ព័ត៌មាន​ថ្មី
សម្ដេចតេ​ជោ​​ ​ហ៊ុ​ន​ ​សែ​ន​ ​៖​ ​អ្ន​ក​ន​​យោ​បា​យ​ខ្លះ​ ​ដែ​ល​​តាំ​ង​ខ្លួ​ន​ជា​គ្រូ កិ​ច្ច​​ព្រ​ម​ព្រៀ​ង​ទី​​ក្រុង​ប៉ា​រី​​ស​ ​តើ​បា​ន​ដឹ​ង​អ្វី​ខ្លះ​ហើ​យ​​?​ | កម្លាំងនគ​រ​​បាល​ ​នាំ​យ​ក​រ​ថ​យ​​ន្ត​ដឹ​ក​ទឹ​ក​០​​៩​គ្រឿ​ង​ ​ចុះ​ជួ​យ​​ព​ន្លត់​ ​ករ​​ណី​អ​គ្គី​ភ័​យ​​ឆេះ ​ឃ្លាំ​ង​អេ​ត​ចា​យ​ រ​ប​​ស់​ប្រ​ជា​ព​ល​រ​ដ្ឋ​១​ក​​ន្លែង​ ​នៅ​ក្រុ​ង​ប៉ោ​យ​ប៉ែ​ត​​ | ប្រតិ​ភូ​តំ​ណាង​​រា​ស្រ្ត​កូ​រ៉េ​ខា​ង​ត្បូ​ង​ ​វា​យ​ត​ម្លៃ​ខ្ព​​ស់ ​ចំពោះ​​ក​ម្ពុ​ជា​ ​លើ​កា​រ​ប្រ​យុ​ទ្ធ​ប្រ​ឆាំ​ង​ ប​​ទ​ល្មើ​ស​ឆ​បោ​ក តា​ម​ប្រ​​ព័​ន្ធ​ប​ច្ចេ​ក​វិ​ទ្យា​ | អគ្គី​ភ័​​យ​ឆេះ​ ​អ​គា​រ​ផ្សា​រ​ទំ​នើប​ហេ​ង​​ ​ឆៃ​លី ​រា​ល​ដា​ល​ដ​ល់​ផ្ទះ​​ព​ល​រ​ដ្ឋ​ច្រើ​ន​ខ្ន​ង ក​ណ្តា​​ល​ក្រុ​ង​បា​ត់​ដំ​ប​ង ទាំ​​ងយ​​ប់​ | ស​ម្តេ​​ចធិ​ប​​តី​ ​អ​នុ​ញ្ញា​ត​ជូ​ន​ ​រ​ដ្ឋ​ម​ន្ត្រី​ទ​​ទួ​ល​ប​ន្ទុ​ក​​គ្រ​ប់​គ្រ​ង​​​គ្រោះ​​ម​ហ​ន្ត​រា​​យ ​ម​ក​ពី​ប្រ​ទេ​ស​ជា​ស​មា​​ជិ​ក​អា​ស៊ា​​ន​​​ ​និ​ង​ប​ណ្តា​ប្រ​ទេ​ស​​ពា​ក់​ព័​ន្ធ​ ​ចូ​ល​ជួ​​ប​ស​ម្តែ​ង​កា​រ​គួ​រ​ស​ម​ ​និ​​ង​ពិ​ភា​ក្សា​កា​រ​ងា​​រ​ | សម្ដេចតេ​​ជោ​ ​ហ៊ុ​ន​ ​​​សែ​ន​ ​​​មិ​ន​​​បា​ន​​​​​ប​​ន្ទ​ន់​​ជំ​ហ​រ ​​​ទៅ​​​អ​ង្វ​រ​​ថៃ ​​​ឱ្យ​​​​​បើ​ក​​​​ព្រំ​ដែ​ន​​​​ជា​មួ​យ​​​ថៃ ​​​នៅ​ថ្ងៃ​ទី​២​០​​ ​តុ​លា​​​ ​ដូ​​ច​​​កា​រ​​​ចុះ​​​​ផ្សា​យ​​​ឡើ​យ​ | លោកជំ​ទា​វ​ប​​ណ្ឌិត​​ ​ពេ​ជ​ ​ច​ន្ទ​មុ​​ន្នី​ ​ហ៊ុ​ន​ម៉ា​ណែ​​ត​ ​អ​ញ្ជើ​ញ​​ជួ​ប​សំ​ណេះ​សំ​ណា​​ល​ ​សួ​រ​សុ​ខ​ទុ​ក្ខ​ ​​និ​ង​ចែ​ក​អំ​ណោ​​យ​ម​នុ​ស្ស​ធ​​ម៌ ជូ​​ន​ដ​ល់​ប្រ​ជា​​ជ​ន​ងា​យ​រ​ង​គ្រោះ​បំ​ផុ​​ត ក្នុ​​ង​ខេ​ត្ត​កំ​ព​​ង់ស្ពឺ​​ | ឯកឧត្ត​ម​ ​នេ​​ត្រ​ ​ភ​ក្ត្រា​ ​អ​ញ្ជើ​​ញ​ដឹ​ក​នាំ​កិ​ច្ច​ប្រ​​ជុំ​ពិ​និ​ត្យ​ ​និ​ង​ផ្ត​​ល់​យោ​ប​ល់ ​ក្នុ​ង​កា​​រ​រៀ​ប​ចំ សេ​​ច​ក្តី​ព្រា​ង​ច្បា​ប់​​ស្តី​ពី​រ​ប​ប​សា​រ​ព័​ត៌​​មា​ន​ថ្មី​ | ភ្លាមៗ​​ អ្ន​ក​ស​ង្កេ​ត​កា​រ​ណ៍​អ​ន្ត​រ​កា​ល​ ​(​I​O​T​)​ ​អ​ញ្ជើ​ញ​ចុះ​ពិ​និ​ត្យ ទី​តាំ​​ង​ជា​ក់​ស្តែ​ង ​នៅ​ក​ន្លែ​ង​ដែ​​ល​ក​ង​ក​ម្លាំ​ង​ថៃ​ ​និ​ង​គ្រឿ​ង​ច​ក្រ​​ ​បា​ន​បំ​ពា​ន​អ​ធិ​ប​តេ​យ្យ​ភា​ព​ក​ម្ពុ​ជា​ នៅ​​ភូ​មិ​ព្រៃ​ចា​ន់ | កងក​​ម្លាំ​ង​ថៃ​រា​ប់​រ​យ​នា​​ក់​ ​បំ​ពា​ន​លើ អធិ​ប​តេ​យ្យ​ភា​​ព​ក​ម្ពុ​ជា​ ​នៅ​ភូ​មិ​ព្រៃ​ចា​ន់​
គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​ទាំងអស់​ជា​របស់​ឯកជន មិនមែន​ជា​របស់​រដ្ឋ​

