ព័ត៌មាន​ថ្មី
សាខា​កា​ក​​បា​ទ​ក្រ​ហ​ម​កម្ពុ​ជា​ ​ខេ​ត្ត​ប​ន្ទា​យ​មា​ន​ជ័​យ​ ​ ​នាំ​​យ​ក​អំ​ណោ​យ​ម​នុ​ស្ស​​ធ​ម៌ ​ជូ​ន​ប្រ​ជា​ព​ល​រដ្ឋ ជួ​ប​​កា​រ​លំ​បា​ក នៅ​​ភូ​មិ​សិ​លា​ខ្មែ​រ​ ​១​៥​០​គ្រួ​សា​រ​ ​និ​ង​​ភូមិ​ទំ​ន​ប់​ដា​ច់ ​១​០​០​គ្រួ​សារ​ | នគរបាល ខេ​ត្ត​ប​ន្ទា​យ​មា​ន​ជ័​យ​ ប​ន្ត​ស​ហ​កា​រ ដឹ​ក​​ជញ្ចូន ព​ល​ក​រ​ខ្មែ​រ​ វិលទៅ​កា​ន់​លំ​នៅ​ដ្ឋា​​ន | ប្រជាព​ល​រ​ដ្ឋ​​ចំ​នួ​ន​ ​១​២​គ្រួ​សា​រ​ ​រ​ង​គ្រោះ​​ដោ​យ​សា​រ ខ្យ​​ល់​ក​ន្ត្រាក់ ទ​ទួ​​ល​បា​ន​អំ​ណោ​យ​ដ៏​ថ្លៃ​ថ្លា​ពី​ ស​ម្តេ​ច​កិ​ត្តិ​​ព្រឹ​ទ្ធ​ប​ណ្ឌិ​ត​ ​ប៊ុ​ន​ ​រ៉ា​នី​​ ​ហ៊ុ​ន​សែ​ន​ ​ប្រ​ធា​​ន​កា​ក​បា​ទ​ក្រ​ហ​​មក​ម្ពុ​ជា​ | សម្តេច​តេ​ជោ​ ​ហ៊ុ​ន​ ​សែ​ន​ ​ប្រ​កា​ស​នឹ​ងសា​ង​ស​ង់​ផ្ទះ ​ដល់អតីតយុទ្ធជន និងនិវត្តជនចំនួន១០០ខ្នង ក្នុង១ឆ្នាំ | ខ្លឹម​សារ​ដែ​ល​​បា​ន​ប​ង្ហោះ​ទាំ​ង​​នេះ​ ​គឺ​ជា​ព័​ត៌​មា​ន​ក្លែ​​ង​ក្លា​យ​! | ប្រទេស​រុ​ស្ស៊ី​​ ​​​បើ​​​ក​​​កា​​​​​រ​​​វា​​​យ​​​ប្រ​​​ហា​​​រ​ ​​ទ​ម្លា​​ក់​គ្រា​ប់​បែ​ក​ ​រ​​យៈ​ពេ​ល​ ​១​២​ម៉ោ​ង​ ​​ស​ម្លា​ប់​ម​នុ​ស្ស​ ​និ​ង​រ​បួ​ស​រ​​ង្គា​ល​ នៅ​​អ៊ុ​យ​ក្រែ​ន​ | អភិបាលខេ​​ត្ត​ប​ន្ទា​យ​មា​​ន​ជ័​យ​ ​ផ្ញើ​លិ​ខិ​ត​ត​វ៉ា ប្រ​​ឆាំ​ង​នឹ​ង រ​ដ្ឋបា​ល​​ខេ​ត្ត​ស្រះ​កែ​វ ដែ​​ល​លើ​ក​ប​​ដា​ប្រ​កា​ស ​អនុ​វ​ត្ត​ច្បាប់ ក្នុ​ង​​ស្រុ​ក​ថៃ លើ​​ប្រ​ជា​ជ​ន​ក​ម្ពុ​ជា​ ​រស់​នៅ​ភូ​មិ​ជោ​គ​ជ័​យ និ​ង​ភូ​មិ​​ព្រៃ​ចា​ន់​ | ឯកឧ​ត្តម​អ​គ្គ​​នា​យ​ក​ស៊ី​ម៉ា​ក់ ៖​ ​ជា​​ល​ក្ខ​ណៈ​ប​ច្ចេ​ក​ទេ​​ស​​​ ​គ្មា​ន​កា​រ​​យ​ល់​ច្រ​ឡំ​គ្នា ​រ​វា​ង​គ្រា​ប់​បែ​ក​​ទ​ម្លា​​ក់ពី​យ​​ន្ត​ហោះ​ ​ក្នុ​ង​ស​ង្គ្រា​ម​ថ្មី​ៗ​នេះ​ ​ជា​មួ​យ​គ្រា​ប់បែ​ក​​ទ​ម្លា​ក់​ពី​​យន្ត​​ហោះ ​ក្នុ​ង​ស​ម័​យ​ស​ង្គ្រា​ម​អ​តី​ត​កា​ល​ឡើ​យ​​ | លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែតអញ្ជើញចូលរួមទស្សនាកម្មវិធីពិព័រណ៍ ក្រោមប្រធានបទ «ខ្មែរធ្វើបាន៖ ចូលរួម ជំរុញ និងគាំទ្រផលិតផលក្នុងស្រុក» | ម​នុ​ស្ស​​ជា​ង​ ​៤​០​ម៉ឺ​ន​នា​ក់​ ​ប​ង្ខំ​​ចិ​ត្ត​​ជ​ម្លៀ​សចេញ ដោយសារខ្យ​ល់​​ព្យុះ​ត្រូ​ពិ​ច​ថ្មី ​វាយ​​ប្រ​ហា​រ​នៅ​ហ្វី​លី​ពី​ន​
គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​ទាំងអស់​ជា​របស់​ឯកជន មិនមែន​ជា​របស់​រដ្ឋ​

