ព័ត៌មាន​ថ្មី
លោក​ជំទា​​វ​ប​ណ្ឌិ​ត​ ​បា​ន​ ​​ស្រី​មុំ​ ​ ​ចា​​ត់​ឱ្យ​ក្រុ​ម​កា​រ​ងារ​រ​ប​ស់​​រ​ដ្ឋ​បា​​ល​ខេ​ត្ត​ ​ប​ន្ត​ស​ម្រ​ប​ស​​ម្រួ​ល​ ​និ​ង​ដោះ​ស្រា​យ​ជូ​ន ប​ង​ប្អូ​​ន​ព​ល​ក​រ​ខ្មែ​​រ​ ​ដែ​ល​ម​ក​ពី​​ប្រ​ទេ​ស​ថៃ​ ​ ​វិ​ល​ត្រ​លប់​ទៅស្រុ​ក​​កំ​ណើ​ត​វិ​ញ | ក្រសួងកា​រ​ងា​រ​ ​ច្រា​ន​ចោ​​ល​ព័​ត៌​មា​ន​បំ​ភ្លៃ​ ​រ​ប​ស់​កា​សែ​ត​ថៃ​ ​ដែ​ល​ផ្សា​យ​ថា​ ​ព​​ល​ក​រ​ខ្មែ​រចា​ក​​ចេ​ញ​ពី​ថៃ​ ដោ​​យ​សា​រ​កា​រ​គំ​​រា​ម​ដ​ក​សញ្ជា​តិ ​និ​ង​រឹ​បអូ​ស​ដី​ធ្លី​​ | សេចក្តីណែ​នាំ​​​​ ​ស្តី​ពី​កា​រ​ផ្ស​ព្វ​​ផ្សា​យ​ ​និ​ង​កា​​រ​ចែ​ក​ចា​យ​ព័​ត៌​មា​ន​ ផ្ត​ល់​​ផ​ល​អ​វិ​ជ្ជ​​មា​ន ដ​ល់​​ស​ន្តិ​សុ​ខ​ជា​តិ​ | ពលរដ្ឋខ្មែ​​រ​នៅ​ក្រៅ​ប្រ​ទេ​ស ប​ន្ដ​​ជួ​ប​ជុំ​គ្នា ស​ម្ដែ​​ង​ម​តិ​ ​ក្នុ​ង​ស្មា​​រតី សា​​ម​គ្គី​គ្នា​ជា​ធ្លុ​​ង​មួ​យ ជា​មួ​យ​​ព​លរ​ដ្ឋ​ក្នុ​ង​​ស្រុ​ក​ ​ដើ​ម្បី​​ប​ង្ហា​ញ ម​ន​សិ​​កា​រ​ស្នេ​ហា​ជា​តិ​​ មា​​តុ​ភូ​មិ​ | ទីក្រុង​ប៉េកាំ​ង​ ​កំ​ពុ​ង​លិ​ច​ល​ង់ ដោ​យ​​ភ្លៀ​ង​ធ្លា​ក់​ខ្លាំ​ង​ ​ខ​ណៈ​អាជ្ញា​ធ​រ​ ​ប្រ​​ញា​ប់​ជ​ម្លៀ​ស​ ប្រជា​ជ​​ន​រា​ប់​ម៉ឺ​ន​នា​ក់​​ចេ​ញ​ | កម្ពុជា​ ​​សូ​ម​ប​ដិ​សេ​ធ​ទាំ​​ង​ស្រុ​ង​ ​ខ​ណៈ​ថៃ​​ ​បា​ន​បំ​ភ្លៃ​ប្រា​​ប់ អ​ង្គ​​ទូ​ត​ប​រ​ទេ​ស​ កា​ល​​ពី​ថ្ងៃ​ម្សិ​ល​មិ​ញ​ ​នៅ​ទី​ក្រុ​ង​​បា​ង​ក​ក​ ​​ថា​ជ​ម្លោះ​នៅ​តា​ម​​ព្រំ​ដែ​ន​ ​ក​ម្ពុ​ជា​ជា​អ្ន​ក​ចា​ប់​ផ្តើ​ម​មុ​ន​ | សម្តេចធិ​ប​តី​ ​នា​យ​ក​រ​​ដ្ឋ​ម​ន្ត្រី​ ​ផ្ញើ​សា​រ​លិ​ខិ​ត​ជូ​ន​ព​រ​ ​ស​​ម្តេ​ច​តេ​ជោ​ ​ហ៊ុ​ន​ ​សែ​ន​ ​​ប្រ​ធា​ន​ព្រឹ​ទ្ធ​ស​ភា​ ​នៃ​ព្រះ​រា​ជា​ណា​ច​ក្រ​​ក​ម្ពុ​ជា​ ​ក្នុ​ង​ឱ​កា​ស​ពិ​​ធី​ច​ម្រើ​ន​ជ​ន្មា​យុ​គម្រ​ប់​៧​​៣​ឆ្នាំ​ ​ឈា​ន​ចូ​ល​៧​៤​​ឆ្នាំ | ឯកឧត្តម​ឧ​ប​​នា​យ​ក​រ​ដ្ឋ​ម​​ន្ត្រី ​​ប្រា​ក់​​ ​សុ​ខុ​ន​ ​​ប្រ​មុ​ខ​កា​រ​ទូតកម្ពុជា រួ​ម​ជា​មួ​យ​​ប​ណ្តា​អ​ង្គ​ទូ​ត​ប​រ​ទេ​ស​ប្រ​ចាំ​នៅ​ក​ម្ពុ​ជា​ ​អ​ញ្ជើ​ញ​ទៅ​ពិ​និ​ត្យ​​មើ​ល កា​រ​​ខូ​ច​ខា​ត នៅ​ស្រុ​ក​ប​ន្ទា​យ​​អំ​ពិ​ល​ ​ខេ​ត្ត​​ឧ​ត្ត​រ​មា​ន​ជ័​យ​ | សមាជិ​ក​​​គ​ណ​ប​ក្ស​​អ​​តី​ត​មេ​ដឹ​ក​នាំ​ប៉ាគី​​ស្ថា​ន​ ​ជា​ង ​​១​០០​នា​​ក់​​​ ត្រូ​វ​បា​ន​ចា​ប់​ខ្លួ​ន​​​ដា​​ក់​ព​ន្ធ​​នា​គា​រ​ | មេទ័ពក​​ម្ពុ​ជា ប្រា​​ប់​អ​នុ​ព័​ន្ធ​យោ​ធា​ និ​​ង​ទូ​ត​នា​នា​១​៣​ប្រ​ទេ​ស​ថា​ ថៃ​ចា​​ប់​ទា​ហា​ន​ក​ម្ពុ​ជា​២​០​នា​ក់​ ​​(​រ​ត់​រួ​ច​ម្នា​ក់​ ​ស​ង្ស័​​យ​ស្លា​ប់​២​នា​ក់)​ ​​ក្រោ​យ​បទ​​ឈ​ប់​បា​ញ់ ​ចូ​ល​ជា​ធ​រ​មា​ន ដោ​យ​​ទា​ហា​ន​ថៃ​ ធ្វើ​ជា​ម​ក​ចា​ប់​ដៃ​ ​​ជា​មួ​យ​ទា​ហា​ន​ក​​ម្ពុ​ជា នៅ​​ស​ម​រ​ភូ​មិ​ជាំ​តែ​​ ​រួ​ច​ហើ​យ​ភ្ជ​ង់​ចា​ប់​ខ្លួ​ន​តែ​ម្ត​ង​ ​ម​ក​ទ​ល់​​ពេ​លនេះ​ ​មិ​ន​ទា​ន់​ដោះ​លែ​ង​
គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​ទាំងអស់​ជា​របស់​ឯកជន មិនមែន​ជា​របស់​រដ្ឋ​

