ព័ត៌មាន​ថ្មី
សម្ដេចតេ​ជោ​​ ​ហ៊ុ​ន​ ​សែ​ន​ ​៖​ ​អ្ន​ក​ន​​យោ​បា​យ​ខ្លះ​ ​ដែ​ល​​តាំ​ង​ខ្លួ​ន​ជា​គ្រូ កិ​ច្ច​​ព្រ​ម​ព្រៀ​ង​ទី​​ក្រុង​ប៉ា​រី​​ស​ ​តើ​បា​ន​ដឹ​ង​អ្វី​ខ្លះ​ហើ​យ​​?​ | កម្លាំងនគ​រ​​បាល​ ​នាំ​យ​ក​រ​ថ​យ​​ន្ត​ដឹ​ក​ទឹ​ក​០​​៩​គ្រឿ​ង​ ​ចុះ​ជួ​យ​​ព​ន្លត់​ ​ករ​​ណី​អ​គ្គី​ភ័​យ​​ឆេះ ​ឃ្លាំ​ង​អេ​ត​ចា​យ​ រ​ប​​ស់​ប្រ​ជា​ព​ល​រ​ដ្ឋ​១​ក​​ន្លែង​ ​នៅ​ក្រុ​ង​ប៉ោ​យ​ប៉ែ​ត​​ | ប្រតិ​ភូ​តំ​ណាង​​រា​ស្រ្ត​កូ​រ៉េ​ខា​ង​ត្បូ​ង​ ​វា​យ​ត​ម្លៃ​ខ្ព​​ស់ ​ចំពោះ​​ក​ម្ពុ​ជា​ ​លើ​កា​រ​ប្រ​យុ​ទ្ធ​ប្រ​ឆាំ​ង​ ប​​ទ​ល្មើ​ស​ឆ​បោ​ក តា​ម​ប្រ​​ព័​ន្ធ​ប​ច្ចេ​ក​វិ​ទ្យា​ | អគ្គី​ភ័​​យ​ឆេះ​ ​អ​គា​រ​ផ្សា​រ​ទំ​នើប​ហេ​ង​​ ​ឆៃ​លី ​រា​ល​ដា​ល​ដ​ល់​ផ្ទះ​​ព​ល​រ​ដ្ឋ​ច្រើ​ន​ខ្ន​ង ក​ណ្តា​​ល​ក្រុ​ង​បា​ត់​ដំ​ប​ង ទាំ​​ងយ​​ប់​ | ស​ម្តេ​​ចធិ​ប​​តី​ ​អ​នុ​ញ្ញា​ត​ជូ​ន​ ​រ​ដ្ឋ​ម​ន្ត្រី​ទ​​ទួ​ល​ប​ន្ទុ​ក​​គ្រ​ប់​គ្រ​ង​​​គ្រោះ​​ម​ហ​ន្ត​រា​​យ ​ម​ក​ពី​ប្រ​ទេ​ស​ជា​ស​មា​​ជិ​ក​អា​ស៊ា​​ន​​​ ​និ​ង​ប​ណ្តា​ប្រ​ទេ​ស​​ពា​ក់​ព័​ន្ធ​ ​ចូ​ល​ជួ​​ប​ស​ម្តែ​ង​កា​រ​គួ​រ​ស​ម​ ​និ​​ង​ពិ​ភា​ក្សា​កា​រ​ងា​​រ​ | សម្ដេចតេ​​ជោ​ ​ហ៊ុ​ន​ ​​​សែ​ន​ ​​​មិ​ន​​​បា​ន​​​​​ប​​ន្ទ​ន់​​ជំ​ហ​រ ​​​ទៅ​​​អ​ង្វ​រ​​ថៃ ​​​ឱ្យ​​​​​បើ​ក​​​​ព្រំ​ដែ​ន​​​​ជា​មួ​យ​​​ថៃ ​​​នៅ​ថ្ងៃ​ទី​២​០​​ ​តុ​លា​​​ ​ដូ​​ច​​​កា​រ​​​ចុះ​​​​ផ្សា​យ​​​ឡើ​យ​ | លោកជំ​ទា​វ​ប​​ណ្ឌិត​​ ​ពេ​ជ​ ​ច​ន្ទ​មុ​​ន្នី​ ​ហ៊ុ​ន​ម៉ា​ណែ​​ត​ ​អ​ញ្ជើ​ញ​​ជួ​ប​សំ​ណេះ​សំ​ណា​​ល​ ​សួ​រ​សុ​ខ​ទុ​ក្ខ​ ​​និ​ង​ចែ​ក​អំ​ណោ​​យ​ម​នុ​ស្ស​ធ​​ម៌ ជូ​​ន​ដ​ល់​ប្រ​ជា​​ជ​ន​ងា​យ​រ​ង​គ្រោះ​បំ​ផុ​​ត ក្នុ​​ង​ខេ​ត្ត​កំ​ព​​ង់ស្ពឺ​​ | ឯកឧត្ត​ម​ ​នេ​​ត្រ​ ​ភ​ក្ត្រា​ ​អ​ញ្ជើ​​ញ​ដឹ​ក​នាំ​កិ​ច្ច​ប្រ​​ជុំ​ពិ​និ​ត្យ​ ​និ​ង​ផ្ត​​ល់​យោ​ប​ល់ ​ក្នុ​ង​កា​​រ​រៀ​ប​ចំ សេ​​ច​ក្តី​ព្រា​ង​ច្បា​ប់​​ស្តី​ពី​រ​ប​ប​សា​រ​ព័​ត៌​​មា​ន​ថ្មី​ | ភ្លាមៗ​​ អ្ន​ក​ស​ង្កេ​ត​កា​រ​ណ៍​អ​ន្ត​រ​កា​ល​ ​(​I​O​T​)​ ​អ​ញ្ជើ​ញ​ចុះ​ពិ​និ​ត្យ ទី​តាំ​​ង​ជា​ក់​ស្តែ​ង ​នៅ​ក​ន្លែ​ង​ដែ​​ល​ក​ង​ក​ម្លាំ​ង​ថៃ​ ​និ​ង​គ្រឿ​ង​ច​ក្រ​​ ​បា​ន​បំ​ពា​ន​អ​ធិ​ប​តេ​យ្យ​ភា​ព​ក​ម្ពុ​ជា​ នៅ​​ភូ​មិ​ព្រៃ​ចា​ន់ | កងក​​ម្លាំ​ង​ថៃ​រា​ប់​រ​យ​នា​​ក់​ ​បំ​ពា​ន​លើ អធិ​ប​តេ​យ្យ​ភា​​ព​ក​ម្ពុ​ជា​ ​នៅ​ភូ​មិ​ព្រៃ​ចា​ន់​
គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​ទាំងអស់​ជា​របស់​ឯកជន មិនមែន​ជា​របស់​រដ្ឋ​

