លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែតអញ្ជើញចូលរួមទស្សនាកម្មវិធីពិព័រណ៍ ក្រោមប្រធានបទ «ខ្មែរធ្វើបាន៖ ចូលរួម ជំរុញ និងគាំទ្រផលិតផលក្នុងស្រុក» | ម​នុ​ស្ស​​ជា​ង​ ​៤​០​ម៉ឺ​ន​នា​ក់​ ​ប​ង្ខំ​​ចិ​ត្ត​​ជ​ម្លៀ​សចេញ ដោយសារខ្យ​ល់​​ព្យុះ​ត្រូ​ពិ​ច​ថ្មី ​វាយ​​ប្រ​ហា​រ​នៅ​ហ្វី​លី​ពី​ន​
គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​ទាំងអស់​ជា​របស់​ឯកជន មិនមែន​ជា​របស់​រដ្ឋ​

បុរសម្នាក់ផឹកថ្នាំពុលស្លាប់ ព្រោះចាញ់ល្បែងអាប៉ោង ដែលសមត្ថកិច្ចទើបបង្ក្រាប ហើយលួចលេងទៀត

 

ខេត្តបាត់ដំបង ៖តាមប្រភពព័តមានបានឲ្យដឹងថា វង់ល្បែងអាប៉ោង២កន្លែងនៅស្រុករតនៈមណ្ឌល ដែលម្ចាស់ដាក់លេងចលល័ត ពីផ្ទះឈ្មោះ មឹង ក្នុងភូមិតាគ្រក់ និងទៅផ្ទះឈ្មោះរ៉ា បង្កឲ្យបុរសម្នាក់ស្លាប់ ដោយជនរងគ្រោះចាញ់ប្រាក់១៥០០ដុល្លារ រួចបានផឹកថ្នាំពុលបាញ់ស្មៅសម្លាប់ខ្លួន កាលពីវេលាម៉ោង៤និង១០នាទីរសៀលថ្ងៃទី១៦ខែវិច្ឆិកាឆ្នាំ២០១៥ ពេលដឹកយកទៅសង្គ្រោះនៅមន្ទីរពេទ្យបង្អែកខេត្ត ។

 

គួរបញ្ជាក់ថា ៖ នៅរសៀលថ្ងៃទី០៥ ខែវិច្ឆិកា ឆ្នាំ ២០១៥ ក្រុមបង្ការបង្ក្រាបនៃស្នងការដ្ឋាននគបាលខេត្តបាត់ដំបង  បានចុះធ្វើការបង្ក្រាបទីតាំងលេងអាប៉ោងដុៈស្លែ ដែលមានទីតាំងនៅចំណុចផ្ទះរបស់ឈ្មោៈឡាច សាវុធហៅមឹង ភេទប្រុស អាយុ៤៩ឆ្នាំ ស្ថិតនៅចំណុចភូមិតាគ្រក់ ឃុំត្រែង ស្រុករតនៈមណ្ឌល ខេត្តបាត់ដំបង។

 

ប៉ុន្តែនៅថ្ងៃទី១៧វិច្ឆិកា ការបង្ក្រាបមិនបានប៉ុន្មានថ្ងៃផង ក៏កើតរឿងចាញ់ល្បែងសម្លាប់ខ្លួនហាក់បីដូចថ្គើនសមត្ថកិច្ច។ បុរសរងគ្រោះស្លាប់មានឈ្មោះ រ៉ូន រឿន  អាយុ៥៦ឆ្នាំ ជាកម្មករសំណង់ មានប្រពន្ធ២នាក់. ប្រពន្ធដើម ឈ្មោះ កាយ រិច អាយុ៥៥ឆ្នាំ មានកូន៤នាក់ ស្រី១នាក់ ប្រុស៣នាក់ និងប្រពន្ធចុង ឈ្មោះ សាញ់ សាន អាយុ៣២ឆ្នាំ មានកូនស្រីម្នាក់ទាំងអស់គ្នារស់នៅភូមិតាគ្រក់ ឃុំត្រែង ស្រុករតនៈមណ្ឌល។ថ្នាំពុលបាញ់ស្មៅប្រភេទទឹកខៀវ ជាប្រភេទថ្នាំលេខ១នៅប្រទេសថៃ ។

