ព័ត៌មាន​ថ្មី
សម្ដេចតេ​ជោ​​ ​ហ៊ុ​ន​ ​សែ​ន​ ​៖​ ​អ្ន​ក​ន​​យោ​បា​យ​ខ្លះ​ ​ដែ​ល​​តាំ​ង​ខ្លួ​ន​ជា​គ្រូ កិ​ច្ច​​ព្រ​ម​ព្រៀ​ង​ទី​​ក្រុង​ប៉ា​រី​​ស​ ​តើ​បា​ន​ដឹ​ង​អ្វី​ខ្លះ​ហើ​យ​​?​ | កម្លាំងនគ​រ​​បាល​ ​នាំ​យ​ក​រ​ថ​យ​​ន្ត​ដឹ​ក​ទឹ​ក​០​​៩​គ្រឿ​ង​ ​ចុះ​ជួ​យ​​ព​ន្លត់​ ​ករ​​ណី​អ​គ្គី​ភ័​យ​​ឆេះ ​ឃ្លាំ​ង​អេ​ត​ចា​យ​ រ​ប​​ស់​ប្រ​ជា​ព​ល​រ​ដ្ឋ​១​ក​​ន្លែង​ ​នៅ​ក្រុ​ង​ប៉ោ​យ​ប៉ែ​ត​​ | ប្រតិ​ភូ​តំ​ណាង​​រា​ស្រ្ត​កូ​រ៉េ​ខា​ង​ត្បូ​ង​ ​វា​យ​ត​ម្លៃ​ខ្ព​​ស់ ​ចំពោះ​​ក​ម្ពុ​ជា​ ​លើ​កា​រ​ប្រ​យុ​ទ្ធ​ប្រ​ឆាំ​ង​ ប​​ទ​ល្មើ​ស​ឆ​បោ​ក តា​ម​ប្រ​​ព័​ន្ធ​ប​ច្ចេ​ក​វិ​ទ្យា​ | អគ្គី​ភ័​​យ​ឆេះ​ ​អ​គា​រ​ផ្សា​រ​ទំ​នើប​ហេ​ង​​ ​ឆៃ​លី ​រា​ល​ដា​ល​ដ​ល់​ផ្ទះ​​ព​ល​រ​ដ្ឋ​ច្រើ​ន​ខ្ន​ង ក​ណ្តា​​ល​ក្រុ​ង​បា​ត់​ដំ​ប​ង ទាំ​​ងយ​​ប់​ | ស​ម្តេ​​ចធិ​ប​​តី​ ​អ​នុ​ញ្ញា​ត​ជូ​ន​ ​រ​ដ្ឋ​ម​ន្ត្រី​ទ​​ទួ​ល​ប​ន្ទុ​ក​​គ្រ​ប់​គ្រ​ង​​​គ្រោះ​​ម​ហ​ន្ត​រា​​យ ​ម​ក​ពី​ប្រ​ទេ​ស​ជា​ស​មា​​ជិ​ក​អា​ស៊ា​​ន​​​ ​និ​ង​ប​ណ្តា​ប្រ​ទេ​ស​​ពា​ក់​ព័​ន្ធ​ ​ចូ​ល​ជួ​​ប​ស​ម្តែ​ង​កា​រ​គួ​រ​ស​ម​ ​និ​​ង​ពិ​ភា​ក្សា​កា​រ​ងា​​រ​ | សម្ដេចតេ​​ជោ​ ​ហ៊ុ​ន​ ​​​សែ​ន​ ​​​មិ​ន​​​បា​ន​​​​​ប​​ន្ទ​ន់​​ជំ​ហ​រ ​​​ទៅ​​​អ​ង្វ​រ​​ថៃ ​​​ឱ្យ​​​​​បើ​ក​​​​ព្រំ​ដែ​ន​​​​ជា​មួ​យ​​​ថៃ ​​​នៅ​ថ្ងៃ​ទី​២​០​​ ​តុ​លា​​​ ​ដូ​​ច​​​កា​រ​​​ចុះ​​​​ផ្សា​យ​​​ឡើ​យ​ | លោកជំ​ទា​វ​ប​​ណ្ឌិត​​ ​ពេ​ជ​ ​ច​ន្ទ​មុ​​ន្នី​ ​ហ៊ុ​ន​ម៉ា​ណែ​​ត​ ​អ​ញ្ជើ​ញ​​ជួ​ប​សំ​ណេះ​សំ​ណា​​ល​ ​សួ​រ​សុ​ខ​ទុ​ក្ខ​ ​​និ​ង​ចែ​ក​អំ​ណោ​​យ​ម​នុ​ស្ស​ធ​​ម៌ ជូ​​ន​ដ​ល់​ប្រ​ជា​​ជ​ន​ងា​យ​រ​ង​គ្រោះ​បំ​ផុ​​ត ក្នុ​​ង​ខេ​ត្ត​កំ​ព​​ង់ស្ពឺ​​ | ឯកឧត្ត​ម​ ​នេ​​ត្រ​ ​ភ​ក្ត្រា​ ​អ​ញ្ជើ​​ញ​ដឹ​ក​នាំ​កិ​ច្ច​ប្រ​​ជុំ​ពិ​និ​ត្យ​ ​និ​ង​ផ្ត​​ល់​យោ​ប​ល់ ​ក្នុ​ង​កា​​រ​រៀ​ប​ចំ សេ​​ច​ក្តី​ព្រា​ង​ច្បា​ប់​​ស្តី​ពី​រ​ប​ប​សា​រ​ព័​ត៌​​មា​ន​ថ្មី​ | ភ្លាមៗ​​ អ្ន​ក​ស​ង្កេ​ត​កា​រ​ណ៍​អ​ន្ត​រ​កា​ល​ ​(​I​O​T​)​ ​អ​ញ្ជើ​ញ​ចុះ​ពិ​និ​ត្យ ទី​តាំ​​ង​ជា​ក់​ស្តែ​ង ​នៅ​ក​ន្លែ​ង​ដែ​​ល​ក​ង​ក​ម្លាំ​ង​ថៃ​ ​និ​ង​គ្រឿ​ង​ច​ក្រ​​ ​បា​ន​បំ​ពា​ន​អ​ធិ​ប​តេ​យ្យ​ភា​ព​ក​ម្ពុ​ជា​ នៅ​​ភូ​មិ​ព្រៃ​ចា​ន់ | កងក​​ម្លាំ​ង​ថៃ​រា​ប់​រ​យ​នា​​ក់​ ​បំ​ពា​ន​លើ អធិ​ប​តេ​យ្យ​ភា​​ព​ក​ម្ពុ​ជា​ ​នៅ​ភូ​មិ​ព្រៃ​ចា​ន់​
គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​ទាំងអស់​ជា​របស់​ឯកជន មិនមែន​ជា​របស់​រដ្ឋ​

