ខេត្តបន្ទាយមានជ័យ ៖ នៅព្រឹកថ្ងៃទី០១ ខែតុលា ឆ្នាំ២០២៥ លោក អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ និងជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តបន្ទាយមានជ័យ នាំយកអំណោយមនុស្សធម៌សាខាកាកបាទក្រហមកម្ពុជាខេត្ត ផ្តល់ជូនដល់ពលរដ្ឋដែលមានជីវភាពខ្វះខាត២៥០គ្រួសារ នៅក្នុងភូមិសិលាខ្មែរ ១៥០គ្រួសារ និងភូមិទំនប់ដាច់១០០គ្រួសារ ប្រារព្ធធ្វើឡើងនៅសុវណ្ណសីលារាម(វត្តអាងសិលា) ស្ថិតនៅឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ៕