ព័ត៌មាន​ថ្មី
លោក ​សុ​​ខ​ លូ​ ​អភិ​​បា​ល​​​ខេ​ត្ត​​​បា​​​ត់​​​ដំ​​​​​ប​ង​ ​​​អ​ញ្ជើ​ញ​សួ​រ​សុ​ខ​ទុ​ក្ខ វី​រ​ក​​ង​ទ័​ព​ ​ដែ​ល​រ​ង​រ​បួ​ស​ ក្នុង​ស​ម​រ​​ភូ​មិ​ជួ​រ​មុ​ខ​ ​កំ​​ពុង​​ស្នា​ក់​នៅព្យាបា​ល​រ​​បួ​ស​ | ស្ថា​ន​បេ​​ស​ក​ក​ម្ម​ទូ​ត​ ​និ​ង​​ទី​ភ្នា​ក់​ងា​រ ​នៃ​អ​ង្គ​កា​រ​​ស​ហ​ប្រ​ជា​ជា​​តិ​នានា​ ​នៅ​​ក​ម្ពុ​ជា​ ​ចូ​ល​រួ​ម​ប្រឹ​ង​ប្រែ​ង​ ​ជួ​យ​ប្រ​ជា​ជ​ន​ភៀ​ស​​សឹ​ក ​កំ​ពុ​ង​ស្ថិ​ត​​ក្នុ​ង​ ស្ថាន​​​ភា​ព​ងា​​យ​រ​ង​គ្រោះ​ ​ព​ង្រឹ​ង​កិ​ច្ច​ស​ហ​ប្រ​តិ​​ប​ត្តិ​កា​រ ជា​អ​​ន្ត​រ​ជា​តិ​ | លោក​ប្រធា​​នា​ធិ​ប​តី ​ត្រាំ​ ​រំ​ពឹ​ង​ជួ​ប​ ​លោកប្រ​ធា​​នា​ធិ​ប​តី ​ពូទី​​ន​ ​នៅ​អា​ឡា​ស្កា​ នាស​ប្ដា​​ហ៍​ក្រោ​យ​ | ក្រុមអ​នុ​ព័​​ន្ធ​យោ​ធា​ប​រ​ទេ​ស​ ​ប្រ​ចាំ​ព្រះ​រា​ជា​ណា​ច​ក្រ​ក​​ម្ពុ​ជា​ ​ម​ក​ពី​ ​៩​​ ​ប្រ​ទេ​ស​ ​បា​​ន​ចុះ​ទៅ​កា​ន់​ ស្រុក​ប​​ន្ទា​យ​អំ​បិល​ ខេ​​ត្ត​ឧ​ត្ត​រ​មា​ន​ជ័​យ​ ​​ដើ​ម្បី​ពិ​​​និ​ត្យ​​ស្ថា​ន​ភា​ព​ជា​ក់​​ស្តែ​ងតា​ម​តំ​ប​​ន់​ព្រំ​ដែ​ន​ ​និ​​ង​ស្ថា​ន​ភា​ព​ជ​​ន​ភៀ​ស​សឹ​ក​ | លោក​ជំទា​​វ​ប​ណ្ឌិ​ត​ ​បា​ន​ ​​ស្រី​មុំ​ ​ ​ចា​​ត់​ឱ្យ​ក្រុ​ម​កា​រ​ងារ​រ​ប​ស់​​រ​ដ្ឋ​បា​​ល​ខេ​ត្ត​ ​ប​ន្ត​ស​ម្រ​ប​ស​​ម្រួ​ល​ ​និ​ង​ដោះ​ស្រា​យ​ជូ​ន ប​ង​ប្អូ​​ន​ព​ល​ក​រ​ខ្មែ​​រ​ ​ដែ​ល​ម​ក​ពី​​ប្រ​ទេ​ស​ថៃ​ ​ ​វិ​ល​ត្រ​លប់​ទៅស្រុ​ក​​កំ​ណើ​ត​វិ​ញ | ក្រសួងកា​រ​ងា​រ​ ​ច្រា​ន​ចោ​​ល​ព័​ត៌​មា​ន​បំ​ភ្លៃ​ ​រ​ប​ស់​កា​សែ​ត​ថៃ​ ​ដែ​ល​ផ្សា​យ​ថា​ ​ព​​ល​ក​រ​ខ្មែ​រចា​ក​​ចេ​ញ​ពី​ថៃ​ ដោ​​យ​សា​រ​កា​រ​គំ​​រា​ម​ដ​ក​សញ្ជា​តិ ​និ​ង​រឹ​បអូ​ស​ដី​ធ្លី​​ | សេចក្តីណែ​នាំ​​​​ ​ស្តី​ពី​កា​រ​ផ្ស​ព្វ​​ផ្សា​យ​ ​និ​ង​កា​​រ​ចែ​ក​ចា​យ​ព័​ត៌​មា​ន​ ផ្ត​ល់​​ផ​ល​អ​វិ​ជ្ជ​​មា​ន ដ​ល់​​ស​ន្តិ​សុ​ខ​ជា​តិ​ | ពលរដ្ឋខ្មែ​​រ​នៅ​ក្រៅ​ប្រ​ទេ​ស ប​ន្ដ​​ជួ​ប​ជុំ​គ្នា ស​ម្ដែ​​ង​ម​តិ​ ​ក្នុ​ង​ស្មា​​រតី សា​​ម​គ្គី​គ្នា​ជា​ធ្លុ​​ង​មួ​យ ជា​មួ​យ​​ព​លរ​ដ្ឋ​ក្នុ​ង​​ស្រុ​ក​ ​ដើ​ម្បី​​ប​ង្ហា​ញ ម​ន​សិ​​កា​រ​ស្នេ​ហា​ជា​តិ​​ មា​​តុ​ភូ​មិ​ | ទីក្រុង​ប៉េកាំ​ង​ ​កំ​ពុ​ង​លិ​ច​ល​ង់ ដោ​យ​​ភ្លៀ​ង​ធ្លា​ក់​ខ្លាំ​ង​ ​ខ​ណៈ​អាជ្ញា​ធ​រ​ ​ប្រ​​ញា​ប់​ជ​ម្លៀ​ស​ ប្រជា​ជ​​ន​រា​ប់​ម៉ឺ​ន​នា​ក់​​ចេ​ញ​ | កម្ពុជា​ ​​សូ​ម​ប​ដិ​សេ​ធ​ទាំ​​ង​ស្រុ​ង​ ​ខ​ណៈ​ថៃ​​ ​បា​ន​បំ​ភ្លៃ​ប្រា​​ប់ អ​ង្គ​​ទូ​ត​ប​រ​ទេ​ស​ កា​ល​​ពី​ថ្ងៃ​ម្សិ​ល​មិ​ញ​ ​នៅ​ទី​ក្រុ​ង​​បា​ង​ក​ក​ ​​ថា​ជ​ម្លោះ​នៅ​តា​ម​​ព្រំ​ដែ​ន​ ​ក​ម្ពុ​ជា​ជា​អ្ន​ក​ចា​ប់​ផ្តើ​ម​មុ​ន​
គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​ទាំងអស់​ជា​របស់​ឯកជន មិនមែន​ជា​របស់​រដ្ឋ​

