ខេត្តសៀមរាប៖ ប្រជាពលរដ្ឋ២នាក់ប្តីប្រពន្ធ ដែលមានលិខិតកាន់កាប់ដីធ្លី ជាភស្តុតាងនៅជាប់នឹងខ្លួន ដែលមានផ្ទៃដីទំហំ ២០ម៉ គុណ នឹង ៣០ម៉ ស្ថិតនៅភូមិវាល សង្កាត់គោកចក ក្រុងសៀមរាប ត្រូវបានលោក គុយ សុវត្ថិ មេមញ្ជាការអង្គភាពមណ្ឌល៤ ផ្នែក ស៊ើបការ និងលោក តាន់ ហ៊ុយហួត មេស្នាក់ការ បានធ្វើការហាមឃាត់ ខណៈពេលដែលក្រុមគ្រួសារពួកគាត់បាននាំយក សម្ភារៈចូលទៅដើម្បីរៀមចំស្នាក់នៅលើដីរបស់ខ្លួន នៅព្រឹកថ្ងៃទី០២ ខែវិច្ឆិការ ឆ្នាំ២០១៥ ដែលបានទូទាត់សំណងជាប្រាក់រួចរាល់ ក្នុងតំលៃ ៣៥០០$ (បីពាន់ប្រាំរយដុល្លា) នៅថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០១៥ កន្លងមក ដែលភាគីទាំងពីរ បានព្រម ព្រៀងគ្នា ដោយឲ្យភាគីម្ចាស់ដី ( លោក តាំង អៀង ) និងភាគីជាអ្នកទទួល គឺលោកវរៈ សេនី៍ត្រី តាន់ ហ៊ុយហួត ដោយមាន ចុះហត្ថលេខា ( បានឃើញ និង ឯកភាព ) ដោយលោកវរសេនីយ៍ឯក ប្រាក់ ហឿន អតីតមេមណ្ឌល ៤ មុន ។
លោក តាំង អៀង និងប្រពន្ធ ជា មួយ បានយកលិខិតស្នាមកាន់កាប់ដីធ្លី ដែលបានទទួលស្គាល់ដោយលោក ហ៊ុយ ហួន ចៅសង្កាត់ គោកចក ចុះថ្ងៃទី០៥ ខែកុម្ភៈ ឆ្នាំ២០១៥ ដែលអះអាងថាដីនោះ ជាដីរបស់ឯកឧត្តមអ្នកឧកញ្ញា សៀង ណាំ តំណាងរាស្រ្តមណ្ឌលសៀមរាប ត្រូវបានប្រគល់ឲ្យឯកឧត្តម ដុម ហាក់ នៅឆ្នាំ២០០៧ មកឲ្យលោក តាន់ ហ៊ុយហួត ពិនិត្យមើល ប៉ុន្តែពួកគេបែមិនព្រមពិនិត្យមើលនោះឡើយដោយប្រើពាក្យថា ឲ្យទៅជួបធ្វើការដោះស្រាយជាមួយឯកឧត្តម កែវ មាស នាយការិយា ល័យទី២ កងទ័ពជើងគោកទៅ រហូតមកដល់ពេលនេះ ឯកឧត្តមមិនទាន់មានការដោះស្រាយណាមួយជូនពួកគាត់នោះឡើយ ! ដោយប្រើពាក្យច្រំដែលជាដដែលៗដូចមុន ដែលព័ត៌មានបានចេញផ្សាយកាលពីពេលថ្មីៗកន្លងមកនេះ ។
លោកវរៈសេនីយ៍ត្រី តាំង ហ៊ុយហួត មេស្នាក់មណ្ឌល៤ស៊ើបការខេត្តសៀមរាប បាននិយាយតវ៉ាគ្នាជាមួយភាគីមានរងគ្រោះកាន់កាប់ដីថា លុយ ( ៣៥០០$ ) លោក បានទទួលពិតប្រាកដមែន ក៍ប៉ុន្តែមិនមែនឲ្យវិញដីនោះទេ បើចង់បានរុះរ៉ើ យកអាគារនេះតែម្តងទៅ ។
ឯកឧត្តម កែវ មាស បានបញ្ជាក់កាលពីកន្លងមកថា ដីមណ្ឌល៤សព្វថ្ងៃជាដីបានមក ពីការដោះដូដីមួយកន្លែងដែល មាន ទំហំ ២ ហិចតា នៅបន្ទាយស្រី ស្រុកបន្ទាយស្រី នោះទេ ! បញ្ហានេះកើតឡើងដោយសា ឯកឧត្តម ដុម ហាក់ អនុរដ្ឋលេខាធិការក្រសួងការពារជាតិ បានឃុំឃិតគ្នាជាមួយលោកវរៈសេនីយ៍ឯក ប្រាក់ ហឿន មេមណ្ឌល៤ចាស់ និងលោក តាន់ ហ៊ុយហួត មេស្នាក់ការ ព្រមទាំងលោកមេឃុំនោះទេ ! ។
ជុំវិញបញ្ហាខាងលើនេះ ឯកឧត្តម ដុម ហាក់ បានបញ្ជាក់ដដែលៗថា ដីមួយនេះឯកឧត្តមអ្នកឧកញ្ញ៉ា សៀង ណាំ តំណាងរាស្រ្តមណ្ឌលខេត្តសៀមរាប បានប្រគល់ឲ្យ ដោយមើលឃើញ អង្គភាពមណ្ឌល៤ ផ្នែកស៊ើបការមួយនេះ មិនមាន ទីតាំងសម្រាប់សាងសង់ស្នាក់ការ ក៍បានប្រគល់ដីមួយនេះឲ្យទៅលោក ប្រាក់ ហឿន មេមណ្ឌល៤មុន មិនមែនឲ្យលោក គុយ សុវត្ថិ មេមណ្ធល៤ថ្មី និងឯកឧត្តម កែវ មាស នោះទេ ! ក្នុងនោះឯកឧត្តមក៍បានប្រគល់ដីមានទំហំ ២០ គុណ និង ៣០ ម៉ ឲ្យទៅលោក តាំង អៀង និងប្រពន្ធគាត់ ព្រមទាំងអ្នកផ្សេងៗទៀតចាប់តាំងពីឆ្នាំ ២០០៧ មកម្លេះ នៅឆ្នាំតែមួយដូចគ្នា ពីព្រោះអ្នកទាំងនោះក្រីក្រ ឯកឧត្តមបានបញ្ជាក់ ដីនេះគឺជាការ សម្បទាន មិនមែនលក់ដូនោះឡើយ ៕
ប៊ុនធឿន (សៀមរាប)