ព័ត៌មាន​ថ្មី
សាខា​កា​ក​​បា​ទ​ក្រ​ហ​ម​កម្ពុ​ជា​ ​ខេ​ត្ត​ប​ន្ទា​យ​មា​ន​ជ័​យ​ ​ ​នាំ​​យ​ក​អំ​ណោ​យ​ម​នុ​ស្ស​​ធ​ម៌ ​ជូ​ន​ប្រ​ជា​ព​ល​រដ្ឋ ជួ​ប​​កា​រ​លំ​បា​ក នៅ​​ភូ​មិ​សិ​លា​ខ្មែ​រ​ ​១​៥​០​គ្រួ​សា​រ​ ​និ​ង​​ភូមិ​ទំ​ន​ប់​ដា​ច់ ​១​០​០​គ្រួ​សារ​ | នគរបាល ខេ​ត្ត​ប​ន្ទា​យ​មា​ន​ជ័​យ​ ប​ន្ត​ស​ហ​កា​រ ដឹ​ក​​ជញ្ចូន ព​ល​ក​រ​ខ្មែ​រ​ វិលទៅ​កា​ន់​លំ​នៅ​ដ្ឋា​​ន | ប្រជាព​ល​រ​ដ្ឋ​​ចំ​នួ​ន​ ​១​២​គ្រួ​សា​រ​ ​រ​ង​គ្រោះ​​ដោ​យ​សា​រ ខ្យ​​ល់​ក​ន្ត្រាក់ ទ​ទួ​​ល​បា​ន​អំ​ណោ​យ​ដ៏​ថ្លៃ​ថ្លា​ពី​ ស​ម្តេ​ច​កិ​ត្តិ​​ព្រឹ​ទ្ធ​ប​ណ្ឌិ​ត​ ​ប៊ុ​ន​ ​រ៉ា​នី​​ ​ហ៊ុ​ន​សែ​ន​ ​ប្រ​ធា​​ន​កា​ក​បា​ទ​ក្រ​ហ​​មក​ម្ពុ​ជា​ | សម្តេច​តេ​ជោ​ ​ហ៊ុ​ន​ ​សែ​ន​ ​ប្រ​កា​ស​នឹ​ងសា​ង​ស​ង់​ផ្ទះ ​ដល់អតីតយុទ្ធជន និងនិវត្តជនចំនួន១០០ខ្នង ក្នុង១ឆ្នាំ | ខ្លឹម​សារ​ដែ​ល​​បា​ន​ប​ង្ហោះ​ទាំ​ង​​នេះ​ ​គឺ​ជា​ព័​ត៌​មា​ន​ក្លែ​​ង​ក្លា​យ​! | ប្រទេស​រុ​ស្ស៊ី​​ ​​​បើ​​​ក​​​កា​​​​​រ​​​វា​​​យ​​​ប្រ​​​ហា​​​រ​ ​​ទ​ម្លា​​ក់​គ្រា​ប់​បែ​ក​ ​រ​​យៈ​ពេ​ល​ ​១​២​ម៉ោ​ង​ ​​ស​ម្លា​ប់​ម​នុ​ស្ស​ ​និ​ង​រ​បួ​ស​រ​​ង្គា​ល​ នៅ​​អ៊ុ​យ​ក្រែ​ន​ | អភិបាលខេ​​ត្ត​ប​ន្ទា​យ​មា​​ន​ជ័​យ​ ​ផ្ញើ​លិ​ខិ​ត​ត​វ៉ា ប្រ​​ឆាំ​ង​នឹ​ង រ​ដ្ឋបា​ល​​ខេ​ត្ត​ស្រះ​កែ​វ ដែ​​ល​លើ​ក​ប​​ដា​ប្រ​កា​ស ​អនុ​វ​ត្ត​ច្បាប់ ក្នុ​ង​​ស្រុ​ក​ថៃ លើ​​ប្រ​ជា​ជ​ន​ក​ម្ពុ​ជា​ ​រស់​នៅ​ភូ​មិ​ជោ​គ​ជ័​យ និ​ង​ភូ​មិ​​ព្រៃ​ចា​ន់​ | ឯកឧ​ត្តម​អ​គ្គ​​នា​យ​ក​ស៊ី​ម៉ា​ក់ ៖​ ​ជា​​ល​ក្ខ​ណៈ​ប​ច្ចេ​ក​ទេ​​ស​​​ ​គ្មា​ន​កា​រ​​យ​ល់​ច្រ​ឡំ​គ្នា ​រ​វា​ង​គ្រា​ប់​បែ​ក​​ទ​ម្លា​​ក់ពី​យ​​ន្ត​ហោះ​ ​ក្នុ​ង​ស​ង្គ្រា​ម​ថ្មី​ៗ​នេះ​ ​ជា​មួ​យ​គ្រា​ប់បែ​ក​​ទ​ម្លា​ក់​ពី​​យន្ត​​ហោះ ​ក្នុ​ង​ស​ម័​យ​ស​ង្គ្រា​ម​អ​តី​ត​កា​ល​ឡើ​យ​​ | លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែតអញ្ជើញចូលរួមទស្សនាកម្មវិធីពិព័រណ៍ ក្រោមប្រធានបទ «ខ្មែរធ្វើបាន៖ ចូលរួម ជំរុញ និងគាំទ្រផលិតផលក្នុងស្រុក» | ម​នុ​ស្ស​​ជា​ង​ ​៤​០​ម៉ឺ​ន​នា​ក់​ ​ប​ង្ខំ​​ចិ​ត្ត​​ជ​ម្លៀ​សចេញ ដោយសារខ្យ​ល់​​ព្យុះ​ត្រូ​ពិ​ច​ថ្មី ​វាយ​​ប្រ​ហា​រ​នៅ​ហ្វី​លី​ពី​ន​
គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​ទាំងអស់​ជា​របស់​ឯកជន មិនមែន​ជា​របស់​រដ្ឋ​

