ព័ត៌មាន​ថ្មី
លោក ​សុ​​ខ​ លូ​ ​អភិ​​បា​ល​​​ខេ​ត្ត​​​បា​​​ត់​​​ដំ​​​​​ប​ង​ ​​​អ​ញ្ជើ​ញ​សួ​រ​សុ​ខ​ទុ​ក្ខ វី​រ​ក​​ង​ទ័​ព​ ​ដែ​ល​រ​ង​រ​បួ​ស​ ក្នុង​ស​ម​រ​​ភូ​មិ​ជួ​រ​មុ​ខ​ ​កំ​​ពុង​​ស្នា​ក់​នៅព្យាបា​ល​រ​​បួ​ស​ | ស្ថា​ន​បេ​​ស​ក​ក​ម្ម​ទូ​ត​ ​និ​ង​​ទី​ភ្នា​ក់​ងា​រ ​នៃ​អ​ង្គ​កា​រ​​ស​ហ​ប្រ​ជា​ជា​​តិ​នានា​ ​នៅ​​ក​ម្ពុ​ជា​ ​ចូ​ល​រួ​ម​ប្រឹ​ង​ប្រែ​ង​ ​ជួ​យ​ប្រ​ជា​ជ​ន​ភៀ​ស​​សឹ​ក ​កំ​ពុ​ង​ស្ថិ​ត​​ក្នុ​ង​ ស្ថាន​​​ភា​ព​ងា​​យ​រ​ង​គ្រោះ​ ​ព​ង្រឹ​ង​កិ​ច្ច​ស​ហ​ប្រ​តិ​​ប​ត្តិ​កា​រ ជា​អ​​ន្ត​រ​ជា​តិ​ | លោក​ប្រធា​​នា​ធិ​ប​តី ​ត្រាំ​ ​រំ​ពឹ​ង​ជួ​ប​ ​លោកប្រ​ធា​​នា​ធិ​ប​តី ​ពូទី​​ន​ ​នៅ​អា​ឡា​ស្កា​ នាស​ប្ដា​​ហ៍​ក្រោ​យ​ | ក្រុមអ​នុ​ព័​​ន្ធ​យោ​ធា​ប​រ​ទេ​ស​ ​ប្រ​ចាំ​ព្រះ​រា​ជា​ណា​ច​ក្រ​ក​​ម្ពុ​ជា​ ​ម​ក​ពី​ ​៩​​ ​ប្រ​ទេ​ស​ ​បា​​ន​ចុះ​ទៅ​កា​ន់​ ស្រុក​ប​​ន្ទា​យ​អំ​បិល​ ខេ​​ត្ត​ឧ​ត្ត​រ​មា​ន​ជ័​យ​ ​​ដើ​ម្បី​ពិ​​​និ​ត្យ​​ស្ថា​ន​ភា​ព​ជា​ក់​​ស្តែ​ងតា​ម​តំ​ប​​ន់​ព្រំ​ដែ​ន​ ​និ​​ង​ស្ថា​ន​ភា​ព​ជ​​ន​ភៀ​ស​សឹ​ក​ | លោក​ជំទា​​វ​ប​ណ្ឌិ​ត​ ​បា​ន​ ​​ស្រី​មុំ​ ​ ​ចា​​ត់​ឱ្យ​ក្រុ​ម​កា​រ​ងារ​រ​ប​ស់​​រ​ដ្ឋ​បា​​ល​ខេ​ត្ត​ ​ប​ន្ត​ស​ម្រ​ប​ស​​ម្រួ​ល​ ​និ​ង​ដោះ​ស្រា​យ​ជូ​ន ប​ង​ប្អូ​​ន​ព​ល​ក​រ​ខ្មែ​​រ​ ​ដែ​ល​ម​ក​ពី​​ប្រ​ទេ​ស​ថៃ​ ​ ​វិ​ល​ត្រ​លប់​ទៅស្រុ​ក​​កំ​ណើ​ត​វិ​ញ | ក្រសួងកា​រ​ងា​រ​ ​ច្រា​ន​ចោ​​ល​ព័​ត៌​មា​ន​បំ​ភ្លៃ​ ​រ​ប​ស់​កា​សែ​ត​ថៃ​ ​ដែ​ល​ផ្សា​យ​ថា​ ​ព​​ល​ក​រ​ខ្មែ​រចា​ក​​ចេ​ញ​ពី​ថៃ​ ដោ​​យ​សា​រ​កា​រ​គំ​​រា​ម​ដ​ក​សញ្ជា​តិ ​និ​ង​រឹ​បអូ​ស​ដី​ធ្លី​​ | សេចក្តីណែ​នាំ​​​​ ​ស្តី​ពី​កា​រ​ផ្ស​ព្វ​​ផ្សា​យ​ ​និ​ង​កា​​រ​ចែ​ក​ចា​យ​ព័​ត៌​មា​ន​ ផ្ត​ល់​​ផ​ល​អ​វិ​ជ្ជ​​មា​ន ដ​ល់​​ស​ន្តិ​សុ​ខ​ជា​តិ​ | ពលរដ្ឋខ្មែ​​រ​នៅ​ក្រៅ​ប្រ​ទេ​ស ប​ន្ដ​​ជួ​ប​ជុំ​គ្នា ស​ម្ដែ​​ង​ម​តិ​ ​ក្នុ​ង​ស្មា​​រតី សា​​ម​គ្គី​គ្នា​ជា​ធ្លុ​​ង​មួ​យ ជា​មួ​យ​​ព​លរ​ដ្ឋ​ក្នុ​ង​​ស្រុ​ក​ ​ដើ​ម្បី​​ប​ង្ហា​ញ ម​ន​សិ​​កា​រ​ស្នេ​ហា​ជា​តិ​​ មា​​តុ​ភូ​មិ​ | ទីក្រុង​ប៉េកាំ​ង​ ​កំ​ពុ​ង​លិ​ច​ល​ង់ ដោ​យ​​ភ្លៀ​ង​ធ្លា​ក់​ខ្លាំ​ង​ ​ខ​ណៈ​អាជ្ញា​ធ​រ​ ​ប្រ​​ញា​ប់​ជ​ម្លៀ​ស​ ប្រជា​ជ​​ន​រា​ប់​ម៉ឺ​ន​នា​ក់​​ចេ​ញ​ | កម្ពុជា​ ​​សូ​ម​ប​ដិ​សេ​ធ​ទាំ​​ង​ស្រុ​ង​ ​ខ​ណៈ​ថៃ​​ ​បា​ន​បំ​ភ្លៃ​ប្រា​​ប់ អ​ង្គ​​ទូ​ត​ប​រ​ទេ​ស​ កា​ល​​ពី​ថ្ងៃ​ម្សិ​ល​មិ​ញ​ ​នៅ​ទី​ក្រុ​ង​​បា​ង​ក​ក​ ​​ថា​ជ​ម្លោះ​នៅ​តា​ម​​ព្រំ​ដែ​ន​ ​ក​ម្ពុ​ជា​ជា​អ្ន​ក​ចា​ប់​ផ្តើ​ម​មុ​ន​
គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​ទាំងអស់​ជា​របស់​ឯកជន មិនមែន​ជា​របស់​រដ្ឋ​

