ព័ត៌មាន​ថ្មី
សម្ដេចតេ​ជោ​​ ​ហ៊ុ​ន​ ​សែ​ន​ ​៖​ ​អ្ន​ក​ន​​យោ​បា​យ​ខ្លះ​ ​ដែ​ល​​តាំ​ង​ខ្លួ​ន​ជា​គ្រូ កិ​ច្ច​​ព្រ​ម​ព្រៀ​ង​ទី​​ក្រុង​ប៉ា​រី​​ស​ ​តើ​បា​ន​ដឹ​ង​អ្វី​ខ្លះ​ហើ​យ​​?​ | កម្លាំងនគ​រ​​បាល​ ​នាំ​យ​ក​រ​ថ​យ​​ន្ត​ដឹ​ក​ទឹ​ក​០​​៩​គ្រឿ​ង​ ​ចុះ​ជួ​យ​​ព​ន្លត់​ ​ករ​​ណី​អ​គ្គី​ភ័​យ​​ឆេះ ​ឃ្លាំ​ង​អេ​ត​ចា​យ​ រ​ប​​ស់​ប្រ​ជា​ព​ល​រ​ដ្ឋ​១​ក​​ន្លែង​ ​នៅ​ក្រុ​ង​ប៉ោ​យ​ប៉ែ​ត​​ | ប្រតិ​ភូ​តំ​ណាង​​រា​ស្រ្ត​កូ​រ៉េ​ខា​ង​ត្បូ​ង​ ​វា​យ​ត​ម្លៃ​ខ្ព​​ស់ ​ចំពោះ​​ក​ម្ពុ​ជា​ ​លើ​កា​រ​ប្រ​យុ​ទ្ធ​ប្រ​ឆាំ​ង​ ប​​ទ​ល្មើ​ស​ឆ​បោ​ក តា​ម​ប្រ​​ព័​ន្ធ​ប​ច្ចេ​ក​វិ​ទ្យា​ | អគ្គី​ភ័​​យ​ឆេះ​ ​អ​គា​រ​ផ្សា​រ​ទំ​នើប​ហេ​ង​​ ​ឆៃ​លី ​រា​ល​ដា​ល​ដ​ល់​ផ្ទះ​​ព​ល​រ​ដ្ឋ​ច្រើ​ន​ខ្ន​ង ក​ណ្តា​​ល​ក្រុ​ង​បា​ត់​ដំ​ប​ង ទាំ​​ងយ​​ប់​ | ស​ម្តេ​​ចធិ​ប​​តី​ ​អ​នុ​ញ្ញា​ត​ជូ​ន​ ​រ​ដ្ឋ​ម​ន្ត្រី​ទ​​ទួ​ល​ប​ន្ទុ​ក​​គ្រ​ប់​គ្រ​ង​​​គ្រោះ​​ម​ហ​ន្ត​រា​​យ ​ម​ក​ពី​ប្រ​ទេ​ស​ជា​ស​មា​​ជិ​ក​អា​ស៊ា​​ន​​​ ​និ​ង​ប​ណ្តា​ប្រ​ទេ​ស​​ពា​ក់​ព័​ន្ធ​ ​ចូ​ល​ជួ​​ប​ស​ម្តែ​ង​កា​រ​គួ​រ​ស​ម​ ​និ​​ង​ពិ​ភា​ក្សា​កា​រ​ងា​​រ​ | សម្ដេចតេ​​ជោ​ ​ហ៊ុ​ន​ ​​​សែ​ន​ ​​​មិ​ន​​​បា​ន​​​​​ប​​ន្ទ​ន់​​ជំ​ហ​រ ​​​ទៅ​​​អ​ង្វ​រ​​ថៃ ​​​ឱ្យ​​​​​បើ​ក​​​​ព្រំ​ដែ​ន​​​​ជា​មួ​យ​​​ថៃ ​​​នៅ​ថ្ងៃ​ទី​២​០​​ ​តុ​លា​​​ ​ដូ​​ច​​​កា​រ​​​ចុះ​​​​ផ្សា​យ​​​ឡើ​យ​ | លោកជំ​ទា​វ​ប​​ណ្ឌិត​​ ​ពេ​ជ​ ​ច​ន្ទ​មុ​​ន្នី​ ​ហ៊ុ​ន​ម៉ា​ណែ​​ត​ ​អ​ញ្ជើ​ញ​​ជួ​ប​សំ​ណេះ​សំ​ណា​​ល​ ​សួ​រ​សុ​ខ​ទុ​ក្ខ​ ​​និ​ង​ចែ​ក​អំ​ណោ​​យ​ម​នុ​ស្ស​ធ​​ម៌ ជូ​​ន​ដ​ល់​ប្រ​ជា​​ជ​ន​ងា​យ​រ​ង​គ្រោះ​បំ​ផុ​​ត ក្នុ​​ង​ខេ​ត្ត​កំ​ព​​ង់ស្ពឺ​​ | ឯកឧត្ត​ម​ ​នេ​​ត្រ​ ​ភ​ក្ត្រា​ ​អ​ញ្ជើ​​ញ​ដឹ​ក​នាំ​កិ​ច្ច​ប្រ​​ជុំ​ពិ​និ​ត្យ​ ​និ​ង​ផ្ត​​ល់​យោ​ប​ល់ ​ក្នុ​ង​កា​​រ​រៀ​ប​ចំ សេ​​ច​ក្តី​ព្រា​ង​ច្បា​ប់​​ស្តី​ពី​រ​ប​ប​សា​រ​ព័​ត៌​​មា​ន​ថ្មី​ | ភ្លាមៗ​​ អ្ន​ក​ស​ង្កេ​ត​កា​រ​ណ៍​អ​ន្ត​រ​កា​ល​ ​(​I​O​T​)​ ​អ​ញ្ជើ​ញ​ចុះ​ពិ​និ​ត្យ ទី​តាំ​​ង​ជា​ក់​ស្តែ​ង ​នៅ​ក​ន្លែ​ង​ដែ​​ល​ក​ង​ក​ម្លាំ​ង​ថៃ​ ​និ​ង​គ្រឿ​ង​ច​ក្រ​​ ​បា​ន​បំ​ពា​ន​អ​ធិ​ប​តេ​យ្យ​ភា​ព​ក​ម្ពុ​ជា​ នៅ​​ភូ​មិ​ព្រៃ​ចា​ន់ | កងក​​ម្លាំ​ង​ថៃ​រា​ប់​រ​យ​នា​​ក់​ ​បំ​ពា​ន​លើ អធិ​ប​តេ​យ្យ​ភា​​ព​ក​ម្ពុ​ជា​ ​នៅ​ភូ​មិ​ព្រៃ​ចា​ន់​
គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​ទាំងអស់​ជា​របស់​ឯកជន មិនមែន​ជា​របស់​រដ្ឋ​

