ព័ត៌មាន​ថ្មី
លោក ​សុ​​ខ​ លូ​ ​អភិ​​បា​ល​​​ខេ​ត្ត​​​បា​​​ត់​​​ដំ​​​​​ប​ង​ ​​​អ​ញ្ជើ​ញ​សួ​រ​សុ​ខ​ទុ​ក្ខ វី​រ​ក​​ង​ទ័​ព​ ​ដែ​ល​រ​ង​រ​បួ​ស​ ក្នុង​ស​ម​រ​​ភូ​មិ​ជួ​រ​មុ​ខ​ ​កំ​​ពុង​​ស្នា​ក់​នៅព្យាបា​ល​រ​​បួ​ស​ | ស្ថា​ន​បេ​​ស​ក​ក​ម្ម​ទូ​ត​ ​និ​ង​​ទី​ភ្នា​ក់​ងា​រ ​នៃ​អ​ង្គ​កា​រ​​ស​ហ​ប្រ​ជា​ជា​​តិ​នានា​ ​នៅ​​ក​ម្ពុ​ជា​ ​ចូ​ល​រួ​ម​ប្រឹ​ង​ប្រែ​ង​ ​ជួ​យ​ប្រ​ជា​ជ​ន​ភៀ​ស​​សឹ​ក ​កំ​ពុ​ង​ស្ថិ​ត​​ក្នុ​ង​ ស្ថាន​​​ភា​ព​ងា​​យ​រ​ង​គ្រោះ​ ​ព​ង្រឹ​ង​កិ​ច្ច​ស​ហ​ប្រ​តិ​​ប​ត្តិ​កា​រ ជា​អ​​ន្ត​រ​ជា​តិ​ | លោក​ប្រធា​​នា​ធិ​ប​តី ​ត្រាំ​ ​រំ​ពឹ​ង​ជួ​ប​ ​លោកប្រ​ធា​​នា​ធិ​ប​តី ​ពូទី​​ន​ ​នៅ​អា​ឡា​ស្កា​ នាស​ប្ដា​​ហ៍​ក្រោ​យ​ | ក្រុមអ​នុ​ព័​​ន្ធ​យោ​ធា​ប​រ​ទេ​ស​ ​ប្រ​ចាំ​ព្រះ​រា​ជា​ណា​ច​ក្រ​ក​​ម្ពុ​ជា​ ​ម​ក​ពី​ ​៩​​ ​ប្រ​ទេ​ស​ ​បា​​ន​ចុះ​ទៅ​កា​ន់​ ស្រុក​ប​​ន្ទា​យ​អំ​បិល​ ខេ​​ត្ត​ឧ​ត្ត​រ​មា​ន​ជ័​យ​ ​​ដើ​ម្បី​ពិ​​​និ​ត្យ​​ស្ថា​ន​ភា​ព​ជា​ក់​​ស្តែ​ងតា​ម​តំ​ប​​ន់​ព្រំ​ដែ​ន​ ​និ​​ង​ស្ថា​ន​ភា​ព​ជ​​ន​ភៀ​ស​សឹ​ក​ | លោក​ជំទា​​វ​ប​ណ្ឌិ​ត​ ​បា​ន​ ​​ស្រី​មុំ​ ​ ​ចា​​ត់​ឱ្យ​ក្រុ​ម​កា​រ​ងារ​រ​ប​ស់​​រ​ដ្ឋ​បា​​ល​ខេ​ត្ត​ ​ប​ន្ត​ស​ម្រ​ប​ស​​ម្រួ​ល​ ​និ​ង​ដោះ​ស្រា​យ​ជូ​ន ប​ង​ប្អូ​​ន​ព​ល​ក​រ​ខ្មែ​​រ​ ​ដែ​ល​ម​ក​ពី​​ប្រ​ទេ​ស​ថៃ​ ​ ​វិ​ល​ត្រ​លប់​ទៅស្រុ​ក​​កំ​ណើ​ត​វិ​ញ | ក្រសួងកា​រ​ងា​រ​ ​ច្រា​ន​ចោ​​ល​ព័​ត៌​មា​ន​បំ​ភ្លៃ​ ​រ​ប​ស់​កា​សែ​ត​ថៃ​ ​ដែ​ល​ផ្សា​យ​ថា​ ​ព​​ល​ក​រ​ខ្មែ​រចា​ក​​ចេ​ញ​ពី​ថៃ​ ដោ​​យ​សា​រ​កា​រ​គំ​​រា​ម​ដ​ក​សញ្ជា​តិ ​និ​ង​រឹ​បអូ​ស​ដី​ធ្លី​​ | សេចក្តីណែ​នាំ​​​​ ​ស្តី​ពី​កា​រ​ផ្ស​ព្វ​​ផ្សា​យ​ ​និ​ង​កា​​រ​ចែ​ក​ចា​យ​ព័​ត៌​មា​ន​ ផ្ត​ល់​​ផ​ល​អ​វិ​ជ្ជ​​មា​ន ដ​ល់​​ស​ន្តិ​សុ​ខ​ជា​តិ​ | ពលរដ្ឋខ្មែ​​រ​នៅ​ក្រៅ​ប្រ​ទេ​ស ប​ន្ដ​​ជួ​ប​ជុំ​គ្នា ស​ម្ដែ​​ង​ម​តិ​ ​ក្នុ​ង​ស្មា​​រតី សា​​ម​គ្គី​គ្នា​ជា​ធ្លុ​​ង​មួ​យ ជា​មួ​យ​​ព​លរ​ដ្ឋ​ក្នុ​ង​​ស្រុ​ក​ ​ដើ​ម្បី​​ប​ង្ហា​ញ ម​ន​សិ​​កា​រ​ស្នេ​ហា​ជា​តិ​​ មា​​តុ​ភូ​មិ​ | ទីក្រុង​ប៉េកាំ​ង​ ​កំ​ពុ​ង​លិ​ច​ល​ង់ ដោ​យ​​ភ្លៀ​ង​ធ្លា​ក់​ខ្លាំ​ង​ ​ខ​ណៈ​អាជ្ញា​ធ​រ​ ​ប្រ​​ញា​ប់​ជ​ម្លៀ​ស​ ប្រជា​ជ​​ន​រា​ប់​ម៉ឺ​ន​នា​ក់​​ចេ​ញ​ | កម្ពុជា​ ​​សូ​ម​ប​ដិ​សេ​ធ​ទាំ​​ង​ស្រុ​ង​ ​ខ​ណៈ​ថៃ​​ ​បា​ន​បំ​ភ្លៃ​ប្រា​​ប់ អ​ង្គ​​ទូ​ត​ប​រ​ទេ​ស​ កា​ល​​ពី​ថ្ងៃ​ម្សិ​ល​មិ​ញ​ ​នៅ​ទី​ក្រុ​ង​​បា​ង​ក​ក​ ​​ថា​ជ​ម្លោះ​នៅ​តា​ម​​ព្រំ​ដែ​ន​ ​ក​ម្ពុ​ជា​ជា​អ្ន​ក​ចា​ប់​ផ្តើ​ម​មុ​ន​
គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​ទាំងអស់​ជា​របស់​ឯកជន មិនមែន​ជា​របស់​រដ្ឋ​

