ព័ត៌មាន​ថ្មី
សាខា​កា​ក​​បា​ទ​ក្រ​ហ​ម​កម្ពុ​ជា​ ​ខេ​ត្ត​ប​ន្ទា​យ​មា​ន​ជ័​យ​ ​ ​នាំ​​យ​ក​អំ​ណោ​យ​ម​នុ​ស្ស​​ធ​ម៌ ​ជូ​ន​ប្រ​ជា​ព​ល​រដ្ឋ ជួ​ប​​កា​រ​លំ​បា​ក នៅ​​ភូ​មិ​សិ​លា​ខ្មែ​រ​ ​១​៥​០​គ្រួ​សា​រ​ ​និ​ង​​ភូមិ​ទំ​ន​ប់​ដា​ច់ ​១​០​០​គ្រួ​សារ​ | នគរបាល ខេ​ត្ត​ប​ន្ទា​យ​មា​ន​ជ័​យ​ ប​ន្ត​ស​ហ​កា​រ ដឹ​ក​​ជញ្ចូន ព​ល​ក​រ​ខ្មែ​រ​ វិលទៅ​កា​ន់​លំ​នៅ​ដ្ឋា​​ន | ប្រជាព​ល​រ​ដ្ឋ​​ចំ​នួ​ន​ ​១​២​គ្រួ​សា​រ​ ​រ​ង​គ្រោះ​​ដោ​យ​សា​រ ខ្យ​​ល់​ក​ន្ត្រាក់ ទ​ទួ​​ល​បា​ន​អំ​ណោ​យ​ដ៏​ថ្លៃ​ថ្លា​ពី​ ស​ម្តេ​ច​កិ​ត្តិ​​ព្រឹ​ទ្ធ​ប​ណ្ឌិ​ត​ ​ប៊ុ​ន​ ​រ៉ា​នី​​ ​ហ៊ុ​ន​សែ​ន​ ​ប្រ​ធា​​ន​កា​ក​បា​ទ​ក្រ​ហ​​មក​ម្ពុ​ជា​ | សម្តេច​តេ​ជោ​ ​ហ៊ុ​ន​ ​សែ​ន​ ​ប្រ​កា​ស​នឹ​ងសា​ង​ស​ង់​ផ្ទះ ​ដល់អតីតយុទ្ធជន និងនិវត្តជនចំនួន១០០ខ្នង ក្នុង១ឆ្នាំ | ខ្លឹម​សារ​ដែ​ល​​បា​ន​ប​ង្ហោះ​ទាំ​ង​​នេះ​ ​គឺ​ជា​ព័​ត៌​មា​ន​ក្លែ​​ង​ក្លា​យ​! | ប្រទេស​រុ​ស្ស៊ី​​ ​​​បើ​​​ក​​​កា​​​​​រ​​​វា​​​យ​​​ប្រ​​​ហា​​​រ​ ​​ទ​ម្លា​​ក់​គ្រា​ប់​បែ​ក​ ​រ​​យៈ​ពេ​ល​ ​១​២​ម៉ោ​ង​ ​​ស​ម្លា​ប់​ម​នុ​ស្ស​ ​និ​ង​រ​បួ​ស​រ​​ង្គា​ល​ នៅ​​អ៊ុ​យ​ក្រែ​ន​ | អភិបាលខេ​​ត្ត​ប​ន្ទា​យ​មា​​ន​ជ័​យ​ ​ផ្ញើ​លិ​ខិ​ត​ត​វ៉ា ប្រ​​ឆាំ​ង​នឹ​ង រ​ដ្ឋបា​ល​​ខេ​ត្ត​ស្រះ​កែ​វ ដែ​​ល​លើ​ក​ប​​ដា​ប្រ​កា​ស ​អនុ​វ​ត្ត​ច្បាប់ ក្នុ​ង​​ស្រុ​ក​ថៃ លើ​​ប្រ​ជា​ជ​ន​ក​ម្ពុ​ជា​ ​រស់​នៅ​ភូ​មិ​ជោ​គ​ជ័​យ និ​ង​ភូ​មិ​​ព្រៃ​ចា​ន់​ | ឯកឧ​ត្តម​អ​គ្គ​​នា​យ​ក​ស៊ី​ម៉ា​ក់ ៖​ ​ជា​​ល​ក្ខ​ណៈ​ប​ច្ចេ​ក​ទេ​​ស​​​ ​គ្មា​ន​កា​រ​​យ​ល់​ច្រ​ឡំ​គ្នា ​រ​វា​ង​គ្រា​ប់​បែ​ក​​ទ​ម្លា​​ក់ពី​យ​​ន្ត​ហោះ​ ​ក្នុ​ង​ស​ង្គ្រា​ម​ថ្មី​ៗ​នេះ​ ​ជា​មួ​យ​គ្រា​ប់បែ​ក​​ទ​ម្លា​ក់​ពី​​យន្ត​​ហោះ ​ក្នុ​ង​ស​ម័​យ​ស​ង្គ្រា​ម​អ​តី​ត​កា​ល​ឡើ​យ​​ | លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែតអញ្ជើញចូលរួមទស្សនាកម្មវិធីពិព័រណ៍ ក្រោមប្រធានបទ «ខ្មែរធ្វើបាន៖ ចូលរួម ជំរុញ និងគាំទ្រផលិតផលក្នុងស្រុក» | ម​នុ​ស្ស​​ជា​ង​ ​៤​០​ម៉ឺ​ន​នា​ក់​ ​ប​ង្ខំ​​ចិ​ត្ត​​ជ​ម្លៀ​សចេញ ដោយសារខ្យ​ល់​​ព្យុះ​ត្រូ​ពិ​ច​ថ្មី ​វាយ​​ប្រ​ហា​រ​នៅ​ហ្វី​លី​ពី​ន​
គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​ទាំងអស់​ជា​របស់​ឯកជន មិនមែន​ជា​របស់​រដ្ឋ​

ដោយទឹកចិត្តសទ្ធា ឯកឧត្តម ខេង សុមេធ និងលោកជំទាវប្រគេន រថយន្ត១គ្រឿង ចំពោះព្រះគ្រូចៅអធិការវត្តព្រិន្ទ !