ល្បែងស៊ីសងគ្មានច្បាប់ កំពុងបើកលេងពេញបន្ទុក នៅក្នុងសួនសត្វកោះកុង សមត្ថកិច្ចស្ងាត់ឈឹង

កោះកុង ៖ តាមប្រភពព័តមានពីប្រជាពលរដ្ឋបានឲ្យដឹងថា ល្បែងស៊ីសងខុសច្បាប់ជាច្រើនមុខដូចជាបញ្ជល់មាន់និង
ល្បែងយូគីរួមទាំងប្រភេទល្បែងអាប៉ោងជាដើមផងដែរ កំពុងបើកលែងយ៉ាងចំហរពេញបន្ទុក ស្ថិតនៅក្នុងបរិវេណសួនសត្វ របស់ក្រុមហ៊ុន( L.Y.P ) ដែលមានទីតាំងក្នុងភូមិចាំយាម ឃុំប៉ាក់ខ្លង ស្រុកមណ្ឌលសីមា ខេត្តកោះកុង ។

តាមប្រភពពីប្រជាពលរដ្ឋនៅក្នុងខេត្តអោយដឹងថា បច្ចុប្បន្ននេះមានពលរដ្ឋនិងមន្ត្រីរាជការជាច្រើននាក់នៅក្នុងខេត្តកោះកុង កំពុងតែវក់ញៀននិងល្បែងអស់ទាំងនោះ ហើយម្ចាស់ទីតាំងជល់មាន់និងល្បែងយូគីរួមទាំងអាប៉ោងនេះក៏ជាមន្ត្រីរបស់
ការិយាល័យតំណាងរាស្រ្តមណ្ឌលកោះកុងនោះដែរ ។

