ព័ត៌មាន​ថ្មី
សម្ដេចតេ​ជោ​​ ​ហ៊ុ​ន​ ​សែ​ន​ ​៖​ ​អ្ន​ក​ន​​យោ​បា​យ​ខ្លះ​ ​ដែ​ល​​តាំ​ង​ខ្លួ​ន​ជា​គ្រូ កិ​ច្ច​​ព្រ​ម​ព្រៀ​ង​ទី​​ក្រុង​ប៉ា​រី​​ស​ ​តើ​បា​ន​ដឹ​ង​អ្វី​ខ្លះ​ហើ​យ​​?​ | កម្លាំងនគ​រ​​បាល​ ​នាំ​យ​ក​រ​ថ​យ​​ន្ត​ដឹ​ក​ទឹ​ក​០​​៩​គ្រឿ​ង​ ​ចុះ​ជួ​យ​​ព​ន្លត់​ ​ករ​​ណី​អ​គ្គី​ភ័​យ​​ឆេះ ​ឃ្លាំ​ង​អេ​ត​ចា​យ​ រ​ប​​ស់​ប្រ​ជា​ព​ល​រ​ដ្ឋ​១​ក​​ន្លែង​ ​នៅ​ក្រុ​ង​ប៉ោ​យ​ប៉ែ​ត​​ | ប្រតិ​ភូ​តំ​ណាង​​រា​ស្រ្ត​កូ​រ៉េ​ខា​ង​ត្បូ​ង​ ​វា​យ​ត​ម្លៃ​ខ្ព​​ស់ ​ចំពោះ​​ក​ម្ពុ​ជា​ ​លើ​កា​រ​ប្រ​យុ​ទ្ធ​ប្រ​ឆាំ​ង​ ប​​ទ​ល្មើ​ស​ឆ​បោ​ក តា​ម​ប្រ​​ព័​ន្ធ​ប​ច្ចេ​ក​វិ​ទ្យា​ | អគ្គី​ភ័​​យ​ឆេះ​ ​អ​គា​រ​ផ្សា​រ​ទំ​នើប​ហេ​ង​​ ​ឆៃ​លី ​រា​ល​ដា​ល​ដ​ល់​ផ្ទះ​​ព​ល​រ​ដ្ឋ​ច្រើ​ន​ខ្ន​ង ក​ណ្តា​​ល​ក្រុ​ង​បា​ត់​ដំ​ប​ង ទាំ​​ងយ​​ប់​ | ស​ម្តេ​​ចធិ​ប​​តី​ ​អ​នុ​ញ្ញា​ត​ជូ​ន​ ​រ​ដ្ឋ​ម​ន្ត្រី​ទ​​ទួ​ល​ប​ន្ទុ​ក​​គ្រ​ប់​គ្រ​ង​​​គ្រោះ​​ម​ហ​ន្ត​រា​​យ ​ម​ក​ពី​ប្រ​ទេ​ស​ជា​ស​មា​​ជិ​ក​អា​ស៊ា​​ន​​​ ​និ​ង​ប​ណ្តា​ប្រ​ទេ​ស​​ពា​ក់​ព័​ន្ធ​ ​ចូ​ល​ជួ​​ប​ស​ម្តែ​ង​កា​រ​គួ​រ​ស​ម​ ​និ​​ង​ពិ​ភា​ក្សា​កា​រ​ងា​​រ​ | សម្ដេចតេ​​ជោ​ ​ហ៊ុ​ន​ ​​​សែ​ន​ ​​​មិ​ន​​​បា​ន​​​​​ប​​ន្ទ​ន់​​ជំ​ហ​រ ​​​ទៅ​​​អ​ង្វ​រ​​ថៃ ​​​ឱ្យ​​​​​បើ​ក​​​​ព្រំ​ដែ​ន​​​​ជា​មួ​យ​​​ថៃ ​​​នៅ​ថ្ងៃ​ទី​២​០​​ ​តុ​លា​​​ ​ដូ​​ច​​​កា​រ​​​ចុះ​​​​ផ្សា​យ​​​ឡើ​យ​ | លោកជំ​ទា​វ​ប​​ណ្ឌិត​​ ​ពេ​ជ​ ​ច​ន្ទ​មុ​​ន្នី​ ​ហ៊ុ​ន​ម៉ា​ណែ​​ត​ ​អ​ញ្ជើ​ញ​​ជួ​ប​សំ​ណេះ​សំ​ណា​​ល​ ​សួ​រ​សុ​ខ​ទុ​ក្ខ​ ​​និ​ង​ចែ​ក​អំ​ណោ​​យ​ម​នុ​ស្ស​ធ​​ម៌ ជូ​​ន​ដ​ល់​ប្រ​ជា​​ជ​ន​ងា​យ​រ​ង​គ្រោះ​បំ​ផុ​​ត ក្នុ​​ង​ខេ​ត្ត​កំ​ព​​ង់ស្ពឺ​​ | ឯកឧត្ត​ម​ ​នេ​​ត្រ​ ​ភ​ក្ត្រា​ ​អ​ញ្ជើ​​ញ​ដឹ​ក​នាំ​កិ​ច្ច​ប្រ​​ជុំ​ពិ​និ​ត្យ​ ​និ​ង​ផ្ត​​ល់​យោ​ប​ល់ ​ក្នុ​ង​កា​​រ​រៀ​ប​ចំ សេ​​ច​ក្តី​ព្រា​ង​ច្បា​ប់​​ស្តី​ពី​រ​ប​ប​សា​រ​ព័​ត៌​​មា​ន​ថ្មី​ | ភ្លាមៗ​​ អ្ន​ក​ស​ង្កេ​ត​កា​រ​ណ៍​អ​ន្ត​រ​កា​ល​ ​(​I​O​T​)​ ​អ​ញ្ជើ​ញ​ចុះ​ពិ​និ​ត្យ ទី​តាំ​​ង​ជា​ក់​ស្តែ​ង ​នៅ​ក​ន្លែ​ង​ដែ​​ល​ក​ង​ក​ម្លាំ​ង​ថៃ​ ​និ​ង​គ្រឿ​ង​ច​ក្រ​​ ​បា​ន​បំ​ពា​ន​អ​ធិ​ប​តេ​យ្យ​ភា​ព​ក​ម្ពុ​ជា​ នៅ​​ភូ​មិ​ព្រៃ​ចា​ន់ | កងក​​ម្លាំ​ង​ថៃ​រា​ប់​រ​យ​នា​​ក់​ ​បំ​ពា​ន​លើ អធិ​ប​តេ​យ្យ​ភា​​ព​ក​ម្ពុ​ជា​ ​នៅ​ភូ​មិ​ព្រៃ​ចា​ន់​
គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​ទាំងអស់​ជា​របស់​ឯកជន មិនមែន​ជា​របស់​រដ្ឋ​