 

ប្រភពព័ត៌មានពីស្ត្រី ឈ្មោះ សាញ់ សាន អាយុ៣២ឆ្នាំ ជាប្រពន្ធចុង បានរៀបរាប់ឱ្យដឹងថា មុនពេលកើតហេតុ ប្តីរបស់នាង បានយកលុយចំនួន១៥០០ដុល្លារ ពីមេជាងសំណង់ម្នាក់ ប្រើឱ្យទៅទិញសម្ភារៈមួយចំនួន សម្រាប់ធ្វើផ្ទះឱ្យគេប៉ុន្តែប្តីគាត់យកទៅលេងល្បែងអាប៉ោង បណ្តាលឱ្យចាញ់អស់រលីង ហើយក៏ត្រឡប់មកផ្ទះវិញទាំងបាតដៃទទេ ។ ពេលមកផ្ទះវិញ ប្តីប្រើឱ្យនាងទិញមីឆុងឱ្យគាត់ហូប លុះនាងត្រឡប់ពីទិញមីវិញ មកដល់ផ្ទះស្រាប់តែឃើញប្តី ក្អួតចេញសុទ្ធតែទឹកខៀវ  ពេលសួរនាំទៅប្តីគាត់ប្រាប់ថា បានផឹកថ្នាំពុលបាញ់ស្មៅប្រភេទទឹកខៀវ ទទួលចម្លើយភ្លាមក៏ប្រញាប់បញ្ជូនជនរងគ្រោះទៅសង្គ្រោះនៅគ្លីនិកឯកជនក្បែរព្រំដែនខេត្តបាត់ដំបង ខេត្តប៉ៃលិន ដោយសភាពធ្ងន់ធ្ងរក៏បញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យខេត្តបាត់ដំបងដោយសារថ្នាំពុលនេះសាហាវ បានកាត់ផ្តាច់ក្រពះ ពោះវៀន ដាច់សាច់ក្អួតចេញមកទាំងដុំៗជនរងគ្រោះបានស្លាប់នៅក្នុងមន្ទីរពេទ្យខេត្តបាត់ដំបង ហើយក៏ស្លាប់តែម្តង នារសៀលម៉ោង៤និង១០នាទីថ្ងៃដដែល។

 

ប្រភពព័ត៌មានពីប្រជាពលរដ្ឋបានបង្ហើបឱ្យដឹងថា ជនរងគ្រោះខាងលើទៅលេងល្បែងអាប៉ោង២កន្លែងដែលកន្លែងបើកលេងទាំង២កន្លែងជាបងប្អូននិងគ្នា។ម្តងនៅផ្ទះឈ្មោះមឹង ភេទប្រុសអាយុ៥០ឆ្នាំនៅភូមិតាគ្រក់ឃុំត្រែងស្រុករតនៈមណ្ឌល។ម្តងនៅលេងផ្ទះ ឈ្មោះ ហេង ភេទប្រុស អាយុជាង៤០ឆ្នាំ មានប្រពន្ធ ឈ្មោះ រ៉ា អាយុជាង៤០ឆ្នាំ ស្ថិតនៅភូមិស្វាយស ឃុំត្រែងស្រុករតនមណ្ឌល ខេត្តបាត់ដំបង ៕

2015_11_17rt3

Filed in: ព័ត៌មានជាតិ, ព័ត៌មានថ្មី

Recent Posts

Bookmark and Promote!

Leave a Reply

Submit Comment
© 2893 សម្លេងសច្ចៈ | Somleng Sachak. All rights reserved. XHTML / CSS Valid.