នយោបាយនៅកម្ពុជាឈានដល់បែកផ្សែង សម្តេចតេជោហៅលោក សមរង្សី ថាជាកូនជនក្បត់ជាតិ

ភ្នំពេញ ៖អគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានបញ្ចេញសារនយោបាយ ជាឃ្លីបវីដេអូ មានរយៈពេលជាង៤០ នាទី កាលពីរសៀលថ្ងៃទី១២ ខែវិច្ឆិកា ហើយដែលបានផ្សព្វផ្សាយតាមបណ្តាញព័ត៌មាននានា រួមទាំងទំព័រហ្វេសប៊ុករបស់សម្តេចផងដែរ។ សារនយោបាយនេះ បានធ្វើឡើងបន្ទាប់ពីលោក សម រង្ស៊ី បានយកចំណេញខាងផ្នែកនយោបាយ ក្នុងការបោះឆ្នោតនៅភូមា ដែលបក្សប្រឆាំងឈ្នះនិង បានចោទប្រកាន់ និងវាយប្រហារជាប់មិនដាច់ ទៅលើសម្តេចផ្ទាល់ ក៏ដូចជារាជរដ្ឋាភិបាល។

សម្តេចតេជោ ហ៊ុន សែន មានប្រសាសន៍ថា លោក សម រង្ស៊ី ដែលជាប្រធានគណបក្សប្រឆាំងនៅកម្ពុជា នៅតែមានឈ្មោះថា ជាកូនជនក្បត់ជាតិ ដរាបណាមិនទាន់មាននីតិសម្បទាជាថ្មី ហើយសម្តេចអះអាងថា ត្រៀមខ្លួននឹងធ្វើនីតិសម្បទាណាមួយផងដែរ ប៉ុន្តែមិនអាចបំពានទៅលើប្រវត្តិសាស្ត្រនោះទេ។