អ៊ីវែង និងបក្ខពួក កំពុងប្រមូលទិញឈើសុក្រំទាំងស្របច្បាប់ និងមិនស្របច្បាប់ ឱ្យក្រុមហ៊ុនទ្រីភាព នៅស្រុកអណ្តូងមាស

ខេត្តរតនគីរី ៖ លោកឧកញ៉ា ទ្រី ភាពដែលរងភាពអាស្រូវកាប់បំផ្លាញព្រៃឈើបានអះអាងថា ឈប់ដឹកនិងធ្វើអាជីវកម្មរកស៊ីឈើទៀតហើយ កាលពីពេលកន្លងទៅ
តែសាធារណៈជនមិនរំពឹងថាជាការពិតឡើយ ក្នុងពេលដែលគេសង្កេតឃើញនៅតែ មានក្រុមមេការខ្លះរបស់ឧកញ៉ានៅតែលេចមុខយ៉ាងសកម្មប្រមូល
ទិញឈើប្រណិតដដែល។

ជាមួយគ្នានេះដែរ លោកឧកញ៉ា ទ្រី ភាព ក៏បានប្រកាសថានឹង ចាប់ខ្លួនចំពោះអ្នកដែលយកឈ្មោះក្រុមហ៊ុន ទ្រី ភាព ទៅរកស៊ីឈើទៀតផងតែមកទល់ពេលនេះ
ក្រុមហ៊ុនមិនបានអនុវត្តន៏តាមការប្រកាសរបស់ខ្លួនឡើយ។

តាមប្រភពព័ត៌មានបានឱ្យដឹងថា នៅភូមិលោម ឃុំម៉ាលិច ស្រុកអណ្តូងមាស ខេត្តរតនគីរី មានឃ្លាំងស្តុកឈើដ៏ធំមួយកន្លែង របស់ក្រុមហ៊ុនទ្រី ភាព ដែលកំពុងប្រមូលឈើប្រណីតពីគ្រប់ទិសទី យកមកស្តុកទុកនៅឃ្លាំងនោះ សម្រាប់ដឹកចេញទៅក្រៅ ។