ក្រុមកម្មករអូសរទេះនៅប៉ោយប៉ែត ត្អូញត្អែរថា គយបង្ករការលំបាកដល់ពួកគាត់

ប៉ោយប៉ែត ៖ តាមប្រភពព័ត៌មានពីបណ្តាញព័ត៌មានក្នុងស្រុកមួយឱ្យដឹងថា ក្រុមកម្មករអូសរទេះនៅប៉ោយប៉ែត ត្អូញត្អែថាគយបង្ករការលំបាកដល់ពួកគាត់ ហើយពួកគាត់ មានគំរោងនឹងធ្វើបាតុកម្មជាថ្មីនៅឯច្រកទ្វារអន្តរជាតិប៉ោយប៉ែត និងនៅខាងមុខស្នាក់ការគយនិងរដ្ឋាករ ក្នុងពេលដ៏ខ្លីខាងមុខនេះ ដើម្បីតវ៉ាពីការគាបសង្កត់ពីសំណាក់មន្ត្រីគយ មកលើពួកគាត់ ទាក់ទងនឹងការដឹកជញ្ជូនទំនិញនិងការបង់ពន្ធជូនរដ្ឋ ។

ក្រុមអាជីវករ និងអ្នកអូសរទេះបានឱ្យដឹងថា គយដែលឈរជើងនៅចំណុចត្រួតពិនិត្យយកពន្ធចំណុចផ្សាររ៉ា បាននិងកំពុង គាបសង្កត់ទារយកលុយពីពួកគាត់ជាប្រចាំ ហើយពួកគាត់ មិនដែលតវ៉ាអ្វីនោះទេ តែលោកគយ ខាងលើគាត់ឱ្យរើទំនិញ ដែលដឹកលើទ្រុង ចេញឱ្យនៅត្រឹមស្មើទ្រុងរទេះ ទើបអាចឱ្យទៅមុខបាន ។
លោកគយតម្រូវឱ្យទំនិញដែលរើចេញ ពីរទេះនោះទៅដាក់លើរទេះកង់បី ហើយ គេឱ្យម្ចាស់ទំនិញចេញលុយជូនទៅម្ចាស់រទេះកង់បីម្តងទៀតដោយគេយក ក្នុងមួយរទេះចំនួន១៥០បាតឯណោះ ហើយរើ ម្តងៗគឺមានចំនួន៣ទៅ៦រទេះឯណោះ សួរថា តើឱ្យពួកគាត់ដែលជាកម្មករអូសរទេះក្រីក្រ គ្មានសល់លុយកម្លាំងពលកម្មដើម្បី ដោះស្រាយ ចិញ្ចឹមគ្រួសាររបស់គាត់នោះទេ បើលោកគយធ្វើបាបយ៉ាងដូច្នេះ ។