រថយន្តដឹកអ្នកដំណើរ ឡាវីតា សាខាខេត្តសៀមរាប នឹងត្រូវ ប្រឈមមុខច្បាប់ បើសិននៅតែមិនព្រម អនុវត្ត តាមសេចក្តីជូនដំណឹង របស់រដ្ឋបាលក្រុងសៀមរាប !

ខេត្តសៀមរាប៖ លោក សូរ ប្លាតុង អភិបាលក្រុងសៀមរាប បានផ្តល់បទសម្ភាសន៍ឲ្យអ្នកព័ត៌មាន នាព្រឹកថ្ងៃទី២៥ ខែតុលា នេះថា ក្រុមហ៊ុនរថយន្តដឹកជញ្ជូនអ្នកដំណើរ ឡាវីតា សាខាខេត្តសៀមរាប នឹងត្រូវប្រឈមមុខចំពោះវិធាន ការ ច្បាប់ បើសិនជានៅតែរឹងទទឹងមិនគោរព បំពេញកាតព្វកិច្ចតាមសៀវភៅបន្ទុក មិនព្រមចូលចំណតផ្លូវការនៅ ក្នុងផ្សារបូរីសៀងណាំ តាមសេក្តីជូនដំណឹងរបស់រដ្ឋបាលក្រុង និងគេចវៀសមិនព្រមបង់ភាស៊ីចំណតនោះ ។