​ពលករ​ខ្មែរ​ត្រូវ​យោធា​ថៃ​ចាប់បញ្ជូន​ត្រឡប់​មក​កម្ពុជា​វិញ ឡើង​ដ​លើ​រាប់ម៉ឺន​នាក់​

​ពលករ​ខ្មែរ​ត្រូវ​យោធា​ថៃ​ចាប់បញ្ជូន​ត្រឡប់​មក​កម្ពុជា​វិញ ឡើង​ដ​លើ​រាប់ម៉ឺន​នាក់​

ខេត្ត​បន្ទាយមានជ័យ​៖ យោធា​ថៃ ចាប់​ពលករ​ខ្មែរ​រាប់ពាន់នាក់ ដែល​កំពុង​ស្នាក់​និង​ធ្វើការ​នៅ​តាម​រោងចក្រ កម្មករសំណង​ផ្សេងៗ​តាម​ចាប់​គ្រប់​ទីកន្លែង​ក្នុង​ប្រទេស​ថៃ ចាប់​បញ្ជូន​តាម​ច្រកទ្វារ​អន្តរជាតិ​ប៉ោយប៉ែត ខេត្ត​បន្ទាយមានជ័យ ខ​ណះ​ប្រទេស​ថៃ ជួប​វិប្បត្តិ​នយោបាយ  ហេតុ​ការ​នេះ​វេលា​ម៉ោង​២​រសៀល ថ្ងៃទី​០៩ ខែមិថុនា ឆ្នាំ​២០១៤​នេះ​។​

