រាជធានីភ្នំពេញ៖ លោក សម រង្ស៊ី ,លោក កឹម សុខា និងលោក គង់ គាំ ដែលជាថ្នាក់ដឹកនាំបក្សប្រឆាំង នៅរសៀលថ្ងៃទី៣ខែវិច្ឆិកា ឆ្នាំ២០១៥នេះ បានទៅសួរសុខទុក្ខអ្នកតំណាងរាស្ត្រ លោកគង់ សភា និងលោកញ៉យ ចំរើន ដែលកំពុងសម្រាកព្យាបាលជំងឺ នៅមន្ទីរពេទ្យនាទីក្រុងបាងកក ប្រទេសថៃ នេះបើតាមការប្រកាសរបស់ គណបក្សសង្គ្រោះជាតិ នៅលើបណ្តាញ ទំនាក់ទំនង Facebook របស់ខ្លួននាថ្ងៃនេះ ។
លោក សម រង្ស៊ី ដែលទើបនិងមកពីប្រទេសបារាំង មានគម្រោងនឹងវិលត្រឡប់មកកម្ពុជាវិញ នាថ្ងៃទី៣ ខែវិច្ឆិកានេះ ប៉ុន្តែមិនដឹងថា គម្រោងវិលត្រឡប់មកកម្ពុជា របស់មេបក្សប្រឆាំង ត្រូវលុបចោលឬយ៉ាងណានោះទេ៕