រាជធានីភ្នំពេញ៖ តំណាងរាស្រ្តគណបក្សប្រជាជនកម្ពុជាចំនួន៦៨រូប បានប្រជុំនៅរដ្ឋសភាសំរេចដកតំណែងលោក កឹម សុខា ចេញពីអនុប្រធានរដ្ឋសភាហើយ បន្ទាប់ពីមានការព្រមានខ្លាំង ពីសម្តេចតេជោនាយករដ្ឋមន្ត្រី និងមានបាតុកម្មរបស់មហាជន តវ៉ាសុំដកតំណែងលោកកឹមសុខា។
គណបក្សសង្គ្រោះជាតិ បានចេញសេចក្តីថ្លែងការណ៍ មួយដោយចាត់ទុកថា ការដកតំណែងលោក កឹម សុខា ចេញពីអនុប្រធានទី១នៃរដ្ឋសភា គឺជាការរំលោភរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា និងរំលោភលើកិច្ចព្រមព្រៀងនយោបាយ៕