សង់​តូប​ជួល​ខែ​៣០០​ដុល្លា លើ​ដី​គម្រោង​ផ្លូវ​រថភ្លើង​យ៉ាង​អនាធិបតេយ្យ គ្មាន​ការទប់ស្កាត់ មាន​តែ​អ្នក​ទៅ​ទទួល​សំណែន​ពី​អ្នករំលោភ​ផ្លូវ​

សង់​តូប​ជួល​ខែ​៣០០​ដុល្លា លើ​ដី​គម្រោង​ផ្លូវ​រថភ្លើង​យ៉ាង​អនាធិបតេយ្យ គ្មាន​ការទប់ស្កាត់ មាន​តែ​អ្នក​ទៅ​ទទួល​សំណែន​ពី​អ្នករំលោភ​ផ្លូវ​

ក្រុង​ប៉ោយប៉ែត​៖ គម្រោង​ផ្លូវ​រថភ្លើង​ទិសដៅ​ពី​ក្រុង​សេរី​សោភ័ណ មក​កាន់​ក្រុង​ប៉ោយប៉ែត​ត្រូវបាន​ចប់​គាំងស្តូក បន្ទាប់ពី​បាន​សាង់សង់​បាន​ប្រវែង​៤០​គីឡូម៉ែត្រ​រួចរាល់ ប៉ុន្តែ​នៅ​សល់​ប្រវែង​៦​គីឡូម៉ែត្រ​ទៀត​អាជ្ញាធរ​ផ្លូវ​ដែក​បាន​ផ្អាក​ការសាង់សង់​បណ្តុះ​អាសន្ន ព្រោះតែ​មាន​ក្រុមហ៊ុន​ឯកជន ឈ្មួញ​ទូច្ច​រិត បាន​សាងសង់​តូប និង​អាគារ​ផ្សេង​ជួល​ឲ្យគេ​លក់ដូរ និង​មិន​ព្រម​ចាកចេញ​ពី​គម្រោង​ដី​ផ្លូវ​រថភ្លើង បើ​ទោះបីជា​រដ្ឋាភិបាល​បាន​ចេញ​សំណង និង​ដោះដូរ​លំនៅដ្ឋាន ជូន​ពួកគាត់ ផ្តល់​ដី​នៅ​ក្រោយ​វត្ត​ផ្សារកណ្តាល​ហើយ​ក៏​ដោយ ទើប​ធ្វើឲ្យ​ការអភិវឌ្ឍន៍​ផ្លូវដែក​ត្រូវបានផ្អាកទាំង​ស្រុង ។​

