ព័ត៌មាន​ថ្មី
សម្ដេចតេ​ជោ​​ ​ហ៊ុ​ន​ ​សែ​ន​ ​៖​ ​អ្ន​ក​ន​​យោ​បា​យ​ខ្លះ​ ​ដែ​ល​​តាំ​ង​ខ្លួ​ន​ជា​គ្រូ កិ​ច្ច​​ព្រ​ម​ព្រៀ​ង​ទី​​ក្រុង​ប៉ា​រី​​ស​ ​តើ​បា​ន​ដឹ​ង​អ្វី​ខ្លះ​ហើ​យ​​?​ | កម្លាំងនគ​រ​​បាល​ ​នាំ​យ​ក​រ​ថ​យ​​ន្ត​ដឹ​ក​ទឹ​ក​០​​៩​គ្រឿ​ង​ ​ចុះ​ជួ​យ​​ព​ន្លត់​ ​ករ​​ណី​អ​គ្គី​ភ័​យ​​ឆេះ ​ឃ្លាំ​ង​អេ​ត​ចា​យ​ រ​ប​​ស់​ប្រ​ជា​ព​ល​រ​ដ្ឋ​១​ក​​ន្លែង​ ​នៅ​ក្រុ​ង​ប៉ោ​យ​ប៉ែ​ត​​ | ប្រតិ​ភូ​តំ​ណាង​​រា​ស្រ្ត​កូ​រ៉េ​ខា​ង​ត្បូ​ង​ ​វា​យ​ត​ម្លៃ​ខ្ព​​ស់ ​ចំពោះ​​ក​ម្ពុ​ជា​ ​លើ​កា​រ​ប្រ​យុ​ទ្ធ​ប្រ​ឆាំ​ង​ ប​​ទ​ល្មើ​ស​ឆ​បោ​ក តា​ម​ប្រ​​ព័​ន្ធ​ប​ច្ចេ​ក​វិ​ទ្យា​ | អគ្គី​ភ័​​យ​ឆេះ​ ​អ​គា​រ​ផ្សា​រ​ទំ​នើប​ហេ​ង​​ ​ឆៃ​លី ​រា​ល​ដា​ល​ដ​ល់​ផ្ទះ​​ព​ល​រ​ដ្ឋ​ច្រើ​ន​ខ្ន​ង ក​ណ្តា​​ល​ក្រុ​ង​បា​ត់​ដំ​ប​ង ទាំ​​ងយ​​ប់​ | ស​ម្តេ​​ចធិ​ប​​តី​ ​អ​នុ​ញ្ញា​ត​ជូ​ន​ ​រ​ដ្ឋ​ម​ន្ត្រី​ទ​​ទួ​ល​ប​ន្ទុ​ក​​គ្រ​ប់​គ្រ​ង​​​គ្រោះ​​ម​ហ​ន្ត​រា​​យ ​ម​ក​ពី​ប្រ​ទេ​ស​ជា​ស​មា​​ជិ​ក​អា​ស៊ា​​ន​​​ ​និ​ង​ប​ណ្តា​ប្រ​ទេ​ស​​ពា​ក់​ព័​ន្ធ​ ​ចូ​ល​ជួ​​ប​ស​ម្តែ​ង​កា​រ​គួ​រ​ស​ម​ ​និ​​ង​ពិ​ភា​ក្សា​កា​រ​ងា​​រ​ | សម្ដេចតេ​​ជោ​ ​ហ៊ុ​ន​ ​​​សែ​ន​ ​​​មិ​ន​​​បា​ន​​​​​ប​​ន្ទ​ន់​​ជំ​ហ​រ ​​​ទៅ​​​អ​ង្វ​រ​​ថៃ ​​​ឱ្យ​​​​​បើ​ក​​​​ព្រំ​ដែ​ន​​​​ជា​មួ​យ​​​ថៃ ​​​នៅ​ថ្ងៃ​ទី​២​០​​ ​តុ​លា​​​ ​ដូ​​ច​​​កា​រ​​​ចុះ​​​​ផ្សា​យ​​​ឡើ​យ​ | លោកជំ​ទា​វ​ប​​ណ្ឌិត​​ ​ពេ​ជ​ ​ច​ន្ទ​មុ​​ន្នី​ ​ហ៊ុ​ន​ម៉ា​ណែ​​ត​ ​អ​ញ្ជើ​ញ​​ជួ​ប​សំ​ណេះ​សំ​ណា​​ល​ ​សួ​រ​សុ​ខ​ទុ​ក្ខ​ ​​និ​ង​ចែ​ក​អំ​ណោ​​យ​ម​នុ​ស្ស​ធ​​ម៌ ជូ​​ន​ដ​ល់​ប្រ​ជា​​ជ​ន​ងា​យ​រ​ង​គ្រោះ​បំ​ផុ​​ត ក្នុ​​ង​ខេ​ត្ត​កំ​ព​​ង់ស្ពឺ​​ | ឯកឧត្ត​ម​ ​នេ​​ត្រ​ ​ភ​ក្ត្រា​ ​អ​ញ្ជើ​​ញ​ដឹ​ក​នាំ​កិ​ច្ច​ប្រ​​ជុំ​ពិ​និ​ត្យ​ ​និ​ង​ផ្ត​​ល់​យោ​ប​ល់ ​ក្នុ​ង​កា​​រ​រៀ​ប​ចំ សេ​​ច​ក្តី​ព្រា​ង​ច្បា​ប់​​ស្តី​ពី​រ​ប​ប​សា​រ​ព័​ត៌​​មា​ន​ថ្មី​ | ភ្លាមៗ​​ អ្ន​ក​ស​ង្កេ​ត​កា​រ​ណ៍​អ​ន្ត​រ​កា​ល​ ​(​I​O​T​)​ ​អ​ញ្ជើ​ញ​ចុះ​ពិ​និ​ត្យ ទី​តាំ​​ង​ជា​ក់​ស្តែ​ង ​នៅ​ក​ន្លែ​ង​ដែ​​ល​ក​ង​ក​ម្លាំ​ង​ថៃ​ ​និ​ង​គ្រឿ​ង​ច​ក្រ​​ ​បា​ន​បំ​ពា​ន​អ​ធិ​ប​តេ​យ្យ​ភា​ព​ក​ម្ពុ​ជា​ នៅ​​ភូ​មិ​ព្រៃ​ចា​ន់ | កងក​​ម្លាំ​ង​ថៃ​រា​ប់​រ​យ​នា​​ក់​ ​បំ​ពា​ន​លើ អធិ​ប​តេ​យ្យ​ភា​​ព​ក​ម្ពុ​ជា​ ​នៅ​ភូ​មិ​ព្រៃ​ចា​ន់​
គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​ទាំងអស់​ជា​របស់​ឯកជន មិនមែន​ជា​របស់​រដ្ឋ​