សម្តេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ថា កាលពីយប់មិញសម្តេចបានបង្ខំចិត្ត ដើម្បីឆ្លើយតបភ្លាមៗ ទៅកាន់មេដឹកនាំគណបក្សប្រឆាំង លោក សម រង្ស៊ី ដែលបានប្រមាថមើលងាយទៅលើគណបក្សកាន់អំណាច រាជរដ្ឋាភិបាល ក៏ដូចជាសម្តេចផ្ទាល់ ដែលអាចនិយាយបានថា ទឹកមួយដំណក់ធ្វើឲ្យកែវនេះកំពប់ ហើយក៏អាចនិយាយបានថា ទឹកនេះបំផ្លាញភាពស្ងប់ស្ងាត់ សម្រាប់ទឹកទាំងអស់នៅក្នុងកែវតែម្តង។

សម្តេចបន្តថា បន្ទាប់ពីបញ្ជូនចេញតាមទំព័រហ្វេសប៊ុកនោះ ក៏បានទទួលការឆ្លើយតបវិញ ពីលោក សម រង្ស៊ី ក្នុងឋានៈជាកូនក្បត់ជាតិ សម សារី ហើយ សម រង្ស៊ី បានលើកឡើងថា “នឹងសុំទោសបើបានធ្វើឲ្យអ្នកណាមួយឈឺចាប់” និងបានលើកឡើងទៀតថា “អ្នកនយោបាយត្រូវមានសុជីវធម៌” ហើយកូនចៅរបស់លោក សម រង្ស៊ី ក៏បានផ្សព្វផ្សាយនូវព័ត៌មានមួយចំនួនទៀតផងដែរ។

ជាមួយនឹងការលើកឡើងខាងលើនេះ សម្តេចបានទាញអារម្មណ៍ប្រជាពលរដ្ឋ ឲ្យងាកទៅខាងក្រោយបន្តិច គឺនៅឆ្នាំ២០០៨ នៅពេលយុទ្ធនាការបោះឆ្នោត លោក សម រង្ស៊ី បានធ្វើដំណើរទៅមូលដ្ឋាន ហើយពេលនោះ លោក សម រង្ស៊ី បានចង្អុលទៅរូបឥស្សរជន៣នាក់ ដែលមានសម្តេច ជា ស៊ីម សម្តេច ហេង សំរិន និងសម្តេចផ្ទាល់ ហើយប្រើពាក្យថា “អាបីនាក់ គឺជាអាចោរលក់ជាតិ អាកណ្តាលខូចជាងគេ” ដូច្នេះសម្តេចបានលើកជាសំណួរថា ក្នុងចំណោមឥស្សរជនទាំង៣ នាក់ ដែលមានទាំងសម្តេច ហេង សំរិន ដែលអាចបង្កើតលោក សម រង្ស៊ី បាននោះ តើនេះជាសម្តីមានសុជីវធម៌របស់អ្នកនយោបាយដែរ ឬ ទេ? ហើយក្រៅពីនោះ មានបញ្ហាជាច្រើនទៀត ដែលលោក សម រង្ស៊ី បានធ្វើទៅលើសម្តេច ហើយអាចនិយាយបានថា ដល់ចំណុចមួយ ដែលពិបាកនិងយល់អធ្យាស្រ័យ ចំពោះលោក សម រង្ស៊ី ខ្លាំងណាស់។ ជាមួយគ្នានោះ សម្តេចក៏បានលើកឡើងពីលិខិតសុំទោសរបស់លោក សម រង្ស៊ី ដែលផ្ញើជូនសម្តេចកាលពីឆ្នាំ២០០៦ និងកាលពីថ្ងៃទី២៩ ខែតុលា ថ្មីៗនេះផងដែរ។

សម្តេចបានផ្តែផ្តាំកុំឲ្យអ្នកគាំទ្រលោក សម រង្ស៊ី ធ្វើការចោទប្រកាន់ថា សម្តេចប្រើសំដីអសុរស ពីព្រោះ សម្តេចគ្រាន់តែនិយាយតាមសម្តេចព្រះ នរោត្តម សីហនុ ប៉ុណ្ណោះ ហើយនៅក្នុងសៀវភៅ របស់សម្តេចព្រះ នរោត្តម សីហនុ បានសរសេរយ៉ាងច្រើនពីករណីក្បត់ជាតិ របស់ សម សារី។