​ប្រភព​មួយ​ចំនួន​បាន​បង្ហើប​ឲ្យដឹងថា មាន​ឈ្មួញ​មួយចំនួន​ហ៊ាន​ធ្វើ​ព្យុះ​ធ្វើ​ភ្លៀង យក​ដី​ចំណី​ផ្លូវ​ជាតិ ផ្លូវ​រថភ្លើង សង់​តូប ជួល​អ្នកលក់ដូរ​ក្នុងតម្លៃ​៣០០​ដុល្លា ទៅ​៥០០​ដុល្លា​ក្នុង​មួយខែ ក្រោមលេស ដោយសារ​តែ​គេ​មិនទាន់​ធ្វើ​ផ្លូវ​រថភ្លើង​។​ផ្ទុយទៅវិញ​សកម្មភាព​នេះ គឺជា​ការបង្ក​ភាព​រាំងស្ទះ​យ៉ាងធ្ងន់ធ្ងរ ដល់​ការសាងសង់​ផ្លូវដែក របស់​អាជ្ញាធរ​និង​រដ្ឋាភិបាល ។​    ​

​ប្រភព​ដដែល​បាន​បន្តថា ការសាងសង់​តូប​យ៉ាង​អាណាធិបតេយ្យ​លើ​ដី​ផ្លូវ​រថភ្លើង​មួយកន្លែង មុខ​ស្នាក់ការ​សាខាគយ​ក្រុង​ប៉ោយ​ប៉ែត ជា​រឿង​ខុស​ច្បាប់​យ៉ាង​ធ្ងន់ធ្ងរ បែរជា​គ្មាន​ការទប់ស្កាត់​ទៅវិញ​។ គេ​នៅ​ចាំបាន​ថា អំឡុង​នៅ​ឆ្នាំ​២០១៣ ទីតាំង​មួយ​នេះ​ធ្លាប់​ត្រូវបាន​អាជ្ញាធរ​ក្រុង មាន​សមត្ថកិច្ច បាន​ចុះ​ទប់ស្កាត់​យ៉ាង​ក្តៅគគុក មិន​ឲ្យ​សាងសង់​អាគារ​ទៀតផង ក្រោយ​ពី​ស្ងាត់​មួយ​រយះ​ខ្លី ស្រាប់តែ​ម្ចាស់​ទីតាំង​ប្រៃសនីយ៍ បាន​សង់​អាគារ​ជាច្រើន​ល្វែង​សំ​យ៉ាប និង​រៀប​ឥដ្ឋ​ការ៉ូឡា រំលោភ​ពេញទំហឹង​លើ​ដី​ចំណី​ផ្លូវ​ជាតិ និង​ដី​ផ្លូវ​រថភ្លើង ធ្វើ​ជា​កម្ម​សិទ្ធ​ផ្តាច់មុខ​របស់ខ្លួន និង​បាន​ជួល​អោយ​អ្នកលក់ដូរ​ក្នុងតម្លៃ​យ៉ាងខ្ពស់​។ ព្រមទាំង​បាន​បណ្តេញ​អ្នកលក់ដូរ​កំប៉ិកកំប៉ុក រក​ព្រឹក​ខ្វះ​ល្ងាច ខ្ចាត់ខ្ចាយ​ចេញពី​ទីនោះ ដោយ​ប្រើ​ឥរិយាបទ​បែបនេះ ត្រូវបាន​មជ្ឈដ្ឋាន​ទូទៅ​មាន​ចម្ងល់​ថា  តើ​ម្ចាស់​ទីតាំង​ប្រៃសនីយ៍​ឈ្មោះ ផួន ផេង ជា អាជ្ញាធរ ទើប បានជា​ហ៊ាន​ដើរ​ដេញ​គេឯង​តាម​អំពើរ​ចិត្ត ដោយ​ចោទប្រកាន់​ថា​គេ​លក់ដូរ​បាំង​កន្លែង​របស់ខ្លួន​។​

