ព័ត៌មាន​ថ្មី
សាខា​កា​ក​​បា​ទ​ក្រ​ហ​ម​កម្ពុ​ជា​ ​ខេ​ត្ត​ប​ន្ទា​យ​មា​ន​ជ័​យ​ ​ ​នាំ​​យ​ក​អំ​ណោ​យ​ម​នុ​ស្ស​​ធ​ម៌ ​ជូ​ន​ប្រ​ជា​ព​ល​រដ្ឋ ជួ​ប​​កា​រ​លំ​បា​ក នៅ​​ភូ​មិ​សិ​លា​ខ្មែ​រ​ ​១​៥​០​គ្រួ​សា​រ​ ​និ​ង​​ភូមិ​ទំ​ន​ប់​ដា​ច់ ​១​០​០​គ្រួ​សារ​ | នគរបាល ខេ​ត្ត​ប​ន្ទា​យ​មា​ន​ជ័​យ​ ប​ន្ត​ស​ហ​កា​រ ដឹ​ក​​ជញ្ចូន ព​ល​ក​រ​ខ្មែ​រ​ វិលទៅ​កា​ន់​លំ​នៅ​ដ្ឋា​​ន | ប្រជាព​ល​រ​ដ្ឋ​​ចំ​នួ​ន​ ​១​២​គ្រួ​សា​រ​ ​រ​ង​គ្រោះ​​ដោ​យ​សា​រ ខ្យ​​ល់​ក​ន្ត្រាក់ ទ​ទួ​​ល​បា​ន​អំ​ណោ​យ​ដ៏​ថ្លៃ​ថ្លា​ពី​ ស​ម្តេ​ច​កិ​ត្តិ​​ព្រឹ​ទ្ធ​ប​ណ្ឌិ​ត​ ​ប៊ុ​ន​ ​រ៉ា​នី​​ ​ហ៊ុ​ន​សែ​ន​ ​ប្រ​ធា​​ន​កា​ក​បា​ទ​ក្រ​ហ​​មក​ម្ពុ​ជា​ | សម្តេច​តេ​ជោ​ ​ហ៊ុ​ន​ ​សែ​ន​ ​ប្រ​កា​ស​នឹ​ងសា​ង​ស​ង់​ផ្ទះ ​ដល់អតីតយុទ្ធជន និងនិវត្តជនចំនួន១០០ខ្នង ក្នុង១ឆ្នាំ | ខ្លឹម​សារ​ដែ​ល​​បា​ន​ប​ង្ហោះ​ទាំ​ង​​នេះ​ ​គឺ​ជា​ព័​ត៌​មា​ន​ក្លែ​​ង​ក្លា​យ​! | ប្រទេស​រុ​ស្ស៊ី​​ ​​​បើ​​​ក​​​កា​​​​​រ​​​វា​​​យ​​​ប្រ​​​ហា​​​រ​ ​​ទ​ម្លា​​ក់​គ្រា​ប់​បែ​ក​ ​រ​​យៈ​ពេ​ល​ ​១​២​ម៉ោ​ង​ ​​ស​ម្លា​ប់​ម​នុ​ស្ស​ ​និ​ង​រ​បួ​ស​រ​​ង្គា​ល​ នៅ​​អ៊ុ​យ​ក្រែ​ន​ | អភិបាលខេ​​ត្ត​ប​ន្ទា​យ​មា​​ន​ជ័​យ​ ​ផ្ញើ​លិ​ខិ​ត​ត​វ៉ា ប្រ​​ឆាំ​ង​នឹ​ង រ​ដ្ឋបា​ល​​ខេ​ត្ត​ស្រះ​កែ​វ ដែ​​ល​លើ​ក​ប​​ដា​ប្រ​កា​ស ​អនុ​វ​ត្ត​ច្បាប់ ក្នុ​ង​​ស្រុ​ក​ថៃ លើ​​ប្រ​ជា​ជ​ន​ក​ម្ពុ​ជា​ ​រស់​នៅ​ភូ​មិ​ជោ​គ​ជ័​យ និ​ង​ភូ​មិ​​ព្រៃ​ចា​ន់​ | ឯកឧ​ត្តម​អ​គ្គ​​នា​យ​ក​ស៊ី​ម៉ា​ក់ ៖​ ​ជា​​ល​ក្ខ​ណៈ​ប​ច្ចេ​ក​ទេ​​ស​​​ ​គ្មា​ន​កា​រ​​យ​ល់​ច្រ​ឡំ​គ្នា ​រ​វា​ង​គ្រា​ប់​បែ​ក​​ទ​ម្លា​​ក់ពី​យ​​ន្ត​ហោះ​ ​ក្នុ​ង​ស​ង្គ្រា​ម​ថ្មី​ៗ​នេះ​ ​ជា​មួ​យ​គ្រា​ប់បែ​ក​​ទ​ម្លា​ក់​ពី​​យន្ត​​ហោះ ​ក្នុ​ង​ស​ម័​យ​ស​ង្គ្រា​ម​អ​តី​ត​កា​ល​ឡើ​យ​​ | លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែតអញ្ជើញចូលរួមទស្សនាកម្មវិធីពិព័រណ៍ ក្រោមប្រធានបទ «ខ្មែរធ្វើបាន៖ ចូលរួម ជំរុញ និងគាំទ្រផលិតផលក្នុងស្រុក» | ម​នុ​ស្ស​​ជា​ង​ ​៤​០​ម៉ឺ​ន​នា​ក់​ ​ប​ង្ខំ​​ចិ​ត្ត​​ជ​ម្លៀ​សចេញ ដោយសារខ្យ​ល់​​ព្យុះ​ត្រូ​ពិ​ច​ថ្មី ​វាយ​​ប្រ​ហា​រ​នៅ​ហ្វី​លី​ពី​ន​
គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​ទាំងអស់​ជា​របស់​ឯកជន មិនមែន​ជា​របស់​រដ្ឋ​