ក្រុមប្រឹក្សាឃុំថ្មសមួយរូប ធ្វើសំបុត្រកំណើត យកលុយថ្លៃកប់ពពក ដូចឈ្លើងជញ្ជក់ឈាមរាស្ត្រ

ខេត្តកោះកុង ៖ ប្រភពពីប្រជាពលរដ្ឋបានឱ្យដឹងថា នៅក្នុងឃុំថ្មស ស្រុកបុទុមសាគរ ខេត្តកោះកុង អាជ្ញាធរឃុំថ្មស ធ្វើសំបុត្រកំណើតយកលុយពីប្រជាពលរដ្ឋក្នុងម្នាក់ ១៤ម៉ឺនរៀល ទៅ ១៥ម៉ឺនរៀល ហើយថ្លៃអ្នកសរសេរ ១ម៉ឺនរៀលទៀត ក្នុងមួយ នាក់ៗ អាជ្ញាធរឃុំថ្មស យកលុយពីការធ្វើសំបុត្រកំណើត ជាយូរមកហើយគ្មានដឹងទេ គឺយកលុយស្ងាត់ៗ ។

តាមប្រភពច្បាស់ការ ពីប្រជាពលរដ្ឋបានឱ្យដឹងថា នៅសាលាឃុំថ្មសនេះ ពីមុនមកមានស្មៀនឃុំត្រឹមត្រូវទេ តែឥឡូវមិនមានស្មៀនឃុំទេ ដោយសារតែមានវិវាទមិនត្រូវគ្នាក្នុងឃុំថ្មស ពីរឿងលុយកាក់ ទើបស្មៀនចាកចេញទៅបាត់យូរឆ្នាំហើយ សព្វថ្ងៃនេះនៅតែក្រុមប្រឹក្សាឃុំជំនួសស្មៀនឃុំទៅវិញ ។
ក្រុមប្រឹក្សាឃុំមួយរូបឈ្មោះ គឹម ជឿង និងអ្នកជំនួយការម្នាក់ទៀត ឈ្មោះ ស្មាន់ ហាន់ ជាអ្នកសរសេរតាមបញ្ជាឈ្មោះ គឹម ជឿង ជាក្រុមប្រឹក្សាឃុំ និងតាមបញ្ជាលោកមេឃុំ អិក គួន ផងដែរ ។

តាមសំដីរបស់ក្រុមប្រឹក្សាឃុំឈ្មោះ គឹម ជឿង បាននិយាយថា គាត់ពិតជាបានយកលុយមែន គឺយកលុយត្រឹមតែ ១៤ម៉ឺនរៀលទេ ក្នុងមួយនាក់ និងថ្លៃសរសេរ ១ម៉ឺនរៀលទៀត គឺ ១៥ម៉ឺនរៀល គាត់យកលុយនោះ ថ្នាក់លើជាអ្នកឱ្យយកលុយ តើចង់យ៉ាងម៉េច ! នេះជាសំដីរបស់ក្រុមប្រឹក្សាឃុំថ្មស ពេល អ្នកសារព័ត៌មានខលទៅសួរឈ្មោះ គឹម ជឿង ថា ពិតជាយកលុយមែន ។

តាមសំដីរបស់ប្រជាពលរដ្ឋក្រីក្រពីរគ្រួសារនៅក្នុងឃុំថ្មស ស្រុកបុទុមសាគរ ខេត្តកោះកុង គឺអ្នកមីងឈ្មោះ សុខ រឿន ពីរនាក់ ប្តី-ប្រពន្ធ រកស៊ីរុញរទេះលក់សាច់គោអាំងយ៉ាងវេទនាក្រីក្រណាស់ រកមួយថ្ងៃស៊ីមួយថ្ងៃ ខំដើម្បីរកប្រាក់ចិញ្ចឹមកូនក្រុមគ្រួសារ អ្នកមីង សុខ រឿន រស់នៅក្នុងឃុំថ្មស ចាប់តាំងពីឆ្នាំ ១៩៩៣ មកម៉្លេះ ដោយសារជីវភាពខ្វះខាតពេក មិនបានធ្វើ សំបុត្រកំណើតទេ ហើយក៏មិនមានអត្តសញ្ញាណប័ណ្ណថែមទៀត ។ ដោយសារឮថា គេធ្វើសំបុត្រកំណើតមួយនាក់ យកលុយ ១៥ម៉ឺនរៀល ថ្មីៗនេះពីរនាក់ ប្តី-ប្រពន្ធ ខំសន្សំប្រាក់យកលុយមកធ្វើសំបុត្រកំណើត នៅថ្ងៃទី ២៨ ខែតុលា ឆ្នាំ២០១៥ នោះ គាត់ថា មេភូមិយកលុយ ៤០០០០រៀល និងក្រុមប្រឹក្សាឃុំថ្មស ឈ្មោះ គឹម ជឿង យកលុយគាត់ ១៥ម៉ឺនរៀល ពីរនាក់ ប្តី-ប្រពន្ធ អស់ ៣០ម៉ឹនរៀលថ្មីៗ ។
ចំណែកក្រុមគ្រួសារម្នាក់ទៀត រស់នៅក្នុងឃុំថ្មស ដូចគ្នាក៏មានជីវភាពខ្វះខាតក្រីក្រដែរ ប្តីឈ្មោះ ចាន់ ភារិទ្ធ ប្រពន្ធឈ្មោះ អ៊ូច ចាន់ថា ដោយសារមានជីវភាពខ្វះខាតខ្លាំងពេក មិនបានធ្វើសំបុត្រកំណើតតាំងពីមុនមកដែរ ដោយសារគេយកលុយថ្លៃ ពីរនាក់ ប្តី-ប្រពន្ធអស់ ៣០ម៉ឺនរៀល ក្រុមគ្រួសារមួយនេះ មានកូនពីរនាក់ ស្រី១ ប្រុស១ ធ្វើសំបុត្រកំណើតទាំងសៀវភៅ ស្នាក់នៅអស់លុយសរុប ៨៦ម៉ឺនរៀល ក្នុងមួយគ្រួសារ ។ ក្រុមគ្រួសារឈ្មោះ អ៊ូច ចាន់ថា នេះធ្វើសំបុត្រកំណើត នៅថ្ងៃទី ២៨ ខែតុលា ឆ្នាំ២០១៥ ថ្មីៗនេះ ។