ការប្រមូលទិញឈើប្រណីត និងឈើប្រភេទលេខ ១ របស់ក្រុមហ៊ុន ទ្រី ភាព នៅខេត្តរតនគីរី បញ្ជាក់ឱ្យឃើញយ៉ាងច្បាស់ថា ការប្រកាសរបស់ឧកញ៉ា ទ្រី ភាព ថា ឈប់ប៉ះពាល់ឈើ គឺជាការប្រកាសខ្យល់គ្មានការពិតទាល់តែសោះ ជាក់ស្តែងក្រុមហ៊ុន មួយនេះ នៅតែជម្រុញឱ្យមានការកាប់បំផ្លាញព្រៃឈើយ៉ាងរង្គាលនៅកម្ពុជា ។

ប្រភពព័ត៌មានខាងលើ បានឱ្យដឹងទៀតថា មេការក្រុមហ៊ុន ទ្រី ភាព មើលការខុសត្រូវឃ្លាំងនៅភូមិលោមមានឈ្មោះអ៊ីវែងដែលកំពុងប្រមូលទិញឈើយ៉ាង
អនាធិបតេយ្យ បញ្ចូលឃ្លាំងទាំងយប់ទាំងថ្ងៃ ដែលអាចឱ្យព្រៃឈើនៅតំបន់នោះត្រូវរលាយ ក្នុងរយៈពេលដ៏ខ្លីខាងមុខនេះ ។
ឈ្មោះ អ៊ីវែង បានប្រកាសជាចំហរ ទិញឈើសុក្រំដែលជាឈើប្រភេទលេខ ១ មានមុខកាត់ ២៥សង្ទីម៉ែត្រឡើងទៅ ដោយ សារឈើប្រណីតដូចជា គ្រញូង ធ្នង់ បេង នាងនួន អស់រលីង ទើបក្រុមហ៊ុន ទ្រី ភាព បែរជាមកស៊ីឈើសុក្រំម្តងវិញ បណ្តាល ឱ្យឈើប្រភេទនេះ ត្រូវបានកាប់បំផ្លាញយ៉ាងគំហុកនៅក្នុងព្រៃសហគមន៍
របស់ជនជាតិភាគតិចរឺច្រើន ជាពិសេសនៅតំបន់ ឧទ្យានជាតិវិរៈជ័យជាដើម ។

ទន្ទឹមនឹងនោះដែរ ឈ្មោះ អ៊ីវែង បានចាត់តាំងឱ្យឈ្មោះ បូ ដើរប្រមូលទិញឈើសុក្រំ ពីប្រជាពលរដ្ឋយកមកបញ្ចូលឃ្លាំង ហើយការទិញឈើនេះពួកគេមិនខ្វល់
ឈើចេញមកពីប្រភពណាទេ គឺគេទិញទាំងអស់ ទង្វើនេះផ្ទុយពីបំរាមរបស់រាជរដ្ឋាភិ បាលដែលអនុញ្ញាតឱ្យប្រមូលទិញឈើតែក្នុងព្រៃសម្បទានសេដ្ឋកិច្ចតែប៉ុណ្ណោះ ជៀសវាងការបំផ្លាញព្រៃឈើជាទូទៅ ។

មេការទ្រីភាពឈ្មោះ អ៊ីវែង បានឱ្យដឹងតាមទូរស័ព្ទថា ការប្រមូលទីញឈើយកមកស្តុកទុកនៅឃ្លាំងខាងលើ គឺក្រុមហ៊ុនទ្រី ភាព មានអាជ្ញាប័ណ្ណត្រឹមត្រូវទើបគេហ៊ានទិញ បើចង់ដឹងច្បាស់ទៅសួរក្រុមហ៊ុនទៅ ចំណែកខ្លួនលោកគ្រាន់តែជាអ្នកមើល ឃ្លាំងតែប៉ុណ្ណោះ ។ មួយវិញទៀតឈើដែលប្រមូលទិញគឺទិញចេញពីតំបន់ក្រុមហ៊ុន
សម្បទានសេដ្ឋកិច្ចមួយចំនួនដូចជា ក្រុមហ៊ុនហ៊ង អាញ់ វៀតណាម, ក្រុមហ៊ុន ហេងប្រាឌ័រ ហើយបើចង់ច្បាស់ទៅសួរអ្នកកាប់ផ្ទាល់តែម្តងទៅ ។