ដោយឡែកសៀវភៅមួយទៀត ក៏បានលើកឡើងពីការឆ្លើយឆ្លងលិខិត ក្នុងនោះមានទាំងលិខិតរបស់ព្រះមហាក្សត្រីយ៍ផងដែរ ពាក់ព័ន្ធនិងអំពើមិនធម្មតា របស់ សម សារី ដែលមានប្រពន្ធចុង ហើយវាយប្រពន្ធចុងនៅប្រទេសអង់គ្លេស និងទទួលរងការប្តឹងពីការមើលងាយលើស្ត្រី ខណៈដែលប្រទេសអង់គ្លេសមានមហាក្សត្រីយ៍។ សម្តេចបញ្ជាក់ថា “បើគ្មានការធ្វើនីតិសម្បទាណាមួយ ពីសំណាក់អង្គការកំពូលណាមួយទេ ឯកឧត្តមនៅតែមានឈ្មោះថា ជាកូនអ្នកក្បត់ជាតិដដែល។ ឯកឧត្តមហៅខ្ញុំថា ជាជនក្បត់ជាតិ ប្រមាថខ្ញុំ ប្រមាថមេដឹកនាំគណបក្សប្រជាជនថា ជាជនក្បត់ជាតិ លក់ជាតិ លក់ដីឲ្យបរទេស ឬធ្វើអាយ៉ងឲ្យបរទេស ប៉ុន្តែខ្លួនខ្ញុំក្តី អ្នកដឹកនាំគណបក្សប្រជាជនក្តី គ្មានប្រវត្តិថោកទាប ដូចជាឪពុករបស់ឯកឧត្តមទេ”។

សម្តេចបានលើកឡើងថា “ទាំងឯកឧត្តម សម រង្ស៊ី និងអ្នកគាំទ្រ មេត្តាផ្តល់យុត្តិធម៌ឲ្យពួកខ្ញុំ កុំនិយាយខ្ញុំធ្វើសុជីវធម៌ដាក់ ហើយខ្លួនបែរជាបំពានលើរូបខ្ញុំ និងអ្នកដឹកនាំរបស់ខ្ញុំ ហើយខ្ញុំគ្រាន់តែនិយាយតាមសម្តេចព្រះនរោត្តម សីហនុ ដែលពេលនោះ ព្រះអង្គជាអ្នកនិពន្ធ ខ្ញុំមិនបានបង្កើតពាក្យថា សម សារី ក្បត់ជាតិទេ តែពាក្យសម សារីក្បត់ជាតិ បានកើតនៅក្នុងរជ្ជកាលនៃរាជរដ្ឋាភិបាលសង្គមរាស្ត្រនិយម ក្រោមការដឹកនាំរបស់សម្តេចព្រះនរោត្តម សីហនុ ហើយសង្ឃឹមថា ពាក្យចាស់លោកពោលថា ស្លឹកឈើជ្រុះមិនឆ្ងាយពីគល់ ដូច្នេះសង្ឃឹមថា ឯកឧត្តមនឹងត្រូវខ្យល់ប៉ើងឆ្ងាយពីគល់បន្តិច កុំធ្វើដូចឪពុករបស់ឯកឧត្តម ហើយដោយសារតែចរិតរបស់ឯកឧត្តម ឈាមរបស់ឯកឧត្តមដូចឪពុករបស់ខ្លួននឹងហើយ បានជាឯកឧត្តមមិនញញើតនៅក្នុងការប្រើពាក្យអសុរស អសីលធម៌ និង គ្មានសុជីវធម៌ចំពោះរូបខ្ញុំ និង ថ្នាក់ដឹកនាំគណបក្សប្រជាជនកម្ពុជា។ ឯកឧត្តមត្រូវចាំថា ចាប់ពីពេលនេះតទៅ បើគ្មាននីតិសម្បទា សម្រាប់ជូនឪពុករបស់ឯកឧត្តមនៅតែមានឈ្មោះថា សម សារីជាជនក្បត់ជាតិ ដែលជាឪរបស់សម រង្ស៊ី ខ្លួនឯង ដូច្នេះខ្ញុំត្រៀមខ្លួននឹងធ្វើនីតិសម្បទាណាមួយជូនឪរបស់ឯកឧត្តម តែខ្ញុំមិនចង់បំពានទៅលើប្រវត្តិសាស្ត្រទេ ហើយបើចង់ឲ្យឪរបស់ខ្លួនចាកផុតពីអំពើក្បត់ជាតិ វាទាល់តែខ្ញុំដាក់កំហុសទៅលើសម្តេចព្រះ នរោត្តម សីហនុ ដែលខ្ញុំមិនអាចធ្វើបានទេ ដូច្នេះប្រវត្តិរូបពិតនៃមេដឹកនាំក្បត់ជាតិនេះ ជាប្រវត្តិពិត”។

សម្តេចតេជោហ៊ុន សែនក៏បានរំលឹកពីសំដីរបស់លោកសម រង្ស៊ី ដែលបានលើកឡើងថា បើចង់ចាប់ចោរ ត្រូវទៅកៀកចោរ ដូច្នេះតើនេះជាសុជីវធម៌របស់អ្នកនយោបាយដែរ ឬ ទេ? យើងសង្ឃឹមថា យើងទាំងអស់គ្នា ចាស់ៗអស់ទៅហើយ ដែលល្មមចេះប្រើភាសាត្រឹមត្រូវ ហើយគោរពគ្នាទៅវិញទៅមក។ ដោយឡែករយៈពេលចុងក្រោយ លោកសម រង្ស៊ី បានលើកឡើងថា គណបក្សប្រជាជនកម្ពុជាខ្លាចចាញ់ឆ្នោត ចង់បំផ្លាញការបោះឆ្នោត។