សាលាឧទ្ធរណ៏បដិសេធ ការសុំនៅក្រៅឃុំ របស់លោក ហុង សុខហួរ

ភ្នំពេញ ៖នៅថ្ងៃទី៤ខែវិច្ឆិកាឆ្នាំ២០១៥ ប្រធានក្រុមប្រឹក្សាជំនុំជម្រះសភាស៊ើបសួរសាលាឧទ្ធរណ៍ លោក ប្លង់ សំណាង សម្រេចបដិសេធការសុំនៅក្រៅឃុំបណ្ដោះអាសន្ន
របស់លោក ហុង សុខហួរ សមាជិកព្រឹទ្ធសភាគណបក្ស សម រង្ស៊ី ដែលត្រូវដកអភ័យឯកសិទ្ធិ។មូលហេតុនៃការសម្រេចនេះ គឺដោយសារសំណុំរឿងនេះបានបញ្ជូន
ដល់សវនាការអង្គសេចក្តី នៅសាលាដំបូងរាជធានីភ្នំពេញហើយ ដូច្នេះគប្បីរក្សាទុកជនជាប់ចោទក្នុងពន្ធនាគារ ដើម្បីឲ្យតុលាការចាត់ការតាមនីតិវិធី។

លោកមេធាវី ជូង ជូងី បានតម្កល់ប្រាក់ចំនួន១០លានរៀល ជាថ្នូរនឹងការសុំនៅក្រៅឃុំនេះ។ លោក ហុង សុខហួរ ពុំមានវត្តមានក្នុងពេលសវនាការទេ។ ចៅក្រមសាលាដំបូងរាជធានីភ្នំពេញ សម្រេចចាត់របៀបរឿងក្ដីលោក ហុង សុខហួរ ដោយបង្វិលរឿងទៅចៅក្រមស៊ើបសួរ ដើម្បីផ្តល់ភស្តុតាងសាជាថ្មី តាមការស្នើរបស់ក្រុមមេធាវី។ លោក ជូង ជូងី មេធាវីការពារលោក ហុង សុខហូរ បានឲ្យដឹងថា លោកនឹងជួបពិភាក្សាជាមួយកូនក្តីលោកថា តើសម្រេចប្តឹងសាទុក្ខ ទៅតុលាការកំពូល ឬមិនប្តឹង?។