​បើ​តាម​ការសង្កេត​ឃើញថា ពលករ​ស្របច្បាប់ និង មិន​ស្របច្បាប់ ត្រូវ របប​យោធា ក្រោម​ការដឹកនាំ របស់លោក ប្រា​យុទ្ធ ចាន់​អូរ​ចា មេទ័ព​ថៃ​ចាប់​បញ្ជូន​ត្រូវបាន​គេ​ចាត់ទុកថា ជា​អំពើរ​រំលោភ​សិទ្ធិមនុស្ស ពេល​សកម្មភាព​ពេល​ចាប់​ពលរដ្ឋ​ខ្មែរ បើ​រត់​គឺ​ត្រូវ​យោធា​ចាប់​វាយ​ធ្វើបាប និង​បាញ់​សម្លាប់​ផងដែរ​។​

​ប្រភព​ពី​ពលករ​បាន​ប្រាប់ថា ពួកគាត់​ត្រូវបាន​សមត្ថកិច្ច​ចាប់បញ្ជូន​មក​វិញ បាន​អះអាង​ថា យោធា​ថៃ គឺ​ទាហាន​ឈុតខ្មៅ ទាហាន​ប៉ា​រ៉ា បើ​ទោះបីជា​ពួក​គាត់ ទៅ​ធ្វើការ​ស្របច្បាប់ មាន​លិខិតឆ្លងដែន​ត្រឹមត្រូវ ក៏​ត្រូវ​ពួក​ទាហាន​ទាំងនោះ យក​ហែក​ចោល និង​បាន យក​កាំភ្លើង ភ្ជង់​ក្បាល ពួកគាត់​ឲ្យ​ឡើង​ឡាន មាន​ដូចជា​រថយន្ត ដឹក​បន្លែ រថយន្ត​បែន​ដឹក​ដី រថយន្ត​ទ្រុង​ដឹក​អ្នកទោស បញ្ជូន​មក​តាម​ច្រក​ខ្លង​លឹក ឈម​និង​ច្រកទ្វារ​អន្តរ​ចាតិ​ប៉ោយប៉ែត មួយ​ថ្ងៃ​មិនតិចជាង​២០​រថយន្ត​ទេ ក្នុង​មួយ​ឡាន​ប្រមាណ​ជាង​៥០​នាក់​ឯណោះ​។​

​ប្រភព​ដ​ដែក​បាន​បន្តថា រយះពេល​បី​ថ្ងៃនេះ ទាហាន​ថៃ បាន​ដេញ​ចាប់ ពលករ​ខ្មែរ គ្រប់​ទីកន្លែង ទាំង​បង្ខំ បើ​រត់​បាញ់ចោល ពេល​ចាប់បាន​វាយ​ធ្វើបាប​ដូច​សត្វ​ធាតុ​។ តាម​ប្រភព​ព័ត៌មាន​មួយ ដែល​កំពុងតែ​ស្រាវជ្រាវ បានឲ្យដឹងថា ពលរដ្ឋ​ខ្មែរ ប្រុស​ស្រី​ប្រមាណ​ជា​០៦​នាក់ ត្រូវ​ទាហាន​ថៃ​បាញ់​សម្លាប់ នៅ​ខេត្ត​ឈុន​បុរី ពេលដែល​គេ​ដេញចាប់ អ្នកខ្លះ​បាន​រត់​ទៅ​ពួន​តាម​ដុប តាម​ព្រៃ តាម​លូទឹកស្អុយ ដាច់បាយ ក្រហាយ​ទឹក​ជាច្រើន​ម៉ោង​និង​តាម​កន្លែង​ផ្សេងៗ​។​

​បើ​តាម​ប្រភព​ដោយឡែក​បាន​បង្ហើប​ថា ក្រោយ​ពី​គេ​បាន​ឃើញ​ទិដ្ឋភាព​ដូចខាងលើ  បាន​ទូរ​សព្ទ័​មក​ប្រាប់​សាច់ញាតិ​គ្រួសារ និង​មិត្តភក្តិ​របស់​ខ្លួន ដែល​គេ​ចាប់បញ្ជូន​មក​មុន សុំ​ជួយ​ទំនាក់ទំនង អាជ្ញារ​មាន​សមត្ថកិច្ច និង​អង្គការ​ជាតិ អន្តរជាតិ និង​មន្ត្រី​អង្គទូត ដែល​ប្រចាំ ប្រទេស​ថៃ ជួយ​ពួក​គាត់​ផង​។​