មេព្រៃបង្ក្រាបបាន ជនសង្ស័យ៣នាក់ ត្រាក់ទ័រ២គ្រឿង ដែលឈូសឆាយ ដីគំរបបព្រៃឈើនិងសត្វព្រៃ

ខេត្តព្រះវិហារ៖ នៅព្រឹកថ្ងៃទី៣១ ខែតុលា ឆ្នាំ២០១៥ កម្លាំងផ្នែករដ្ឋបាលព្រៃឈើឆែប និងសង្កាត់រដ្ឋបាល ព្រៃឈើ ព្រមទាំងអាជ្ញាធរស្រុកឆែប ដឹកនាំដោយលោក គឹម ចេថាវី នាយផ្នែកឆែប បានចុះធ្វើការ ឃាត់ខ្លួនបានជនសង្ស័យ៣នាក់ រួមទាំងត្រាក់ទ័រចំនួនពីរគ្រឿង ដែលកំពង់ធ្វើសកម្មភាពឈូសឆាយ រំលោភយកដីគំរបរបស់ រដ្ឋបាលព្រៃឈើ នៅចំនុចព្រំប្រទល់ស្រុកឆែប និងស្រុកត្បែងមានជ័យ ក្នុងភូមិពោធិ៍ទាប ឃុំម្លូរព្រៃមួយ ស្រុកឆែប ខេត្តព្រះវិហារ ។
នៅពេលកំពង់ធ្វើសកម្មភាពឈូសឆាយដីព្រៃទាំងនោះ សមត្ថកិច្ចបានទៅដល់ភ្លាមៗ ហើយធ្វើការ ឃាត់ខ្លួនមនុស្សចំនួន៣នាក់ និងទ្រាក់ទរ័បាន២គ្រឿង រួចធ្វើការបញ្ជូនមកកាន់ខណ្ឌរដ្ឋបាលព្រៃឈើ ព្រះវិហារ ដើម្បីសួរនាំ។