លោកហុងសុខហួរ ត្រូវបានចាប់ឃុំខ្លួន កាលពីថ្ងៃទី១៥ ខែសីហា ឆ្នាំ២០១៥ ពីបទចោទប្រកាន់បង្ហោះសន្ធិសញ្ញាព្រំដែនក្លែងក្លាយ តាមហ្វេសប៊ុក។ កាលពីដើមខែតុលា ឆ្នាំ២០១៥ តុលាការសាលាដំបូងរាជធានីភ្នំពេញ បានបើកសវនាការលើអង្គសេចក្តី ក្នុងសំណុំរឿងចោទប្រកាន់លោកហុងសុខហួរ។ ចៅក្រម ក៏បានសម្រេចចាត់របៀប ដោយបង្វិលសំណុំរឿងក្តីនោះ ទៅចៅក្រមស៊ើបអង្កេត ដើម្បីស្រាវជ្រាវ ស៊ើបសួរសំណុំរឿងក្តីនោះឡើងវិញ។

លោកចៅក្រម រស់ ពិសិដ្ឋ បានសម្រេចបែបនេះកាលពីរសៀលថ្ងៃទី៧ ខែតុលា ឆ្នាំ២០១៥ នៅក្នុងសវនាការជាលើកទី២ កាត់ទោសលោក ហុង សុខហួរ សមាជិកព្រឹទ្ធសភាគណបក្ស សម រង្ស៊ី ដែលត្រូវដកអភ័យឯកសិទ្ធិ។

លោក ហុង សុខហួរ ត្រូវបានចោទប្រកាន់ពីបទក្លែងបន្លំឯកសារសាធារណៈ បទប្រើប្រាស់ឯកសារសាធារណៈក្លែង និងបទញុះញង់ឲ្យប្រព្រឹត្តបទឧក្រិដ្ឋជាអាទិ៍ តាមមាត្រា៦២៩ ,៦៣០ និង មាត្រា៤៩៥ នៃក្រមព្រហ្មទណ្ឌ ពាក់ព័ន្ធសន្ធិសញ្ញាព្រំដែនកម្ពុជា-វៀតណាម។ យោងតាមបទចោទប្រកាន់នេះ លោក ហុង សុខហួរ អាចប្រឈមមុខនឹងការជាប់ពន្ធនាគារ ពី៧ឆ្នាំ ៦ខែ ទៅ១៧ឆ្នាំ និង ពិន័យជាប្រាក់ពី៥លានរៀល ទៅ១៤លានរៀល ប្រសិនបើតុលាការរកឃើញថា មានពិរុទ្ធភាពដូចការចោទប្រកាន់មែន។ សូមរំលឹកថា កាលពីរសៀលថ្ងៃទី១៧ ខែសីហា ឆ្នាំ២០១៥ ព្រឹទ្ធសភាបានសម្រេចដកអភ័យឯកសិទ្ធិលោក ហុង សុខហួរ ប្រយោជន៍ដើម្បីឲ្យតុលាការបន្តនីតិវិធី៕

លោក សម រង្សី ប្រធានបក្សប្រឆាំង បានវិលមកដល់កម្ពុជាវិញហើយ ហើយនឹងបន្តវប្បធ៏មសន្ទនាជាមួយបក្សកាន់អំណាច និងសុំដោះលែងសកម្មជនដែលកំពុងជាប់ឃុំឃាំង៕

download (1)download

Filed in: ព័ត៌មានជាតិ, ព័ត៌មានថ្មី

Recent Posts

Bookmark and Promote!

Leave a Reply

Submit Comment
© 1880 សម្លេងសច្ចៈ | Somleng Sachak. All rights reserved. XHTML / CSS Valid.