ព័ត៌មាន​ថ្មី
សម្ដេចតេ​ជោ​​ ​ហ៊ុ​ន​ ​សែ​ន​ ​៖​ ​អ្ន​ក​ន​​យោ​បា​យ​ខ្លះ​ ​ដែ​ល​​តាំ​ង​ខ្លួ​ន​ជា​គ្រូ កិ​ច្ច​​ព្រ​ម​ព្រៀ​ង​ទី​​ក្រុង​ប៉ា​រី​​ស​ ​តើ​បា​ន​ដឹ​ង​អ្វី​ខ្លះ​ហើ​យ​​?​ | កម្លាំងនគ​រ​​បាល​ ​នាំ​យ​ក​រ​ថ​យ​​ន្ត​ដឹ​ក​ទឹ​ក​០​​៩​គ្រឿ​ង​ ​ចុះ​ជួ​យ​​ព​ន្លត់​ ​ករ​​ណី​អ​គ្គី​ភ័​យ​​ឆេះ ​ឃ្លាំ​ង​អេ​ត​ចា​យ​ រ​ប​​ស់​ប្រ​ជា​ព​ល​រ​ដ្ឋ​១​ក​​ន្លែង​ ​នៅ​ក្រុ​ង​ប៉ោ​យ​ប៉ែ​ត​​ | ប្រតិ​ភូ​តំ​ណាង​​រា​ស្រ្ត​កូ​រ៉េ​ខា​ង​ត្បូ​ង​ ​វា​យ​ត​ម្លៃ​ខ្ព​​ស់ ​ចំពោះ​​ក​ម្ពុ​ជា​ ​លើ​កា​រ​ប្រ​យុ​ទ្ធ​ប្រ​ឆាំ​ង​ ប​​ទ​ល្មើ​ស​ឆ​បោ​ក តា​ម​ប្រ​​ព័​ន្ធ​ប​ច្ចេ​ក​វិ​ទ្យា​ | អគ្គី​ភ័​​យ​ឆេះ​ ​អ​គា​រ​ផ្សា​រ​ទំ​នើប​ហេ​ង​​ ​ឆៃ​លី ​រា​ល​ដា​ល​ដ​ល់​ផ្ទះ​​ព​ល​រ​ដ្ឋ​ច្រើ​ន​ខ្ន​ង ក​ណ្តា​​ល​ក្រុ​ង​បា​ត់​ដំ​ប​ង ទាំ​​ងយ​​ប់​ | ស​ម្តេ​​ចធិ​ប​​តី​ ​អ​នុ​ញ្ញា​ត​ជូ​ន​ ​រ​ដ្ឋ​ម​ន្ត្រី​ទ​​ទួ​ល​ប​ន្ទុ​ក​​គ្រ​ប់​គ្រ​ង​​​គ្រោះ​​ម​ហ​ន្ត​រា​​យ ​ម​ក​ពី​ប្រ​ទេ​ស​ជា​ស​មា​​ជិ​ក​អា​ស៊ា​​ន​​​ ​និ​ង​ប​ណ្តា​ប្រ​ទេ​ស​​ពា​ក់​ព័​ន្ធ​ ​ចូ​ល​ជួ​​ប​ស​ម្តែ​ង​កា​រ​គួ​រ​ស​ម​ ​និ​​ង​ពិ​ភា​ក្សា​កា​រ​ងា​​រ​ | សម្ដេចតេ​​ជោ​ ​ហ៊ុ​ន​ ​​​សែ​ន​ ​​​មិ​ន​​​បា​ន​​​​​ប​​ន្ទ​ន់​​ជំ​ហ​រ ​​​ទៅ​​​អ​ង្វ​រ​​ថៃ ​​​ឱ្យ​​​​​បើ​ក​​​​ព្រំ​ដែ​ន​​​​ជា​មួ​យ​​​ថៃ ​​​នៅ​ថ្ងៃ​ទី​២​០​​ ​តុ​លា​​​ ​ដូ​​ច​​​កា​រ​​​ចុះ​​​​ផ្សា​យ​​​ឡើ​យ​ | លោកជំ​ទា​វ​ប​​ណ្ឌិត​​ ​ពេ​ជ​ ​ច​ន្ទ​មុ​​ន្នី​ ​ហ៊ុ​ន​ម៉ា​ណែ​​ត​ ​អ​ញ្ជើ​ញ​​ជួ​ប​សំ​ណេះ​សំ​ណា​​ល​ ​សួ​រ​សុ​ខ​ទុ​ក្ខ​ ​​និ​ង​ចែ​ក​អំ​ណោ​​យ​ម​នុ​ស្ស​ធ​​ម៌ ជូ​​ន​ដ​ល់​ប្រ​ជា​​ជ​ន​ងា​យ​រ​ង​គ្រោះ​បំ​ផុ​​ត ក្នុ​​ង​ខេ​ត្ត​កំ​ព​​ង់ស្ពឺ​​ | ឯកឧត្ត​ម​ ​នេ​​ត្រ​ ​ភ​ក្ត្រា​ ​អ​ញ្ជើ​​ញ​ដឹ​ក​នាំ​កិ​ច្ច​ប្រ​​ជុំ​ពិ​និ​ត្យ​ ​និ​ង​ផ្ត​​ល់​យោ​ប​ល់ ​ក្នុ​ង​កា​​រ​រៀ​ប​ចំ សេ​​ច​ក្តី​ព្រា​ង​ច្បា​ប់​​ស្តី​ពី​រ​ប​ប​សា​រ​ព័​ត៌​​មា​ន​ថ្មី​ | ភ្លាមៗ​​ អ្ន​ក​ស​ង្កេ​ត​កា​រ​ណ៍​អ​ន្ត​រ​កា​ល​ ​(​I​O​T​)​ ​អ​ញ្ជើ​ញ​ចុះ​ពិ​និ​ត្យ ទី​តាំ​​ង​ជា​ក់​ស្តែ​ង ​នៅ​ក​ន្លែ​ង​ដែ​​ល​ក​ង​ក​ម្លាំ​ង​ថៃ​ ​និ​ង​គ្រឿ​ង​ច​ក្រ​​ ​បា​ន​បំ​ពា​ន​អ​ធិ​ប​តេ​យ្យ​ភា​ព​ក​ម្ពុ​ជា​ នៅ​​ភូ​មិ​ព្រៃ​ចា​ន់ | កងក​​ម្លាំ​ង​ថៃ​រា​ប់​រ​យ​នា​​ក់​ ​បំ​ពា​ន​លើ អធិ​ប​តេ​យ្យ​ភា​​ព​ក​ម្ពុ​ជា​ ​នៅ​ភូ​មិ​ព្រៃ​ចា​ន់​
គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​ទាំងអស់​ជា​របស់​ឯកជន មិនមែន​ជា​របស់​រដ្ឋ​