លោកអភិបាលក្រុងសៀមរាប បានឲ្យដឹងថា នៅខេត្តសៀមរាប មានក្រុមហ៊ុនដឹករថយន្តធុនធំដឹកជញ្ជូន អ្នកដំណើរចំនួន២០ក្រុមហ៊ុន ក្រុមហ៊ុនរថយន្តធុនតូចដឹកអ្នកដំណើរចំនួន៨ក្រុមហ៊ុន និងរថយន្តតាក់ស៊ីជា ច្រើនគ្រឿងទៀត ។ លោកបានបន្តថា កន្លងមកនេះ អាជ្ញាធរក្រុងសៀមរាប បានទទួលការរិះគន់យ៉ាងធ្ងន់ធ្ងរ រួមទាំងសមត្ថកិច្ចសណ្តាប់ធ្នាប់ផងដែរ ។ លោកថា ការរិះគន់កែលម្អទាំងនោះពិតជាត្រឹមត្រូវ ដោយសារតែ ក្រុងទេសចរណ៍សៀមរាប កាន់តែអាក្រក់មើលឡើងអំពីភាពអាណាធិបតេយ្យ ដែលបង្កឡើងដោយការចត រថយន្តដឹកអ្នកដំណើរគ្មានសណ្តាប់ធ្នាប់ តាមចិញ្ចើមផ្លូវសាធារណៈនៃបណ្តាក្រុមហ៊ុនមួយចំនួន ជាពិសេស គឺរថយន្តតាក់ស៊ី ។

លោក សូរ ប្លាតុង បានលើកឡើងថា ដើម្បីរៀបចំសណ្តាប់ធ្នាប់នៃការចតរថយន្តក្នុងក្រុងសៀមរាប និង ដើម្បីការពារផងដែរ សិទ្ធិនិងផលប្រយោជន៍វិនិយោគិនដែលបានបណ្តាក់ទុនវិនិយោគ ចំណតរថយន្តក្នុងក្រុងសៀមរាប ដែលមានទីតាំងនៅក្នុងផ្សារបូរីសៀងណាំ អាជ្ញាធរក្រុងបានចេញសេចក្តីជូនដំណឹង លេខ ១៧០ សជណ ចុះថ្ងៃទី០៧ ខែសីហា ឆ្នាំ២០១៥ ស្តីអំពីការរក្សាសុវត្ថិភាព សណ្តាប់ធ្នាប់សាធារណៈ អំពាវនាវឲ្យ ម្ចាស់ក្រុមហ៊ុនរថយន្តដឹកទំនិញនិងអ្នកដំណើរ ព្រមទាំងរថយន្តតាក់ស៊ីទាំងអស់ ត្រូវចូលចតក្នុងចំណតរថយន្ត ខេត្តសៀមរាប ស្ថិតនៅក្នុងបូរីសៀងណាំ ភូមិខ្នារ សង្កាត់ជ្រាវ ដោយកំណត់ការរៀបរយ ត្រឹមថ្ងៃទី១៩ ខែសីហា ឆ្នាំ២០១៥ ជាស្ថាពរ បើហួសពីថ្ងៃកំណត់នេះ ករណីម្ចាស់ក្រុមហ៊ុនរថយន្តដឹកជញ្ជូន និងរថយន្តតាក់ស៊ីណា មួយ មិនអនុវត្តតាមខ្លឹមសារនៃសេចជូនដំណឹងនោះ រដ្ឋបាលក្រុងសៀមរាប នឹងចាត់វិធានការតាមផ្លូវច្បាប់ ។

មកទល់នឹងថ្ងៃផ្តល់បទសម្ភាសន៍នេះ គឺក្រោយពីការចេញសេចក្តីជូនដំណឹង ប្រមាណជាង២ខែកន្លងមក ហើយ គេនៅតែឃើញមានរថយន្តតាក់ស៊ីមួយចំនួនធំ មិនទាន់ចូលចំណតនៅឡើយដោយសារ ចំណាត់ការ គ្មានប្រសិទ្ធភាព ហើយលោក សូរ ផ្លាតុង អភិបាលក្រុងបានបកស្រាយថា ក្រុមរថយន្តតាក់ស៊ីទាំងនោះ បានចុះ កិច្ចសន្យារួចហើយ ពួកគេនឹងត្រូវចូលចំណតជាស្ថាពរ នៅក្នុងសប្តាហ៍ក្រោយនេះ ។ ដោយឡែកបណ្តាក្រុមហ៊ុនដទៃទៀត បានអនុវត្តតាមសេចក្តីជូនដំណឹង របស់រដ្ឋបាលក្រុងហើយ នៅសល់តែ ក្រុមហ៊ុន ឡាវីតា មួយគត់ដែលមិនព្រមអនុវត្ត ហើយកាលពីសប្តាហ៍មុននេះ បានបង្កការបញ្ហាលំបាកជាច្រើន ថែមទៀតផង ៕
ប៊ុនធឿន (សៀមរាប)

2015-10-27_0856592015-10-27_0937062015-10-27_093602

Filed in: ព័ត៌មានជាតិ, ព័ត៌មានថ្មី

Recent Posts

Bookmark and Promote!

Leave a Reply

Submit Comment
© 2025 សម្លេងសច្ចៈ | Somleng Sachak. All rights reserved. XHTML / CSS Valid.