ព័ត៌មាន​ថ្មី
សម្តេច​តេ​ជោ​ ​ហ៊ុ​ន​ ​សែ​ន​ ​ប្រ​កា​ស​នឹ​ងសា​ង​ស​ង់​ផ្ទះ ​ដល់អតីតយុទ្ធជន និងនិវត្តជនចំនួន១០០ខ្នង ក្នុង១ឆ្នាំ | ខ្លឹម​សារ​ដែ​ល​​បា​ន​ប​ង្ហោះ​ទាំ​ង​​នេះ​ ​គឺ​ជា​ព័​ត៌​មា​ន​ក្លែ​​ង​ក្លា​យ​! | ប្រទេស​រុ​ស្ស៊ី​​ ​​​បើ​​​ក​​​កា​​​​​រ​​​វា​​​យ​​​ប្រ​​​ហា​​​រ​ ​​ទ​ម្លា​​ក់​គ្រា​ប់​បែ​ក​ ​រ​​យៈ​ពេ​ល​ ​១​២​ម៉ោ​ង​ ​​ស​ម្លា​ប់​ម​នុ​ស្ស​ ​និ​ង​រ​បួ​ស​រ​​ង្គា​ល​ នៅ​​អ៊ុ​យ​ក្រែ​ន​ | អភិបាលខេ​​ត្ត​ប​ន្ទា​យ​មា​​ន​ជ័​យ​ ​ផ្ញើ​លិ​ខិ​ត​ត​វ៉ា ប្រ​​ឆាំ​ង​នឹ​ង រ​ដ្ឋបា​ល​​ខេ​ត្ត​ស្រះ​កែ​វ ដែ​​ល​លើ​ក​ប​​ដា​ប្រ​កា​ស ​អនុ​វ​ត្ត​ច្បាប់ ក្នុ​ង​​ស្រុ​ក​ថៃ លើ​​ប្រ​ជា​ជ​ន​ក​ម្ពុ​ជា​ ​រស់​នៅ​ភូ​មិ​ជោ​គ​ជ័​យ និ​ង​ភូ​មិ​​ព្រៃ​ចា​ន់​ | ឯកឧ​ត្តម​អ​គ្គ​​នា​យ​ក​ស៊ី​ម៉ា​ក់ ៖​ ​ជា​​ល​ក្ខ​ណៈ​ប​ច្ចេ​ក​ទេ​​ស​​​ ​គ្មា​ន​កា​រ​​យ​ល់​ច្រ​ឡំ​គ្នា ​រ​វា​ង​គ្រា​ប់​បែ​ក​​ទ​ម្លា​​ក់ពី​យ​​ន្ត​ហោះ​ ​ក្នុ​ង​ស​ង្គ្រា​ម​ថ្មី​ៗ​នេះ​ ​ជា​មួ​យ​គ្រា​ប់បែ​ក​​ទ​ម្លា​ក់​ពី​​យន្ត​​ហោះ ​ក្នុ​ង​ស​ម័​យ​ស​ង្គ្រា​ម​អ​តី​ត​កា​ល​ឡើ​យ​​ | លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែតអញ្ជើញចូលរួមទស្សនាកម្មវិធីពិព័រណ៍ ក្រោមប្រធានបទ «ខ្មែរធ្វើបាន៖ ចូលរួម ជំរុញ និងគាំទ្រផលិតផលក្នុងស្រុក» | ម​នុ​ស្ស​​ជា​ង​ ​៤​០​ម៉ឺ​ន​នា​ក់​ ​ប​ង្ខំ​​ចិ​ត្ត​​ជ​ម្លៀ​សចេញ ដោយសារខ្យ​ល់​​ព្យុះ​ត្រូ​ពិ​ច​ថ្មី ​វាយ​​ប្រ​ហា​រ​នៅ​ហ្វី​លី​ពី​ន​ | ក្រសួងកា​រ​​ពា​រ​ជា​តិ ​បាន​​ស​ម្រ​ប​ស​ម្រួ​ល​ជូន ក្រុ​ម​​អ្ន​ក​ស​ង្កេ​ត​កា​រ​​ណ៍​អ​ន្ត​រ​កា​ល​(​I​​OT) ចុះ​​ពិ​និ​ត្យ​ទី​តាំ​ង​​ជា​ក់​ស្តែ​ង នៅ​ភូ​​មិ​ជោ​គ​ជ័​យ​ ​ឃុំ​អូ​រ​បី​ជា​ន់​ ​ដើ​ម្បី​​ស​ង្កេ​ត​កា​រ​​ណ៍​ផ្ទៀ​ង​ផ្ទា​ត់​ ​ ​និ​ង​រា​យ​កា​រ​​ណ៍​នៅ ​ស្ថា​ន​ភា​ព​ព្រំ​ដែ​​ន​ក្រោ​​យ​ប​ទ​ឈ​ប់​​បា​ញ់ ​ចូ​​ល​ជា​ធ​រ​មា​ន​​ | ក្រសួងព្រះ​ប​​រ​ម​រា​ជ​វាំ​ង​ ​ចេ​ញ​សេ​ច​ក្តី​ប្រ​កា​​ស​ព័​ត៌​មា​ន​​ ​ស្តី​ពី​ព្រះ​រា​ជ​សុ​ខ​ភា​ព​រ​ប​ស់​ ​ស​ម្តេ​ច​ព្រះ​ម​ហា​ក្ស​ត្រី​ ​​ព្រះ​វ​រ​រា​ជ​មា​​តា​ជា​តិ​ខ្មែ​រ​​ ​ជា​ទី​គោ​រ​ព​ស​​ក្កា​រៈ​ដ៏​ខ្ព​ង់​ខ្ព​ស់​បំ​​ផុ​ត​ | សម្តេច​កិ​​​​ត្តិ​​​ស​​​ង្គ​​​ហ​​​ប​​​​ណ្ឌិ​​​ត​ ​ម៉ែ​ន​​ ​សំ​អ​ន​ ​អ​​ញ្ជើ​ញ​សួ​រ​សុ​ខ​ទុ​​ក្ខ​ ​ប្រ​ជា​ព​ល​រ​​ដ្ឋ​ ​និ​ង​ក​ង​ក​​ម្លាំ​ង​មិ​ន​ប្រ​ដា​ប់​អា​​វុ​ធ​ ​នៅ​ភូ​មិ​ព្រៃ​​ចា​ន់​ ​ឃុំ​អូ​បី​ជា​​ន់​ ​ស្រុ​ក​អូ​រ​​ជ្រៅ​
គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​ទាំងអស់​ជា​របស់​ឯកជន មិនមែន​ជា​របស់​រដ្ឋ​

លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែតអញ្ជើញចូលរួមទស្សនាកម្មវិធីពិព័រណ៍ ក្រោមប្រធានបទ «ខ្មែរធ្វើបាន៖ ចូលរួម ជំរុញ និងគាំទ្រផលិតផលក្នុងស្រុក»

លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែតអញ្ជើញចូលរួមទស្សនាកម្មវិធីពិព័រណ៍ ក្រោមប្រធានបទ «ខ្មែរធ្វើបាន៖ ចូលរួម ជំរុញ និងគាំទ្រផលិតផលក្នុងស្រុក»

នាព្រឹកថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២៥ ដែលជាថ្ងៃទី១នៃពិព័រណ៍ផលិតផលខ្មែរ លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ស្ត្រីទី១នៃព្រះរាជាណាចក្រកម្ពុជា បានផ្តល់កិត្តិយសដ៏ខ្ពង់ខ្ពស់អញ្ជើញចូលរួមទស្សនាកម្មវិធីពិព័រណ៍ ក្រោមប្រធានបទ «ខ្មែរធ្វើបាន៖ ចូលរួម ជំរុញ និងគាំទ្រផលិតផលក្នុងស្រុក» ដែលរៀបចំឡើងដោយសហភាពសហព័ន្ធយុវជនកម្ពុជា (UYFC) នៅមជ្ឈមណ្ឌលពិព័រណ៍ និងសន្និបាតកោះពេជ្រ (អគារ G-L) ។