​ប្រជាពលរដ្ឋ​ស្រុក​អន្លង់វែង លើក​បដា​ធ្វើការ​តវា ចំពោះ​មុខ​ក្រុម​សមាជិក​សមាជិកា​គណបក្ស​សង្គ្រោះ​ជាតិ​ថា ទឹកដី​ស្រុក​អន្លង់វែង​មិន​ស្វាគមន៍​លោក សមរង្សី និង​លោក កឹម សុខា ទេ

​ប្រជាពលរដ្ឋ​ស្រុក​អន្លង់វែង លើក​បដា​ធ្វើការ​តវា ចំពោះ​មុខ​ក្រុម​សមាជិក​សមាជិកា​គណបក្ស​សង្គ្រោះ​ជាតិ​ថា ទឹកដី​ស្រុក​អន្លង់វែង​មិន​ស្វាគមន៍​លោក សមរង្សី និង​លោក កឹម សុខា ទេ

ខេត្ត​ឧត្តរមានជ័យ  នៅ​ថ្ងៃ​ទី ០៧ ខែ ឧសភា ឆ្នាំ ២០១៤ មាន​ប្រជាពលរដ្ឋ​ប្រមាណ​ជាង ៣០០​នាក់ បាននាំគ្នា​ទៅ​លើក​បដា​ត​វា    នៅតាម​ដងផ្លូវ ខាងមុខ​ផ្ទះ​ជួល​មួយកន្លែង      ដែល​ក្រុម​សមាជិក​សមាជិការ គណបក្ស​សង្គ្រោះ​ជាតិ​ជួបជុំ​គ្នា​រៀបចំ​ទទួល  លោក  សម  រង្សី   និង លោក   គឹម​សុខា ដែល​មាន​គោលបំណង​មក​បើក​វេទិការ​សំណេះសំណាល និង​សមាជិក​គណបក្ស របស់ខ្លួន  នៅ​ថ្ងៃ​អាទិត្យ ទី ៨ ខែ មិថុនា ឆ្នាំ ២០១៤  នៅ​ចំណុច​ផ្ទះជួល មួយ​កន្លែង​ក្នុង ភូមិ​អូរ​ជញ្ជៀន ឃុំ​អន្លង់វែង ស្រុក​អន្លង់វែង ខេត្ត​ឧត្តរមានជ័យ ។

​នៅក្នុង​ឱកាស​នោះ​ដែរ ក្រុម​ប្រជាពលរដ្ឋ​បាន​ស្រែក​តវា នៅខាងមុខ​ផ្ទះជួល​ខាងលើ ទៅកាន់​ក្រុម​សមាជិក​សមាជិការ​គណ​បក្ស​សង្គ្រោះ​ជាតិ​ថា ទឹកដី​ស្រុក​អន្លង់វែង មិន​ស្វាគមន៍ លោក សម រង្សី និង លោក កឹម សុខា ព្រមទាំង​សមាជិការ​គណបក្ស​សង្គ្រោះ​ជាតិ​ទាំងអស់ ។ ពីព្រោះ​ទឹកដី​ស្រុក​អន្លង់វែង ជា​ទឹកដី​ដែល​ទទួល​សមាហរណកម្ម​ក្រោយ​គេ ដែល​សព្វថ្ងៃ មាន​ការអភិវឌ្ឍន៍​បោះជំហាន​ទៅ​មុខជា​លំដាប់  ក្រោម​ការដឹកនាំ របស់​អគ្គមហាសេនាបតី​តេជោ ហ៊ុន សែន ប្រមុខ​រាជរដ្ឋាភិបាល ដ៏​ខ្ពង់ខ្ពស់ ។ ដោយ​ក្រុម​ប្រជាពលរដ្ឋ ទាំងអស់​បាន​ធ្វើ​សកម្មភាព ស្រែក​ប្រឆាំង​ត​វា ចំពោះមុខ​សមាជិក​សមាជិការ​គណ​បក្ស​សង្គ្រោះ​ជាតិ ដែល​កំពុង​តែ​ជួបជុំគ្នា​នៅក្នុង​ផ្ទះជួល​ខាងលើ ធ្វើយ៉ាងណា ឲ្យ​ពួកគេ​នាំគ្នា​ចេញ​ឲ្យ​ផុត​ពី​ទឹកដី​ស្រុក​អន្លង់វែង បើ​ពុំនោះ​ទេ ពួកគាត់​ទាំងអស់​គ្នា​មិន​បញ្ឈប់​ការ​តវា​នោះឡើយ​

