ខេត្តបន្ទាយមានជ័យ ៖កាលពីរសៀលថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០១៥ បុរសជាឪពុកម្នាក់ ត្រូវបានកូនបង្កើតដែលជា
កូនប្រែតនរកសម្លាប់ និងកាត់ជើងទាំងសងខាង រួចរត់គេចខ្លួន តែមិនបានប៉ុន្មានម៉ោងត្រូវប៉ូលិសឃាត់ខ្លួន នៅនឹងលំនៅដ្ឋានជនរងគ្រោះក្នុងបឹងសិលា ឃុំចង្ហា ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ ។
លោក ឆេងអ៊ី សុខា អធិការនគរបាលស្រុកអូរជ្រៅ បានអោយដឹងថា ជនដៃដល់ខាងលើមានឈ្មោះ ហ៊ាង កូយ ជាមនុស្សសសៃប្រសាទ បានប្រើឈើជ្រុង វាយជនរងគ្រោះជាឳពុកឈ្មោះ មួន ហ៊ាង អាយុ ៥៩ ឆ្នាំ កំពុងអង្គុយវាយប្ញស្សី
ធ្វើជញ្ជាំង ចំក្បាលពីក្រោយ និងយកកាំបិតខ្វែវកាប់ដៃ-ជើងបណ្តាលអោយស្លាប់ភ្លាមៗ នៅនឹងកន្លែងកើតហេតុ ។
លោកបន្តថាក្រោយកើតហេតុភ្លាមៗ លោក អាត់ ខែមស្នងការនគរបាលខេត្តបន្ទាយមានជ័យ បានបញ្ជាអោយកម្លាំង
ប៉ូលីសមូលដ្ឋាន អោយធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យភ្លាមៗ ហើយលោកក៏បានចុះពិនិត្យសួរចម្លើយជនសង្ស័យ
ដោយផ្ទាល់ផងដែរ ។
ចំពោះមុខសមត្ថកិច្ច ជនសង្ស័យបានសារភាពថាមូលហេតុដែលខ្លួនវាយនិងកាត់ដៃជើងឪពុករបស់ខ្លួន គឺដោយសារ
តែឪពុកស្តីបន្ទោស ខ្លួនក៍មានកំហឹងទើបធ្វើបែបនេះតែម្តង ។
យោងតាមចម្លើយសារភាព រួមនិងវត្ថុតាងជាក់ស្តែងជនសង្ស័យកំពុងត្រូវបានកម្លាំងជំនាញកសាងសំនុំរឿងដើម្បីបញ្ជូន
ទៅតុលាការចាត់ការតាមនីតិវិធីច្បាប់ ៕