ព័ត៌មាន​ថ្មី
សម្ដេចតេ​ជោ​​ ​ហ៊ុ​ន​ ​សែ​ន​ ​៖​ ​អ្ន​ក​ន​​យោ​បា​យ​ខ្លះ​ ​ដែ​ល​​តាំ​ង​ខ្លួ​ន​ជា​គ្រូ កិ​ច្ច​​ព្រ​ម​ព្រៀ​ង​ទី​​ក្រុង​ប៉ា​រី​​ស​ ​តើ​បា​ន​ដឹ​ង​អ្វី​ខ្លះ​ហើ​យ​​?​ | កម្លាំងនគ​រ​​បាល​ ​នាំ​យ​ក​រ​ថ​យ​​ន្ត​ដឹ​ក​ទឹ​ក​០​​៩​គ្រឿ​ង​ ​ចុះ​ជួ​យ​​ព​ន្លត់​ ​ករ​​ណី​អ​គ្គី​ភ័​យ​​ឆេះ ​ឃ្លាំ​ង​អេ​ត​ចា​យ​ រ​ប​​ស់​ប្រ​ជា​ព​ល​រ​ដ្ឋ​១​ក​​ន្លែង​ ​នៅ​ក្រុ​ង​ប៉ោ​យ​ប៉ែ​ត​​ | ប្រតិ​ភូ​តំ​ណាង​​រា​ស្រ្ត​កូ​រ៉េ​ខា​ង​ត្បូ​ង​ ​វា​យ​ត​ម្លៃ​ខ្ព​​ស់ ​ចំពោះ​​ក​ម្ពុ​ជា​ ​លើ​កា​រ​ប្រ​យុ​ទ្ធ​ប្រ​ឆាំ​ង​ ប​​ទ​ល្មើ​ស​ឆ​បោ​ក តា​ម​ប្រ​​ព័​ន្ធ​ប​ច្ចេ​ក​វិ​ទ្យា​ | អគ្គី​ភ័​​យ​ឆេះ​ ​អ​គា​រ​ផ្សា​រ​ទំ​នើប​ហេ​ង​​ ​ឆៃ​លី ​រា​ល​ដា​ល​ដ​ល់​ផ្ទះ​​ព​ល​រ​ដ្ឋ​ច្រើ​ន​ខ្ន​ង ក​ណ្តា​​ល​ក្រុ​ង​បា​ត់​ដំ​ប​ង ទាំ​​ងយ​​ប់​ | ស​ម្តេ​​ចធិ​ប​​តី​ ​អ​នុ​ញ្ញា​ត​ជូ​ន​ ​រ​ដ្ឋ​ម​ន្ត្រី​ទ​​ទួ​ល​ប​ន្ទុ​ក​​គ្រ​ប់​គ្រ​ង​​​គ្រោះ​​ម​ហ​ន្ត​រា​​យ ​ម​ក​ពី​ប្រ​ទេ​ស​ជា​ស​មា​​ជិ​ក​អា​ស៊ា​​ន​​​ ​និ​ង​ប​ណ្តា​ប្រ​ទេ​ស​​ពា​ក់​ព័​ន្ធ​ ​ចូ​ល​ជួ​​ប​ស​ម្តែ​ង​កា​រ​គួ​រ​ស​ម​ ​និ​​ង​ពិ​ភា​ក្សា​កា​រ​ងា​​រ​ | សម្ដេចតេ​​ជោ​ ​ហ៊ុ​ន​ ​​​សែ​ន​ ​​​មិ​ន​​​បា​ន​​​​​ប​​ន្ទ​ន់​​ជំ​ហ​រ ​​​ទៅ​​​អ​ង្វ​រ​​ថៃ ​​​ឱ្យ​​​​​បើ​ក​​​​ព្រំ​ដែ​ន​​​​ជា​មួ​យ​​​ថៃ ​​​នៅ​ថ្ងៃ​ទី​២​០​​ ​តុ​លា​​​ ​ដូ​​ច​​​កា​រ​​​ចុះ​​​​ផ្សា​យ​​​ឡើ​យ​ | លោកជំ​ទា​វ​ប​​ណ្ឌិត​​ ​ពេ​ជ​ ​ច​ន្ទ​មុ​​ន្នី​ ​ហ៊ុ​ន​ម៉ា​ណែ​​ត​ ​អ​ញ្ជើ​ញ​​ជួ​ប​សំ​ណេះ​សំ​ណា​​ល​ ​សួ​រ​សុ​ខ​ទុ​ក្ខ​ ​​និ​ង​ចែ​ក​អំ​ណោ​​យ​ម​នុ​ស្ស​ធ​​ម៌ ជូ​​ន​ដ​ល់​ប្រ​ជា​​ជ​ន​ងា​យ​រ​ង​គ្រោះ​បំ​ផុ​​ត ក្នុ​​ង​ខេ​ត្ត​កំ​ព​​ង់ស្ពឺ​​ | ឯកឧត្ត​ម​ ​នេ​​ត្រ​ ​ភ​ក្ត្រា​ ​អ​ញ្ជើ​​ញ​ដឹ​ក​នាំ​កិ​ច្ច​ប្រ​​ជុំ​ពិ​និ​ត្យ​ ​និ​ង​ផ្ត​​ល់​យោ​ប​ល់ ​ក្នុ​ង​កា​​រ​រៀ​ប​ចំ សេ​​ច​ក្តី​ព្រា​ង​ច្បា​ប់​​ស្តី​ពី​រ​ប​ប​សា​រ​ព័​ត៌​​មា​ន​ថ្មី​ | ភ្លាមៗ​​ អ្ន​ក​ស​ង្កេ​ត​កា​រ​ណ៍​អ​ន្ត​រ​កា​ល​ ​(​I​O​T​)​ ​អ​ញ្ជើ​ញ​ចុះ​ពិ​និ​ត្យ ទី​តាំ​​ង​ជា​ក់​ស្តែ​ង ​នៅ​ក​ន្លែ​ង​ដែ​​ល​ក​ង​ក​ម្លាំ​ង​ថៃ​ ​និ​ង​គ្រឿ​ង​ច​ក្រ​​ ​បា​ន​បំ​ពា​ន​អ​ធិ​ប​តេ​យ្យ​ភា​ព​ក​ម្ពុ​ជា​ នៅ​​ភូ​មិ​ព្រៃ​ចា​ន់ | កងក​​ម្លាំ​ង​ថៃ​រា​ប់​រ​យ​នា​​ក់​ ​បំ​ពា​ន​លើ អធិ​ប​តេ​យ្យ​ភា​​ព​ក​ម្ពុ​ជា​ ​នៅ​ភូ​មិ​ព្រៃ​ចា​ន់​
គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​ទាំងអស់​ជា​របស់​ឯកជន មិនមែន​ជា​របស់​រដ្ឋ​