​ក្នុងឱកាស​នោះ​ដែរ សកម្មភាព​ខាងលើ មិនបាន​ធ្វើឲ្យ​មាន​ការប៉ះទង្គិច ពាក្យសំដី និង​អំពើ​ហិង្សា​ណាមួយ រវាង​ក្រុម​ប្រជាពលរដ្ឋ  និង​សមាជិក​សមាជិការ​គណ​បក្ស​សង្គ្រោះ​ជាតិ   ព្រោះ​សមាជិក​សមាជិការ​របស់​គណបក្ស​សង្គ្រោះ​ជាតិ​បាន​ដកខ្លួន​ចេញ​តាម​សំណូមពរ​របស់​ប្រជាពលរដ្ឋ  ។​

​រហូតមកដល់​ថ្ងៃ​ទី ០៨ ម្សិលមិញ​នេះ ក្រុម​ប្រជាពលរដ្ឋ​ស្រុក​អន្លង់វែង នៅតែ​បន្ត​ជួបជុំគ្នា នៅក្នុង​សាលាស្រុក​អន្លង់វែង និង​តាម​ដងផ្លូវ​សាធារណៈ ដើម្បី​រងចាំ​ធ្វើ​ការរារាំង​មិនឲ្យ លោក សម រង្សី និង​លោក កឹម សុខា ក៏ដូចជា​សមាជិក​សមាជិការ​គណបក្ស​សង្គ្រោះ​ជាតិ​ទាំងអស់ ចូល​មក​ទឹកដី​ស្រុក​អន្លង់វែង ក៏​ដូចជា​ខេត្ត​ឧត្តរ​មានជ័យ​បាន​ជា​ដាច់ខាត ។​

​អ្វី​ដែល​ពួកគាត់​មាន​ការព្រួយបារម្ភ គឺ លោក សម រង្សី និង​លោក កឹម សុខា មិន​ដែល​បាន​ជួយ​អភិវឌ្ឍ​ប្រទេស លើ​វិស័យ​ណាមួយ​ជា​ផ្លូវការ ឲ្យ​ប្រជាពលរដ្ឋ​ខ្មែរ​ទទួលយកបាន មាន​តែ​ដើរ​ញុះញង់​ឲ្យ​ប្រជា​ពលរដ្ឋ​ខ្មែរ និង​ប្រជាពលរដ្ឋ​ខ្មែរ ឈ្លោះប្រកែក បែកបាក់​សាមគ្គី​គ្នា ដើម្បី​ឆ្លៀតឱកាស ជ្រែ​នយោបាយ​ចូល  ។ ព្រោះតែ​បញ្ហា​ទាំងអស់​ខាងលើ​នេះ​ហើយ ទើប​ពួកគាត់​មាន​ការព្រួយបារម្ភ  ទើប​ពួកគាត់​សាមគ្គី​គ្នា​ទប់ស្កាត់ ដើម្បី​មិនឲ្យ​មាន​អ្នក​ទីពីរ មក​ធ្វើ​ការដឹកនាំ ជំនួស ប្រមុខ​រាជរដ្ឋាភិបាល​របស់ សម្តេច​អគ្គមហាសេនាបតី​តេជោ ហ៊ុន សែន ដែល លោក​កំពុង់​មមាញិក ក្នុង​ការអភិវឌ្ឍន៍​ប្រទេស មាន​ការរីកចម្រើន​បោះជំហាន​ទៅ​មុខជា​លំដាប់  ដែល​សម្តេច​មិន​ដែល​មាន​ពេលទំនេរ ដូច លោក សម រង្សី និង​លោក កឹម សុខា ដើរ​ញុះញង់​ប្រជាពលរដ្ឋ​គ្រប់​ខេត្ត​ក្រុង​នោះទេ ។​
​ដោយ សាន យ័ន​

2014_06_11c (1) 2014_06_11c

Filed in: ព័ត៌មានជាតិ, ព័ត៌មានថ្មី

Recent Posts

Bookmark and Promote!

Leave a Reply

Submit Comment
© 2025 សម្លេងសច្ចៈ | Somleng Sachak. All rights reserved. XHTML / CSS Valid.