អន្តរជាតិ ៖ ប្រទេសរុស្ស៊ី បើកការវាយប្រហារដោយទម្លាក់គ្រាប់បែកពីអាកាស ដែលមានរយៈពេលជាង ១២ ម៉ោង បានសម្លាប់មនុស្សយ៉ាងហោចណាស់ ៤ នាក់ និងរបួសយ៉ាងហោចណាស់ ៧០ នាក់ លើប្រទេសអ៊ុយក្រែន។
លោកប្រធានាធិបតី វ៉ុលឌីមៀរ ហ្សេលេនស្គី បាននិយាយថា អ្នកស្លាប់ទាំងអស់ បានកត់ត្រានៅក្នុងរដ្ឋធានីគៀវ ជាកន្លែងដែលគ្រាប់ផ្លោងជាច្រើនធ្លាក់ ហើយជនរងគ្រោះរួមមានក្មេងស្រីអាយុ ១២ ឆ្នាំ ផងដែរ។
យោងតាមការរាយការណ៍របស់អាជ្ញាធរ បានឱ្យដឹងថា យន្តហោះគ្មានមនុស្សបើកជិត ៦០០គ្រឿង និងមីស៊ីលរាប់សិបគ្រាប់ វាយប្រហារសំដៅទៅកាន់តំបន់ចំនួន ៧ នៅរដ្ឋធានីគៀវ ដែលជាការវាយប្រហារធ្ងន់ធ្ងរបំផុតក្នុងរយៈពេលប៉ុន្មានខែថ្មីៗនេះ។
លោក ហ្សេលេនស្គី បានព្រមានថា អ៊ុយក្រែន នឹងសងសឹកចំពោះទង្វើនេះ ហើយចាត់ទុកថាជាការវាយប្រហារ “ដ៏អាក្រក់” ដែលទីក្រុងម៉ូស្គូ ចង់បន្តការប្រយុទ្ធ និងសម្លាប់។
ទោះជាយ៉ាងណា រុស្ស៊ី អះអាងថា ខ្លួនបានវាយប្រហារទីតាំងយោធា និងសហគ្រាសឧស្សាហកម្មដែលគាំទ្រដល់កងកម្លាំងប្រដាប់អាវុធរបស់អ៊ុយក្រែន ប៉ុណ្ណោះ៕