ភ្នំពេញ៖ យោងតាមបណ្តាញសង្គមហ្វេសប៊ុក របស់សម្តេចតេជោបានឲ្យដឹងថា៖ នៅក្នុងកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្រ្តី សម្តេចតេជោ ហ៊ុន សែន បានជម្រាបជូនដំណឹងសំខាន់មួយទៀត សម្រាប់ប្រជាពលរដ្ឋទូទាំងប្រទេសឲ្យបានជ្រាបថា រាជរដ្ឋាភិបាលកម្ពុជានឹង ចេញសារាចរដល់ ប្រជាពលរដ្ឋរស់នៅតាមព្រំដែនកុំអោយជួលដីអោយបរទេស (ដីស្រែ ចំការ) អោយទៅជនជនជាតិ វៀតណាម រួមទាំងថៃ និង លាវជាដើម ដើម្បីចៀសវាងបញ្ហា (ដីខ្មែរ ស្រែវៀតណាម ដីខ្មែរស្រែថៃ ឬដីខ្មែរ ស្រែលាវ) ជាដើម។
រាជរដ្ឋាភិបាលនឹងពិនិត្យមើល ស្ថានភាពជាក់ស្តែងនៅតាមទីតាំងទាំងនោះ ដើម្បីរកវិធានការ អភិវឌ្ឍន៍ រួមទាំងការសាងសង់លំនៅដ្ឋានសម្រាប់កងទ័ព នៅតាមបណ្តាព្រំដែនដើម្បីការពារទឹកដីកម្ពុជា។ ទន្ទឹមនឹង នោះដែររាជរដ្ឋា ភិបាលកម្ពុជា នឹងផ្ញើលិខិតទៅនាយករដ្ឋមន្រ្តីនៃប្រទេសដែលមានព្រំប្រទល់ជាមួយកម្ពុជា ដើម្បីសហការ និង ហាម ឃាត់មិនអោយពលរដ្ឋនៃប្រទេសទាំងនោះ មកជួលដីនៅតាមព្រំដែនកម្ពុជា។ ប៉ុន្តែប្រទេសជាប់ព្រំដែនទាំង អស់នឹង សហការគ្នា ពង្រឹងសេដ្ឋកិច្ចដើម្បីជួយលើកស្ទួយជីវភាពពលរដ្ឋនៅតាមព្រំដែន អោយកាន់តែប្រសើរឡើង៕
រាជរដ្ឋាភិបាល នឹងមិនអនុញ្ញាត្ត ឲ្យប្រជាពលរដ្ឋតាមព្រុំដែន ជួលដីឲ្យបរទេស
Filed in: ព័ត៌មានជាតិ, ព័ត៌មានថ្មី