កម្មវិធីពិព័រណ៍នេះ ត្រូវបានរៀបចំឡើង និងប្រព្រឹត្តទៅក្នុងរយៈពេល ៣ថ្ងៃ គឺថ្ងៃទី២៦ ២៧ និងទី២៨ ខែកញ្ញា ឆ្នាំ២០២៥ ក្នុងគោលបំណងផ្តោះផ្តងចំណេះដឹង បទពិសោធន៍ និងបង្ហាញភោគផលកសិកម្មដែលមានទាំងសត្វនិងបន្លែផ្លែឈើ ផលិតផលឧស្សាហកម្ម ស្នាដៃសិប្បកម្ម គ្រឿងអេឡិចត្រូនិក បច្ចេកវិទ្យា និងសម្ភារៈប្រើប្រាស់ជាច្រើនទៀត ដែលសុទ្ធតែជាស្នាដៃរបស់កូនខ្មែរប្រកបដោយមោទនភាព។ តាមរយៈកម្មវិធីនេះ សបញ្ជាក់ឱ្យឃើញថា ខ្មែរធ្វើបាន ខ្មែរអាចរស់បានដោយខ្លួនឯង ខ្មែរមានសមត្ថភាពក្នុងការផលិត ចែកចាយ និងនាំចេញ ដោយមិនចាំបាច់ពឹងដង្ហើមរបស់ប្រទេសណាមួយមកដក បន្ថែមពីលើនេះគឺរស់នៅក្នុងទំនាក់ទំនងការទូតដោយសមភាព ត្រឹមត្រូវតាមច្បាប់ និងការជួយទ្រទ្រង់សេដ្ឋកិច្ចគ្នាទៅវិញទៅមក។

ភាពសាមញ្ញ ការយកចិត្តទុកដាក់ និងការចូលរួមលើកទឹកចិត្ត និងលើកកម្ពស់ស្នាដៃសង្គមកម្ពុជារបស់ស្ត្រីទី១នៃព្រះរាជាណាចក្រកម្ពុជា គឺជាគំរូដ៏អស្ចារ្យនៃភាពជាអ្នកដឹកនាំ ភាពរឹងមាំរបស់ស្ត្រីក្នុងសកម្មភាពសង្គម និងជាមេរៀនដែលយុវជន ជាពិសេសយុវនារីគ្រប់ៗគ្នាត្រូវរៀនសូត្រតាម។

ជាថ្មីម្តងទៀត សូមអញ្ជើញពុកម៉ែ បងប្អូនគ្រប់ៗគ្នា ចូលរួមទស្សនាកម្មវិធីនេះ “ចាប់ពីថ្ងៃទី២៦ ដល់២៨ ខែកញ្ញា ឆ្នាំ២០២៥ នៅមជ្ឈមណ្ឌលពិព័រណ៍ និងសន្និបាតកោះពេជ្រ” (អគារ G-L) ដោយមានស្តង់ចំនួន ២៨៣ស្តង់ ក្នុងនោះស្តង់របស់អាជីវករខ្មែរមានចំនួន ២២៩ និងស្តង់ដៃគូសហការរៀបចំព្រឹត្តិការណ៍ពិព័រណ៍មានចំនួន ៥៤ស្តង់ ដើម្បីលើកទឹកចិត្តដល់ផលិតករខ្មែរ ចូលរួម ជំរុញ និងគាំទ្រផលិតផលក្នុងស្រុកយើង៕ប្រភពអាកាប៉េ

Filed in: ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

Leave a Reply

Submit Comment
© 5036 សម្លេងសច្ចៈ | Somleng Sachak. All rights reserved. XHTML / CSS Valid.