ព័ត៌មាន​ថ្មី
សាខា​កា​ក​​បា​ទ​ក្រ​ហ​ម​កម្ពុ​ជា​ ​ខេ​ត្ត​ប​ន្ទា​យ​មា​ន​ជ័​យ​ ​ ​នាំ​​យ​ក​អំ​ណោ​យ​ម​នុ​ស្ស​​ធ​ម៌ ​ជូ​ន​ប្រ​ជា​ព​ល​រដ្ឋ ជួ​ប​​កា​រ​លំ​បា​ក នៅ​​ភូ​មិ​សិ​លា​ខ្មែ​រ​ ​១​៥​០​គ្រួ​សា​រ​ ​និ​ង​​ភូមិ​ទំ​ន​ប់​ដា​ច់ ​១​០​០​គ្រួ​សារ​ | នគរបាល ខេ​ត្ត​ប​ន្ទា​យ​មា​ន​ជ័​យ​ ប​ន្ត​ស​ហ​កា​រ ដឹ​ក​​ជញ្ចូន ព​ល​ក​រ​ខ្មែ​រ​ វិលទៅ​កា​ន់​លំ​នៅ​ដ្ឋា​​ន | ប្រជាព​ល​រ​ដ្ឋ​​ចំ​នួ​ន​ ​១​២​គ្រួ​សា​រ​ ​រ​ង​គ្រោះ​​ដោ​យ​សា​រ ខ្យ​​ល់​ក​ន្ត្រាក់ ទ​ទួ​​ល​បា​ន​អំ​ណោ​យ​ដ៏​ថ្លៃ​ថ្លា​ពី​ ស​ម្តេ​ច​កិ​ត្តិ​​ព្រឹ​ទ្ធ​ប​ណ្ឌិ​ត​ ​ប៊ុ​ន​ ​រ៉ា​នី​​ ​ហ៊ុ​ន​សែ​ន​ ​ប្រ​ធា​​ន​កា​ក​បា​ទ​ក្រ​ហ​​មក​ម្ពុ​ជា​ | សម្តេច​តេ​ជោ​ ​ហ៊ុ​ន​ ​សែ​ន​ ​ប្រ​កា​ស​នឹ​ងសា​ង​ស​ង់​ផ្ទះ ​ដល់អតីតយុទ្ធជន និងនិវត្តជនចំនួន១០០ខ្នង ក្នុង១ឆ្នាំ | ខ្លឹម​សារ​ដែ​ល​​បា​ន​ប​ង្ហោះ​ទាំ​ង​​នេះ​ ​គឺ​ជា​ព័​ត៌​មា​ន​ក្លែ​​ង​ក្លា​យ​! | ប្រទេស​រុ​ស្ស៊ី​​ ​​​បើ​​​ក​​​កា​​​​​រ​​​វា​​​យ​​​ប្រ​​​ហា​​​រ​ ​​ទ​ម្លា​​ក់​គ្រា​ប់​បែ​ក​ ​រ​​យៈ​ពេ​ល​ ​១​២​ម៉ោ​ង​ ​​ស​ម្លា​ប់​ម​នុ​ស្ស​ ​និ​ង​រ​បួ​ស​រ​​ង្គា​ល​ នៅ​​អ៊ុ​យ​ក្រែ​ន​ | អភិបាលខេ​​ត្ត​ប​ន្ទា​យ​មា​​ន​ជ័​យ​ ​ផ្ញើ​លិ​ខិ​ត​ត​វ៉ា ប្រ​​ឆាំ​ង​នឹ​ង រ​ដ្ឋបា​ល​​ខេ​ត្ត​ស្រះ​កែ​វ ដែ​​ល​លើ​ក​ប​​ដា​ប្រ​កា​ស ​អនុ​វ​ត្ត​ច្បាប់ ក្នុ​ង​​ស្រុ​ក​ថៃ លើ​​ប្រ​ជា​ជ​ន​ក​ម្ពុ​ជា​ ​រស់​នៅ​ភូ​មិ​ជោ​គ​ជ័​យ និ​ង​ភូ​មិ​​ព្រៃ​ចា​ន់​ | ឯកឧ​ត្តម​អ​គ្គ​​នា​យ​ក​ស៊ី​ម៉ា​ក់ ៖​ ​ជា​​ល​ក្ខ​ណៈ​ប​ច្ចេ​ក​ទេ​​ស​​​ ​គ្មា​ន​កា​រ​​យ​ល់​ច្រ​ឡំ​គ្នា ​រ​វា​ង​គ្រា​ប់​បែ​ក​​ទ​ម្លា​​ក់ពី​យ​​ន្ត​ហោះ​ ​ក្នុ​ង​ស​ង្គ្រា​ម​ថ្មី​ៗ​នេះ​ ​ជា​មួ​យ​គ្រា​ប់បែ​ក​​ទ​ម្លា​ក់​ពី​​យន្ត​​ហោះ ​ក្នុ​ង​ស​ម័​យ​ស​ង្គ្រា​ម​អ​តី​ត​កា​ល​ឡើ​យ​​ | លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែតអញ្ជើញចូលរួមទស្សនាកម្មវិធីពិព័រណ៍ ក្រោមប្រធានបទ «ខ្មែរធ្វើបាន៖ ចូលរួម ជំរុញ និងគាំទ្រផលិតផលក្នុងស្រុក» | ម​នុ​ស្ស​​ជា​ង​ ​៤​០​ម៉ឺ​ន​នា​ក់​ ​ប​ង្ខំ​​ចិ​ត្ត​​ជ​ម្លៀ​សចេញ ដោយសារខ្យ​ល់​​ព្យុះ​ត្រូ​ពិ​ច​ថ្មី ​វាយ​​ប្រ​ហា​រ​នៅ​ហ្វី​លី​ពី​ន​
គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​ទាំងអស់​ជា​របស់​ឯកជន មិនមែន​ជា​របស់​រដ្ឋ​

