លោកស្រីBidhya Devi Bhandariមកពីគណបក្សសង្គមនិយម នេប៉ាលUCPN បានក្លាយទៅជាស្ត្រីប្រធានាធិបតីតំបូងគេបង្អស់របស់ប្រទេសនេះ ក្រោយការបោះឆ្នោតជាប្រវត្តិសាស្ត្រ កាលពីពេលកន្លងមក។
លោកស្រីBidhya Devi Bhandariទទួលបានសម្លេងគាំទ្រ327អាសនៈ ក្នុងចំណោមតំណាងរាស្ត្រ៥៤១ រូប ដែលបានចូលរួមបោះឆ្នោតជ្រើសរើសប្រធានាធិបតី នៅក្នុងសភាដែលធ្វើឡើងកាលពីថ្ងៃទី២៨ខែតុលា។
ការទទួលជ័យជំនះរបស់លោកស្រី គឺដោយសារតែមានការគាំទ្រពីគណបក្សធំទី៣នៅក្នុងសភា និងគណបក្សតូចៗជាច្រើនទៀត។
គូប្រជែងរបស់លោកស្រី គឺបេក្ខភាពមកពីគណបក្សមហាជន លោកKulBahadurGurung មានសម្លេងគាំទ្រតែ២១៤សម្លេងតែប៉ុណ្ណោះ។
លោកស្រីBidhya Devi Bhandari អាយុ៥៤ឆ្នាំ ជាប្រធានាធិបតីទីពីរនៅក្នុងប្រទេសនេប៉ាល ចាប់តាំងពីប្រទេសនេះ បញ្ចប់ការគ្រប់គ្រងដោយរបបយោធា អូសបន្លាយរយៈពេលជាង២៤០ឆ្នាំ នៅឆ្នាំ២០០៨។ លោកស្រីនឹងជំនួសតំណែងប្រធានាធិបតីRam BaranYaday ដែលបានឡើងកាន់តំណែងកាលពីថ្ងៃទី២៣ខែកក្កដាកន្លងមក។ ពិធីស្បថចូលកាន់តំណែងរបស់លោកស្រី ត្រូវបានធ្វើឡើងនៅថ្ងៃទី២៩ខែតុលានេះ៕