សម្តេចបញ្ជាក់ថា ក្រែងលោកសមរង្ស៊ីទៅវិញទេ ដែលខ្លាចចាញ់ឆ្នោត។ ពីព្រោះនៅមុនពេលបោះឆ្នោតឆ្នាំ២០១៣ គណៈប្រតិភូអាយខាប់ បានទៅជួបលោកសម រង្ស៊ីដោយផ្ទាល់ នៅទីស្នាក់ការគណបក្ស ហើយនៅពេលនោះលោកសម រង្ស៊ីបានបញ្ជាក់ថា នឹងចូលរួមបោះឆ្នោត តែមិនទទួលស្គាល់លទ្ធផលបោះឆ្នោតទេ ដែលនៅពេលនោះមិនទាន់ទាំងបោះឆ្នោតផង ប្រកាសមិនទទួលស្គាល់លទ្ធផលបោះឆ្នោតទៅហើយ ប៉ុន្តែនៅពេលនោះ ខាងប្រតិភូអាយខាប់បានលើកជាសំណួរថា ចុះបើលោកសម រង្ស៊ី ឈ្នះឆ្នោតវិញ តើទទួលយកលទ្ធផលដែរឬអត់ ហើយភាសានេះមិនមែននិយាយលើកទី១ទេ ដែលរហូតមកដល់ពេលនេះ លោកសម រង្ស៊ីបានដើរទៅបំផុសប្រាប់គេឯងថា គណបក្សប្រជាជនដឹងថា ខ្លួនចាញ់ មិនចង់ធ្វើការបោះឆ្នោត។

សម្តេចបញ្ជាក់ទៀតថា “ឯកឧត្តមត្រូវមានភស្តុតាងឲ្យច្បាស់ ប្រយ័ត្នជាប់បទល្មើសព្រហ្មទណ្ឌ ការចោទប្រកាន់ដោយគ្មានភស្តុតាង អំពើនេះវាជាការបរិហារកេរ្តិ៍ ឬ យ៉ាងណា ដែលយើងខ្ញុំត្រូវ ពិនិត្យអំពីផ្លូវច្បាប់លើបញ្ហានេះ ហើយសុំកុំបន្ទោសប្រសិនបើផ្លូវច្បាប់ត្រូវចាត់ការ។ ខ្លួនខ្ញុំផ្ទាល់បានស្វះស្វែងសុំជប៉ុន អូស្ត្រាលី ដើម្បីធ្វើការកំណែទម្រង់ការបោះឆ្នោត ហើយបានធ្វើការរួមគ្នាដើម្បីរៀបចំច្បាប់ទាក់ទងនឹងការបោះឆ្នោត រហូតដល់កែរដ្ឋធម្មនុញ្ញ ហើយពេលនេះកំពុងតែដំណើរការចុះឈ្មោះសាកល្បង តាមរយៈអត្តសញ្ញាណប័ណ្ណ តើហេតុផលអ្វីដែលត្រូវខ្លាច សូមឯកឧត្តមប្រយ័ត្នប្រយែងពីការធ្វើសេចក្តីថ្លែងការណ៍ បំពានលើបក្សកាន់អំណាច និងលើរាជរដ្ឋាភិបាល ដែលយើងអាចចាត់ចំណាត់ការផ្លូវច្បាប់ ប្រសិនបើនៅតែបន្តម្តងហើយម្តងទៀត។

លើកមុនឯកឧត្តមតែងរត់ចេញពីប្រទេស ហើយខ្ញុំបានសុំលើកលែងទោស២ដងរួចហើយ តែសង្ឃឹមថា ពេលនេះឯកឧត្តមមិនអាចរត់រួចតទៅទេ ប្រសិនបើមានការចាំបាច់ យន្តការច្បាប់មិនអាចផ្តល់ជូនឯកឧត្តមបានតទៅទៀតទេ ប្រសិនបើនៅតែបំពាន ហើយការបោះឆ្នោតនឹងត្រូវធ្វើទៅតាមកាលកំណត់ទាំងឃុំ-សង្កាត់និងការបោះឆ្នោតជាតិ”។