ខេត្តសៀមរាប៖ រថយន្ត LEXUS – 470 មួយគ្រឿង ដែលកើតចេញពីទឹកចិត្តសទ្ធានៃឯកឧត្តម ខេង សុមេធ និងលោកជំទាវ បាននាំយកទៅប្រគេនដោយផ្ទាល់ ចំពោះព្រះតេជគុណ សន សារិទ្ធិ ព្រះគ្រូចៅអធិការវត្ត ព្រិន្ទ នៅភូមិក្រសាំង សង្កាត់ជ្រាវ ក្រុងសៀមរាប នាព្រឹកថ្ងៃទី០៥ ខែវិច្ឆិកាឆ្នាំ២០១៥នេះក្រោមការចូលរួម
អនុមោទនា ពីសំណាក់អាជ្ញាធរក្រុង សង្កាត់ ផងដែរ ។

ឯកឧត្តម ខេង សុមេធ មានប្រសាសន៍ថា ៖ ផ្អែកលើការរីកចម្រើនរបស់សង្គមជាតិ ទាំងវិស័យពុទ្ធចក្រ និងអាណាចក្រ ការធ្វើដំណើរបច្ចុប្បន្ន គឺមានតម្រូវការមធ្យោបាយជាចាំបាច់ សូម្បីតែក្នុងជីវភាពដ៏សាមញ្ញានៃគ្រួសារប្រជាពលរដ្ឋ នៅទីជនបទ ប្រមាណជា៧០% អាចនឹងមានទោចក្រយានយន្ត១គ្រឿង សម្រាប់ធ្វើដំណើរទៅកាន់ទីប្រជុំជន ។ ឯកឧត្តម បានបន្តថា ៖ អាស្រ័យដោយធាតុពិតយ៉ាងដូច្នេះ ចំពោះព្រះសង្ឃវិញ ក្នុងកិច្ចការប្រតិបត្តិប្រចាំថ្ងៃ វិន័យ សាសនា និងសង្គម រមែងតែងតែត្រូវនិមន្តទៅកាន់ទីជិត ទីឆ្ងាយ ចៀសមិនរួចនោះឡើយ ហើយព្រះសង្ឃឯណា នឹងអាចប្រើប្រាស់បច្ច័យពុទ្ធបរិស័ទ ដោះស្រាយបញ្ហាទាំងនេះ ដូច្នេះហើយ ទើបមានកើតនៃសទ្ធា នាំយកមធ្យោបាយធ្វើដំណើរ មានរថយន្ត១គ្រឿងនេះ ប្រគេនចំពោះព្រះគ្រូចៅអធិការវត្តព្រិន្ទ ដោយយោងតាមហេតុផលខាងលើ ។

ឯកឧត្តម បញ្ជាក់ថា ៖ នៅសប្តាហ៍ក្រោយ នឹងនាំយកស្លាកលេខ មកបំពាក់រថយន្តនេះ ដើម្បីបានព្រះសង្ឃប្រើប្រាស់និមន្តស្របតាមច្បាប់ចរាចរណ៍ ។ ឯកឧត្តមបន្ថែមឲ្យដឹងថា ៖ ការប្រគេនមធ្យោបាយនិមន្តនៃព្រះសង្ឃ ឯកឧត្តម ឧកញ៉ា សៀង ណាំ តំណាងរាស្រ្តមណ្ឌលសៀមរាប បានប្រព្រឹត្តដោយសទ្ធា បានជាច្រើនវត្តកន្លងមកហើយ នៅក្នុងខេត្តសៀមរាប ។
ព្រះតេជគុណ សន សារិទ្ធិ ព្រះគ្រូចៅអធិការវត្តព្រិន្ទ មានសង្ឃដីកាថា ៖ មធ្យោបាយនិមន្តនេះ គឺត្រូវបានរាប់បញ្ចូលក្នុងបច្ច័យទាំងបួន ដែលពុទ្ធបរិស័ទ តែងតែបានបរិច្ចាគសទ្ធាប្រគេន ចំពោះព្រះសង្ឃ មធ្យោបាយនិមន្តគឺជាសេនាសនៈបច្ច័យ ឬក៏អាចនិយាយបានថា សេនាសនៈទាន ៕
ប៊ុនធឿន (សៀមរាប)

2015-11-06_1353192015-11-06_1352092015-11-06_1355142015-11-06_135235

Filed in: ព័ត៌មានជាតិ, ព័ត៌មានថ្មី

Recent Posts

Bookmark and Promote!

Leave a Reply

Submit Comment
© 8053 សម្លេងសច្ចៈ | Somleng Sachak. All rights reserved. XHTML / CSS Valid.