ព័ត៌មាន​ថ្មី
អាកាសយា​ន​​ដ្ឋា​ន​អ​ន្ត​រ​ជា​តិ​តេ​ជោ​ ​ដំ​ណើ​រ​កា​រ​ដោ​យ​ជោ​គ​ជ័​យ​​ | អាកាសយា​ន​ដ្ឋា​​ន​ ​និ​ង​ទី​តាំ​ង​យោ​ធា​អ៊ី​ស្រា​អែ​ល ត្រូ​​វ​ក្រុ​ម​​ហ៊ូ​ធី​ ​​វា​យ​ប្រ​ហា​រ​ដោ​​យ​ ​​​​យ​​​ន្ត​​​ហោះ​​​គ្មា​​ន​​​​ម​​​នុ​​​ស្ស​​​បើ​​​ក​​ | នគរបា​ល​​ចុះ​ទ​ប់​ស្កា​ត់​ ​ព​ល​ក​រ​ខ្មែ​រ​ប្រុ​​ស​ស្រី​២​៨​នា​ក់​ ​យ​ក​ម​​ក​អ​ប់​រំ​ណែ​នាំ​ ​ខ​ណ​:​ប​​ម្រុ​ង​លួ​ច​ឆ្ល​ងដែ​ន​ខុ​​ស​ច្បា​ប់​ ​នៅ​ក្នុ​ង​ភូ​មិ​សា​ស្រ្ត​ស្រុ​ក​ម៉ា​​ឡៃ​ | សម្តេចធិបតី បញ្ជាក់ដោយសង្ខេបដើម្បីឆ្លើយតបទៅនឹងការជជែកក្នុងបណ្តាញសង្គមថា ហេតុអ្វីរាជរដ្ឋាភិបាលស្ងាត់ម្ល៉េះ? | ចំនួន១៨ប្រទេសហើយ បានកក់កៅអីទៅ World Cup 2026 ​ | ប្រជា​ព​ល​​រដ្ឋ​ងា​យ​រ​ង​​គ្រោះ​បំ​ផុត ​ចំ​នួ​ន៨​៨​៣​គ្រួ​​សា​រ ​ក្នុ​ង​ខេ​ត្ត​កំ​ព​ង់​ឆ្នាំ​ង​ ​ទ​ទួ​ល​​អំ​ណោ​យ ​ម​នុ​ស្ស​ធម៌​កាក​បា​ទ​ក្រ​ហ​ម​កម្ពុ​​ជា​ | ជំរុញ​ផ​លិ​ត ​និ​ង​គាំ​ទ្រ ផ​​លិ​ត​ផ​ល​ខ្មែ​រ គឺ​​ស្នេ​ហា​ជា​តិ​ ​ស្រ​ប​ពេ​ល​ពល​រ​​ដ្ឋ​ខ្មែ​រ ព​​ហិ​កា​រ​មិ​ន​ប្រើ​ប្រា​ស់​ផ​​លិ​ត​ផ​ល​ថៃ​​ | សាខាកា​ក​បា​​ទ​ក្រ​ហ​ម ​ខេ​ត្ត​ប​ន្ទា​យ​មា​​ន​ជ័​យ​ ​ចែ​ក​អំ​ណោ​យ​ដ​ល់ ​គ្រួ​សា​រ​ជា​ជ​ន​ភៀ​ស​សឹ​ក​ ​មា​​ន​ជី​វ​ភា​ព​ខ្វះ​ខា​ត ​ចំ​នួ​ន​២​ភូ​មិ​​​ ​ក្នុ​ង​ឃុំ​អូ​រ​បី​ជា​ន់​ ​នៃ​ស្រុ​ក​អូ​រជ្រៅ​​​ | សម្តេចប​វ​រ​ធិ​ប​តី​ ​ចែ​ក​រំ​លែ​ក​សំ​​ណេ​រ នៅ​​លើ​ហ្វេ​ស​ប៊ុ​ក​ផេ​ក​​​មួ​យ​ឈ្មោះ​ ​"​មេទ័​ព​ ​​លី​ពូ​" ​​ដែ​ល​ស​ម្តេ​ច​បា​ន​​តា​មដា​ន​ ​ព្រោះ​​អ​ត្ថ​ប​ទ​ដែ​ល​​បា​ន​ស​រ​សេ​រ​ ​​គឺ​មា​ន​ហេ​តុ​​ផ​ល ​​ដោ​យ​ផ្អែ​ក​លើ​អំ​ណះ​អំ​​ណា​ង​ស​ម​រ​ម្យ​ | អ​គា​រ​​ចំ​ណា​ស់មួ​យ​នៅ​ឥ​ណ្ឌា​ បានបា​ក់​រ​​លំ ​ស​ម្លាប់​​ម​នុ​ស្ស​ និ​ង​រ​បួ​ស​​ច្រើន​​នា​ក់​
គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​ទាំងអស់​ជា​របស់​ឯកជន មិនមែន​ជា​របស់​រដ្ឋ​