ទាក់ទងទៅនឹងការបោះឆ្នោតនៅមីយ៉ាន់ម៉ា សម្តេចបានបញ្ជាក់ថា ជោគជ័យនៃការបោះឆ្នោតនៅមីយ៉ាន់ម៉ា គួរឲ្យកោតសរសើរខ្លាំងណាស់ ដែលបានធ្វើឡើងដោយរលូន បើទោះបីជាមានអំពើហិង្សាបន្តិចបន្តួច បានកើតឡើងនៅក្នុងដំណាក់កាលឃោសនាក៏ដោយ តែការបោះឆ្នោតបានប្រព្រឹត្តទៅដោយជោគជ័យ ហើយបក្សប្រឆាំងបានទទួលសំឡេងឆ្នោតយ៉ាងច្រើន ប៉ុន្តែនៅមីយ៉ាន់ម៉ា ពុំមានការបោះឆ្នោតចំនួន២៥ឆ្នាំមកហើយ ហើយនេះគឺជាការបោះឆ្នោតលើកដំបូង ដែលមានការប្រកួតប្រជែងដោយបក្សនយោបាយជាច្រើន ខុសពីឆ្នាំ២០១០ ដែលការបោះឆ្នោតដោយមិនមានបក្សប្រឆាំងចូលរួម ហើយនៅឆ្នាំ២០១២ មានការបោះឆ្នោតបំពេញបន្ថែមអាសនៈនៅក្នុងរដ្ឋសភា ប៉ុន្តែសម្រាប់កម្ពុជាបានបោះឆ្នោត៥លើករួចមកហើយ នៅមីយ៉ាន់ម៉ា និង កម្ពុជាមិនដូចគ្នាទេ សភាពការណ៍នៅមីយ៉ាន់ម៉ា សូម្បីតែរចនាសម្ព័ន្ធអំណាចក៏មិនដូចគ្នាដែរ។ នៅមីយ៉ាន់ម៉ាបានរក្សាទុក២៥ភាគរយនៃអាសនៈសំរាប់ទាហាន តែនៅកម្ពុជាអត់មានទេ កូតាមិនសម្រាប់គណបក្សណាមួយទេ គឺបោះឆ្នោតដោយប្រជាធិបតេយ្យទាំងអស់។

សម្តេចលើកជាសំណួរថា “តើឯកឧត្តមយល់ទេ នៅកម្ពុជា និងមីយ៉ាន់ម៉ា ហេតុអីបានជាឯកឧត្តមប្លន់ជ័យជំនះរបស់លោកជំទាវអ៊ុង សានស៊ូជី មកធ្វើជាជោគជ័យរបស់ខ្លួនឯងនៅកម្ពុជា ខ្ញុំមិនយល់ទាល់តែសោះ មុននេះឯកឧត្តមតែងតែប្លន់ជោគជ័យរបស់អ្នកធ្វើបដិវត្តពណ៌នៅទុយនេស៊ី នៅលីប៊ី នៅអេហ្ស៊ីប ហើយចុងក្រោយនៅអ៊ុយក្រែន ហើយនៅពេលមានបដិវត្តចុងក្រោយនៅអ៊ុយក្រែន ឯកឧត្តមនិយាយថា បដិវត្តន៍ជិតមកដល់កម្ពុជាហើយ ឯកឧត្តមតែងតែប្រើព្រឹត្តិការណ៍ដែលមានការផ្តួលរំលំរបបនៅប្រទេសនានា មកធ្វើបដិវត្តន៍នយោបាយនៅកម្ពុជា ប៉ុន្តែនៅពេលមើលឃើញថា ទាំងនៅអ៊ីរ៉ាក់ នៅលីប៊ីជាដើម សុទ្ធតែមានសង្គ្រាមបង្ហូរឈាម ឯកឧត្តមហាក់ដូចជាស្ងាត់ស្ងៀមចំពោះព្រឹត្តិការណ៍នេះទៅវិញ ប៉ុន្តែបានឆក់យកជោគជ័យរបស់អ៊ួង សានស៊ូជីមកធ្វើជាជោគជ័យរបស់ខ្លួន ហើយថែមទាំងអំពាវនាវឲ្យសហគមន៍អន្តរជាតិជួយផ្ទេរអំណាចដោយសន្តិវិធីនៅឆ្នាំ២០១៨ខាងមុខទៀតផង។
តើឯកឧត្តមសង្ឃឹមថាឈ្នះឬ នេះជាការស្រមើស្រមៃទាំងថ្ងៃត្រង់ ហើយជាការដេកយល់សប្តិទាំងថ្ងៃត្រង់ ពីព្រោះឯកឧត្តមប្រកួតមួយជីវិតហើយ ចាញ់ខ្ញុំរហូត ហើយពីពេលនេះទៅដល់ឆ្នាំ២០១៨ នៅសល់ជិត៣ឆ្នាំទៀត ទើបដល់សភាពការណ៍កម្ពុជា ដូច្នេះហេតុអី្វបានជាទាញយកចំណេញពីសភាពការណ៍នៅមីយ៉ាន់ម៉ា តើរយៈពេលនេះនឹងមានអ្វីកើតឡើង។