សហគមន៍​បឹងកក់​លើកគ្នា​តវ៉ាសុំ​អន្តរាគមន៍​នៅ​មុខស្នាក់ការ​ធនាគារ​ពិភពលោក

រាជធានីភ្នំពេញ ៖  កុមអ្នក តវ៉ាដីធ្លី បឹងកក់ ដែលគេឃើញ​មុខ​ដដែលៗ​បាន​ប្រមូល​ផ្តុំគ្នា នៅមុខធនាគារ​ពិភព​លោក លើកំណាត់ ផ្លូវមហាវិថីព្រះនរោត្តម ក្នុងសង្កាត់​បឹងរាំង ខណ្ឌដូនពេញ កាលពីព្រឹកថ្ងៃទី ២៤ ខែមេសា បន្ទាប់ពី គ្មានដំណោះ ស្រាយម្តងហើយម្តងទៀតពីសាលារាជធានីភ្នំពេញ ។

គោលបំណងរបស់ក្រុមអ្នកតវ៉ាបឹងកក់ គឺដើម្បីដាក់ញត្តិស្នើសុំវត្តមានតំណាងធនាគារពិភពលោកមួយរូប ដើម្បី ចូល រួមរាល់កិច្ចប្រជុំរឿងដីធ្លីជាក់ស្តែងជាមួយសាលារាជ ធានីភ្នំពេញ។

នៅវេលាម៉ោង១១នាថ្ងៃដដែល តំណាងសហគមន៍បឹងកក់៧នាក់ត្រូវបានគេអនុញ្ញាតឱ្យចូលជួប តំណាងធនាគារ ពិភពលោករហូតដល់ម៉ោង១២ថ្ងៃត្រង់ ទើបឃើញចេញមកវិញ ។ តែលទ្ធផលបែបណានោះ មិនត្រូវបានគេឱ្យ ដឹង ឡើយ រួចនាំគ្នាឡើងជិះរ៉ឺម៉កម៉ូតូទៅផ្ទះរៀងៗខ្លួន ដោយគ្មានការរារាំងពីសមត្ថកិច្ចឡើយ ។