ជនសង្ស័យដែលឃាត់ខ្លួនទាំង៣នាក់ ១ឈ្មោះ ឈុំ សាន ភេទប្រុស អាយុ៤៦ ឆ្នាំ រស់នៅភូមិកងជ័យ ឃុំព្រៃគុយ ស្រុកកងមាស ខេត្តកំពង់ចាម ទី២ឈ្មោះ ឈឿន តុលា ភេទប្រុស ទី៣ឈ្មោះ យី នីតា អ្នកទាំងបីបានយកត្រក់ទ័រចូលមក ស៊ីឈ្នួលឈូសឆាយដីអោយ ឈ្មោះ វ៉ាន់ រិទ្ធ ភេទប្រុស អាយុ៤០ឆ្នាំ និងប្រពន្ធឈ្មោះឡើង សុខឃីន មានទីលំនៅ ភូមិបុស្សធំ ឃុំប្រមេរ ស្រុកត្បែងមានជ័យ ខេត្តព្រះវិហារ ក្នុងមួយហិចតា១២ម៉ឺនរៀល។

លោក អ៊ិត ភូម្រា នាយខណ្ដរដ្ឋបាលព្រៃឈើខេត្តព្រហវិហារ បានអោយដឹងថា ការឈូស ឆាយដីដែលគ្មានលិខិតស្នាម ចេញពី ស្ថាប័ណ្ឌពាក់ព័ន្ធរឺក៏ក្រុម និស្សិត ចុះវាស់វែងដីធ្លី និងរដ្ឋបាលព្រៃឈើគឺជាដីខុសច្បាប់ ហើយណាមួយដីនៅតំបន់នោះជាដីគំរបរបស់ព្រៃរដ្ឋបាលព្រៃឈើ និងជាជំរកសត្វព្រៃសព្វថ្ងៃ។

គួររំលឹកផងដែរថា ម្ចាស់ដីដែលមានឈ្មោះ វ៉ាន់ រិទ្ធ បានមានលិខិតពាក្យស្នើសុំបញ្ជាក់កម្មសិទ្ធប្រើប្រាស់កាន់កាប់ដីធ្លីខាងលើ ពីអាជ្ញាធរឃុំដែលមានឈ្មោះប្រាក់ កែន ជាមេឃុំប្រមេរ ជាអ្នកចេញនិងវាយត្រាលើលិខិតនោះ តាំងពីថ្ងៃទី ០៨ ខែសីហា ឆ្នាំ២០០៧ មកម្លេះ។ ក៏ប៉ុន្តែដីនោះ ឈ្មោះ វ់ាន់ រិទ្ធ មិនបានធ្វើការឈូសឆាយឡើយ ទើបតែមកដល់ខែតុលា ឆ្នាំ២០១៥ នេះទើបចាប់ផ្តើមឈូសឆាយ ។

បច្ចុប្បន្នជនសង្ស័យទាំងបីនាក់ ត្រូវបានខណ្ឌរដ្ឋបាលព្រៃឈើខេត្តព្រះវិហារ កសាងសំនុំរឿង បញ្ជូនទៅសាលាដំបូងខេត្តព្រះវិហារ ដើម្បីចាត់ការបន្តតាមនិតិវិធីច្បាប់ ចំណែកត្រាក់ទ័រត្រូវរក្សាទុក នៅផ្នែករដ្ឋបាលព្រៃឈើឆែប រីឯម្ចាស់ដីឈ្មោះ វ៉ាន់ រិទ្ធ នោះសមត្ថកិច្ចមិនទាន់បានធ្វើការ ឃាត់ខ្លួននៅឡើយទេ ព្រោះសមត្ថកិច្ចកំពុងចុះត្រួតពិនិត្យទីតាំង និងស្រាវជ្រាវរកលិខិតស្នាមបន្តទៀត។ចំណែកលោក ប្រាក កែន មេឃុំ ពោធិ៍មេ មិនអាចទំនាក់ទំនង សុំការបំភ្លឺបាននោះទេជាប់រវល់ ៕

zxc

Filed in: ព័ត៌មានជាតិ, ព័ត៌មានថ្មី

Recent Posts

Bookmark and Promote!

Leave a Reply

Submit Comment
© 2025 សម្លេងសច្ចៈ | Somleng Sachak. All rights reserved. XHTML / CSS Valid.