សម្តេចលើកឡើងទៀតថា នៅមីយ៉ាន់ម៉ានៅមានការប្រយុទ្ធរវាងកងទ័ពដែលមានប្រដាប់អាវុធខុសៗគ្នា និង ត្រួតត្រាតំបន់ខុសៗគ្នានៅឡើយ ហើយប្រសិនបើរដ្ឋាភិបាលថ្មីមិនអាចគ្រប់គ្រងបានបទឈប់បាញ់ ដែលទើបចុះហត្ថលេខាកាលពីពេលថ្មីៗនេះនោះទេ តើអាចទាញយកសភាពការណ៍នោះ យកមកដាក់នៅកម្ពុជាបានឬទេ ដូច្នេះកុំទាញយកតែចំណុចល្អត្រូវមើលទៅលើចំណុចអាក្រក់ផងដែរ ប៉ុន្តែក្នុងនាមជាមេដឹកនាំ ដែលធ្លាប់រួមរស់ស៊ីអត់ស៊ីឃ្លានជាមួយប្រជាពលរដ្ឋ មិនចង់ឲ្យមានបញ្ហាអ្វីមួយកើតឡើងនៅក្នុងប្រទេសរបស់យើងតទៅទៀតទេ ហើយលោកសម រង្ស៊ី ខ្លួនឯងតែងតែបង្កើតចលាចលគ្រប់បែបយ៉ាង ដែលរឿងរ៉ាវទាំងអស់នេះនៅមិនទាន់ចប់នៅឡើយទេ ឯកឧត្តមបានបំផុសឲ្យកម្មករចេញមកធ្វើបាតុកម្មបង្កើតហិង្សា គ្រោះថ្នាក់ដល់អាយុជីវិត ទ្រព្យសម្បត្តិប្រជាពលរដ្ឋ ទ្រព្យសម្បត្តិឯកជន និងទ្រព្យសម្បត្តិរដ្ឋ សំណុំរឿងនេះឯកឧត្តមមិនទាន់រួចខ្លួនទេ កុំភ្លេចថា ទាំងឯកឧត្តម ទាំងឯកឧត្តមកឹម សុខា និងអ្នកដទៃទៀតអត់ទាន់រួចខ្លួនទេ កុំថាខ្ញុំគម្រាម តែផ្លូវច្បាប់គឺយ៉ាងដូច្នេះ។

ឯកឧត្តមនិយាយពីនិទ្ទណ្ឌភាព តែខ្លួនឯងកំពុងតែបំពាន ហើយសង្ឃឹមថា នៅពេលនេះមានអ្នកនៅក្បែរកំពុងមើលការឡាយផ្ទាល់ និងការធ្វើអត្ថាធិប្បាយ ហើយសួរថា ឯកឧត្តមមានសុជីវធម៌ និងប្រដៅខ្ញុំដែរ ឬ ទេ”។

សូមបញ្ជាក់ថា កាលពីអធ្រាត្រ ឈានចូលថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០១៥ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា បានសរសេរសារមួយបង្ហោះនៅលើបណ្តាញសង្គមហ្វេសប៊ុក ដើម្បីឆ្លើយតបទៅនឹងការលើកឡើងរបស់លោក សម រង្ស៊ី ហើយសារនោះ សម្តេចបានសរសេរថា “ថ្ងៃនេះក៏ដូចជាប៉ុន្មានថ្ងៃរួចមកហើយ ខ្ញុំមិនចង់និយាយអ្វីដែលនាំដល់អរិយភាពជាមួយអ្នកណាទាំងអស់ ព្រោះជាថ្ងៃបុណ្យជាតិផង ជាថ្ងៃដែលខ្ញុំកាន់ទុក្ខកូនដ៏កំសត់របស់ខ្ញុំផង និងក៏ដើម្បីសម្រួលដល់បរិយាកាសនយោបាយនៅកម្ពុជាយើងផងដែរ ប៉ុន្តែជាអកុសល ខ្ញុំមិនអាចនៅស្ងៀមចំពោះការប្រមាថរបស់កូនជនក្បត់ជាតិបានទេ”។