អាជ្ញាធរខេត្ត រៀបចំទីតាំងព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប សំពះព្រះខែ និង អកអំបុក

ខេត្តសៀមរាប៖ ដើមី្បធានាឲ្យបាននូវសន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់ នៅក្នុងឱកាសព្រះរាជពិធីបុណ្យអុំទូក បណ្តែត ប្រទីប សំពះព្រះខែ និងអកអំបុក នៅលើទឹកដីប្រវត្តិសាស្ត្រ នៅដងស្ទឹងសៀមរាប នាថ្ងៃទី ២៤ និង ២៥ ខែវិច្ឆិកា ឆ្នាំ២០១៥ខាងមុខនេះ អាជ្ញាធរខេត្តសៀមរាប រួមសហការជាមួយខណ្ឌ័រដ្ឋបាលព្រៃឈើ និងសាលាក្រុងសៀមរាប បានកាត់មែកឈើ ឫមែកឈើ ងាប់ពុកផុយ នៅអមសង្ខាងផ្លូវ ស្របដងស្ទឹងសៀមរាប ក្នុងការការពារ កុំឲ្យមានបញ្ហា ណាមួយកើតមានឡើង នៅក្នុងព្រះរាជពិធីនេះ ។

ការកាត់សម្អាតមែកឈើទាំងនេះ ដើមី្បកុំឲ្យមានប្រការអាក្រក់ណាមួយ នៅពេលដែលប្រជាពលរដ្ឋ ភ្ញៀវជាតិ និងភ្ញៀវទេសចរណ៍អន្តរជាតិ ដែលបានចូលរួមទស្សនាកម្សាន្ត ក្នុងព្រះរាជពិធីបុណ្យអុំទូក ព្រមទាំងធ្វើឲ្យមាន បរិយាកាស នៃបរិស្ថានល្អ និង បង្កឲ្យមានទីកន្លែងធំទូលាយ សម្រាប់បងប្អូនប្រជាពលរដ្ឋ ក៍ដូចជាភ្ញៀវទេសចរណ៍ អន្តរជាតិទស្សនាកម្សាន្ត ប្រកបដោយសុវត្ថិភាពខ្ពស់ផងដែរ ។

តាមរបាយការណ៍របស់រដ្ឋបាលព្រៃឈើ បានបញ្ជាក់ថា ការកាត់មែកឈើងាប់ពុកផុយ និងមែកឈើដែល គ្មានផលប្រយោជន៍ ងាយទទួលរងការបាក់ធ្លាក់ ដោយមិនដឹងមូលហេតុ ហើយវារំខានដល់ការចិញ្ចឹមនៃដើមឈើមិនឲ្យធំធាត់ ដើមី្បធានានូវសុខភាពដើមឈើរស់បានយូអង្វែង ក្នុងការទ្រទ្រង់ផែនដី ព្រមទាំងធ្វើឲ្យទឹកដី នៃដងស្ទឹងប្រវត្តិសាស្ត្រ គ្របដណ្តប់ទៅដោយតំបន់បៃតងទៀតផង ។

ដូច្នេះការរៀបចំកន្លែងប្រារព្ធព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប សំពះព្រះខែ និង អកអំបុក នៅតាម ដងស្ទឹងប្រវត្តិសាស្ត្រសៀមរាប គឺ ដើមី្បលើកស្ទួយវប្បធម៌ ទំនៀមទំលាប់ប្រពៃណីជាតិ ក៏ដូចជាការផ្សព្វ ផ្សាយ និងទាក់ទាញនូវអារម្មណ៍ភ្ញៀវទេសចរណ៍ជាតិ អន្តរជាតិ ដែលជាក្រុងគោលដៅនៃភ្ញៀវទេសចរណ៍លើពិភពលោក ចូលមកទស្សនាកម្សាន្ត ៕
ប៊ុនធឿន (សៀមរាប)

2015-11-06_1358402015-11-06_1400492015-11-06_1357082015-11-06_140004

Filed in: ព័ត៌មានជាតិ, ព័ត៌មានថ្មី

Recent Posts

Bookmark and Promote!

Leave a Reply

Submit Comment
© 2025 សម្លេងសច្ចៈ | Somleng Sachak. All rights reserved. XHTML / CSS Valid.