លេចមុខមេការលោកឧកញ៉ា ទ្រី ភាព ប្រមូលទិញឈើនៅខេត្តមណ្ឌលគិរី និងរតនគិរី យ៉ាងអានាធិបតេយ្យ

ខេត្តមណ្ឌលគិរី៖ លោកឧកញ៉ា ទ្រី ភាពដែលរងភាពអាស្រូវកាប់បំផ្លាញព្រៃឈើបានអះអាងថា ឈប់ដឹកនិងធ្វើអាជីវកម្មរកស៊ីឈើទៀតហើយកាលពីពេលកន្លងទៅតែសាធារណៈជនមិនរំពឹងថាជាការពិតឡើយ ក្នុងពេលដែលគេសង្កេតឃើញនៅតែមានក្រុមមេការខ្លះរបស់ឧកញ៉ានៅតែលេចមុខយ៉ាងសកម្មប្រមូលទិញឈើប្រណិតដដែល។ ជាមួយគ្នានេះដែរ លោកឧកញ៉ា ទ្រី ភាព ក៏បានប្រកាសថានឹង ចាប់ខ្លួនចំពោះអ្នកដែលយកឈ្មោះក្រុមហ៊ុន ទ្រី ភាព ទៅរកស៊ីឈើទៀតផងតែមកទល់ពេលនេះក្រុមហ៊ុនមិនបានអនុវត្តន៏តាមការប្រកាសរបស់ខ្លួនឡើយ។

សេចក្តីរាយការណ៍ពីប្រជាពលរដ្ឋ នៅខេត្តមណ្ឌលគិរី បាននិយាយថា លោក ម៉ុត វិសាល ដែលជាមេការប្រមូលទិញឈើអោយក្រុមហ៊ុន លោកឧកញ៉ា ទ្រី ភាព ប្រចាំខេត្តរតនគិរីនោះ ឥឡូវបានទទួលបានការចាត់តាំងធ្វើជាមេការប្រមូលទិញ ឈើ ប្រចាំខេត្តមណ្ឌលគិរីបន្ថែមទៀត។

ការលេចមុខរបស់លោក ម៉ុត វិសាល មេការប្រមូលទិញឈើឱ្យក្រុមហ៊ុន លោកឧកញ៉ា ទ្រី ភាព នៅខេត្តមណ្ឌលគិរីក្នុងពេលនេះ គឺបន្ទាប់ពី ព្រៃឈើនៅខេត្តរតនគិរី ត្រូវបានកាប់បំផ្លាញ ស្ទើរតែរលាយហិនហោចអស់ទៅហើយ។ ម្យ៉ាងវិញ ទៀត គេមិនច្បាស់ទេថា តើការលេចមុខលោក ម៉ុត វិសាល ប្រមូលទិញឈើនៅខេត្តមណ្ឌលគិរី លើកនេះ ជាការចាត់តាំងរបស់ក្រុមហ៊ុន ឬយ៉ាងណានោះឡើយ ព្រោះថា បើតាមការអះអាងរបស់ លោកឧកញ៉ា ទ្រី ភាព នាពេលកន្លងទៅ គឺក្រុមហ៊ុនមួយនេះមិនជាប់ពាក់ព័ន្ធក្នុងការរកស៊ីឈើនាពេលបច្ចុប្បន្ននោះទេ ចំណែក ក្រុមហ៊ុន ទ្រី ភាព មិនអាចធ្វើការទំនាក់ទំនងសុំការពន្យល់បាន ទេពីបញ្ហានេះ ។

ប្រភពខាងលើបន្តទៀតថា ព្រៃឈើនៅក្នុងតំបន់ជីវចម្រុះសីម៉ា ស្ថិតនៅក្នុងស្រុកកែវសីម៉ា ខេត្តមណ្ឌលគិរី ជាប់ព្រំប្រទល់នឹងខេត្តក្រចេះ កំពុងរងការកាប់បំផ្លាញយ៉ាងរង្គាលពុំមាន ការទប់ស្កាត់នោះឡើយ ហើយមេការលោកឧកញ៉ា ទ្រី ភាព ដែលមានឈ្មោះ ម៉ុត វិសាល ជាមេក្លោងបាននិងកំពុង ប្រមូលទិញឈើនិង កំពុងធ្វើការសម្រុកដឹកជញ្ជូនយ៉ាងមមាញឹកចេញពីតំបន់ទឹកដីខេត្តមណ្ឌលគិរី មកស្តុកទុកក្នុងឃ្លាំងមួយកន្លែង ក្នុងដីសម្បទានរបស់ក្រុមហ៊ុន តុងមីន (TONGMIN) ដែលមាន ទីតាំងស្ថិតក្នុងស្រុកសំបូរ ខេត្តក្រចេះ បន្ទាប់មកទើបក្រុមមេការធ្វើការដឹកជញ្ជូនបន្តទៅកាន់ គោលដៅរបស់ខ្ឡួន។ មន្ត្រីជំនាញបរិស្ថាន មន្ត្រីជំនាញរដ្ឋបាលព្រៃឈើខេត្ត រសមត្ថកិច្ចពាក់ពន្ធ័មួយចំនួន ត្រូវបានគេសង្ស័យថា មានការឃុបឃិតនិងសំរបសំរួលគ្នាជាមួយក្រុមមេការខាងលើ បើកដៃអោយមានការកាប់ បំផ្លាញព្រៃឈើនៅក្នុងតំបន់ជីវចម្រុះសីម៉ាយ៉ាងអាណាធិបតេយ្យជារៀងរាល់ថ្ងៃ។

