រដ្ឋមន្ត្រីការបរទេសរុស្ស៊ី លោកLavrovបានបញ្ចាក់ថា អំពើហឹង្សាកើនឡើងនៅតំបន់មជ្ឈឹមបូព៌ា គឺជាស្នាដៃរបស់ប្រទេសលោកខាងលិច ជ្រៀតជ្រែក និងដាក់គំនាបទៅលើតម្លៃវិប្បធម៌ភូមិសាស្ត្រ នៅក្នុងប្រទេសនេះ។
មានប្រសាសន៍នៅក្នុងកិច្ចប្រជុំលើកទី៣៨ របស់អង្គការអបរំវិទ្យាសាស្ត្រនិងវិប្បធម៌ របស់អង្គការសហប្រជាជាតិUNESCO ធ្វើឡើងនៅទីក្រុងប៉ារីសប្រទេសបារាំង រដ្ឋមន្ត្រីការបរទេសរុស្ស៊ី បានបញ្ចាក់ថា « យើងព្រួយបារម្ភពីទំនាក់ទំនងរវាងក្រុមភេរវកម្ម និងអំពើហឹង្សានៅតំបន់មជ្ឈឹមបូព៌ា និងអាហ្រិកខាងត្បូង ជាទីកន្លែងដែលក្រុមអិស្លាមបង្កើតរដ្ឋ IS និងក្រុមជ្រុលនិយមដទៃទៀត សម្លាប់ពលរដ្ឋស្លូតត្រង់ ។
ក្រុមទាំងនោះបានធ្វើឲ្យបះពាល់យ៉ាងខ្លាំង ដល់សាសនាអិស្លាមនិងបំពានក្រមសីលធម៌របស់សាសនាដទៃទៀត»។
លោកLavrovបន្តទៀតថា »យើងបានឃើញអ្នកដែលកាន់សាសនាអិស្លាម និងអ្នកដែលកាន់សាសនាគ្រឹស្ត្របានចាកចេញពីតំបន់នោះ ធ្វើឲ្យបាត់បង់តុល្យភាព និងភាពស្ថិតស្ថេររបស់សាសនានៅទីនោះ។ ទាំងនោះជាលទ្ធផលកើតចេញពី របបដឹកនាំមានភាពទន់ខ្យោយ ឬក៏ទទួលរងការបំផ្លាញជ្រៀតជ្រែកពីខាងក្រៅ ទៅលើវិប្បធម៌ក្នុងតំបន់ទាំងនោះ។
រដ្ឋមន្ត្រីការបរទេសរុស្ស៊ីបញ្ចាក់ទៀតថា អង្គការUNESCO ចាំបាច់ត្រូវតែបញ្ចូនគណប្រតិភូមួយក្រុម ទៅកាន់តំបន់មជ្ឈឹមបូព៌ា វាយតម្លៃពីការខូចខាតដល់សម្បត្តិវិប្បធម៌នៅទីនោះ ដែលរងការបំផ្លាញដោយក្រុមឧទ្ទាមអិស្លាមបង្កើតរដ្ឋ។ ក្រុមជ្រុលនិយមបានបំផ្ទុះបំផ្លាញព្រះវិហារបុរាណជាច្រើន ក្នុងនោះមានទាំងព្រះវិហារមានអាយុកាលជាង២០០០ឆ្នាំទៀតផង ក្នុងទីក្រុងបុរាណPalmyra នៅប្រទែសស៊ីរី ៕