បុរសម្នាក់ ត្រូវបានគេកាប់និងកាំបិតផ្គាក់​ ស្លាប់ភ្លាមៗដែលកំពុងដេកលក់

ខេត្តព្រះវិហ៊ារ៖ ជនរងគ្រោះឈ្មោះ ឌុល ខុម អាយុ២៧ឆ្នាំ ត្រូវបានជនមិនស្គាល់មុខកាប់ជាច្រើនកាំបិតផ្គាក់ ស្លាប់ភ្លាមៗនៅក្នុងព្រៃ ខណៈពេលដែលជនរងគ្រោះ ស្នាក់នៅក្នុងព្រៃដើម្បីអារឈើ នៅចំណុចអូរដាច់កន្ទប ឋិតក្នុងតំបន់ព្រៃព្រះរកា ភូមិសាស្រ្តភូមិបុះធំ ឃុំប្រមេរ ស្រុកត្បែងមានជ័យ ខេត្តព្រះវិហារ កាលពីវេលាម៉ោង១១នឹង៣០នាទីយប់ ថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ២០១៥នេះ ។

តាមការបញ្ជាក់ឲ្យដឹងពី មន្រ្តីនគរបាលបុស្តិ៍រដ្ឋបាល ឃុំប្រមេរ បានឲ្យដឹងនៅថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០១៥ម្សិលមិញនេះថា ជនរងគ្រោះឈ្មោះ ឌុល ខុម អាយុ២៧ឆ្នាំ មានប្រពន្ធ មានកូនប្រុស២នាក់ នៅក្នុងបន្ទុក រស់នៅភូមិស្វាយប៉ាត ឃុំរំដោះ ស្រុករវៀង ខេត្តព្រះវិហារ មុខរបរជាកម្មករស៊ីឈ្នួលអារឈើ បានមកស្នាក់នៅឃុំប្រមេរ រយៈពេល៣ថ្ងៃមកហើយ មុនថ្ងៃកើតហេតុជនរងគ្រោះ មានគ្នា៤នាក់ បាននាំគ្នាចូលព្រៃព្រះរកា ដើម្បីអារជ្រៀកឈើយកមកលក់នៅក្នុងភូមិ លុះមកដល់ថ្ងៃកើតហេតុ វេលាម៉ោង១១នឹង៣០នាទីយប់ថ្ងៃទី៩ ខែវិច្ឆិកា នោះ ជនរងគ្រោះនឹងគ្នីគ្នា បានចងអង្រឹងដេក ក្នុងព្រៃ ក៏ស្រាប់តែមានជនមិនស្គាល់មុខ ទាញកាំបិតផ្គាក់ សម្តៅមករកតែជនរងគ្រោះខាងលើ កាប់ជាច្រើនកាំបិតទៅលើជនរងគ្រោះ ខណៈពេលដែលកំពុងដេកលង់លក់ក្នុងអង្រឹង ស្លាប់ភ្លាមតែម្តង រួចជនល្មើសក៏រត់គេចខ្លួនបាត់ស្រមោលទៅ ។ សមត្ថកិច្ចបន្តថា ក្រោយកើតហេតុ រហូតមកដល់វេលាម៉ោង៩ព្រឹកថ្ងៃទី១០ ខែវិច្ឆិកានេះ ទើបគ្នីគ្នាជនរងគ្រោះបានដឹកសាកសព ចេញពីក្នុងព្រៃ ហើយរាយការណ៍ទៅ សមត្ថកិច្ច ដើម្បីកំណត់មុខសញ្ញា ស្វែងរកចាប់ខ្លួនជនដៃដល់ មកផ្តន្ទាទោសតាមផ្លូវច្បាប់ ។

បើតាមការសន្និដ្ឋានរបស់សមត្ថកិច្ច ជុំវិញការស្លាប់របស់ជនរងគ្រោះខាងលើ អាចពាក់ព័ន្ធនឹងរឿងគំនុំរកស៊ីអាឈើតែម្តង ទើបឈានដល់ការសម្លាប់
យ៉ាងសាហាវឃោឃៅបែបនេះ ។

សូមបញ្ជាក់ថា តាមការបង្ហើបឲ្យដឹងពីសមត្ថកិច្ចថា មកដល់ពេលនេះ សមត្ថកិច្ចកំណត់បានមុខសញ្ញាជនសង្ស័យហើយ ប៉ុន្តែពេលនេះជនសង្ស័យ កំពុងលាក់ខ្លួននៅក្នុងព្រៃជ្រៅ តែទោះជាយ៉ាងណាសមត្ថកិច្ច កំពុងតែតាមស្ទាក់ចាប់ជនសង្ស័យយ៉ាងក្តៅគគុក ដើម្បីយកមកផ្តន្ទាទោសតាមនីតិវិធីច្បាប់ ។

cvx

Filed in: ព័ត៌មានជាតិ, ព័ត៌មានថ្មី

Recent Posts

Bookmark and Promote!

Leave a Reply

Submit Comment
© 2025 សម្លេងសច្ចៈ | Somleng Sachak. All rights reserved. XHTML / CSS Valid.