ប្រទេសមីយ៉ាន់ម៉ា បោះឆ្នោតសកល នៅថ្ងៃអាទិត្យ ទី៨វិច្ឆិកា

ចាប់តាំងពីព្រឹកព្រលឹមថ្ងៃអាទិត្យ ទី៨វិច្ឆិកា ប្រទេសមីយ៉ាន់មារ ដែលជាសមាជិកអាស៊ាន បានចាប់ផ្តើមដំណើរការ នៃការបោះឆ្នោតជាសកល ដោយមានអ្នកសង្កេតការណ៍បោះឆ្នោតអន្តរជាតិជាង ១ម៉ឺននាក់ ចូលរួម។ អ្នកបោះឆ្នោត ជាប្រជាជនភូមា សរុបមានប្រមាណជាង ៣៣ លាននាក់ ក្នុងចំណោមប្រជាជនភូមាសរុបជាង ៥០ លាននាក់។

ទីភ្នាក់ងារព័ត៌មានអន្តរជាតិ បានរាយការណ៍ពីការបោះឆ្នោតជាសកល នៅទូទាំងប្រទេសភូមា ខណៈដែលពិភពលោក បានចាប់អារម្មណ៍យ៉ាងខ្លាំង។ ការិយាល័យបោះឆ្នោត នៅទូទាំងប្រទេស បានដំណើរការ បើកទ្វារទទួលអ្នកបោះឆ្នោតជាធម្មតា។

យោធាភូមា បានផ្ទេរអំណាចទៅឲ្យរដ្ឋាភិបាលស៊ីវិល ដឹកនាំប្រទេស ដោយមានលោក ធេន សេន ជាប្រធានាធិបតី កាលពីឆ្នាំ២០១១ ក្រោយការបោះឆ្នោតសកល លើកទី១ កាលពីឆ្នាំ២០១០។

សម្រាប់ការបោះឆ្នោត នៅថ្ងៃអាទិត្យ ទី៨វិច្ឆិកានេះ មានគណបក្សនយោបាយចូលរួម ជាង ៩០ បានចូលរួមប្រជែងយកអាសនៈរដ្ឋសភា សរុបចំនួន ៦៦៤ អាសនៈ។ ក៏ប៉ុន្តែក្នុងរដ្ឋធម្មនុញ្ញភូមា បានកំណត់ផ្តល់អាសនៈចំនួន ២៥% ស្មើនឹង ១៦៦ អាសនៈ ក្នុងចំណោមអាសនៈសរុប ៦៦៤ ទៅឲ្យក្រុមយោធា។

ក្នុងការបោះឆ្នោតនៅថ្ងៃអាទិត្យនេះ លោកស្រី អ៊ុង សានស៊ូជី ប្រមុខដឹកនាំគណបក្សប្រឆាំង NLD បានចេញទៅបោះឆ្នោត ខណៈដែលលោក ធេនសេន ប្រមុខដឹកនាំគណបក្សកាន់អំណាច USDP ដែលមានយោធានៅពីក្រោយ ក៏បានទៅបោះឆ្នោតផងដែរ។

នៅមុនការបោះឆ្នោតនេះមួយថ្ងៃ លោកប្រធានាធិបតី ធេនសេន បានប្រកាសពីការទទួលយកលទ្ធផលនៃការបោះឆ្នោត ហើយក្រុមយោធា ក៏បានត្រៀមខ្លួន រៀបចំរដ្ឋាភិបាលថ្មី ទោះបីជាគណបក្សណាឈ្នះការបោះឆ្នោតក៏ដោយ៕

Aung San Suu Kyi

Filed in: ព័ត៌មានថ្មី, អន្តរជាតិ

Recent Posts

Bookmark and Promote!

Leave a Reply

Submit Comment
© 5012 សម្លេងសច្ចៈ | Somleng Sachak. All rights reserved. XHTML / CSS Valid.