អ្នកសារព័ត៌មានបានតេទូរស័ព្ទ ទៅសួរលោកមេឃុំថ្មស ឈ្មោះ អិក គួន ពីរឿងធ្វើសំបុត្រកំណើត គាត់ថា គាត់មិនបានដឹងទេ រឿងយកលុយសំបុត្រកំណើតមួយ ១៥ម៉ឺនរៀលនេះ បើអ្នកណាគេយកលុយច្រើន គឺអ្នកនោះទទួលខ្លួនឯងទៅ គាត់ថា បើយ៉ាងខ្លាំងអស់តែ ៤០០០០រៀលទេ សំបុត្រកំណើតនោះ នេះជាសំដីរបស់មេឃុំថ្មស លោក អិក គួន ។

ការឃុបឃិតគ្នាយកលុយពីសំបុត្រកំណើត ពិតជាអំពើពុករលួយខ្លាំងណាស់ នៅក្នុងឃុំថ្មសមួយនេះ ដែលមានប្រជាពលរដ្ឋរស់នៅក្នុងឃុំនេះ ជាងមួយពាន់គ្រួសារ ។ ក្រុមប្រឹក្សាឃុំថ្មស ឃុបឃិតគ្នា យកលុយពីប្រជាពលរដ្ឋរាប់សិបឆ្នាំមកហើយ មិនដែលថ្នាក់លើចុះមកត្រួតពិនិត្យទេ ។ សូមលោកអភិបាលស្រុកបូទុមសាគរ លោក អន ភារៈ និងលោកអភិបាលខេត្ត កោះកុង ប៊ុន លើត ចុះមកមើលប្រជាពលរដ្ឋនៅឃុំថ្មសនេះផង ធ្វើសំបុត្រកំណើត និងសៀវភៅស្នាក់នៅថ្លៃណាស់ ។
សូមឱ្យក្រសួងមហាផ្ទៃ ចុះមកត្រួតពិនិត្យឃុំថ្មសម្តង បើមិនអញ្ចឹងទេ មុខជាខូចមុខថ្នាក់ដឹកនាំអស់ហើយ ដែលលោកខំធ្វើល្អ ដូចជា សម្តេច ហ៊ុន សែន លោកខំប្រឹងប្រែងណាស់ បើសិនទុកឱ្យជនខិលខូច ឃុបឃិតធ្វើបាបប្រជាពលរដ្ឋ អាណត្តិក្រោយមុខ
ជាខូចមុខមាត់ ក្នុងជួរគណបក្សប្រជាជនកម្ពុជាអស់ ហើយដោយសារជនខិលខូចឆ្លៀតឱកាសយកផលចំណេញ និងជញ្ជក់ ឈាមពីប្រជាពលរដ្ឋដូចហុតឈាមខ្ចងយ៉ាងអញ្ចឹង ៕

12226797_1647277728890234_1772792896_n12208132_1647277848890222_672247508_n

Filed in: ព័ត៌មានជាតិ, ព័ត៌មានថ្មី

Recent Posts

Bookmark and Promote!

Leave a Reply

Submit Comment
© 2025 សម្លេងសច្ចៈ | Somleng Sachak. All rights reserved. XHTML / CSS Valid.