លោក សម រង្ស៊ី ប្រដូចតេជោសែន ទៅនឹងហ្វាស៊ីស អ៊ីតាលី មិត្តភាពហ៊ុនសែន-រង្សី ផុយជាងតៅហ៊ូ

ភ្នំពេញ៖ លោក សម រង្ស៊ី ប្រធានគណបក្សសង្គ្រោះជាតិ បានប្រដូច សម្តេច ហ៊ុន សែន ទៅនឹងពួកហ្វាស៊ីសអ៊ីតាលី។ការប្រដូចនេះធ្វើឡើង បន្ទាប់ពីតំណាងរាស្ត្រគណបក្សសង្រ្គោះជាតិ ពីររូបគឺលោក គង់ សភា និងលោក ញ៉យ ចំរើន ត្រូវក្រុមអ្នកតវ៉ាជាច្រើននាក់ វាយឲ្យរងរបួសយ៉ាងដំណំ នៅមុខវិមានរដ្ឋសភា នាព្រឹកថ្ងៃ ទី២៦ ខែតុលា គ្រាដែលពួកគេ យកញត្តិទៅតវ៉ានៅមុខរដ្ឋសភា ទាមទារឲ្យដកលោក កឹម សុខា ចេញពីតំណែងអនុប្រធានទី១ នៃរដ្ឋសភា។

មេបក្សប្រឆាំងបានចាត់ទុក អំពើហឹង្សានៅមុខវិមានរដ្ឋសភានាថ្ងៃទី២៥ ខែ តុលា ថា ជាការឆ្លើយតបពី សំណាក់គណ បក្សកាន់អំណាច ទៅនឹងបាតុកម្មប្រឆាំងសម្តេចតេជោ ហ៊ុន សែន នៅទីក្រុងប៉ារីស គ្រាដែលសម្តេចបានមកបំពេញទស្សនកិច្ចផ្លូវការនៅទីនោះ។

