ព័ត៌មាន​ថ្មី
សេចក្តីណែ​នាំ​​​​ ​ស្តី​ពី​កា​រ​ផ្ស​ព្វ​​ផ្សា​យ​ ​និ​ង​កា​​រ​ចែ​ក​ចា​យ​ព័​ត៌​មា​ន​ ផ្ត​ល់​​ផ​ល​អ​វិ​ជ្ជ​​មា​ន ដ​ល់​​ស​ន្តិ​សុ​ខ​ជា​តិ​ | ពលរដ្ឋខ្មែ​​រ​នៅ​ក្រៅ​ប្រ​ទេ​ស ប​ន្ដ​​ជួ​ប​ជុំ​គ្នា ស​ម្ដែ​​ង​ម​តិ​ ​ក្នុ​ង​ស្មា​​រតី សា​​ម​គ្គី​គ្នា​ជា​ធ្លុ​​ង​មួ​យ ជា​មួ​យ​​ព​លរ​ដ្ឋ​ក្នុ​ង​​ស្រុ​ក​ ​ដើ​ម្បី​​ប​ង្ហា​ញ ម​ន​សិ​​កា​រ​ស្នេ​ហា​ជា​តិ​​ មា​​តុ​ភូ​មិ​ | ទីក្រុង​ប៉េកាំ​ង​ ​កំ​ពុ​ង​លិ​ច​ល​ង់ ដោ​យ​​ភ្លៀ​ង​ធ្លា​ក់​ខ្លាំ​ង​ ​ខ​ណៈ​អាជ្ញា​ធ​រ​ ​ប្រ​​ញា​ប់​ជ​ម្លៀ​ស​ ប្រជា​ជ​​ន​រា​ប់​ម៉ឺ​ន​នា​ក់​​ចេ​ញ​ | កម្ពុជា​ ​​សូ​ម​ប​ដិ​សេ​ធ​ទាំ​​ង​ស្រុ​ង​ ​ខ​ណៈ​ថៃ​​ ​បា​ន​បំ​ភ្លៃ​ប្រា​​ប់ អ​ង្គ​​ទូ​ត​ប​រ​ទេ​ស​ កា​ល​​ពី​ថ្ងៃ​ម្សិ​ល​មិ​ញ​ ​នៅ​ទី​ក្រុ​ង​​បា​ង​ក​ក​ ​​ថា​ជ​ម្លោះ​នៅ​តា​ម​​ព្រំ​ដែ​ន​ ​ក​ម្ពុ​ជា​ជា​អ្ន​ក​ចា​ប់​ផ្តើ​ម​មុ​ន​ | សម្តេចធិ​ប​តី​ ​នា​យ​ក​រ​​ដ្ឋ​ម​ន្ត្រី​ ​ផ្ញើ​សា​រ​លិ​ខិ​ត​ជូ​ន​ព​រ​ ​ស​​ម្តេ​ច​តេ​ជោ​ ​ហ៊ុ​ន​ ​សែ​ន​ ​​ប្រ​ធា​ន​ព្រឹ​ទ្ធ​ស​ភា​ ​នៃ​ព្រះ​រា​ជា​ណា​ច​ក្រ​​ក​ម្ពុ​ជា​ ​ក្នុ​ង​ឱ​កា​ស​ពិ​​ធី​ច​ម្រើ​ន​ជ​ន្មា​យុ​គម្រ​ប់​៧​​៣​ឆ្នាំ​ ​ឈា​ន​ចូ​ល​៧​៤​​ឆ្នាំ | ឯកឧត្តម​ឧ​ប​​នា​យ​ក​រ​ដ្ឋ​ម​​ន្ត្រី ​​ប្រា​ក់​​ ​សុ​ខុ​ន​ ​​ប្រ​មុ​ខ​កា​រ​ទូតកម្ពុជា រួ​ម​ជា​មួ​យ​​ប​ណ្តា​អ​ង្គ​ទូ​ត​ប​រ​ទេ​ស​ប្រ​ចាំ​នៅ​ក​ម្ពុ​ជា​ ​អ​ញ្ជើ​ញ​ទៅ​ពិ​និ​ត្យ​​មើ​ល កា​រ​​ខូ​ច​ខា​ត នៅ​ស្រុ​ក​ប​ន្ទា​យ​​អំ​ពិ​ល​ ​ខេ​ត្ត​​ឧ​ត្ត​រ​មា​ន​ជ័​យ​ | សមាជិ​ក​​​គ​ណ​ប​ក្ស​​អ​​តី​ត​មេ​ដឹ​ក​នាំ​ប៉ាគី​​ស្ថា​ន​ ​ជា​ង ​​១​០០​នា​​ក់​​​ ត្រូ​វ​បា​ន​ចា​ប់​ខ្លួ​ន​​​ដា​​ក់​ព​ន្ធ​​នា​គា​រ​ | មេទ័ពក​​ម្ពុ​ជា ប្រា​​ប់​អ​នុ​ព័​ន្ធ​យោ​ធា​ និ​​ង​ទូ​ត​នា​នា​១​៣​ប្រ​ទេ​ស​ថា​ ថៃ​ចា​​ប់​ទា​ហា​ន​ក​ម្ពុ​ជា​២​០​នា​ក់​ ​​(​រ​ត់​រួ​ច​ម្នា​ក់​ ​ស​ង្ស័​​យ​ស្លា​ប់​២​នា​ក់)​ ​​ក្រោ​យ​បទ​​ឈ​ប់​បា​ញ់ ​ចូ​ល​ជា​ធ​រ​មា​ន ដោ​យ​​ទា​ហា​ន​ថៃ​ ធ្វើ​ជា​ម​ក​ចា​ប់​ដៃ​ ​​ជា​មួ​យ​ទា​ហា​ន​ក​​ម្ពុ​ជា នៅ​​ស​ម​រ​ភូ​មិ​ជាំ​តែ​​ ​រួ​ច​ហើ​យ​ភ្ជ​ង់​ចា​ប់​ខ្លួ​ន​តែ​ម្ត​ង​ ​ម​ក​ទ​ល់​​ពេ​លនេះ​ ​មិ​ន​ទា​ន់​ដោះ​លែ​ង​ | ដល់ម៉ោ​ងប​ទ​ឈ​​ប់​បា​ញ់ ​នៅ​ស​ម​រ​ភូ​មិ​ជួ​រ​មុ​​ខ​ ​ស្ងា​ត់​កា​រ​ប្រ​យុ​ទ្ធគ្នា​ ​គិ​ត​ត្រឹម​ម៉ោ​ង​០​០​៖៣​០​​នា​ទី | សម្តេចតេ​ជោ​​ ​ហ៊ុ​ន​ ​សែ​​ន ប្រ​​ធា​ន​ព្រឹ​ទ្ធ​ស​ភា​នៃ​ក​ម្ពុ​ជា​ ៖​ ​«​ស​មិ​​ទ្ធិ​ផ​ល​នៃ​គំ​និ​​ត​ផ្តួ​ច​ផ្តើ​ម​​ដ៏​ប្រ​ពៃ​រ​ប​​ស់​​ ​ឯ​ក​ឧ​ត្ត​​ម​ ​ដូ​ណា​ល់​ ​ត្រាំ​ ​ ​បា​ន​ស​ង្រ្គោះ​ជី​វិ​ត​ម​នុស្ស​ ​រា​ប់​ពា​ន់​ម៉ឺ​ន​នា​ក់​ពី ​ស​ង្រ្គា​ម​ក​ម្ពុ​ជា​និ​ង​ថៃ​»​
គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​ទាំងអស់​ជា​របស់​ឯកជន មិនមែន​ជា​របស់​រដ្ឋ​