​អ៊ុំ​ប្រុស​ម្នាក់​ជា​ពលករ​លួច​ឆ្លងដែន​ខុសច្បាប់ ឈ្មោះ​សុំ គយ ភេទ​ប្រុស អាយុ​៥៥​ឆ្នាំ​ចំណាកស្រុក​ទៅ​ធ្វើការ​ជា​កម្មករសំណង់ នៅ​ខេត្ត​ឈុន​បូរី ប្រទេស​ថៃ​និង​មាន​លំនៅ​ភូមិ​ជុំ​បូរី ឃុំ​ព្រះនេត្រព្រះ ស្រុក​ព្រះនេត្រព្រះ ខេត្ត​បន្ទាយមានជ័យ​បាន​ប្រាប់ឲ្យដឹង​ថា កាល​ពី​ម្សិលមិញ​នេះ រូបគាត់​ត្រូវបាន​ថៅកែ​ថៃ​ឲ្យមក​កាន់​ប្រទេស​កម្ពុជា​វិញ ពីព្រោះ​ប្រទេស​គេ​កំពុង​មាន​វិបត្តិ​នយោបាយ ព្រមទាំង​មាន​រដ្ឋប្រហា​យោធា​ផង​ដែរ ជាពិសេស​រាជរដ្ឋាភិបាល​គេ បានប្រកាសថា បើ​ប្រជាជន​ថៃ​ណា​ហ៊ាន​លួច​ឲ្យ​ពលករ​ខ្មែរ​នៅ​ធ្វើ​ការងារ នឹង​លំនៅឋាន គឺ​ប្រឆាំង​និង​រាជ​រដ្ឋភិបាល ដូច្នេះ​ថៅកែ​គាត់​សម្រេចចិត្តឲ្យ​រូប​គាត់​មក​កាន់​ប្រទេស​បណ្តុះ​អាសន្ន​សិន ចាំ​សភាពការណ៍​ស្ងាត់​រូបគាត់​និង​ទៅ​កាន់​ប្រទេស​ថៃ​វិញ​ធ្វើ​ដូចដើម​។​

​លោក ស៊ុម ចាន់​គា ប្រធាន​អង្គការ​សិទ្ធិមនុស្ស អាដហុក ប្រចាំ​ខេត្ត​បន្ទាយមានជ័យ​បាន​ប្រាប់​ឲ្យដឹង​តាម​ទូរស័ព្ទ​ថា​ករណី​ខាងលើ​នេះ​គឺ ចាត់ទុកថា បើ​ថៃ​ធ្វើ​ដូច្នេះ មានន័​ថា ថៃ​កំពុង​ប្រព្រឹត្ត​បទ​ឧក្រិដ្ឋកម្ម​ប្រឆាំង​មនុស្ស​ជាតិ បើ​ទោះ​ពលករ ស្របច្បាប់​ក្តី មិន​ស្របច្បាប់​ក្តី ត្រូវ​អនុវត្តន៍​តាម​ច្បាប់​។ បើ​គាត់​មាន​លិខិតឆ្លងដែន​ត្រឹមត្រូវ យោធា​ថៃ មិន​ត្រូវ​ហែក​ចោល​ទេ និង​រហូត​មាន​អ្នករត់​បាញ់ចោល និង​វាយតំ​ទាត់​ធាក់​ប្រើ​អំពើរ​ហិង្សា ជា​អំពើរ​រំលោភ​សិទ្ធិមនុស្ស​យ៉ាងធ្ងន់ធ្ងរ ៕

 

2014_06_11b (3) 2014_06_11b (2)

Filed in: ព័ត៌មានជាតិ, ព័ត៌មានថ្មី

Recent Posts

Bookmark and Promote!

Leave a Reply

Submit Comment
© 2025 សម្លេងសច្ចៈ | Somleng Sachak. All rights reserved. XHTML / CSS Valid.