ខេត្តក្រចេះ ៖ បទល្មើសចិញ្ចឹមត្រីឆ្តោតាមបែ ដែលក្រសួងកសិកម្មបានហាមមិនឱ្យចិញ្ចឹម ព្រោះជាប្រភពបំផ្លាញកូនត្រី ដែលជាចំណីរបស់ត្រីឆ្តោ ត្រូវគេឃើញមានសកម្មភាពកំរើកឡើងវិញ នៅភូមិពង្រ នៅតាម៉ៅឈើទាលភ្លោះ នៅព្រែក ប្រសព្វ ក្នុងខេត្តក្រចេះ ដោយគេពុំឃើញមានមន្ត្រីជលផលចុះបង្ក្រាប ប្រហែលជាត្រូវថ្នាំសណ្តំរបស់អ្នកចិញ្ចឹមត្រីឆ្តោ ខុសច្បាប់អស់ហើយ ។
តាមប្រភពព័ត៌មានបានរាយការណ៍ថា គ្រាន់តែនៅឃុំឈើទាលភ្លោះ យ៉ាងហោចណាស់ក៏មានការចិញ្ចឹមត្រីឆ្តោរាប់រយបែ ក្នុងពេលដែលជំនាញជលផលស្រុកឆ្លូង លោក ប៊ុណ្ណា រាវុធហាក់មិនអើពើបង្ក្រាបទប់ស្កាត់ បណ្តោយឱ្យអ្នកចិញ្ចឹមត្រីឆ្តោតាំងពីតូច រហូតដល់ធំ ដោយប្រើកូនត្រីជាចំណីអស់រាប់តោន ទើបមន្ត្រីជលផលពិន័យយកលុយ ជំនួសការទប់ស្កាត់ការបង្ក្រាប ដោយប្រើវិធីអូសទូកបណ្តោយទឹកបែបនោះ មានដូចជាការយកកន្ត្រកទៅដងត្រីពីទ្រុង ១កន្ត្រក ឬ២កន្ត្រក យកមកដាក់ទូកទៅប្រលែងចោល ថតបង្ហាញយកស្នាដៃបង្អួតថ្នាក់លើ និងគ្រាន់តែជាការបិទបាំង អំពើពុករលួយរបស់ខ្លួនតែប៉ុណ្ណោះ ។
ប្រជាពលរដ្ឋបន្តថា ការពិន័យមិនមែនជាវិធីល្អ និងមិនអាចកាត់បន្ថយបរិមាណបែត្រីឆ្តោនោះទេ ផ្ទុយទៅវិញវិធីនេះរឹតតែជំរុញឲ្យការចិញ្ចឹមត្រីឆ្តោកើនឡើង ជាបន្តបន្ទាប់ ត្បិតវិធីនេះកើតឡើងតាំងពីយូរមកហើយ វាក្លាយជារឿងធម្មតាសំរាប់អ្នកមានលទ្ធភាពបង់លុយពិន័យ ដំណើរការចិញ្ចឹមជារហូតមក ។
នៅខេត្តដទៃដូចជា ខេត្តសៀមរាបជាដើម ការទប់ស្កាត់បទល្មើសចិញ្ចឹមត្រីឆ្តោខុសច្បាប់បានអនុវត្តប្រកបដោយប្រសិទ្ធភាពគឺប្រមូលត្រីឆ្តោយកមកកំទេចចោល
នៅនឹងកន្លែងតាមស្រះចិញ្ចឹមត្រី ក្រោយពីការព្រមានជាញយដងហើយមិនស្តាប់ វិធាន ការណ៍នេះបានធ្វើឱ្យអ្នកចិញ្ចឹមត្រីឆ្តោខុសច្បាប់ខ្លាចរាងចាលម៉ាអាយ៉ុស
មិនមែនធ្វើរបៀបរាំវង់ដូចមន្ត្រីជលផលខេត្តក្រចេះ នោះឡើយ ។ សារព័ត៌មានយើង ពុំអាចទំនាក់ទំនង លោក ប៊ុណ្ណាវុធ សុំការបំភ្លឺបានឡើយ 3