មេដឹកនាំគណបក្សប្រឆាំង លោកស្រីអងសានស៊ូជី កាលពីថ្ងៃទី១១ខែវិច្ឆិកាត្រូវបានប្រធានាធិបតីធៀនសេននិងមេបញ្ចាការ
កងទ័ពមីយាម៉ា ជូនពរលោកស្រីដែលទទួលជ័យជំនៈជាប្រវត្តិសាស្ត្រ។
នៅក្នុងសេចក្តីប្រកាសតាមបណ្តាញសង្គម អ្នកនាំពាក្យប្រធានាធិបតីធៀសេន បានបញ្ចាក់ថា«សូមជូនពរដល់លោកស្រី
អងសានសូជីនិងគណបក្សប្រជាធិបតេយ្យរបស់លោកស្រី ដែលទទួលបានការស្រឡាញ់ពេញចិត្តបំផុតពីមហាជន»។
នៅក្នុងសេចក្តីប្រកាសនោះបានបញ្ចាក់ថា «រដ្ឋាភិបាលនិងគោរពដល់ការជ្រើសរើសរបស់ប្រជាពលរដ្ឋ ហើយនឹងធ្វើការផ្ទេរដំណែង ប្រកបដោយសន្តិភាពតាមពេលវេលាដែលបានកំណត់។
លោកធៀនសេននិងខិតខំរក្សាសុខសន្តិភាពស្ថេរភាព រហូតដល់រដ្ឋាភិបាលថ្មីបានបង្កើតឡើង។ នៅក្នុងសេចក្តីប្រកាសមួយទៀត របស់អគ្គមេបញ្ចាការកងទ័ពមីយាម៉ាលោកMin AungHlaing បានជូនពរដល់ជ័យជំនៈរបស់លោកស្រីទទួលបាន
សម្លេងគាំទ្រយ៉ាងច្រើនលើសលប់ ពីពលរដ្ឋមីយាម៉ាទាំងមូល។
លោកស្រីស៊ូជីក៏បានសសេរលេខិតមួយច្បាប់ ផ្ញើទៅកាន់ប្រធានាធិបតីធៀនសេន អគ្គមេបញ្ចាការកងទ័ព និងប្រធានរដ្ឋសភា ស្នើរសុំឲ្យមានជំនួបពិភាក្សាស្តីពីលទ្ធផលបោះឆ្នោត ។ ចំណុចសំខាន់នោះ គឺអនុវត្តទៅតាមការចង់បានរបស់ពលរដ្ឋ
ដោយសន្តិភាពដើម្បីផលប្រយោជន៍ របស់ប្រទេសជាតិ។
លោកធៀនសេននិងមន្ត្រីជាន់ខ្ពស់ទាំងពីររូបទៀត ក៏បានយលព្រមជាមួយលោកស្រីស៊ូជី ប៉ុន្តែជំនួបនោះនឹងត្រូវធ្វើឡើងក្រោយការ
ប្រកាសលទ្ធផលបោះឆ្នោត នាថ្ងៃទី២២ខែវិច្ឆិការខាងមុខ។
តាមលទ្ធផលបណ្តោះអាសន្ន គណបក្សរបស់លោកស្រីទទួលបាន១៧៩អាសនៈ ក្នុងចំណោម ២១៦អាសនក្នុងសភា និង ៧៧អាសនៈក្នុងចំណោម៨៣អាសនក្នុងព្រឹទ្ធសភា។
បើទោះបីជ័យជំនៈនោះ មិនអាចជួយឲ្យលោកស្រីស៊ូជី ក្លាយជាប្រធានាធិបតីតាមរដ្ឋធម្មនុញ្ញដោយសារតែលោកស្រីមានស្វាមី
ជាជនជាតិអង់គ្លេស ប៉ុន្តែលោកស្រីបញ្ចាក់ថារឿននោះអាចនិងផ្លាស់ប្តូរនាពេលខាងមុខ៕