នៅលើទំព័រ Facebook លោក សម រង្ស៊ី បានហៅបាតុកម្ម ដែលរៀបចំធ្វើនៅប្រទេស បារាំង ជាបាតុកម្មអហឹង្សា គោរពច្បាប់ និងគោរពគោលការណ៍ប្រជាធិបតេយ្យជានិច្ច មិនដូចបាតុកម្មនៅប្រទេសកម្ពុជា ដែលតែងតែប្រើហឹង្សានោះឡើយ។ លោកបន្តថា សម្តេច ហ៊ុន សែន ហាក់ដូចជាចង់រកលេសប្រើអំពើហឹង្សាកាន់តែច្រើន ដើម្បី បង្កើតព្រឹត្តការណ៍ អវិជ្ជមាន និងអធម្មនុញ្ញ ក្នុងគោលបំណងជៀសវាងការបោះឆ្នោតខាងមុខ។ បំណងបែបនេះឃើញកាន់តែច្បាស់ តាំងពីមានគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប.) ថ្មីមួយ ដែលប្រជាពលរដ្ឋអាចជឿទុកចិត្តបាន ពីព្រោះបើមានការបោះឆ្នោតដ៏ត្រឹមត្រូវ គណបក្សរបស់សម្តេច ហ៊ុន សែន មិនអាចឈ្នះឆ្នោតបានទេ នៅឆ្នាំ ២០១៧ (បោះឆ្នោតឃុំ-សង្កាត់) និង ឆ្នាំ២០១៨ បោះឆ្នោតជាតិ ។

លោកសមរង្សីបានលើកឡើងថា៖ ដើម្បីរក្សាអំណាចបានច្រើនឆ្នាំទៅមុខទៀត សម្តេច ហ៊ុន សែន កំពុងប្រើវិធីស្រ ដៀងពួកហ្វាស៊ីស្ត នៅប្រទេសអ៊ីតាលី ដែលចូលចិត្តប្រើអំពើហឹង្សា ទៅលើអ្នកតំណាងរាស្ត្រ និងអ្នកដទៃទៀត ពីឆ្នាំ១៩២២ ដល់ឆ្នាំ ១៩៤៥។

អ្នកតាមដាននយោបាយ បានគិតថា ការលើកឡើងរបស់លោក សម រង្ស៊ី ហាក់ដូចជាឆាប់រហ័សពេក ព្រោះការវាយដំបណ្តាលឲ្យអ្នកតំណាងរាស្ត្របក្សប្រឆាំង២នាក់ រងរបួសនោះ ហាក់បីដូចជាមិនជាប់ពាក់ព័ន្ធនឹងក្រុមបាតុករនោះទេ ព្រោះវា ស្ថិតនៅចំណុចដាច់ដោយឡែកពីគ្នា ហើយជនសង្ស័យដែលបង្កហិង្សាមានចំនួន៤-៥នាក់ ប៉ុណ្ណោះ ។

ទោះបីយ៉ាងណា គេឃើញក្រុមសមត្ថកិច្ច កំពុងយកចិត្តទុកដាក់ស្រាវជ្រាវករណីហិង្សា លើអ្នកតំណាងរាស្ត្របក្សប្រឆាំង ហើយគេរំពឹងថា មិនយូរមិនឆាប់ជនសង្ស័យ នឹងត្រូវចាប់ខ្លួននិងផ្តន្ទាទោសតាមផ្លូវច្បាប់ សូម្បីតែតំណាងរាស្រ្តបក្សកាន់អំណាច លោក ហ៊ុន ម៉ានិត ក៏ថ្កោលទោសជនប្រើហឹង្សាផងដែរ ។
ក្រោយពីមានភាពល្អូកល្អឺន រវាងមេបក្សធំទាំងពីរមួយរយៈមក ដែលរាស្រ្តខំតែអរ បច្ចុប្បន្ននេះមិត្តភាព ហ៊ុនសែន រង្សី រលាយដូចផ្សែង ផុយជាងតៅហ៊ូទៅទៀត៕

download (3)

Filed in: ព័ត៌មានជាតិ, ព័ត៌មានថ្មី

Recent Posts

Bookmark and Promote!

Leave a Reply

Submit Comment
© 2025 សម្លេងសច្ចៈ | Somleng Sachak. All rights reserved. XHTML / CSS Valid.