សម្តេចលើកឡើងទៀតថា “ជោគជ័យគួរឲ្យកោតសរសើររបស់បក្សប្រឆាំងនៅមីយ៉ាន់ម៉ា ដែលខ្មែរយើងទម្លាប់ហៅថាភូមា បានទាញមេបក្សប្រឆាំងនៅកម្ពុជា ដែលទើបសុំទោសខ្ញុំកាលពីថ្ងៃ ២៩ ខែតុលា ឆ្នាំ២០១៥ បើកការវាយប្រហារមកលើខ្ញុំសាជាថ្មី ដែលបានបំផ្លាញសាជាថ្មីនូវវប្បធម៌សន្ទនាដែលបាននឹងកំពុងជួសជុលបន្ទាប់ពីជំនួប ស ខេង សម រង្ស៊ី។ មុនៗ ឲ្យតែមានបដិវត្តន៍ពណ៌ផ្ដួលរំលំនៅប្រទេសណា មេបក្សប្រឆាំងរូបនេះតែងតែនិយាយថា ជិតកើតឡើងនៅកម្ពុជាដែរហើយ។ តែនៅពេលឃើញប្រទេសដែលមានបដិវត្តន៍ពណ៌សុទ្ធតែមានសង្គ្រាមបង្ហូរឈាម យើងមិនសូវ ឮមេបក្សរូបនេះនិយាយពីបដិវត្តន៍ពណ៌តទៅទៀតទេ”។

សម្តេចតេជោ បញ្ជាក់ទៀតថា “បក្សប្រឆាំងនៅភូមាឈ្នះឆ្នោតគេប្រើជាប្រយោជន៍ ដើម្បីវាយប្រហារបក្សកាន់អំណាច វាយប្រហាររាជរដ្ឋាភិបាលនិងខ្លួនខ្ញុំ។ ស្អីនឹងគេដែរ ឯកឧត្តម បើមួយជាភូមាមួយទៀតជាកម្ពុជា និងមួយទៀតឆ្នាំ២០១៥ ហើយ មួយទៀតឆ្នាំ២០១៨។ រឿងរ៉ាវខុសគ្នា របបនយោបាយសេដ្ឋកិច្ចសង្គមខុសគ្នា ភាពលំបាកនិងងាយស្រួលខុសគ្នា សូម្បីតែការបោះឆ្នោតក៏ខុសគ្នា ដែលភូមាមិនដែលបោះឆ្នោត ឯកម្ពុជាបោះឆ្នោត៥ដងរួចមកហើយ។ ឯពូជពង្សវង្សត្រកូលឯកឧត្តមប្រៀបធៀបជាមួយជាមួយ អ៊ុង សានសូជី មិនបានទេ ព្រោះមួយស្នេហាជាតិ មួយទៀតក្បត់ជាតិ បើពុំមានការធ្វើនីតិសម្បទាណាមួយទេ ឯកឧត្តមនៅតែមានឈ្មោះថាជាកូនអាក្បត់ជាតិ។ ពាក្យអាក្បត់ជាតិមិនមែនជាពាក្យខ្ញុំដាក់ទេ តែរាជរដ្ឋាភិបាលសង្គមរាស្ត្រនិយមរបស់សម្តេចព្រះ នរោត្តម សីហនុ ជាអ្នកប្រសិទ្ធនាមឲ្យ។

សម្តេចបន្តថា “ឯកឧត្តមហៅខ្ញុំជាមនុស្សផ្តាច់ការកប់ៗមាត់ ថ្ងៃនេះខ្ញុំហៅឯកឧត្តមថា កូនអាក្បត់ជាតិ។ ខ្ញុំមិនដៀលពូជឯកឧត្តមទេ តែខ្ញុំហៅតាមអ្នកជំនាន់មុន ដែលធ្លាប់ហៅឪពុកឯកឧត្តមថាអាក្បត់ជាតិ។ ពាក្យនេះសម្រាប់ខ្ញុំពិបាកស្តាប់ណាស់ក្នុងសម័យថ្មីរបស់យើង តែខ្ញុំមិនហ៊ានកែប្រវត្តិសាស្ត្រ ពីក្បត់ជាតិទៅស្នេហាជាតិ ពីអាក្បត់ជាតិទៅជាឯកឧត្តមក្បត់ជាតិបានទេ បើមិនទាន់ធ្វើនីតិសម្បទាសំរាប់ជូនខ្មោចឳពុកឯកឧត្តមទេនោះ។ ខ្ញុំសុំប្រាប់ទៅឯកឧត្តមថា ពូជខ្ញុំអត់មានមនុស្សក្បត់ជាតិដូចឯកឧត្តមទេ។ ស្លឹកឈើជ្រុះមិនឆ្ងាយពីគល់”។ ជាមួយគ្នានោះ សម្តេចបានសុំទោសបងប្អូនជនរួមជាតិ ហើយស្នើឲ្យជនរួមជាតិ ធ្វើការវិនិឆ្ឆ័យ ថាតើអ្នកណាបង្កហេតុ ហើយបើមានអ្វីកើតឡើងសុំកុំបន្ទោសសម្តេច។

T-11-12-15-d-full

Filed in: ព័ត៌មានជាតិ, ព័ត៌មានថ្មី

Recent Posts

Bookmark and Promote!

Leave a Reply

Submit Comment
© 2025 សម្លេងសច្ចៈ | Somleng Sachak. All rights reserved. XHTML / CSS Valid.