ខេត្តសៀមរាប៖ ព្រះសង្ឃវត្តរតនៈមណីរោងគោ ចាប់កូននេនសង្ឃចំនួន១០អង្គ រំលោភតាមរន្ធគូទ ម្តងម្នាក់ៗអស់រយៈ ពេលជាយូរខែកន្លងមកហើយ ដោយឲ្យលុយពី ( ៣ម៉ឺនរហូតទៅ១០ម៉ឺនរៀល ) រួចហើយបានគម្រាមមិនឲ្យនិយាយ ប្រាប់គេឯងទៀតផង ! ប៉ុន្តែត្រូវបានបែកធ្លាយ ដោយសារកូននេន១អង្គ ទើបតែបួសថ្មីៗ ទ្រាំមិនបានទៅប្រាប់ ញោមប្រុស ញោមស្រី របស់ខ្លួន ! រហូតពួកគាត់បានទៅប្តឹងសមត្ថកិច្ច ឲ្យចាប់ផ្សឹកលោកសង្ឃល្មោភកាមអង្គនោះ ទាំងយប់តែម្តង ។ ព្រះសង្ឃល្មោភកាមតណ្ហាបិសេសអង្គនោះ មានឈ្មោះ វង្ស ចែត អតីតជាចៅអធិការវត្តរតនៈមណី រោងគោចាស់ អាយុ៤៦ឆ្នាំ មានស្រុកកំណើត ភូមិគោកត្រុំ ឃុំស្រណាល ស្រុកក្រឡាញ់ ខេត្តសៀមរាប ។
ករណីចុះចាប់ផ្សឹកព្រះចៅអធិការអង្គនេះ ធ្វើឡើងនៅវេលាម៉ោង០៨ នាយប់ថ្ងៃទី០៨ ខែវិច្ឆិកា ឆ្នាំ២០១៥ កន្លងមកថ្មីៗនេះ នៅក្នុងវត្តរតនៈមណីរោងគោ ភូមិរោងគោ ឃុំរោងគោ ស្រុកក្រឡាញ់ ខេត្តសៀមរាប ។ ខណៈពេលកូននេន១អង្គតូចរូបនេះ បានទៅប្រាប់ញោមប្រុស ញោមស្រីបានដាក់ពាក្យបណ្តឹង ! ដឹកនាំកម្លាំងចុះ ប្រតិ្តបត្តិការដោយលោកស្រី វរសេនីយ៍ទោ ដួង ថាវរី នាយការិយាល័យនគរបាលប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជនខេត្ត ។
លោកស្រីវរសេនីយ៍ទោ ដួង ថាវរី បានឲ្យដឹងថា ដោយមានការសហការជាមួយអង្គភាពការពារកុមារ (CPU) និងសមត្ថកិច្ចនគរបាលអធិការស្រុកក្រឡាញ់ ព្រមទាំងមានពាក្យបណ្តឹងរបស់ឪពុកម្តាយលោកនេនទាំង១០អង្គផងនោះ ទើបកម្លាំងជំនាញ ចុះអនុវត្តតាមមាត្រា៣៤នៃក្រមព្រហ្មទណ្ឌ ស្តីអំពី ទិញបេស្យាចារ មានទោសពី០៥ ទៅ ១០ឆ្នាំ ដែលបានប្រព្រឹត្តមកលើរូបនេនទាំងនោះ ។
លោកស្រីបន្តថា ដោយមានការរាយការណ៍ពីលោកនេនមួយអង្គដែល ទើបនឹងបួសបាន៧ថ្ងៃ ត្រូវអតីតចៅអធិការឈ្មោះ វង្ស ចែត ម្នាក់នោះបានចាប់រំលោភកូននេន
តាមរុន្ធគូទ រហូតមកដល់រសៀលថ្ងៃទី០៩ខែវិច្ឆិការ កម្លាំងជំនាញបានចុះមក សួរនាំ កូននេនចំនួន១០អង្គ បង្ហាញទីតាំង ដែលអតីតចៅអធិការម្នាក់នោះបានរំលោភ ។
បច្ចុប្បន្នជនសង្ស័យ ត្រូវបានកម្លាំងការិយាល័យនគរបាលប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជន នាំយកមកសួរនៅស្នងការខេត្ត បានកសាងសំណុំរឿង បញ្ជូនទៅតុលាការចាត់ការទៅតាមនិតិវិធីច្បាប់ ។ ចំណែកលោកនេនរងគ្រោះទាំង១០អង្គនោះ ត្រូវបាន អង្គភាពការពារកុមារនាំយកទៅព្យាបាលនៅមន្ទីរ ពេទ្យបង្អែកខេត្តសៀមរាប ៕
ប៊ុនធឿន (សៀមរាប)