អន្តរជាតិ ៖ អ្នកនាំពាក្យក្រុមហ៊ូធី លោក Yahya Saree បានប្រកាសថា កងកម្លាំងប្រដាប់អាវុធនៃចលនា Ansar Allah របស់ប្រទេសយេម៉ែន បើកការវាយប្រហារដោយយន្តហោះគ្មានមនុស្សបើកលើគោលដៅនានាក្នុងប្រទេសអ៊ីស្រាអែល រួមទាំងអាកាសយានដ្ឋាន Ramon ក្បែរទីក្រុង Eilat និងទីតាំងយោធានៅវាលខ្សាច់ Negev ។
លោក Saree បាននិយាយ នៅក្នុងសេចក្តីថ្លែងការណ៍មួយថា កងកម្លាំងប្រដាប់អាវុធយេម៉ែន ចាប់ផ្ដើមប្រតិបត្តិការប្រកបដោយជោគជ័យដោយប្រើយន្តហោះគ្មានមនុស្សបើកចំនួន ៤ គ្រឿង។យន្តហោះចំនួ ន ៣ កំណត់គោលដៅអាកាសយានដ្ឋាន Ramon ក្នុងតំបន់ Umm al-Rashrash ខណដែលមួយគ្រឿង វាយប្រហារទីតាំងយោធានៅជិត Negev ។
យោងតាមអ្នកនាំពាក្យ បានបញ្ជាក់ថា ប្រតិបត្តិការនេះ សម្រេចបានដោយជោគជ័យ ស្របតាមការគ្រោងទុក។
បន្ទាប់ពីការកើនឡើងនៃជម្លោះ នៅតំបន់ហ្គាហ្សាស្ទ្រីបក្នុងឆ្នាំ ២០២៣ ចលនាឧទ្ទាមយេម៉ែន Ansar Allah (ពួកហ៊ូធី) បានព្រមានអ៊ីស្រាអែលថាខ្លួននឹងបាញ់ផ្លោងរារាំងនាដែលទាក់ទងរដ្ឋជ្វីហ្វ មិនឱ្យឆ្លងកាត់ដែនទឹកនៃសមុទ្រក្រហមនិងច្រកសមុទ្រ Bab el-Mandeb Ham រហូតដល់ Tel Aviv បញ្ឈប់ប្រតិបត្តិការយោធា។ ចាប់តាំងពីពាក់កណ្តាលខែវិច្ឆិកា ឆ្នាំ ២០២៣ នាវាស៊ីវិលរាប់សិបគ្រឿង ត្រូវបានវាយប្រហារដោយក្រុមហ៊ូធី នៅក្នុងសមុទ្រក្រហម និងឈូងសមុទ្រ Aden ៕