ប្រភពព័ត៌មានបានឱ្យដឹងថា ឈើប្រណីត និងឈើប្រភេទលេខ ១ នៅក្នុងព្រៃសម្បទានសេដ្ឋកិច្ចរបស់ក្រុមហ៊ុនខាងលើ ពុំមាននៅសេសសល់ឡើយ ចំណែកក្រុមហ៊ុនទ្រី ភាពដែលមានមេការឈ្មោះ អ៊ីវែង កំពុងប្រមូលទិញឈើអនាធិបតេយ្យ មិនមានប្រភពច្បាស់លាស់ដូចជា ឈើនៅក្នុងព្រៃសហគមន៍ជនជាតិភាគតិចនិងនៅឧទ្យាន
ជាតិវិរៈជ័យជាដើម ដោយយក អាជ្ញាប័ណ្ណក្រុមហ៊ុនមកបិទបាំង អំពើឧក្រិដ្ឋបំផ្លាញព្រៃឈើរបស់ខ្លួនយ៉ាងធ្ងន់ធ្ងរតែប៉ុណ្ណោះ ។

តាមការអះអាងពីប្រជាពលរដ្ឋឱ្យដឹងថា មានថៅកែចិន កំពុងដេកចាំទិញឈើសុក្រំចំនួន ៥ពាន់ម៉ែត្រគូប ទើបឈ្មោះ អ៊ីវែង តាមបញ្ជារបស់ក្រុមហ៊ុន ទ្រី ភាព សម្រុកប្រមូលទិញឈើសុក្រំយ៉ាងគគ្រឹកគគ្រេងដូចព្យុះកំបុតត្បូង ដោយមេការខាងលើ ទិញទាំងអស់ និងមិនខ្វល់ពីឈើកាប់ចេញមកពីប្រភពណាឡើយ ព្រោះមិនដែលទៅមើលត្រង់ស៊ីន័រកាប់នោះទេ ។

បញ្ហាឧក្រិដ្ឋកម្មព្រៃឈើដ៏ធ្ងន់ធ្ងរនេះ ត្រូវតែលោកអភិបាលខេត្តរតនគីរី និងលោក វង្ស សុខសេរី នាយខណ្ឌរដ្ឋបាលព្រៃឈើ ខេត្ត ពិនិត្យមើលសកម្មភាពទិញឈើប្រណីត និងប្រភេទលេខ ១ យ៉ាងអនាធិបតេយ្យរបស់ឈ្មោះ អ៊ីវែង និងបក្ខពួកដែល ជម្រុញឱ្យឈ្មួញកាប់បំផ្លាញព្រៃឈើយ៉ាងគំហុករឺមួយអស់លោកខ្លាចឥទ្ធិពលរបស់
ក្រុមហ៊ុនទ្រីភាព ទើបសម្ងំស្ងៀមមិនហ៊ាន ក្អក ទុកឱ្យព្រៃឈើរលាយហិនហោចអស់ ទើបធ្វើជាស្រែកថា ទប់ស្កាត់នោះ ។

យើងពុំអាចធ្វើការទំនាក់ទំនងជាមួយក្រុមហ៊ុន ទ្រីភាព សុំការបំភ្លឺបានឡើយ ព្រោះពុំមានលេខទូរស័ព្ទ ចំពោះ ការប្រមូលទិញឈើយ៉ាងអនាធិបតេយ្យ របស់ក្រុមហ៊ុននៅខេត្តរតនគីរី ខុសពីការប្រកាសថា ឈប់ពាក់ព័ន្ធជំនួញឈើ ទៀតហើយ របស់លោកឧកញ៉ា ទ្រី ភាព ៕

12179807_540827076066766_1720402832_n12179911_540827079400099_1404533880_n (1)

Filed in: ព័ត៌មានថ្មី, ព័ត៌មាន​ស៊ើបអង្កេត

Recent Posts

Bookmark and Promote!

Leave a Reply

Submit Comment
© 2025 សម្លេងសច្ចៈ | Somleng Sachak. All rights reserved. XHTML / CSS Valid.