​មូលហេតុ​លោក ផួន ផេង ហ៊ាន​ប្រើ​អំណាច​ក្រ​អើត​ក្រ​ទម របស់​ខ្លួន​បណ្តេញ​គេឯង​។​ត្រូវបាន​ប្រភព​ទុកចិត្ត​មួយ ឲ្យដឹងថា ការធ្វើ​បែប​នេះ​គឺ​លោក ផូន ផេង បាន​ចំណាយ​ថវិការ​យ៉ាង​ច្រើន សម្របសម្រួល​ជាមួយ​សមត្ថកិច្ច​ក្រុង​ប៉ោយ​ប៉ែត និង​ឈ្មោះ ខាត់ ធា នាយករង​រដ្ឋបាល​សាលាក្រុង​ប៉ោយប៉ែត ទើប​មកដល់​ថ្ងៃ​ទី​០៩ ខែមិថុនា ឆ្នាំ​២០១៤​នេះ គេ​បាន​ឃើញ​សំណង​របស់​លោក ផួន ផេង រីក​ស្គុះស្គាយ​ពេញ​លើ​ដី​រថភ្លើង ហើយ​បាន​យក​ចិញ្ចើម​ផ្លូវជាតិ​លេខ​៥ យក​មក​រៀប​ឥដ្ឋ​ការ៉ូឡា រួច​ជួល​អោយ​អ្នក​រត់​តាក់ស៊ី ធ្វើ​ជា​ន្លែ​ង​ចត​រថយន្ត ក្នុង ១ គ្រឿង តម្លៃ​៥​ពាន់​រៀល ទោះ​គេ​ដឹង​ថា​ទីនោះ​ជា​ដី​របស់​រដ្ឋ​ក៏ដោយ​។​

​លោក ផួន ផេង បាន បណ្តេញ ស្ត្រី​អ្នកលក់​បាយ​តាម រទេះរុញ​ម្នាក់ ឲ្យចេញ​ពីលើ​ដី​ចិញ្ចើមផ្លូវ ដោយ​ចោទប្រកាន់​ថា ស្ត្រី​រូប​នោះ​លក់ដូរ​បាំង​កន្លែង​គេ​រកស៊ី ដូច្នោះ​គេ​មិន​អាច​អោយ​លក់​បន្ត​ទៀត​បានទេ ។​

​ស្ត្រី​អ្នកលក់​បាយ​រទេះរុញ បាន​ប្រាប់​ឲ្យ​អ្នកសារព័ត៌មាន​ដឹងថា ការលក់ដូរ​របស់គាត់​គឺ​គាត់​លក់​តាំងពី​ឆ្នាំ​២០០០​មកម្ល៉េះ  គ្រាន់តែ​ជា​មុខរប​ចិញ្ចឹម​ក្រពះ​មួយថ្ងៃ​ទៅ​មួយថ្ងៃ​តែប៉ុណ្ណោះ ហើយ​គាត់​ក៏​មិន​បាន លក់ដូរ​រំលោភ​លើ​ដី​បុគ្គល​ណា​ម្នាក់​ផង​ដែរ គឺ​គាត់​លក់ដូរ​តែ​លើ​ចិញ្ចើម​ផ្លូវជាតិ​លេខ​៥ ដែល​ជា​ដី​របស់​រដ្ឋ បើ​រដ្ឋ​ត្រូវការ​ពេលណា ឬ​ពេល​រក​កន្លែង​ថ្មី​បាន គាត់​និង​ចាកចេញ​ពី​ទីនោះ​។​

​ស្ត្រី​រូប​នេះ​បាន​បន្តថា នៅពេលដែល​លោក ផួន ផេង ចេញមុខ​មក​អាង​វ៉ាង ថា​ដី​ចំណី​ផ្លូវ​ជាតិ និង​ដី​រថភ្លើង​ជា​ដី​របស់​ខ្លួន​គឺជា​រឿង​មិន​ត្រឹមត្រូវ​ទេ ព្រោះ​ការលក់ដូរ​របស់គាត់​គឺ​គាត់​លក់​លើ​ដី​រដ្ឋ អ្នក​ដែល​មាន​សិទ្ធ​ដេញ​មិន​អោយ​គាត់​ឈប់​លក់ គឺមាន​តែ​អាជ្ញាធរ​ក្រុង​ប៉ុណ្ណោះ​ដែល​មាន​សិទ្ធ ចំពោះ​លោក ផួន ផេង គ្មាន​សិទ្ធ​បណ្តេញ​រូបគាត់​ទេ​។ ចំពោះ​ការលក់ដូរ​នេះ​លោក​ស្ត្រី​ក៏​បាន​ស្នើរ​សុំ​ការអនុញ្ញាតិ ពី​លោក ង៉ោ ម៉េង​ជ្រួន​អភិបាលក្រុង​ប៉ោយប៉ែត​រួចរាល់​ផងដែរ ៕

 

2014_06_11a (4) 2014_06_11a (5) 2014_06_11a 2014_06_11a (1)

Filed in: ព័ត៌មានជាតិ, ព័ត៌មានថ្មី

Recent Posts

Bookmark and Promote!

Leave a Reply

Submit Comment
© 2025 សម្លេងសច្ចៈ | Somleng Sachak. All rights reserved. XHTML / CSS Valid.