ក្រុមអូសរទេះ និងក្រុម អាជីវករនាំគ្នាបំរុងធ្វើបាតុកម្មនោះគឺជា ក្រុមដែលធ្លាប់បានតវ៉ា ជាច្រើនលើករួចមក ហើយ តាំងពីលោក ជួប អេន និងលោកឈួន ហៃ នៅធ្វើជាមេគយច្រកប៉ោយប៉ែតមកម៉្លេះ ឥឡូវនេះលោក ហ៊ុយ សុជាតិផ្លាស់ មកកាន់កន្លែងនេះដែលជាកន្លែងខ្លាញ់ ត្រូវបានមតិសាធារណៈ ថា កំពុងតែដើរតាមគន្លងរបស់មេគយមុនដដែល ដោយគាបយកលុយធ្វើឱ្យកម្មករអូសរទេះរងទុក្ខលំបាក លើផ្នែកជីវភាពក្នុងគ្រួសារជាដដែល ។

លោកហ៊ុយ សុជាតិ ប្រធានស្នាក់ការគយ រដ្ឋាករច្រកទ្វារអន្តរជាតិប៉ោយប៉ែត ដែលទើបឡើងថ្មីបានឱ្យបណ្តាញ ព័ត៌មានក្នុងស្រុកមួយដឹងថា សព្វថ្ងៃនេះគឺគេអនុវត្តតាម គោលការណ៍ពង្រឹងយកពន្ធដោយខានមិនបាន ឯបញ្ជារើ ទំនិញចេញពីរទេះ នោះគឺខាងលោកមិនដឹងទេ តែការធ្វើនោះវាក៏គ្មានអ្វីធ្ងន់នោះដែរ តែលោកនឹងឱ្យកូនចៅជួយបន្ធូរ បន្ថយលើការគាបសង្កត់លើម្ចាស់ទំនិញ និងអ្នកអូសរទេះ ។

គួរបញ្ជាក់ថា ករណីកម្មករអូសរទេះ ធ្វើបាតុកម្មនៅច្រកព្រំដែនប៉ោយប៉ែតនាពេលកន្លងមក បានបង្កឱ្យមានភាពរំជើបរំជួល មួយចំហៀងនគរម្តងរួចមកហើយ រហូតបណ្តាល ឱ្យមានអំពើហិង្សានិងបាត់បង់ចំណូលពន្ធចូលរដ្ឋយ៉ាងច្រើន មកដល់ពេល នេះ សំណុំរឿងនៃការធ្វើបាតុកម្មហិង្សាដុត បំផ្លាញ ស្នាក់ការគយ មិនទាន់ត្រូវបានដោះស្រាយនៅឡើយទេ ហើយជន សង្ស័យមួយចំនួនត្រូវបានរត់គេចខ្លួនដែរ។ ឥឡូវនេះក្រុមកម្មករអូសរទេះព្រមាន ធ្វើបាតុកម្មម្តងទៀត ក្នុងសំណុំរឿងដដែល គឺការដែលគយគាបសង្កត់មកលើក្រុមកម្មករអូសរទេះនោះ ។ ប៉ុន្តែ សម្រាប់មន្ត្រីគយនិយាយថា គេគ្រាន់តែ អនុវត្តទៅតាម ច្បាប់តែប៉ុណ្ណោះ ។ ឈ្មួញ មួយចំនួនដែលនាំទំនិញចូលពីថៃ ក៏បានខ្ចីដៃកម្មករអូសរទេះមក ធ្វើជាឈ្នាន់ដើម្បីផល ប្រយោជន៍របស់ខ្លួនផងដែរ ។ បញ្ហានេះសុំឱ្យសមត្ថកិច្ចជំនាញយកចិត្តទុកដាក់ដោះស្រាយផង កុំទុកឱ្យទឹកដល់ច្រមុះទើបស្រវេស្រវានោះ ជាពិសេសសុំជួយមើលជីវភាពកម្មករអូសរទេះផង៕

12233473_1647277485556925_1518568727_n12233382_1647277278890279_1848164652_n

Filed in: ព័ត៌មានថ្មី, ព័ត៌មាន​ស៊ើបអង្កេត

Recent Posts

Bookmark and Promote!

Leave a Reply

Submit Comment
© 2025 សម្លេងសច្ចៈ | Somleng Sachak. All rights reserved. XHTML / CSS Valid.