ចំណែកអភិបាល ខេត្តមណ្ឌលគិរី លោក អេង ប៊ុនហៀង ក៏ដូចជាលោក កែប កត់ នាយខណ្ឌរដ្ឋបាលព្រៃឈើខេត្តត្រូវតែ យកចិត្តទុកដាក់ឲ្យបានខ្លាំងក្លា ចំពោះសោដនាដ្យកម្មកាប់បំផ្លាញព្រៃឈើ នៅក្នុងខេត្តមណ្ឌលគិរីទាំងមូល។

លោក ម៉ុត វិសាល បានថ្លែងប្រាប់បណ្តាញព័តមានក្នុងស្រុកមួយថា លោកពិតជាចុះប្រមូលទិញឈើនៅក្នុង ខេត្តមណ្ឌលគិរីប្រាកដមែន ប៉ុន្តែលោកមិនបានប្រាប់ទេថា ការប្រមូលទិញឈើនេះ គឺទទួលការចាត់តាំងពីក្រុមហ៊ុនឬយ៉ាងណានោះទេ គ្រាន់តែលោកបញ្ជាក់ថា ការងារនេះលោកមិនបានចុះផ្ទាល់ ឡើយ គឺប្រគល់អោយឈ្មោះ ធី រួចក៏បិទទូរស័ព្ទតែម្តងទៅ។ ចំណែកឈ្មោះ ធី ក៏បានអះអាងថា លោកពិតជាកូនដៃទិញឈើឲ្យឈ្មោះម៉ុត វិសាល ប្រាកដមែន ហើយគាត់គ្រាន់តែជាអ្នកប្រមូលទិញប៉ុណ្ណោះមិនដឹងថា ឈើទាំងអស់នោះទិញឲ្យក្រុមហ៊ុនលោកឧកញ៉ា ទ្រី ភាព ឬយ៉ាងណានោះឡើយ។
បញ្ហាឧក្រិដ្ឋកម្មព្រៃឈើដ៏ធ្ងន់ធ្ងរនេះ ត្រូវតែក្រុមហ៊ុនទ្រីភាពពិនិត្យឡើងវិញ និងធ្វើការបំភ្លឺ ព្រោះវាប៉ះពាល់ដល់កេរ្តិឈ្មោះក្រុមហ៊ុន ជាពិសេសសមត្ថកិច្ចជំនាញនិងមេព្រៃបើកភ្នែកមើលផង រលាយព្រៃឈើដោយសារអស់លោកបិទភ្នែកបណ្តោយឲ្យមេការក្រុមហ៊ុនទ្រីភាពប្រមូលទិញឈើយ៉ាងអានាធិបតេយ្យ៕

art23.1 (1)

 

Filed in: ព័ត៌មានថ្មី, ព័ត៌មាន​ស៊ើបអង្កេត

Recent Posts

Bookmark and Promote!

Leave a Reply

Submit Comment
© 2025 សម្លេងសច្ចៈ | Somleng Sachak. All rights reserved. XHTML / CSS Valid.