រាជធានីភ្នំពេញ៖ ទោះបីជាមានការដក លោកកឹម សុខា ពីតំណែងអនុប្រធានទី១រដ្ឋសភា តាមរយៈការបោះឆ្នោត ដោយក្រុមតំណាងរាស្រ្តគណបក្សប្រជាជន អវត្តមានគណបក្សសង្រ្គោះជាតិ និងបញ្ហានយោបាយហាក់មានកំដៅ១០០អង្សាក៏ដោយ ក៏បក្សទាំងពីរនៅតែប្ដេជ្ញា រក្សាវប្បធ៏មសន្ទនានៅដដែល ដើម្បីដោះស្រាយបញ្ហាដែលមិនចុះសម្រុងគ្នា។
យោងតាមលិខិតឆ្លើយឆ្លងគ្នា រវាង សម្តេចក្រឡាហោម ស ខេង និង លោក សម រង្ស៊ី បានបង្ហាញថា មន្ត្រីជាន់ខ្ពស់ទាំងពីរ ប្តេជ្ញាបន្តនូវវប្បធម៌សន្ទនា ដើម្បីដោះស្រាយនយោបាយ បើទោះបីជាបញ្ហានយោបាយនៅកម្ពុជាកំពុងឡើងកំដៅក៏ដោយចុះ ។ លិខិតរបស់សម្តេច ស ខេង និងលោក សម រង្ស៊ី មើលទៅហាក់បីដូចជា ផ្ទុយពីព្រឹត្តិការណ៍រំជើបរំជួល នៃការដកតំណែងលោក កឹម សុខា ពីអនុប្រធានទី១នៃរដ្ឋសភា ។
បក្សប្រឆាំងនៅមិនទាន់បញ្ញូន បេក្ខភាពថ្មីជំនួសលោក កឹម សុខា តាមសំណើររបស់សម្តេចចក្រី ហេង សំរិន ប្រធានសភាជាតិនៅឡើយ។