ឈ្មួញដឹកឈើ ចេញតាមច្រកស្រុកប្រាសាទសំបូរ ដូចភ្លៀងរលឹម តាមរូបភាពឈើធ្វើផ្ទះ

កំពង់ធំ៖ ប្រជាពលរដ្ឋរិះគន់ថា បទល្មើសព្រៃឈើ នៅតែបន្តដឹកចេញ តាមច្រកស្រុកប្រាសាទសំបូរ ដូចមេឃភ្លៀងរលឹម ដោយមានការឃុបឃិតគ្នាពី សមត្ថកិច្ចអាជ្ញាធរនិងសមត្ថកិច្ចរដ្ឋបាល ព្រៃឈើនៅសង្កាត់នោះ ក្នុងរូបភាពដឹកឈើធ្វើផ្ទះ ប៉ុន្តែឈ្មួញដែលដឹកឈើគឺមុខដដែលៗ ដឹកជាប់ជាប្រចាំ។

មតិរិះគន់ពីប្រជាពលរដ្ឋបានបន្តថា បទល្មើសព្រៃឈើ ដឹកតាមរថយន្តនិង គោយន្ត កន្ត្រៃ ភាគច្រើនជាប្រភេទឈើគ្រឿង ហើយដឹកជញ្ជូន ពុំលោះថ្ងៃ ចេញពីស្រុកសណ្ដាន់ ដែលសំបូរ ទៅដោយរឿងអាស្រូវបទល្មើសព្រៃឈើដែលប្រព្រឹត្តដោយសមត្ថកិច្ច
ប្រដាប់អាវុធនោះ។

បទល្មើសព្រៃឈើ ដែលដឹកជញ្ជូនឆ្លងកាត់ និងចូលមកស្រុកប្រាសាទ សំបូរនេះ គឺបានត្រូវរ៉ូវគ្នាជាមួយសមត្ថកិច្ចអាជ្ញាធរ
និងសមត្ថកិច្ចមេព្រៃសង្កាត់ប្រាសាទសំបូរនេះ ហើយទោះជា បទល្មើសព្រៃឈើនេះ បង្កគ្រោះថ្នាក់ចរាចរក្ដីក៏សមត្ថកិច្ចនៅកន្លែង
កើតហេតុនេះ គ្មាន អើពើដែរ បណ្ដោយឲ្យរំដោះវត្ថុតាងបទល្មើសចេញអស់ទៀតផង ទុកតែរឿងគ្រោះថ្នាក់ចរាចរ តែប៉ុណ្ណោះ។

កាលពីថ្មីៗនេះ ករណីគ្រោះថ្នាក់ចរាចរ១បានកើតឡើង ដោយគោយន្តកន្ត្រៃ ដឹកបទល្មើស ព្រៃឈើជ្រុលចង្កូតទៅបុកផ្ទះ
ប្រជាពលរដ្ឋក្ដី ក៏សមត្ថកិច្ចនគរបាលប៉ុស្តិ៍ និងសមត្ថកិច្ចមេព្រៃ នៅ កន្លែងកើតហេតុនោះបើកភ្លើងខៀវ ឲ្យជនប្រព្រឹត្ត
រំដោះវត្ថុតាង អស់ទៀតផង។

លោក ហាក់ សុធី នាយសង្កាត់រដ្ឋបាលព្រៃឈើ ប្រាសាទសំបូរ បានប្រាប់អ្នកសារព័ត៌ មានថា បទល្មើសព្រៃឈើទាំងនោះ គឺជារបស់ប្រជាពលរដ្ឋយកទៅធ្វើផ្ទះ ហើយចំពោះករណី បទល្មើស ព្រៃឈើបង្កគ្រោះថ្នាក់ចរាចរ ជ្រុលចង្កួតបុកផ្ទះប្រជាពលរដ្ឋ ហើយរំដោះវត្ថុតាងចេញអស់ទៀតនោះ គឺលោកមិនបានដឹងរឿងនេះទេ៕

2015-11-14 15-49-51image

Filed in: ព័ត៌មានជាតិ, ព័ត៌មានថ្មី

Recent Posts

Bookmark and Promote!

Leave a Reply

Submit Comment
© 9915 សម្លេងសច្ចៈ | Somleng Sachak. All rights reserved. XHTML / CSS Valid.