យោងតាមញត្តិរបស់សហគមន៍បឹងកក់ និងមានការចូលរួមពីអតីតអ្នកភូមិបឹងកក់ បុរីកីឡា និងថ្មគោលនោះ បាន ឱ្យដឹងថា ហេតុដែលសុំឱ្យមានតំណាងធនាគារពិភពលោកមានវត្តមានចូលរួម ក្នុងកិច្ចប្រជុំនោះ គឺដើម្បីពង្រឹង ជំហរ នៃការដោះស្រាយរបស់អាជ្ញាធរសាលារាជធានី ភ្នំពេញ ឱ្យមានលទ្ធភាពពិតប្រាកដ និងជួយអន្តរាគមន៍ចូល រួមស្វែងរកដំណោះស្រាយលើជម្លោះដីធ្លីរ៉ាំរ៉ៃ យូរឆ្នាំមកហើយនោះផង ។ ការគ្មានដំណោះស្រាយ មិនច្បាស់លាស់ បានធ្វើឱ្យអ្នកភូមិបឹងកក់ជួប ការលំបាក និងប៉ះពាល់ដល់ជីវភាពប្រចាំថ្ងៃផងដែរ ។

អ្នកភូមិបឹងកក់មួយរូបនិយាយថា កាលពីថ្ងៃទី២២ មេសា សាលារាជធានីភ្នំពេញបានអញ្ជើញខាង ប្រជាពលរដ្ឋ បឹងកក់ ភូមិ១ លើវាលខ្សាច់ចំនួន១៤គ្រួសារចូលដោះស្រាយ តែមិនមានលទ្ធផលអ្វីបន្តិចសោះដល់ប្រជា ពលរដ្ឋ ។

លោក ប៉ា សុជាតិវង្ស អភិបាលរាជធានីភ្នំពេញ បានលើកឡើងថា ក្នុងចំណែកដី១២,៤៤ហិកតា គ្មានសល់ដី សម្រាប់ ចែកឱ្យប្រជាពលរដ្ឋទៀតទេ តែដោយផ្អែកលើមនោសញ្ចោតនារបស់អភិបាលរាជធានីភ្នំពេញ គឺផ្តល់ឱ្យ ដី មួយ ល្វែងទំហំ៤ម៉ែត្រគុណនឹង១៨ម៉ែត្រ បើទោះបីពលរដ្ឋមានទំហំដីធំប៉ុណ្ណាក៏ដោយ ក៏ត្រូវទទួល គោល ការណ៍នេះដែរ ។ ដោយសារតែដំណោះស្រាយរបស់សាលារាជធានីមិនអាចទទួលយកបាន ទើបប្រជាពលរដ្ឋ សហគមន៍បឹងកក់នាំគ្នាដាក់ញត្តិដល់ធនាគារពិភពលោក ដើម្បីជួយអន្តាគមន៍ ។ ការលើកគ្នាមក ដាក់ញត្តិ នៅទី ស្នាក់ ការធនាគារពិភពលោកនេះ ខណៈពេលដែលអ្នកស្រី ទេព វន្នី ធ្លាប់តែជាអ្នកដឹកនាំនោះ ស្ថិតនៅ ឯសហរដ្ឋ អាមេរិក ។

វិបត្តិដីធ្លីនៅកម្ពុជាមានសភាពការណ៍មិនទាន់ធូរស្រាលានៅឡើយ ចំណែកបក្សប្រឆាំងឆ្លៀតយកឱកាស នេះ ហក់ចូលដើម្បីយកចំណេញខាងផ្លូវនយោបាយសភាពការណ៍នយោបាយមកទល់ពេលនេះ គេសង្កេតឃើញមាន និន្នាការនយោបាយ ? គឺក្រុមមួយរបស់រាជរដ្ឋាភិបាលបានស្វះស្វែងគៀងគររកជំនួយ និងវិនិយោគទុនបរទេស និងមួយក្រុមទៀតរបស់បក្សប្រឆាំងចេញទៅបរទេសយកជើងរាទឹក សុំឱ្យម្ចាស់ជំនួយផ្អាក ឬកាត់ជំនួយ ដែល គ្រោង ឱ្យប្រទេសកម្ពុជា ដោយចង្អុលមូលហេតុថា សិទ្ធិមនុស្ស និងលទ្ធិប្រជាធិបតេយ្យ នៅកម្ពុជាកំពុង ត្រូវបាន គំរាម កំហែង ដោយគណបក្សកាន់អំណាច ៕

Filed in: ព័ត៌មានជាតិ, ព័ត៌មានថ្មី

Recent Posts

Bookmark and Promote!

Leave a Reply

Submit Comment
© 2025 សម្លេងសច្ចៈ | Somleng Sachak. All rights reserved. XHTML / CSS Valid.