ខេត្រក្រចេះ ៖ រដ្ឋបាលខេត្តក្រចេះ សូមជម្រាបជូនដំណឹងដល់សាធារណជន និងប្រជាពលរដ្ឋក្នុងខេត្តក្រចេះ ជ្រាបថា ៖ ស្ពានមិត្តភាពកម្ពុជា-ចិន មេគង្គក្រចេះ នឹងបើកឱ្យឆ្លងកាត់ជាបណ្តោះអាសន្ន ចំពោះមធ្យោបាយធ្វើដំណើរ ដូចជា៖ ថ្មើរជើង ទោចក្រយានយន្ត រថយន្តធុនតូច និងរថយន្តទេសចរណ៍ចាប់ពី១២កៅអីចុះ ក្នុងរយៈពេលចំនួន ២១ថ្ងៃ ចាប់ពីថ្ងៃទី៨ ខែកញ្ញា ដល់ថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២៥ ដើម្បីចូលរួមអបអរសាទរក្នុងឱកាសពិធីបុណ្យ កាន់បិណ្ឌ និងភ្ជុំបិណ្ឌនាពេលខាងមុខនេះ៕