ប្រភពដដែលបញ្ជាក់ឱ្យដឹងដែរថា ម្ចាស់បនល្បែងអស់ទាំងនោះ បានជួលដីទីតាំងដែលជ្រកក្រោមស្លាកសួនសត្វរបស់ក្រុមហ៊ុន( L.Y.P )បើកលេង ពុំសូវមានប្រជាពលរដ្ឋចូលទៅលេងទេ ប៉ុន្តែភាគច្រើនគឺសុទ្ធតែជាថា្នក់មន្ត្រីរាជការនិងអ្នកជំនួញ
ធំៗដែលចូលទៅលេងនៅទីក្នុងនោះ ។

លោកជា លាងហេង ដែលជាមន្ត្រីការិយាល័យតំណាងរាស្រ្ត និងជាម្ចាស់បនល្បែងស៊ីសងខាងលើបានប្រាប់បណ្តាញព័ត៌មានក្នុងស្រុក
មួយឱ្យដឹងថា បនល្បែងនេះ គឺមានច្បាប់អនុញ្ញាតិត្រឹមត្រូវ ថែមទាំងមានការចុះហត្ថលេខាអនុញ្ញាតិពីលោកអភិបាលខេត្ត
និងសម្តេចអគ្គមហាសេនាបតីតេជោហ៊ុន សែន ទៀតផងដែរ ។

ប្រភពព័តមានឲ្យដឹងទៀតថា ការបើកលេងល្បែងស៊ីសងខាងលើនេះ គឺពុំមានការចុះហត្ថលេខាពីលោកអភិបាលខេត្តនោះទេ ហើយលោកអភិបាលខេត្ត ក៏ពុំហ៊ានចុះហត្ថលេខា អោយបើកបនល្បែងបែបនេះដែរ ។

ទាក់ទិនទៅនិងការកើតមានប្រភេទល្បៃងស៊ីសងនៅសួនសត្វខាងលើនោះបណ្តាញអ្នកយកព័ត៌មានយើងពុំអាចទំនាក់ទំនងសុំការបំភ្លឺពីសំណាក់លោកអភិបាលខេត្តបានទេ ។

គួបញ្ជាក់ផងដែរថា កាលពីថ្ងៃទី១ខែវិច្ឆិកាឆ្នាំ២០១៥ សម្តេចអគ្គមហាសេនាបតីតេជោហ៊ុន សែននាយករដ្ឋមន្ត្រីនៃ
ព្រះរាជាណាចក្រកម្ពុជា បានចេញអនុសាស្រ្តនៅក្នុងពិធីសំណេះសំណាលជាមួយនិវត្តន៏ជននិងជនពិការនៅមណ្ឌលអភិវឌ្ឍន៏យោធិន
ពិការលេខ៣១៧ តាកែនកោះស្លានិងជាថ្ងៃបើកបវេសនកាលថ្មីសំរាប់ឆ្នាំសិក្សា២០១៥,២០១៦ដោយព្រមានថា
( មន្ត្រីរាជការទាំងអស់ដែលញៀននិងល្បែងស៊ីសង ត្រូវដកខ្លួនជាបន្ទាន់ ) ។ ហើយការកើតមានល្បែងបញ្ជល់មាន់ ល្បែងយូគី និងល្បែងអាប៉ោង ដែលបើកដំណើរការបើកលេងយ៉ាងរលូន នៅក្នុងទីបរិវេណសួនសត្វកោះកុងនោះ ត្រូវបានគេរិះគន់ថា ជាការប្រឆាំងទៅនិងច្បាប់និងអនុសាស្ត្ររបស់នាយករដ្ឋមន្ត្រី ៕

2015_11_17_11_42_56

Filed in: ព័ត៌មានថ្មី, ព័ត៌មាន​ស៊ើបអង្កេត

Recent Posts

Bookmark and Promote!

Leave a Reply

Submit Comment
© 6605 សម្លេងសច្ចៈ | Somleng Sachak. All rights reserved. XHTML / CSS Valid.