ខេត្តឧត្តរមានជ័យ៖ កងទ័ពសមរភូមិមុខទិសទី២ នៃយោធភូមិភាគទី៤ ឈរជើងក្នុងនៅភូមិសាស្រ្តស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ ការពារខ្សែរបន្ទាត់ព្រំដែនកម្ពុជា-ថៃ បានប្រារព្វធ្វើពិធីរំលឹកខួបអនុស្សារីយ៍លើកទី៦២ ដែលជាថ្ងៃកំណើត នៃកងយោធពលខេមរៈភូមិន្ទ ( ៩វិច្ឆិការ ១៩៥៣-៩វិច្ឆិការ២០១៥ ) ក្រោមវត្តមានឧត្តមសេនីយ៍ទោ យឹម ផាន់ណា មេបញ្ជាការរង យោធភូមិភាគទី៤ ជាប្រធានគណៈបញ្ជាការឯកភាពសមរភូមិមុខទិសទី២ នៅទីបញ្ជាការកងពលតូចថ្មើរជើងលេខ៤១ នាព្រឹកថ្ងៃទី ០៨ ខែវិច្ឆិការ ឆ្នាំ២០១៥នេះ ដែលជាសក្ខីភាពនៃការតស៊ូយ៉ាងប្តូផ្តាច់ក្នុងបុព្វហេតុដណ្តើមយកមកវិញនូវ
ឯករាជ្យជាតិ ក្រោមព្រះរាជបូជនីយ៍កិច្ច ដ៍ថ្លៃថ្លារបស់ សម្តេច ព្រះនរោត្តម សីហនុ ព្រះបរមរតនកោដិ នៃយើង ដែលមួយព្រះជន្មរបស់ព្រះអង្គ បានធ្វើពលីកម្ម គ្រប់បែបយ៉ាង ក្នុងការទាមទាឯករាជ្យ ជូនជាតិមាតុភូមិព្រមទាំងប្រជារាស្រ្តរបស់ព្រះអង្គ បានបង្កើតនូវកងយោធពលខេមរៈភូមិន្ទ ដែលជាកម្លាំង
ចលករដ៍សម្ខាន់ ក្នុងការតស៊ូគ្រប់កាលៈទេសៈ ជាហេតុធ្វើឲ្យប្រទេសជាតិមានសុខសន្តិភាពពេញលេញ និងការអភិវឌ្ឍន៍លើគ្រប់វិស័យ រហូតមកដល់បច្ចុប្បន្ន ។
ក្នុងឱកាសរំលឹកខួបកំណើតលើកទី៦២ នៃកងយោធពលខេមរៈភូមិន្ទ លោកវរៈសេនីយ៍ឯក កុយ នឹម មេបញ្ជាការរងកងពលតូចថ្មើរជើងលេខ៤១ បានលើកឡើងថា ស្របពេលដែលប្រទេសជាតិ មានសន្តិភាពពេញលេញ និងអភិវឌ្ឍន៍រីកចម្រើនលើគ្រប់វិស័យនោះ ! កងយោធពលខេរៈភូមិន្ទមានតួនាទីការពារដែនអធិបតេយ្យភាព បូរណៈភាពទឹកដី ការពារជាតិ សាសនា ព្រះមហាក្សត្រ ការពាររដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា និងការពាររាជរដ្ឋាភិបាលស្របច្បាប់ ដែលប្រសូត្រចេញពីឆន្ទៈ
របស់ប្រជាជន ។
នាឱកាសនោះដែរ ឧត្តមសេនីយ៍ទោ យឹម ផាន់ណា មានប្រសាសន៍ថា បើយើងក្រលេកមើលអតីតកាល នៃភាពជូចត់ របស់កងយោធពលខេមរៈភូមិន្ទ បានតសូរប្តូផ្តាច់ដ៍អង់អាចក្លាហាន ហើយធ្វើពលីកម្មគ្រប់បែបយ៉ាង ដើម្បីសង្រ្គោះជាតិ និងប្រជាជន ឆ្លងកាត់ឧបសគ្គជាច្រើនរាប់មិនអស់ តស៊ូរំដោះជាតិ ឲ្យរួចផុតពីការត្រូតត្រារបស់បរទេស ជាពិសេសអាណានិគមនិយមបារាំង ដោយទទួលឯករាជ្យបរិបូណ៌នៅថ្ងៃទី០៩ ខែវិច្ឆិការ ឆ្នាំ១៩៥៣ ។
ឯកឧត្តមបានបញ្ជាក់ថា កងយោធពលខេមរភូមិន្ទ ត្រូវទប់ស្កាត់រាល់ការរំលោភបំពានពីខាងក្រៅ ហើយត្រូវចូលរួមេជាមួយកម្លាំងសមត្ថកិច្ច និងមន្ត្រីមូលដ្ឋាន ក្នុងការពារសន្តិសុខ សណ្តាប់ធ្នាប់សង្គម ទប់ស្កាត់ឲ្យបានទាន់ពេលវេលានូវបទល្មើសនានាដែលឧុសច្បាប់ ៕
ប៊ុនធឿន (សៀមរាប )